បែកធ្លាយផ្ទៃក្នុង៖ សម រង្ស៊ី ដើរដល់ផ្លូវបញ្ចប់! បេក្ខជនថ្មីតើជា កឹម សុខា ឬជូឡុង សូម៉ារ៉ា?

FN ៖ ឥឡូវនេះចាប់ផ្តើមលឺការជជែកនៅផ្ទៃក្នុងបក្សសង្គ្រោះជាតិហើយ អំពីជោគវាសនាគណបក្ស និងចោទសួរគ្នាថា តើអ្នកណាជាបេក្ខភាពថ្មី ដឹកនាំគណបក្សសង្គ្រោះជាតិដែល មានអាយុទើប៤ឆ្នាំនេះ? ពួកគេហាក់ដូចជាប្រាកដក្នុងចិត្តថា ការគោះញញួរមួយផូងទៀតរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាធ្វើឲ្យ សម រង្ស៊ី ជ្រុះបាត់តួនាទីជាប្រធានគណបក្សភ្លាមដោយស្វ័យប្រវត្តិ នោះគឺការចេញច្បាប់ថ្មីមួយទៀតស្តីពី «អ្នកទោសមិនអាច ធ្វើបក្សនយោបាយ»។

វាជាច្បាប់! ច្បាប់គឺជាច្បាប់! នៅពេលដែលគេយក «ច្បាប់ទល់នឹងនយោបាយ» វាគឺជាក្បាច់សម្លាប់ដ៏មានប្រសិទ្ធភាពពិតប្រាកដមែន។ បើមិនជឿសួរ លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅ Sic!។ មេរៀននេះ អ្នកនយោបាយដូចជា សម រង្ស៊ី ពិតជាបានមើលរំលង។ ផ្ទុយទៅវិញ អ្នកនៅស្នាក់ការចាក់អង្រែ ហាក់ដូចជា បានដឹងមុនច្រើនជាង សម រង្ស៊ី ថាវានឹងកើតឡើងឆាប់ៗ ដើម្បីជាមេរៀនជីវិត និងជាការជូនដំណើរ សម រង្ស៊ី ជាគ្រាចុងក្រោយ។

តាមព័ត៌មានផ្ទៃក្នុងបក្សសង្គ្រោះជាតិ គឺមានសំណួរ២កើតឡើងដែលគាប់ជួនគ្នា៖ ទី១៖ តើ កឹម សុខា មានកិច្ចសន្យាសម្ងាត់អ្វីជាមួយ សម្តេចតេជោ ហ៊ុន សែន បានជាសម្តេចតេជោ ហ៊ុន សែន ព្រលយពាក្យជាចំហរពីការបង្កើតច្បាប់ថ្មីដែលនឹងរុញច្រានតាមផ្លូវច្បាប់ឲ្យ សម រង្ស៊ី ឃ្លាតឆ្ងាយពីឆាកនយោបាយ? តើការធ្វើវិសោធនកម្មជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាជាតិថ្មីៗនេះ គ្រាន់តែជាផែនការស្ពិនភ្នែករបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយពីក្រោយខ្នងឲ្យ កឹម សុខា លេបយកបក្សសង្គ្រោះជាតិទាំងមូល? ទី២៖ បើដូច្នេះមែន តើ សម រង្ស៊ី សុខចិត្តឲ្យ កឹម សុខា ដឹកនាំបក្សនេះដែរឬទេ?

អ្នកណាក៏ដឹងដែរថា នៅមុនឆ្នាំ២០១៣...Read More


សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅលេងកំសាន្ត នៅខេត្តព្រះសីហនុ, ឆ្លៀតចូលពិសារកាហ្វេនៅហាង ៣៣៣ ពេជ្រនិល

