សម្តេចតេជោ ហ៊ុន សែន ស្នើកងទ័ពកម្ពុជា-ថៃ រួមគ្នាដោះស្រាយបញ្ហាតាមព្រំដែន កុំឲ្យប៉ះពាល់វិស័យដទៃទៀត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ប្រាប់លោក Chalermchai Sittisad អគ្គមេបញ្ជាការកងទ័ពថៃថា ទំនាក់ទំនងកងទ័ពកម្ពុជា-ថៃ គឺជារឿងមាន​សារៈសំ​ខាន់​​មួយមិនអាចខ្វះបាន ហើយត្រូវរួមគ្នាដោះស្រាយនូវបញ្ហាតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ កុំឲ្យរីករាលដាល់ប៉ះពាល់ដល់វិស័យផ្សេងៗ។

ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យ លោក Chalermchai Sittisad ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោក Chalermchai Sittisad បានជម្រាបជូនសម្តេចតេជោ អំពីការជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងការជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក អំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរលើកិច្ចការព្រំដែន ដើម្បីជំរុញឲ្យមានភាព​ល្អប្រសើរ រីកចម្រើន និងអភិវឌ្ឍន៍កាន់តែច្រើនឡើងថែមទៀតនៅតាមបណ្តោយព្រំដែនផង និងដើម្បីពង្រឹងមិត្តភាព និងសហការប្រតិបត្តិការ នៃកងទ័ពប្រទេសទាំងពីរផង។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវការជំរុញទំនាក់ទំនងល្អ នៃកងទ័ពទាំងពីរ។ សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរគឺមានសារៈ​សំខាន់ណាស់។ ព្រោះថាសព្វថ្ងៃនេះ គឺកងទ័ពនៃប្រទេសយើងទាំងពីរបានដើរតួនាទីជាអ្នកការទូតផងដែរ ហើយប្រសិនមានរឿង ឬបញ្ហាអ្វីនោះ គឺយើងសម្រុះសម្រួល រួមគ្នាដោះស្រាយដោយសន្តិវិធី ដើម្បីកុំឲ្យរីករាលដាលពីកន្លែងមួយទៅកាន់កន្លែងមួយទៀត ឬ ក៏រីករាលដាល ទៅកាន់វិស័យផ្សេងៗទៀត»។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគាំទ្រ និងលើកទឹកចិត្តឲ្យកងទ័ពប្រទេសទាំងពីរបន្តកិច្ចពិភាក្សា និងសហការគ្នា ដើម្បីផលប្រយោជន៍នៃប្រជាជាតិប្រទេសទាំងពីរ។

សូមរំលឹកថា កាលពីឆ្នាំ២០០៨កន្លងទៅនេះ កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាវនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ការប៉ះទង្គិចបានកើតមានឡើង បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានដាក់ជាសម្បត្តិមនុស្សជាតិពិភពលោកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។

បញ្ហាព្រំដែនប្រទេសទាំងពីរបានស្ងប់ស្ងាត់ទៅវិញ ក្រោយពេលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានបកស្រាយសាលដីការឡើង វិញបញ្ជាក់ថា ប្រាសាទព្រះវិហារ រួមនិងដីតំបន់ជុំវិញនោះជារបស់ខ្មែរ និងបញ្ជាឲ្យកងទ័ពប្រទេសទាំងពីរដកខ្លួនចេញពីតំបន់ព្រំដែន និងប្រាសាទព្រះវិហារ...Read More


សម្តេចតេជោ ហ៊ុន សែន៖ ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសារបស់ប្រជាជន

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា របស់គណបក្សប្រជាជន សុទ្ធសឹងជាអ្នកកំពុងកាន់កាប់តំណែងតាមក្រសួង ស្ថាប័ន មន្ទីរនានា និងបម្រើការងារជាមន្រ្តីរាជការថា ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសារបស់ប្រជាជន ដែលជាម្ចាស់ឆ្នោត។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤០ ដែលបានរៀបចំធ្វើឡើង នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។ សារក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន «ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសារបស់ប្រជាជន» ត្រូវបានលោក ខៀវ កាញារីទ្ធ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហោះលើទំព័រ Facebook របស់លោក បន្ទាប់ពីបញ្ចប់សន្និបាតនៅល្ងាចថ្ងៃទី១៨ ខែធ្នូ។

បើតាមលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សន្និបាតរយៈពេលពីរថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានពិភាក្សានិងពិនិត្យយ៉ាងច្រើន ទៅលើលទ្ធផលការងាររបស់ក្រុមការងារបានសម្រេចនាពេលកន្លងមក និងបានរៀបចំដាក់ទិសដៅថ្មីបង្កើនប្រសិទ្ធភាពការងារដើម្បីស្វែងរកសមិទ្ធផលថ្មីៗ ជូនប្រទេសជាតិ និងប្រជាជន។

