
FN ៖ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចនាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងលោក គឹម សុខ មួយករណីទៀត បន្ទាប់លោក គឹម សុខ បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយរកមុខឃាតកមិនឃើញ។
លោកមេធាវី គី តិច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលសិទ្ធិពីសម្តេចតេជា ហ៊ុន សែន ក្នុងនាមប្រមុខ រាជរដ្ឋាភិបាល ដាក់ពាក្យបណ្តឹងលោក គឹម សុខ មួយករណីទៀត ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការចោទប្រកាន់រដ្ឋាភិបាល បង្កើតជាប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស, ពាក្យបណ្តឹងនឹងដាក់ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក»។
លោក គឹម សុខ បាននិយាយនៅវិទ្យុអាស៊ីសេរីក្នុងកិច្ចសម្ភាសន៍មួយនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧យ៉ាងដូច្នេះថា «គេនេះគឺសំដៅទៅលើប្រព័ន្ធ…. ប្រព័ន្ធមួយក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រួចហើយរកមុខឃាតកមិនឃើញ មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ អ្នកតស៊ូមតិមុនៗ….»៕
...
Read More
FN ៖ លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអាមេរិក និងជាប្រធានសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា បានថ្លែងចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនអន្តរកាលនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា និងជាស្ថាបត្យករទទួលខុសត្រូវខ្ពស់ក្នុងការស្តារប្រទេសកម្ពុជាចេញពីភ្នក់ភ្លើងសង្រ្គាម ឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ និងវិបុលភាពកើនឡើងជាហូរហែរ។
លោក Bretton G. Sciaroni បានថ្លែងដូច្នេះក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០១៧ នៅសណ្ឋាគារអ៉ីនធើខុន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នៅចំពោះមុខអ្នកវិនិយោគ និងធុរជនអន្តរជាតិជាច្រើននាក់ លោក Bretton G. Sciaroni បានរំលឹកថា លោកបានស្គាល់សម្តេចតេជោ ហ៊ុន សែន អស់រយៈពេល ២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីរូបលោកបានមកប្រទេសកម្ពុជាជាលើកដំបូងនាអំឡុងឆ្នាំ១៩៩៣។
ក្នុងពិធីនាព្រឹកមិញនេះ លោក Bretton G. Sciaroni បានស្នើឲ្យអ្នកវិនិយោគ និងធុរជនអន្តរជាតិចំណាយពេលខ្លី ដើម្បីស្តាប់លោករៀបរាប់ពីគំរូវីរភាព និងសមិទ្ធផល ដែលសម្រេចបានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក Bretton G. Sciaroni ថ្លែងថា លោកតែងចាត់ទុកសម្តេចតេជោ ជាឥស្សរជនអន្តរកាលនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា បានដឹកនាំប្រទេសចាប់តាំងពីពេលប្រទេសត្រូវញាំញីដោយសង្រ្គាម និងអំពើប្រល័យពូជសាសន៍ រហូតដល់ប្រទេសបានទទួលសន្តិភាពពេញលេញ។
ប្រធានសភាពាណិជ្ជកម្មអាមេរិករូបនេះ បានបញ្ជាក់ដូច្នេះ «សម្តេចតេជោ លើសពីឥស្សរជនណាៗទាំងអស់ គឺជាស្ថាបត្យករទទួលខុសត្រូវក្នុង ការស្តារប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ និងវិបុលភាពកើនឡើងជាហូរហែ»។