FN ៖ នៅក្នុងឱកាសចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចៅៗ អញ្ជើញទៅលេងកំសាន្តនៅ ខេត្តព្រះសីហនុ ហើយនៅក្នុងដំណើរតាមផ្លូវ សម្តេចទាំងពីរបានអញ្ជើញ ចូលពិសារកាហ្វេនៅហាង ៣៣៣ ពេជ្រនិល ស្ថិតនៅមិនឆ្ងាយពីកន្លែង គោរពបូជាលោកយាយម៉ៅ។
ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចៅៗបានអញ្ជើញមកដល់ក្រុងព្រះសីហនុហើយ នៅវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃសៅរ៍នេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook របស់សម្តេចជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
នៅពេលខ្ញំធ្វើដំណើរតាមរថយន្តទៅតាមខេត្តដូចពេលនេះ ខ្ញុំតែងនឹកស្រម័យទៅដល់ពេលវេលាដែលប្រទេសយើងមានសង្គ្រាម។ ពេលនោះមិនត្រឹមតែប្រជាជនគ្មានមធ្យោបាយធ្វើដំណើរ ផ្លូវជួបការលំបាកប៉ុណ្ណោះទេ តែអ្វីដែលលំបាកជាងទៀតគឺការវាយប្រហារដោយ ប្រដាប់អាវុធទៅលើរថយន្ត រថភ្លើង កាណូត និងមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលធ្វើឱ្យប្រជាជនយើងស្លាប់ និងរបួសយ៉ាងច្រើន។
ថ្ងៃនេះខ្ញុំមានឱកាសចូលផឹកកាហ្វេនៅហាង ៣៣៣ ពេជ្រនិល ដែលនៅមិនឆ្ងាយពីកន្លែងគោរពបូជាលោកយាយម៉ៅ។ តាមរយៈកាហ្វេមួយកែវ ទឹកតែមួយកែវ និងការសំណេះសំណាលជាមួយបងប្រុស បងស្រី ក្មួយប្រុស ក្មួយស្រី និងចៅៗនៃគ្រួសារម្ចាស់ហាងធ្វើឱ្យខ្ញុំកាន់តែ មានការសប្បាយរីករាយដែលបាន រួមចំណែករំដោះប្រជាជនចេញពីរបបប៉ុលពត ដឹកនាំប្រទេសចេញសង្គ្រាមមកកាន់សន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
ធ្វើដំណើរតាមផ្លូវលេខ៤ កុំភ្លេចកាហ្វេ ៣៣៣ ពេជ្រនិល តែផ្តាំទៅក្មួយប្រុសវិស្វករ ដែលមានអាយុ៣០ឆ្នាំ ល្មមដល់ពេលរកប្រពន្ឋ ហើយកុំនៅលីវយូរពេកក្មួយ៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីទទួលពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ»

FN ៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិក​អន្តរជាតិ» ដែលផ្ដល់ជូនដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅវិមានសន្តិភាព។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖​

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងក្រុមគ្រួសារពិតជារីករាយក្នុងការទទួលបានពានរង្វាន់ប្រធានគណៈកម្មាធិការអូរឡាំពិកអន្តរជាតិ។ សម្តេចតេជោថា ពាននេះនឹងក្លាយទៅការចូលរួមចំណែកដ៏សំខាន់មួយក្នុងការជួយជំរុញវិស័យកីឡានៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។ ពានរង្វាន់ប្រធានគណៈកម្មាធិការអូរឡាំពិកអន្តរជាតិ គឺជាមោទនភាពថ្មីមួយទៀតរបស់សម្តេច និងក្រុមគ្រួសារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ កីឡាការិនី ប្រជាពលរដ្ឋ និងជាតិកម្ពុជាទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិស័យកីឡារបស់កម្ពុជាធ្លាប់មានកេត្យានុភាពល្បាញល្បី តែត្រូវបានបាត់បង់លិចលង់ទៅវិញ បន្ទាប់ពីកម្ពុជាធ្លាក់ ចូលទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ ក្នុងនោះកីឡាករ កីឡាការិនីឆ្នើមៗរបស់កម្ពុជាជាច្រើន ត្រូវបានរបបប៉ុលពត កាប់សម្លាប់ផងដែរ។

* សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ដាក់សម្ពោធឲ្យប្រើប្រាស់ពហុកីឡាដ្ឋាន បើកការដ្ឋានសម្ពោធផង និងជាកន្លែងជួបជុំជាមួយកីឡាករ កីឡាការិនីផងដែរ។