បើតាមលោក សុខ ឥសាន្ត ក្នុងសន្និបាតនេះសម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ត្រូវដាក់ទិសដៅបាញ់ឆ្ពោះទៅកាន់មូលដ្ឋាន ដោយប្រឹងប្រែងដោះស្រាយបញ្ហា និងអភិវឌ្ឍន៍នៅមូលដ្ឋាន ធ្វើយ៉ាងណាជំរុញជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរ៕

...Read More

សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យសមាជិក CPP បង្កើនការចុះមូលដ្ឋានឱ្យខ្លាំងក្លា

FN៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្គាប់ដល់សមាជិកគណបក្សប្រជាជនទាំងអស់ ឱ្យចាប់ផ្តើមធ្វើសកម្មភាពចុះមូលដ្ឋានឱ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈដែលការបោះឆ្នោត នឹងចូលមកដល់ នៅឆ្នាំ២០១៧ និង២០១៨។ នេះបើតាមការអះអាងរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
ការដាក់បទបញ្ជារបស់ ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីតកាសែតមួយ បន្ទាប់ពីបញ្ចប់សន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា ស​ន្និបាតនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីវាយតម្លៃអំពី ស្ថានភាពនយោបាយទូទៅ និងរៀបចំផែនការសម្រាប់ការបោះឆ្នោត ដ៏ខ្លីខាងមុខនេះ។ ក្រៅពីនោះ ក៏មានការកែសម្រួល សមាសភាពគណៈកម្មាធិការត្រួតពិនិត្យផ្ទៃក្នុងបក្សផងដែរ។

លោក សុខ ឥសាន បានបន្ថែមថា បន្ទាប់ពីបើកសន្និបាតគណៈកម្មាធិការកណ្តាលរយៈពេល២ថ្ងៃនេះ គណបក្សប្រជាជន កម្ពុជា​​ បានដាក់ចេញយុទ្ធសាស្រ្តល្អៗចំនួន២០ចំណុច ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន។ លោកថា គណបក្សប្រជាជនកម្ពុជា មានសង្ឃឹមយ៉ាងមុតម៉ាំថា ខ្លួននៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៧ និង ២០១៨ខាងមុខដដែល៕

...Read More

រាជរដ្ឋាភិបាល សម្រេចបង្កើត នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងនាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម ចំណុះនាយកដ្ឋានកណ្តាលសន្តិសុខ អគ្គស្នងការដ្ឋាននគរបាលជាតិ

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបង្កើត នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងនាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម ចំណុះក្រោមនាយកដ្ឋានកណ្តាលសន្តិសុខ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។

បើតាមអនុក្រឹត្យដែល Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានកំណត់ថា នាយកដ្ឋាននីមួយៗដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន ជាជំនួយការ៕

...Read More

សម្តេចតេជោ ហ៊ុន សែន ណែនាំថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ជួយពង្រឹងគុណភាពអប់រំ

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រឹងបំពេញការងារឲ្យបានហ្មត់ចត់ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា និងត្រូវជួយបំផុសស្មារតីយុវជនឲ្យប្រឹងប្រែងរៀនសូត្រ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹក នាំដោយលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមចូលជួបសម្តែងការគួរសម ក៏ដូចជាជម្រាបជូនការងារដែលពួកគេសម្រេចបានលើវិស័យអប់រំ និង បានជម្រាបជូនបញ្ហាកំពុងប្រឈម។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។

ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាទាំងអស់ បំពេញបេសកកម្មឲ្យបានហ្មត់ចត់ក្នុងការពង្រឹងគុណភាពលើវិស័យអប់រំ រួមមានការជួយបំផុសឲ្យយុវជនចូលរៀន ដើម្បីបង្កើនធនធានមនុស្ស ផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ក៏ដូចជាគុណធម៌ និងសីលធម៌។

លើសពីនេះទៅទៀត សម្តេចតេជោ ក៏បានធ្វើការណែនាំឲ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ជួបប្រជុំគ្នាជាប្រចាំ ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ឋនា នដែលអាចកើតមាន ដើម្បីជួយជម្រុញវិស័យអប់រំក្នុងការអភិវឌ្ឍធនធានមនុស្ស។

ថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យសម្របសម្រួលលើបញ្ហាដែលពួកគេកំពុងប្រឈម មួយចំនួនផងដែរ។ ចំពោះសំណើនេះ សម្តេចតេជោ បានណែនាំឲ្យក្រសួងអប់រំ និងក្រសួងសុខាភិបាល សហការគ្នារៀបចំច្រកចេញចូលតែមួយក្នុងការសម្រួលបែបបទរដ្ឋបាលទាំងឡាយឲ្យមានភាពកាន់តែងាយស្រួល និងឆាប់រហ័ស ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការអភិវឌ្ឍធនធានមនុស្សតាមរយៈសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

នៅវិមានសន្តិភាព រសៀលថ្ងៃទី ១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសមាជិកសមាជិកា៨៩ នាក់ដែល មកពី ៨៥គ្រឹះស្ថានឧត្តមសិក្សា ចូលជួបសំណេះសំណាល និងពិភាក្សាការងារ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងអនុញ្ញាតឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចូលជួបសម្តែងការគួរសម និងសំណេះ សំណាលជាមួយសម្តេចក្នុងមួយឆ្នាំម្តងៗ ដើម្បីបានដោះស្រាយលើបញ្ហាអប់រំនៅឧត្តមសិក្សា។ ក្នុងជំនួបនារសៀលថ្ងៃនេះ មានការចូល...Read More


សម្តេចតេជោ ហ៊ុន សែន ចាត់ទុកស្តេចប្រដាល់ ប៉ាក់គីអាវ ជាមនុស្សសាមញ្ញ និងសុភាពរាបសារគួរឲ្យស្រឡាញ់រាប់អាន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកលោក ប៉ាក់គីអាវ សមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្តេចកីឡាប្រដាល់ពិភពលោកថា ជាមនុស្សសាមញ្ញ និងសុភាពរាបសារ គួរឱ្យស្រឡាញ់រាប់អានយ៉ាងខ្លាំង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្រោយពីសម្តេចបានជួបចរចាផ្លូវការ ជាមួយប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសនោះ សម្តេចតេជោបានមានប្រសាសន៍ទៅកាន់ លោក ប៉ាក់គីអាវ ដោយស្នើឲ្យលោកវិលត្រឡប់មកកាន់កម្ពុជាសារជាថ្មីម្តងទៀត ដើម្បីជួយដល់វិស័យកីឡាផង និងជួយដល់ការអប់រំទប់ស្កាត់គ្រឿងញៀន និងបញ្ហាចរាចរណ៍ ដោយការថតស្ពតអប់រំខ្លីៗ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហោះឲ្យដឹងនៅមុននេះបន្តិច។

Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបាន បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយទៅកាន់ ប៉ាក់គីអាវ សមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្តេច កីឡាប្រដាល់ពិភពលោកថា សូមឯកឧត្តមវិលត្រឡប់មកកាន់កម្ពុជា សារជាថ្មីម្តងទៀត ដើម្បីជួយដល់វិស័យកីឡាផង និងជួយដល់ការអប់រំទប់ស្កាត់ គ្រឿងញៀន និងបញ្ហាចរាចរណ៍ផង។ ការអប់រំទប់ស្កាត់បទល្មើសគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ ខ្ញុំចង់ឱ្យថតជាស្ពតអប់រំខ្លីៗ ដោយសុំឱ្យប៉ាកគីអាវ និយាយជាភាសា ខ្មែរ។ក្រោយពិធីជប់លៀងនៅព្រះបរមរាជវាំងមុនចេញចេញដំណើរត្រឡប់ទៅវិញ ខ្ញុំបាននិយាយជាមួយ ប៉ាកគីអាវ ម្តងទៀត គាត់ពិតជាសប្បាយរីករាយទទួល យកការជួយតាមសំណូមពរកម្ពុជា។ ព្រឹទ្ធសមាជិកនិងជាអ្នកប្រដាល់ លំដាប់ពិភពលោករូបនេះពិតជាមនុស្សសាមញ្ញ និងសុភាពរាបសារគួរឱ្យស្រឡាញ់ រាប់អានខ្លាំងណាស់»។

គួរបញ្ជាក់ថា នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានដឹកដៃលោក ប៉ាក់គីអាវ សមាជិកព្រឹទ្ធសភាហ្វីលីពីន និង ជាស្តេចកីឡាប្រដាល់ពិភពលោក រួមនឹងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ធ្វើទស្សនកិច្ច ជាលើកដំបូងមកដល់ប្រទេសកម្ពុជា ក្នុងនាមប្រធានាធិបតីរបស់ហ្វីលីពីន៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ FN

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅខណ្ឌដូនពេញ (នៅជាប់សាលារាជធានីភ្នំពេញ)។