លោក Bretton G. Sciaroni បានបន្តថា «នៅពេលដែលខ្ញុំបានមកដល់កម្ពុជាជាលើកដំបូង ទាហានខ្មែរក្រហមនៅឈរជើងនៅក្នុងព្រៃនៅឡើយ។ វិបុលភាពមិនអាចសម្រេចបានឡើយដរាបណាប្រទេសកម្ពុជា នៅជាជំរុំប្រដាប់អាវុធនៅឡើយនោះ ដូច្នេះហើយការកម្ចាត់ក្រុមជ្រុលនិយម នៃរបបកម្ពុជា ប្រជាធិបតេយ្យ និងការចរចាកិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមនិយមកណ្តាល នៃរបបនេះ គឺជាកិច្ច ដ៏សំខាន់នាពេលនោះ។ សមិទ្ធផលនេះ...Read More

FN ៖ ប្រភពផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី នាំគ្នាសម្តែងការហួសចិត្តនិងខកចិត្តនៅពេលលោក សម រង្ស៊ី ប្រកាសបិទផ្លូវបន្តទៀតថា «ខ្ញុំអត់មានរៀបចំឲ្យភរិយាខ្ញុំ ឬកូនខ្ញុំណាម្នាក់ មកដឹកនាំគណបក្ស ជំនួសខ្ញុំទេ»។
ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី បាននាំគ្នាទះទ្រូងហួសចិត្ត ហើយថ្លែងថា៖ «ហេតុអ្វីក៏សម្រេចចិត្តដោយគ្មានសួរយោបល់គេឯងឲ្យច្បាស់!? បើបានជាបិទផ្លូវនយោបាយខ្លួនឯងទៅហើយ ហេតុអ្វីក៏ប្រកាសបិទផ្លូវនយោបាយរបស់ប្រពន្ធខ្លួនថែមទៀត!? ចុះបើគណបក្សត្រូវការនោះវានឹងទៅជាក្រឡិច ក្រឡុច លេបសម្តីខ្លួនឯងបាត់ទៅហើយទេឬ!? ហេតុអ្វីក៏មិនទុកឱកាសឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកធ្វើការផង!?»។
នៅក្នុងគណបក្សសង្គ្រោះជាតិគឺមានចរន្តពីរ ដែលមនុស្សខាងកូតា សម រង្ស៊ី គឺចង់ឲ្យលោកស្រី ជូឡុង សូមួរ៉ា ធ្វើប្រធានបក្ស។ ចំណែកឯកូតាគណបក្ស សិទ្ធិមនុស្សគឺចង់ឲ្យលោក កឹម សុខា ធ្វើប្រធានបក្ស។ បើលោក សម រង្ស៊ី ប្រកាសបិទផ្លូវដូច្នេះ មានន័យថា បក្សទាំងមូលត្រូវតែលើកថ្វាយឲ្យលោក កឹម សុខា ធ្វើប្រធានបក្សដោយស្វ័យប្រវត្តិតែម្តងទៅ។ ផ្ទៃក្នុងបក្សក៏បង្ហើបឲ្យដឹងថា ឥឡូវនេះពីលើដល់ក្រោមកាន់តែច្របូកច្របល់ មិនស្តាប់គ្នា លូកគ្នាពេញ ជាពិសេសក្នុងដំណាក់កាលតែងតាំងបេក្ខភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។
ការប្រកាសបែបនេះទៀតសោត គឺស្ទើរតែចប់ទាំងអស់មនុស្សខាងកូតាគណបក្ស សម រង្ស៊ី។ ព័ត៌មានចេញផ្ទៃក្នុងលាន់មាត់ថា៖ «ប្រពន្ធគេ គេបិទផ្លូវទៅហើយ ចុះទម្រាំឯងសាច់ដ៏ទៃ!?»។ នេះក៏បានផ្ញើសារទៅកាន់ លោក គង់ គាំ, លោក យឹម សុវណ្ណ, លោក អេង ឆៃអ៊ាង, លោក សុន ឆ័យ ថាអ្នកទាំងអស់គ្នានេះ គ្មានឱកាសទេ ហើយជម្រើសបឋមមានពីរ៖ ទី១៖ អោបជើងលោក កឹម សុខា ឬទី២៖ នាំគ្នាលាឈប់ធ្វើនយោបាយដែរទៅ ដើម្បីក្លាយជាវីរៈបុរសក្នុងក្អម ពីព្រោះអតីតលោកប៉ាធាន...Read More

FN ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម អន្តរជាតិកម្ពុជា២០១៧។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារអ៉ិនធើខន ដោយមានការចូលរួមពីក្រសួង ស្ថាប័ន អ្នកពាក់ព័ន្ធនានា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា បានហៅសម្តេចតេជោ ហ៊ុន សែន ថា ជាបុគ្គលអស្ចារ្យជាងគេនៅកម្ពុជា ក្នុងការធ្វើឲ្យប្រទេសកម្ពុជារីកចម្រើន ដោយចាប់ផ្តើមចេញពីការញាំញីដោយភ្លើងសង្រ្គាម។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា កិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្លាយជាកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងការជំរុញទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាបម្រែបម្រួលទាំងផ្នែកសេដ្ឋកិច្ច និងស្ថានភាពនយោបាយការចាកចេញរបស់ អង់គ្លេសពីសហគមន៍ និងបញ្ហាដទៃទៀតយ៉ាងណាក្តី ក៏កម្ពុជា រំពឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ។