* សម្តេចតេជោបានបន្តថ្លែងថា សម្រាប់កីឡាសម្តេចមិនត្រឹមតែលេងខ្លួនឯងនោះទេ សម្តេចក៏តែងបំផុសឲ្យយុវជនខ្មែរ និងចៅៗរបស់សម្តេចលេងកីឡាផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចចង់បង្កើនក្រុមបាល់ទាត់ត្រកូលហ៊ុន ហើយក៏ស្រម៉ៃចង់ឃើញចៅរបស់សម្តេចណាម្នាក់ អាចចូលប្រកួតកីឡាស៊ីហ្គែម នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី៤ ខែមេសា ជាថ្ងៃដាក់សម្ពោធឲ្យប្រើប្រាស់ពហុកីឡាដ្ឋាន បើកការដ្ឋានសម្ពោធផង និងជាកន្លែងជួបជុំជាមួយកីឡាករ កីឡាការិនីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទម្រង់បាល់ទាត់របស់សម្តេចគឺ៣​-៥-២ ហើយសម្តេចក៏បានបង្ហាញសមាសភាពចៅៗរបស់សម្តេចមួយចំនួន ក្នុងតួនាទីជាខ្សែប្រយុទ្ធ...Read More


សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យការប្រឡងចូលក្របខណ្ឌសុខាភិបាលមិនកំណត់អាយុ ខណៈការប្រឡងចូលក្រសួងដទៃទៀត ត្រូវបានបង្កើនអាយុកាន់តែច្រើនជាងមុន

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានសម្រេចកែសម្រួលអាយុសម្រាប់បេក្ខជន ដែលត្រូវប្រឡងចូលក្របខណ្ឌមន្រ្តីរាជការតាមបណ្តាក្រសួងនានា ដោយសម្រេចលើកលែងលក្ខខណ្ឌអាយុសម្រាប់ សិស្ស និស្សិតប្រឡងចូលក្របខណ្ឌក្រសួងសុខាភិបាលដោយមិនកំណត់អាយុ ហើយសិស្ស និស្សិត ដែលប្រឡងចូលក្រសួងដទៃទៀត ក៏ត្រូវបានបង្កើនអាយុច្រើនជាងមុន។

តាមអនុក្រឹត្យថ្មីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យមន្រ្តីរាជការ ដែលប្រឡងចូលក្របខណ្ឌក្រសួងផ្សេងៗ ក៏មិនត្រូវបានកំណត់អាយុផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះថា ការកែសម្រួលលក្ខខណ្ឌអាយុ នៃការប្រឡងចូលមន្រ្តីរាជការនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ការកំណត់អាយុតឹងតែងក្នុងការប្រឡងចូលក្របខណ្ឌមន្រ្តីរាជការ ធ្វើឲ្យបាត់បង់ធនធានមនុស្ស។

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះ «កន្លងមកបញ្ហាអាយុប្រឡងយកក្របខណ្ឌរដ្ឋពិសេសក្របខណ្ឌផ្នែកសុខាភិបាល គឺពិតជាធ្វើឲ្យលំបាកដល់សិស្សនិស្សិតផង និងដល់ការរកធនធានមនុស្សបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ តាមរយៈការកំណត់អាយុដ៏តឹងតែងនេះ យើងបាត់បង់ធនធានមនុស្សក្នុងពេល ដែលធនធានមនុស្សដែលយើងមានបែរជាអត់ការងារធ្វើ»។

សម្តេចតេជោ បន្តថា «បន្ទាប់ពីការពិភាក្សាជាមួយរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីមុខងារសាធារណៈ ថ្ងៃនេះខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យលើកលែងអាយុសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាលចំនួន ៣០ផ្នែក ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់វិស័យសុខាភិបាល និងមន្ត្រីសុខាភិបាល។ ក្រៅពីវិស័យសុខាភិបាលការប្រឡងចូលក្របខណ្ឌផ្សេងទៀត ក៏ត្រូវបានបន្ធូរបន្ថយអាយុសម្រាប់សិស្ស និស្សិត និងលើកលែងការកំណត់អាយុសម្រាប់មន្ត្រីរាជការ ដែលប្រឡងចូលបម្រើការងារក្នុងប្រភេទក្របខណ្ឌផ្សេង»។

...Read More

ហេតុអីក៏បក្សប្រឆាំងមិនឃើញចេញសេចក្តីថ្លែងការណ៏ណាមួយ មកគាំទ្រការស្នើសុំឲ្យអាមេរិកទាត់ចោល បំណុលចាស់ជាង ៣០០ លានដុល្លារសោះអញ្ចឹង?