អគារទីស្តីការក្រសួងប្រៃសណីយ៍ ដែលជាអគារស្រស់ស្អាតប្លែកភ្នែកមួយ ត្រូវបានសាងសង់អស់ទឹកប្រាក់ប្រមានជាង៧.៦លានដុល្លារអាមេរិក។ ចំពោះអគារ A ខាងមុខ មានកម្ពស់៤ជាន់, អគារ B មានកម្ពស់ ៥ជាន់, អគារ C មានកំពស់៤ជាន់៕

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដីទីតាំងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ថ្មី ប្រសិនបើសម្តេចមិនម៉ឹងម៉ាត់ទេ មិនអាចរក្សាបាននោះទេ ព្រោះមានក្រុមហ៊ុនជាច្រើន បានព្យាយាមទិញយកដីនេះ តែសម្តេចមិនព្រម ព្រោះរក្សាទុកសម្រាប់ធ្វើអគាររបស់រដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរផងដែរ ចំពោះការរីកចម្រើន និងការវិវឌ្ឍន៍ជាបន្តបន្ទាប់លើវិស័យប្រៃសនីយ៍ និងទូរគមនាគមន៍នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមោទនាភាពលើការដឹកនាំរបស់សម្តេច តាមរយៈការដាក់ចេញទស្សនៈវិស័យថា កម្ពុជា មិនមែនជាធុងសំរាមសម្រាប់ការបោះចោល នៃបច្ចេកវិទ្យាហួសសម័យនោះទេ។ បើតាមសម្តេចតេជោ ហ៊ុន សែន ព្រោះតែការដាក់ចេញទស្សនវិស័យនេះ បានធ្វើឲ្យបច្ចេកវិទ្យានៅកម្ពុជា មានការវិវឌ្ឍន៍ជាបន្តបន្ទាប់។

* សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកឧកញ៉ាគិតម៉េង ពិចារណាចាប់ដៃជាមួយក្រុមហ៊ុនបរទេសបាញ់បង្ហោះផ្កាយរណប នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថា បើមានការបាញ់បង្ហោះផ្កាយរណបដោយខ្លួនឯង គឺអត់ខាតនោះទេ ព្រោះទូគមនាគមន៍កម្ពុជា ព្រមទាំងស្ថានីយទូរទស្សន៍នានា នឹងទិញសេវានេះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការតែងតាំងមន្រ្តីត្រូវទាមទារឲ្យចេះប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងបច្ចេកវិទ្យាមួយចំនួនជាមុនសិន...Read More


MOU ចំនួន៤ បានចុះហត្ថលេខា នៅរសៀលនេះ ក្នុងជំនួបពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីហ្វីលីពីន

FN ៖ នៅក្នុងជំនួបពិសេសពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រ៉ូឌ្រហ្គោ ឌូតឺតេ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋាភិបាលកម្ពុជា-ហ្វីលីពីន បានយល់ព្រមចុះកិច្ចព្រមព្រៀងចំនួន៤ជាមួយគ្នា ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនោះ។

អនុស្សារណៈនៃការយោគយល់គ្នាទាំង៤នោះ រួមមាន៖
១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលចុះហត្ថលេខារវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។

២៖ អនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។

៣៖ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ដែលចុះហត្ថលេខាដោយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន។

៤៖ ការអនុវត្តកម្មវិធីនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដែលចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន៕

...Read More

ពាក្យផ្អែមល្ហែមរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឧត្តម​ភរិយា៖ «ខ្នងបងជាកម្មសិទ្ធិ​ផ្តាច់មុខ​របស់អូន»

FB ៖ មុនថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅមុននេះបន្តិចនារសៀលថ្ងៃទី១៤ ខែធ្នូនេះបានបង្ហោះនៅលើ Facebook ផ្លូវការសម្តេចផ្ទាល់ដោយបានរៀប​រាប់ពីការតស៊ូ និងកំសត់កម្រ​ជាមួយគ្នា រហូតមកដល់ពេលបច្ចុប្បន្ននេះ។

បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន បានពោលពាក្យផ្អែមល្ហែមដ៏កម្រជូនឧត្តមភរិយាថា «សំណាបយោងដីស្រីយោងបុរសពិតជាមិនខុសទេ ខ្ញុំមានថ្ងៃ នេះពិតជាមានការរួមចំណែកពីភរិយា​ដ៏កំសត់របស់ខ្ញុំ»។ សម្តេចតេជោបានបន្ថែមថា «អរគុណប្រពន្ធសំឡាញ់ និងជូនពរអូនមានសុខភាពល្អព្រោះ បើអូនឈឺមានអ្នកណា បូមខ្សល់ ឱយបង ព្រោះខ្នងបងជាកម្មសិទ្ធិផ្តាច់មុខរបស់អូន»។