* សម្តេចតេជោ បានស្នើឲ្យធុរកិច្ចជនអន្តរជាតិ ពិនិត្យមើលពីបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការឆ្លើយតបរបស់សម្តេចចំពោះសំណួរសាកលវិទ្យាធិការម្នាក់ ដែលបានសួរសម្តេចក្នុងវេទិកានៅទីក្រុងដាវ៉ូស ប្រទេសស្វីសថា តើប្រទេសណានឹងដើរចេញពីអាស៊ាន?។ ឆ្លើយតបសំណួរនេះសម្តេចតេជោ បានឆ្លើយថា មិនគួរតាំងសំណួរបែបនេះ គួរតែតាំងសំណួរថា តើប្រទេសណា នឹងដើរចេញពីសហគមន៍អឺរ៉ុប បន្ទាប់ពីអង់គ្លេស។ សម្តេចបានបន្ថែមថា ប្រទេសក្នុងតំបន់អាស៊ាន គ្មានប្រទេសណាធ្វើបងធំ ដូចនៅអឺរ៉ុបនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តម្លៃរបស់អាស៊ាន គឺតម្លៃសាមគ្គីភាព ហើយគ្មានប្រទេសបងធំនោះឡើយ។
* ឧកញ៉ា គិត ម៉េង បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន...Read More

FN ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Nikolai Platonovich Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហព័ន្ឋរុស្ស៊ី ចូលជួបពិភាក្សាការងារ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបព្រឹកនេះ បានផ្តោតសំខាន់លើការពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី និងបញ្ហាភេរវកម្ម។
ក្នុងជំនួបនោះ លោក នីកូឡាយ បានជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពិភាក្សាការងារមួយចំនួន ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ រួមទាំងវិស័យសន្តិសុខ ដោយមានការផ្លាស់ប្តូរយោបល់ មួយចំនួនពាក់ព័ន្ធនឹង បញ្ហាតំបន់និងបញ្ហាអន្តរជាតិ ជាពិសេសផ្តោតលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដោយនេះគឺជាកិច្ចអាទិភាព មិនត្រឹមតែរដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីនោះទេ គឺសម្រាប់ពិភពលោកទាំងមូល ដែលថាតើកម្ពុជានិងរុស្ស៊ី គួរធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងណា ដើម្បីរកវិធីជំរុញក្នុងការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្ម ឲ្យមានប្រសិទ្ធិភាព។
តាមការគូសបញ្ជាក់របស់ លោក កៅ គឹមហួន បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យមានការរៀបចំនូវ កិច្ចប្រជុំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនេះ។ លោកលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហព័ន្ឋរុស្ស៊ី បានឆ្លើយតបថា នឹងនាំសេចក្តីស្នើសុំនេះ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក ផ្លាឌីមៀ ពូទីន។
ក្រៅពីនេះភាគីទាំងពីរ បានពិភាក្សាគ្នា លើបញ្ហាមួយចំនួនទៀត ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ទាំងទ្វេរភាគី ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ ជុំវិញបញ្ហាពង្រឹងវិស័យសន្តិសុខ មិនត្រឹមតែប្រយុទ្ធប្រឆាំងអំពើភេរវកម្មទេ ទាំងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ជាដើម៕
...