ប្រភព: Support Samdech Hun Sen for Prime Minister

មិនមែន សមរង្សី និងកឹមសុខា មិនបានដឹងនោះទេ ពួកគាត់អាយុជិតចិតសិបឆ្នាំដែរទៅហើយ គឺសុទ្ធតែបានឆ្លងកាត់សង្គ្រាមនាពេលនោះ។ បើពួកក្មេងៗទៅចុះគ្នាវាមិនបានដឹងខ្យល់អី មិនបានឈឺចាប់ទេ ព្រោះតែពួកគេកើតមិនទាន់សង្គ្រាមរបស់អាមេរិកនៅសមរភូមិស្រុកខ្មែរ…វាគួរណាស់តែលោកមេបក្សទាំង ២ រូបនេះ ចេញសេចក្តីឈឺចាប់មួយមកសម្តែងនូវការគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចនាយក តើវាខុសឬក៏ ត្រូវដែរទៅ? លុយជាង ៣០០ លានដុល្លារ សម្រាប់ខ្មែរពេលនេះ វាមិនច្រើនសោះឡើយ យើងជួយតែ ម្នាក់ ២៣$ យើងអាចសងអាមេរិកបានដោយងាយបំផុត….តែយើងចង់ឲ្យលោកដូណាល់ត្រាំ ធ្វើការពិចារណា ឡើងវិញ ចង់ឲ្យអាមេរិកបើកចិត្តឲ្យទូលាយ ចង់ឲ្យប្រជាជនអាមេរិកចាយលុយក្នុងម្នាក់តែមួយដុល្លារ សោះចំពោះពលរដ្ឋខ្មែរ តើបានដែរឬទេ?
ប្រមុខបក្សប្រឆាំង បើមើលរំលងរឿងជាតិមួយនេះ វាជាកំហុសផ្នែកនយោបាយដ៏ធំមួយ ហើយ…លោកល្ងង់ ពេកទេដឹង…ហេតុអីក៏មិនលើកយករឿងជាតិឲ្យខ្ពស់ជាងរឿងបក្សអញ្ចឹង?ពលរដ្ឋលោកក៏ឆ្លាតដែរហើយសម័យនេះ លោកក៏ពិតជាឆ្ងល់ដូចៗគ្នាថា ហេតុអីក៏ទឹកចិត្តមេបក្សប្រឆាំងឃោឃៅចំពោះជាតិខ្មែរម្ល៉េះអញ្ចឹង?

អស់លោកយកប្រយោជន៏បក្សធំជាងប្រយោជន៏ជាតិពេកហើយ….បើបែបៗនេះតើឲ្យយើងជាពលរដ្ឋខ្មែរសង្ឃឹមថានឹងផ្ញើវាសនាជាតិខ្មែរទាំងមូល ទៅលើអស់លោកម្តេចនឹងបានទៅ?…សូមអស់លោកបន្តនៅប្រឆាំង ល្ងង់ៗបែបនេះ ១០០ ឆ្នាំទៀតចុះ។

...Read More

សម្តេចតេជោ ហ៊ុន សែន ណែនាំ​ឲ្យរដ្ឋមន្រ្តីការបរទេស​កម្ពុជា-ឡាវ បន្តពង្រឹង​កិច្ចសហ​ប្រតិបត្តិការ និងជំរុញការងារ​សេសសល់ឲ្យ​សម្រេចជោគជ័យ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្រ្តី​ការបរទេសកម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការការងារ រវាងប្រទេសទាំងពីរ​ឲ្យកាន់តែល្អប្រសើរ ហើយជំរុញការងារ​នៅសេសសល់​ឲ្យសម្រេច​បានជោគជ័យ។

ការថ្លែងជំរុញរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យ លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួង​ការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។