ក្រៅពីនោះ​សម្តេចបានរំលឹកដែរថា «ក្នុងនាមជាស្វាមីដែលកំសត់កម្រ តាំងពីការចាប់ផ្តើមក្នុងស្ថានភាពដ៏លំបាកដូចមាន ក្នុងចម្រៀងទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ប្រវត្តិម្តាយកម្ម។ល។​ យើងបានកសាង គ្រួសារមួយដែលមាន កូននិងចៅគួរ ឱយស្រឡាញ់!»។ នៅថ្ងៃស្អែកទី១៥ ខែធ្នូជាខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គម្រប់៦២ ឈានចូល៦៣ឆ្នាំ។

សូមជំរាបថា ការបង្ហោះសារនូវពាក្យផ្អែមល្ហែមជូនឧត្តមភរិយារបស់សម្តេចនៅពេលនេះ, ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់នូវកិច្ចជំនួបពិភាក្សា និងការចុះហត្ថលេខា​លើអនុស្សា​រណៈ​នៃការយោគយល់គ្នា ប្រកបដោយផ្លែផ្លារវាង ជាមួយប្រធានាធិបតីហ្វីលីពីន នៅឯវិមានសន្តិភាព៕

...Read More

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យ យុវជនស្នេហា​វិស័យកីឡាទាំងអស់ ចូលរួម​រត់ប្រណាំង​អបអរសាទរ​ទិវាជនពិក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ យុវជន យុវតីដែលស្នេហាវិស័យកីឡា ចូលរួមរត់ប្រណាំងទាំងអស់គ្នា នៅក្នុងពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ ដើម្បីលើកកម្ពស់ សិទ្ធិជនពិការ។

ពិធីរត់ប្រណាំងអបអរសាទរទិវាជនពិការ នឹងរៀបចំធ្វើដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រ Faebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «គាំទ្រនិងលើកស្ទួយជនពិការ គ្រប់វិស័យ សូមជនរួមជាតិ ជាពិសេសយុវជន និងយុវតី ចូលរួមគាំទ្រលើក ទឹកចិត្តនៅក្នុង “ពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ “ ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរ ជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។ យុវជន យុវតីដែលស្នេហាវិស័យកីឡា សូមចូលរួមរត់ប្រណាំងទាំងអស់គ្នា ដើម្បីអបអរសាទរ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជាយើង។ សូមជូនពរបងប្អូនជនពិការទូទាំងប្រទេសជួបតែ​សេចក្តីសុខ និង សំណាងល្អគ្រប់គ្នា»។

គួរបញ្ជាក់ថា ពិធីរត់ប្រណាំងខាងលើនេះ ត្រូវបានរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ដែលមានអ្នកចូលរួមជាង១,៥០០នាក់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ ៕

...Read More

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ ដើមឆ្នាំ២០១៧ខាងមុខ

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជា អនុប្រធាន៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជារីករាយស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ

FN ៖ នៅប៉ុន្មាននាទីមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារនៅលើ Facebook Page ផ្លូវការរបស់ សម្តេចតេជោ ឲ្យដឹងថា កម្ពុជារីករាយស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន មកកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងថា «កម្ពុជារីករាយស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីន នៅរសៀល ថ្ងៃទៅ១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)នឹងអញ្ជើញ មកបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនឹងនេះ កីឡាករប្រដាល់ដ៏ល្បីល្បាញ របស់ហ្វីលីពីន លោក ម៉ែននី ប៉ាគីវអាវ ក៏នឹងអញ្ជើញអមដំណើរលោកប្រធានាធិបតីមកប្រទេសកម្ពុជាផងដែរ»។

គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលអមដំណើរ ដោយកីឡាករប្រដាល់ ពិភពលោកដ៏ល្បាញល្បី លោក ម៉ែននី ប៉ាគីអាវ ផងនោះ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ៥៖៥០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។ នេះបើយោងតាមការបញ្ជាក់ពី មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឲ្យដឹងទៀតថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងសម្រាកមួយយប់នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ក្នុងពេលស្នាក់នៅនោះ ក៏មានការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហ្វីលីពិន ដែលកំពុងរស់នៅកម្ពុជាផងដែរ។ នៅថ្ងៃបន្ទាប់នេះពោលគឺថ្ងៃទី១៤ ខែធ្នូ ពេលព្រឹកលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលជួបបង្គំគាល់ និងសវនាការជាមួយ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ...Read More


ទៅមុខថយក្រោយ