Read More
FN ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត នៅក្នុងទឹកដីខេត្តកណ្តាល។
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ដែលជាស្ពានប្រវត្តិសាស្រ្តថ្មីមួយទៀតនៅលើទឹកដីខេត្តកណ្តាលនេះ ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ មានប្រវែង ៤១៥ម៉ែត្រ និងមានទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។ ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយត្រូវបានចាក់បេតុងតភ្ជាប់នៅថ្ងៃទីទី០៨ ខែសីហា ឆ្នាំ២០១៦ និងត្រូវបានសាងសង់ បញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៦។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយសមិទ្ធផលថ្មីលើទឹកដីចាស់នេះ ជួយសម្រួល និងដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ។ ជាពិសេសបានឲ្យប្រជាពលរដ្ឋខ្មែរដែលមានវ័យចំណាស់ៗមិនដែលបានឃើញស្ពានឆ្លងទន្លេនោះ។ សម្តេចតេជោ ក៏ស្នើឲ្យចៅៗដឹកយាយ តាចាស់ៗមកទស្សនាស្ពាននេះ ដើម្បីបានឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ។
* សម្តេចតេជោ ហ៊ុន សែន អរគុណដល់ក្រសួងសាធារណការ និងប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ បានរួមគ្នាអធ្យាស្រ័យ និងយោគយល់ចំពោះការ សាងសង់ស្ពាននេះ។
* ឆ្លើយតបនិងអ្នកលេង Facebook ឆ្ងល់ថា សម្តេចមើលតែទូរស័ព្ទនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការកាន់ទូរស័ព្ទនេះ ដើម្បីតាមដានព័ត៌មាន និងស្ថានការណ៍ផ្សេងៗ ព្រមទាំងទាក់ទងការងារតាមសម័យបច្ចេកវិទ្យាទំនើប ហើយបើសម្តេចមិនកាន់ ឬមិនមើលទូរស័ព្ទទើបចម្លែក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុគ្គលដែលដេកយល់សប្តិធ្វើនាយករដ្ឋមន្រ្តី មិនដែលបានដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋដូចសម្តេចនោះទេ...Read More

FN ៖ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយត្រូវបានលោក សម រង្ស៊ី ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក និងធ្វីតទ័រផ្លូវការរបស់ខ្លួននៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះដោយបានជូនដំណឹងអំពីការលាលែងរបស់លោកពីតំណែងជាប្រធាន និងជាសមាជិកភាពគណបក្សសង្គ្រោះជាតិ ដោយបានលើកឡើងពីមូលហេតុផ្ទាល់ខ្លួន។ ការលាលែងនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
នេះគឺជាលើកទី១ដែលគេបានឮពីមេបក្សប្រឆាំងនៅកម្ពុជា ហ៊ានលះបង់តំណែងប្រធានបក្ស ដែលខ្លួនតែងតែការពារជាយូរមកហើយ និងបញ្ចប់សមាជិកភាព របស់ខ្លួនពីគណបក្សនេះទៀត។ តើមានអ្វីនៅពីក្រោយការលាលែងនេះនិងតើលោក សម រង្ស៊ី នឹងដើរសេណារីយូអ្វីទៀតក្នុងជំហាន បន្ទាប់ដើម្បីសង្គ្រោះជីវិតនយោបាយរបស់គាត់?