ក្នុងជំនួបនាព្រឹកមិញ ក្រៅពីការណែនាំឲ្យពង្រឹងការងារកិច្ចសហប្រតិបត្តិការ និង ជំរុញដោះស្រាយបញ្ហានៅសេសសល់ឲ្យទទួលបានជោគជ័យហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញបង្ហាញការអប់អរសាទរផងដែរ ចំពោះការរីកចម្រើននូវចំណងទំនាក់ទំនងជាប្រពៃណី ជាពិសេសការបើកដាក់ឲ្យដំណើរការ​ច្រកទ្វារអន្តរជាតិ​ត្រពាំងក្រៀល-ណងណុកខៀន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។

បន្ថែមពីលើអ្វី ដែលសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំ លោក សាលើមសៃ គុំម៉ាស៊ីត ក៏បានបង្ហាញការប្តេជ្ញាប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការកម្ពុជា និងឡាវ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោករដ្ឋមន្រ្តីការបរទេសឡាវ ក៏បាន នាំយកនូវការផ្តាំផ្ញោះសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត ជួនចំពោះសម្ដេចតេជោ ហ៊ុន សែន ផងដែរ។

ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ លោករដ្ឋមន្រ្តីការបរទេសឡាវ ក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញ​សម្ពោធច្រកទ្វារ​អន្តរជាតិត្រពាំង​ក្រៀល-ណងណុកខៀន និងបានអរគុណសម្ដេចតេជោ ដែលបានជួយគាំទ្រ​ដល់ការរៀបចំកិច្ចប្រជុំ​អាស៊ានកន្លងមកឲ្យ​ទទួលបានជោគជ័យ។

...Read More

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការស្នើសុំលុបបំណុលខ្មែរចំពោះអាមេរិក គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការ

FN ៖ «ការស្នើសុំលុបបំណុលរបស់អាមេរិក គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការ ចំពោះរដ្ឋបាលវ៉ាស៊ីនតោន នៃទំព័រប្រវត្តិសាស្ត្រថ្មី នៃគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក ដើម្បីចាកចេញពីទំព័រប្រវត្តិសាស្ត្រ នៃសង្គ្រាមដ៏ជូរចត់ពីភាគីទាំងពីរ» នេះតាមសម្តីរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។

អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាតាំងពីដើមឆ្នាំ១៩៦៣ ដល់ឆ្នាំដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរ បានទទួលស្គាល់ថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាជិត ២លាន ៨សែនតោន ដោយគិតរយៈពេលចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ប៉ុណ្ណោះ។ គ្រាប់បែកនោះមានដូចជា គ្រាប់បែកធម្មតា គ្រាប់បែកមានកូនគ្រាប់បែកចង្កោម និងគ្រាប់បែកគីមី នៅជាង ១១ម៉ឺនទីតាំង និងមានការហោះហើរទម្លាក់គ្រាប់ជិត ២៥ម៉ឺនជើង។

បន្ថែមពីនោះលោក ផៃ ស៊ីផាន បានលើកឡើងឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញការ ដោះស្រាយមួយក្នុងពេលវេលាសមស្រប និងរាល់ទិដ្ឋភាពណាមួយដែលកម្ពុជា និងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ទទួលបានជោគជ័យ ចាកចេញពីទំព័រប្រវត្តិសាស្ត្រនៃសង្គ្រាមដ៏ជូរចត់ ពិបាកទទួលយកបានពីភាគីទាំងពីរ។

សូមជំរាបថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ថ្លែងចេញពីខេត្តរតនគីរី នៅក្នុងកម្មវិធី​ចូលរួមចុះពិនិត្យ​លើការបោសសម្អាត​គ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានទទួលស្គាល់នូវទំងន់ជាប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិក ​បានទំលាក់​គ្រាប់បែកយ៉ាង​ច្រើនសន្ធឹកសន្ធាប់​មកលើ​ប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមវៀតណាម។

ការបញ្ជាក់បែបនេះ​របស់ឯកអគ្គរដ្ឋទូត​អាមេរិក ខណៈលោកចូលរួម​ជាចុះពិនិត្យលើ​ការបោសសម្អាតគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ នាថ្ងៃព្រហស្បត្តិ៍នេះ ​នៅកន្លែងកំពុងធ្វើប្រតិបត្តិការផ្ទាល់​របស់អង្គការ NPA ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំង​ក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសចូលរួមបុណ្យសមុទ្រនៅខេត្តព្រះសីហនុ និងនៅ​ថ្ងៃ​ទី​២០...Read More


សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់សំណង និងប្រាក់ឧបត្ថម្ភជាង ១ម៉ឺនដុល្លារ ជូនលោកយាយម្នាក់ ដែលរងផលប៉ះពាល់ពី​ការសាង​សង់ផ្លូវលេខ២១

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់​ប្រាក់សំណង និង ប្រាក់ឧបត្ថម្ភសរុប​ប្រមាណ ១៥,៨៥១.៤១ដុល្លារអាមេរិក ជូនលោកយាយ​ម្នាក់ ដែលផលប៉ះពាល់ដោយសារការសាងសង់ផ្លូវ​ជាតិលេខ២១ ពីក្រុងតាខ្មៅឆ្ពោះ​ទៅ ច្រកព្រំដែនជ្រៃធំ ខេត្តកណ្តាល។

លោកយាយ ដែលទទួលបានប្រាក់សំណង និងប្រាក់ឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ មានឈ្មោះ មឿន សុផល រស់នៅភូមិព្រែកថ្មី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

តាមការចេញផ្សាយនៅលើទំព័រ Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកយាយ មឿន សុផល ទទួលបានប្រាក់សំណងពីផលប៉ះពាល់នៃការសាងសង់ផ្លូវជាតិលេខ២១ ចំនួន ៤,៦០១.១៦ ដុល្លារ។ តែដោយសារឃើញលោកយាយមានជីវភាពទីទ័លក្រខ្លាំង សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ១ម៉ឺនដុល្លារ និង៥លានរៀលបន្ថែមទៀត។

បើតាមការចេញផ្សាយដដែលនេះ បានបញ្ជាក់ទៀតថា ក្រៅពីការផ្តល់សំណង និងការឧបត្ថម្ភជាថវិកាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងឲ្យរកដីសាងសង់ផ្ទះ​ជូនលោកយាយថែមទៀតផង។

ថវិកាសំណង និងឧបត្ថម្ភជាង ១ម៉ឺនដុល្លារ ត្រូវបានក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូនយកទៅប្រគល់ជូនលោកយាយ រួចហើយនៅថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៧​នេះ។ តែដើម្បីធានាបានសុវត្ថិភាពលើថវិកានេះ អាជ្ញាធរទទួលបន្ទុក នឹងរៀបចំសម្របសម្រួលបង្កើតគណនីធនាគារ ឲ្យលោកយាយរក្សាទុក​ប្រាក់ប្រកប​ដោយសុវត្ថិភាព។

លោកយាយ មឿន សុផល បានបង្ហាញការត្រេកអរខ្លាំង និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួង​សាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ខ្ពស់ គិតគូរសុខទុក្ខ ដោះស្រាយសំណងផលប៉ះពាល់ និងឧបត្ថម្ភថវិកាជូនលោកយាយដោះស្រាយទុក្ខលំបាកនៅក្នុងជីវិត៕

...Read More

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូរៀបចំចាកចេញពីទីក្រុង Zurich មកកាន់ទីក្រុងហុងកុង

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសនៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ពោលគឺមុននេះប៉ុន្មាននាទីថា សម្តេច និងគណៈប្រតិភូ កំពុងរៀបចំហោះចេញពីទីក្រុង Zurich ប្រទេសស្វីស ឆ្ពោះមកកាន់ទីក្រុងហុងកុង កន្លែងដែលសម្តេចត្រូវប្តូរជើងហោះហើរមកកាន់រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការហោះហើរពីទីក្រុង Zurich មកកាន់ទីក្រុងហុងកុង ប្រទេសចិន ត្រូវចំណាយពេលប្រមាណ ១១ម៉ោង។ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចបានឲ្យគេរៀបចំអាហារជូនសម្តេច តាមម៉ោងនៅទីក្រុងហុងកុង បន្ទាប់មកនឹងសម្រាក ដើម្បីមានកម្លាំងសម្រាប់ត្រៀមបំពេញការងារនៅរាជធានីភ្នំពេញ ដែលសម្តេចជំពាក់ប៉ុន្មានថ្ងៃនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ «បន្តិចទៀតយន្តហោះនឹងចាប់ហោះចេញពី Zurich ឆ្ពោះទៅហុងកុងដែលត្រូវហោះប្រមាណ ១១ម៉ោង។ ខ្ញុំកំពុងសុំគេរៀបបាយល្ងាចឲ្យខ្ញុំតាមម៉ោងហុងកុង មិនមែនស្រស់ស្រូបពេលព្រឹកតាមម៉ោងស្វីសនោះទេ។ សង្ឃឹមថាបាយហើយនឹងសម្រាកបាន ដើម្បីមានកម្លាំងសងបំណុលដែលខ្ញុំជំពាក់នៅភ្នំពេញ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ហើយសម្តេចនឹងត្រូវត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ស្អែកនេះ។