ទី១៖ ការសម្រេចលាលែងពីតំណែងនេះធ្វើឡើង ខណៈសំណើរសុំធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានក្រុមតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជាបញ្ជូនទៅកាន់រដ្ឋសភា និងគ្រោងបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់នេះ ហើយចាប់ពីវិសោធនកម្មច្បាប់ចូលជាធរមាន ជនដែលមានទោសនឹង មិនត្រូវអនុញ្ញាតឱ្យធ្វើជាប្រធានគណបក្សនយោបាយទៀតឡើយ។ កាលដែលលោក សម រង្ស៊ី សម្រេចលាលែងពី តំណែងប្រធានគណបក្ស និងសមាជិកភាពគណបក្សសង្គ្រោះជាតិពេលនេះ អាចត្រូវបានលោក សម រង្ស៊ី គិតថាជាពេលវេលាដ៏ត្រឹមត្រូវមួយដើម្បីបង្ហាញ ពីភាពថ្លៃថ្នូរក្នុងនាមជាអ្នកនយោបាយ បង្ហាញពីភាពក្លាហាន និងការលះបង់ មិនស្រឡាញ់អំណាចនិងតំណែង និងដើម្បីទាក់ទាញក្តីអាណិតអាសូរ ពីអ្នកគាំទ្ររបស់ខ្លួន។
លោក សម រង្ស៊ី ក៏ចង់បង្ហាញថាខ្លួនគឺជា «ជនរងគ្រោះ» នៃស្ថានការណ៍នយោបាយបច្ចុប្បន្ន និងទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជាដែលគណបក្ស ប្រឆាំងតែងតែបង្ហាញមតិសាធារណៈថាជា«តួចិត្តអាក្រក់»។ អ្វីដែលលោក សម រង្ស៊ី សម្រេច ដូច្នេះគាត់អាចយល់ថា មានផលចំណេញច្រើនជាង រង់ចាំរហូតដល់ពេលច្បាប់ស្តីពីគណបក្សនយោបាយដែលធ្វើវិ សោធនកម្មចូលជាធរមាន ពេលនោះ លោក រង្ស៊ី អាចនឹងបាត់បង់ប្រយោជន៍ច្រើនជាងពេលនេះ ព្រោះអ្វីៗនឹងមានលទ្ធផលស្មើសូន្យ មិនអាចដាក់លក្ខខណ្ឌជាមួយក្រុមលោកកឹម សុខា បានឡើយ។
តែបើវិភាគបែបយោធា ការលាលែងតំណែងរបស់លោក សម រង្ស៊ី មុនការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺបង្ហាញថាលោក សម រង្ស៊ី គឺជាមេទ័ពដ៏កំសាកម្នាក់ដែលចុះចាញ់មុនចូលច្បាំង បង្កឱ្យកូនទាហានរបស់ខ្លួនចលាចលមិនដឹងមេកើយនៅឯណា និងធ្វើឱ្យកូនទាហានគណបក្ស សង្គ្រោះជាតិបាក់ទឹកចិត្ត...Read More
FN ៖ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចនឹងដាក់ពាក្យបណ្តឹងប្តឹងលោក កឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលបាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីយប់មិញចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី។
លោក កឹម សុខ បាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី១១ ខែកុម្ភៈម្សិលមិញយ៉ាងដូច្នេះថា៖ «ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ មានការតវ៉ារបស់ប្រជាពលរដ្ឋ ហើយមានការបង្ក្រាបទាំងបាញ់សម្លាប់ទៅទៀត ក្រោយមកប្រជាពលរដ្ឋនៅតែតវ៉ា តវ៉ាហើយគេប្រើរូបភាពផ្តាច់ការដូចជា យន្តហោះ ហោះលើអគារគណបក្សសង្គ្រោះជាតិ ចេញមកពីរូបភាពហ្នឹង មានរឿងផ្សេងៗដូចជាការចាប់ដៃលោក សម រង្ស៊ី លោក កឹម សុខា រូបភាពអស់ហ្នឹង គឺថា ដើម្បីជារូបភាពមួយក្នុងន័យល្បិចកលផ្តាច់ការ ដើម្បីកំទេចគណបក្សសង្គ្រោះជាតិ ប៉ុន្តែធ្វើបែបអស់ហ្នឹងហើយ សម្លាប់ហើយអី ហើយហ្នឹង ទាំងចុងក្រោយ សម្លាប់លោក កែម ឡី ទៀត សម្លាប់ហើយអីហើយ ពលរដ្ឋនៅតែងើប ដូច្នេះនៅតែវិធីចុងក្រោយមួយតែ គឺវិធីប្រើច្បាប់»។
លោកមេធាវី គី តិច បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាបានប្រគល់សិទ្ធពេញលេញ ជូនខ្ញុំដើម្បីដាក់ពាក្យបណ្តឹងលោក កឹម សុខ អ្នកវិភាគ ដែលបាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីយប់មិញ ដោយចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី។ ពាក្យបណ្តឹងនឹងដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃស្អែក»៕
...