ក្នុងដំណើរចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោករយៈពេលប៉ុន្មានថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តី បានជួបប្រមុខដឹកនាំពិភពលោកជាច្រើននាក់។ រាល់ជំនួបទ្វេភាគីជាមួយមេដឹកនាំពិភពលោកនោះ សម្តេចតែងបានពិភាក្សាពីការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ហើយក៏បានស្នើឲ្យមេដឹកនាំបរទេសទាំងនោះ ជំរុញវិនិយោគិនមកវិនិយោគនៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតទទូច និងអំពាវនាវឲ្យមេដឹកនាំ និងអ្នកវិនិយោគបរទេសមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើនៅកម្ពុជាចាប់ពីថ្ងៃទី១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧នេះ៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ ជាមោទនភាពជាតិមួយ ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីអាស៊ាន

FN ៖ ពីប្រទេសស្វីស ដែលកន្លែងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងចាត់ទុកការដែលកម្ពុជា​ ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧នេះ គឺជាមោទនភាពជាតិមួយសម្រាប់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ពោលមុននេះប៉ុន្មាននាទីថា ព្រោះតែការទទួលភារៈជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននេះហើយ ជាហេតុធ្វើឲ្យសម្តេចត្រូវចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស និងអវត្តមានពីប្រទេសកម្ពុជាអស់ជាច្រើនថ្ងៃ។

សូមបញ្ជាក់ថា បន្ទាប់ពីចូលរួមកិច្ចវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស អស់រយៈពេលជាច្រើនថ្ងៃមកនោះនៅព្រឹកព្រលឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូបានអញ្ជើញត្រឡប់មកប្រទេសកម្ពុជាវិញហើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច និងគណៈប្រតិភូ នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ស្អែកនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារតែទីក្រុង Davos កន្លែងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្ថិតនៅឆ្ងាយពីព្រលានយន្តហោះអន្តរជាតិ Zurich សម្តេចត្រូវក្រោកតាំងពីម៉ោង ៥ទៀបភ្លឺ ដើម្បីធ្វើដំណើរតាមរថយន្តមកឡើងយន្តហោះ៕

ជាការកត់សម្គាល់ក្នុងពេលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសនេះ សម្តេចតេជោ ហ៊ុន សែន បានជួបមេដឹកនាំពិភពលោកជាច្រើននៅទីនោះ។ ក្នុងជំនួបនោះ សុទ្ធតែបានពិភាក្សា និងស្នើឲ្យអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ហើយក៏បានស្នើឲ្យអ្នកវិនិយោគល្បី នៅលើពិភពលោកមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

...Read More

សម្តេចតេជោ ហ៊ុន សែន បញ្ចប់កិច្ចប្រជុំ​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស, ថ្ងៃនេះ​សម្តេចនឹង​ដឹកនាំ​គណៈប្រតិភូ ត្រឡប់​ឆ្ពោះមក​កម្ពុជាវិញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់កិច្ចប្រជុំនានា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅទីក្រុង Davos ប្រទេសស្វីស​ហើយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់ឆ្ពោះមកកម្ពុជាវិញ នេះបើយោងតាមការចុះផ្សាយរបស់ Facebook របស់សម្តេចនាយករដ្ឋមន្ត្រី។

Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួម វេទិកាស្តីពី «តើអាស៊ានជា សហគមន៍មួយហើយឬនៅ?» ដែលមានការចូលរួមពីលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc, លោក Riady មន្រ្តីសម្របសម្រួលវេទិកា, លោកស្រី Pangestu មន្រ្តីស្ថាប័នឯកជន, លោក Razak និង លោក Chipman សាល Congress Center, Sanada ដែលជាកម្មវិធីចុងក្រោយនៃ វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos, Switzerland។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូអញ្ជើញវិលត្រឡប់ ទៅកម្ពុជាវិញនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ដែលត្រូវធ្វើដំណើរតាម​រថយន្ត​ចេញពី Davos ទៅ Zurich ហើយបន្តដំណើរទៅ Hong Kong និងឆ្ពោះទៅកម្ពុជាវិញ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង៧៖០០យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧...Read More


សម្តេចតេជោ ហ៊ុន សែន ទម្លាយ​អាថ៌កំបាំងរឿង​អាស្រូវផ្លូវភេទ​បុគ្គលិកស្រីម្នាក់​របស់អង្គការ Global Witness !

FN ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រតិកម្មខ្លាំងៗនិងហៅ «អង្គការ Global Witness និងបក្សពួក ល្មមឈប់ល្ងង់ និងឆ្កួត ព្រមទាំងកុំមកប្រឆាំងជាមួយខ្ញុំទាំងឆ្កួតលីលា»នោះ, នៅរសៀលថ្ងៃទី២០ ខែមករាដដែលនេះសម្តេចតេជោ ហ៊ុន សែន បានបន្តទម្លាយអាថ៌កំបាំង អាស្រូវផ្លូវភេទបុគ្គលិកស្រីម្នាក់របស់របស់អង្គការ Global Witness ដែលលួចសាហាយជាមួយប្តីគេ, ដល់ពេលប្រពន្ធគេរករឿងដល់ផ្ទះបែរជាចោទថា អ្នករកស៊ីកាប់ឈើទៅរករឿង។ សម្តេចបានបន្តថា ករណីនេះស្ថានទូតអង់គ្លេសក៏បានដឹងរឿងនេះដែរ។

សម្តេចតេជោ ហ៊ុន សែន បានទម្លាយនៅលើ Comment Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «រឿង Global Witness ចាប់ផ្តើមពីបុគ្គលិកស្រី ម្នាក់ខ្មែរ កាត់បារាំងទៅធ្វើការនៅកម្ពុជាទៅលួចសាហាយជាមួយប្តីគេដល់ប្រពន្ធគេទៅតាម រករឿងដល់ផ្ទះបែជាចោទថា អ្នករកស៊ីកាប់ឈើទៅរករឿង។ ពេលនោះទូតអង់គ្លេសក៏ដឹងរឿងនេះ។ រឿងអាស្រូវផ្លូវភេទគេបង្វែរទៅជារឿងផ្សេងពិតជាថោកទាបមែន។ បុគ្គលិកស្រីនោះម្តាយខ្មែរឪពុកបារាំង»។

នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន​ សែន បានផ្ញើសារចេញពីទីក្រុង Davos ប្រទេសស្វីសថា «សូមផ្តាំទៅអង្គការក្លូបលវិចណេស និងបក្សពួក ល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ។ ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីគេធ្វើការជាមួយគ្នាបែបនេះដែល ជាទម្លាប់ធម្មតានៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ បើខួរក្បាលមិនទាន់ឡប់ ឬឆ្កួតទេ គួរចូលសាលារៀនថែមទៀតទៅ កុំមកប្រឆាំងខ្ញុំទាំងឆ្កួតលីលា»។

ការប្រតិកម្មខ្លាំងៗឆ្លើយតបបែបនេះរបស់នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឡើងបន្ទាប់ពីអង្គការ Global Witness ដែលមានមូលដ្ឋាននៅ ប្រទេសអង់គ្លេស បានប្រតិកម្មចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសំណូមពរឲ្យអង្គប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស បិទទ្វារបណ្តេញកម្ពុជាចេញ។

«វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវ៉ូស គួរតែងាកចេញពីនាយករដ្ឋមន្ត្រីកម្ពុជា និងបិទទ្វារចំពោះមេដឹកនាំនេះ មិនគួរអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន...Read More


ទៅមុខថយក្រោយ