Read More
FN ៖ អ្នកវិភាគដែលនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ការវិភាគដល់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អ្វីដែលលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធានគណបក្សសង្រ្គោះជាតិនៅរសៀលថ្ងៃសៅរ៍នេះ គឺជាការសម្តែងល្ខោនប្រោកប្រាស់សាធារណជនតែប៉ុណ្ណោះ ការធ្វើបែបនេះក្នុង គោលបំណងទាមទារចំណាប់អារម្មណ៍ឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ និងសមាជិករបស់គណបក្សសង្រ្គោះជាតិ ចេញញត្តិ ឬដាក់លិខិតស្នើសុំអង្វរកលោក សម រង្ស៊ី នៅធ្វើប្រធានគណបក្សដដែល។
អ្នកវិភាគមិនសូវខុសហើយនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ដដែលរូបនោះបានអះអាងទៀតថា ការធ្វើបែបនេះរបស់លោក សម រង្ស៊ី ក៏ព្រោះតែចង់ឲ្យមានការគាំទ្រ រូបលោកឡើងវិញតែប៉ុណ្ណោះ ព្រោះប្រជាប្រិយភាពរបស់គាត់កំពុងធ្លាក់ចុះយ៉ាងខ្លាំង។
ប្រសិនបើការលែងលារបស់លោក សម រង្ស៊ី ពិតប្រាកដមែននោះ សូមបងប្អូនប្រជាពលរដ្ឋចាំមើលទាំងអស់គ្នា, ប៉ុន្តែប្រសិនបើការលាលែងនេះដើម្បីគ្រាន់តែ ឆាកល្ខោនបំភាន់ភ្នែកចង់ឲ្យគេចាប់អារម្មណ៍ និងអង្វរ ហើយយល់ព្រមនៅធ្វើជាប្រធានគណបក្សដដែលនោះ តើលោក សម រង្ស៊ី សាកសមជាដឹកនាំឬទេ ព្រោះម្តងថាលាលែង ម្តងយល់ព្រមធ្វើវិញ?
សូមជំរាបថា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ នេះបើយោងតាម Facebook របស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងលិខិតរបស់លោក ដែលបង្ហោះលើទំព័រ Facebook របស់លោកថា «ខ្ញុំសូមឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក គណបក្សសង្រ្គោះជាតិ មេត្តាជ្រាបជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ខ្ញុំ ហើយចាត់ទុកថា សេចក្តីសម្រេចនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំនេះតទៅ»។
នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលមិននឹកស្មានដល់ថា លោក សម រង្ស៊ី សម្រេចចិត្តលាលែងបែបនេះ។
ការប្រកាសលាឈប់ពីតំណែងប្រធានគណបក្សនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា...Read More
FN ៖ ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានសម្តែងនូវការកោតសរសើរចំពោះសារព័ត៌មាន The Cambodia Daily មានស្ថាបនិកជាជនជាតិអាមេរិក ដែលមានសេចក្តីក្លាហានចុះផ្សាយនូវការពិតពីបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិក ក្នុងជំនាន់ លន់ នល់ ហើយលោកបានហៅការចុះផ្សាយនេះ ជាការផ្តល់នូវភាពយុត្តិធម៌សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ការថ្លែងរបស់លោកទេសសរដ្ឋមន្ត្រី សេរី កុសល យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Cambodia Daily ដែលជាកាសែតមានខ្នងបង្អែកអាមេរិក និងស្ថាបនិកជាជនជាតិអាមេរិកផងនោះ បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមចំណងជើងថា «សហរដ្ឋអាមេរិកគ្មានហេតុផល សីលធម៌ច្បាស់លាស់ ជុំវិញការទារបំណុលពីប្រទេសកម្ពុជា»។ ដោយក្នុងនោះបានដកស្រង់សម្តី លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធអាមេរិក ដែលបានចុះផ្សាយ និងរៀបរាប់លម្អិតអំពីសង្រ្គាមអាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាក្នុងឆ្នាំ១៩៧៣ បាននិយាយថា៖ «រដ្ឋាភិបាលអាមេរិកមិនដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជាអំឡុងពេលសង្រ្គាមនោះទេ»។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានចាត់ទុកការចុះផ្សាយអត្ថបទរបស់ សារព័ត៌មាន The Cambodia Daily អំពីបញ្ហាបំណុលឈាម ដែលកម្ពុជាជំពាក់អាមេរិកនេះ ថាជាលើកទី១ ហើយដែលសារព័ត៌មាននេះនិយាយត្រឹមត្រូវ កន្លងមកលោកមិនដែលឃើញសារព័ត៌មាននេះ និយាយអ្វីឲ្យល្អត្រឹមត្រូវដូចនេះទេ។
ជាមួយគ្នានេះ អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ ក៏បានស្នើឲ្យក្រសួងការបរទេសកម្ពុជា ពិនិត្យមើលបញ្ហាបំណុលនេះផងដែរ ឲ្យដូចនឹងការសើរើបញ្ហា បញ្ជូនពលរដ្ឋខ្មែរ ដែលមានទោសមកកម្ពុជាវិញ ដោយលោកបានហៅការបញ្ជូននេះ ជាទង្វើមិនល្អទាល់តែសោះ ដោយអ្វីៗមិនល្អ អាមេរិករុញមកខ្មែរ អ្វីដែលល្អអាមេរិកទុកខ្លួនឯង ហើយជេរកម្ពុជាថែមទៀត។
លោកទេសរដ្ឋមន្ត្រី...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ សម្តេចបានបញ្ជាក់ថា ចាប់ពីខែមេសា ឆ្នាំ២០១៧ខាងមុខ តម្លៃអគ្គិសនី នៅតំបន់មួយចំនួន ក្នុងខេត្តព្រៃវែង នឹងធ្លាក់ចុះទៅតាមចំនួននៃការប្រើប្រាស់ថាមពល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «ចាប់ពីខែមេសា ឆ្នាំ២០១៧តទៅ តំបន់មួយចំនួន នៅក្នុងខេត្តព្រៃវែង តម្លៃអគ្គីសនីក្នុង១គីឡូវ៉ាត់ម៉ោង ត្រូវបានធ្លាក់មកនៅត្រឹម៤៨០រៀល សម្រាប់អ្នកប្រើប្រាស់ ក្រោម១០គីឡូវ៉ាត់ម៉ោង ៦១០រៀល សម្រាប់អ្នកប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោងនិង ៧៩០រៀល សម្រាប់អ្នកប្រើប្រាស់ លើស៥០គីឡូវ៉ាត់ ម៉ោង»។
សូមជម្រាបថា នៅព្រឹកព្រលឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរតាមរថយន្ត ពីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រៃវែង ដើម្បីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការកម្លាំងប្រដាប់អាវុធ។
ក្នុងឱកាសចុះជួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានចុះតាមសាលាដើម្បីជួបសួរសុខទុក្ខ និងដោះស្រាយ សំណូមពររបស់សិស្សានុសិស្ស និងលោកគ្រូអ្នក ជុំវិញការសាងសង់សាលារៀន ទីចាត់ការ និងអគារស្នាក់នៅជាដើម។
សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធនាការ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ គ្រប់ខេត្តទូទាំងប្រទេសកម្ពុជា ដោយគិតមកដល់ពេលនេះ សម្តេចតេជោ បានចុះសំណេះសំណាលចំនួន២៤រាជធានី-ខេត្តរួចហើយ នៅតែខេត្តកោះកុងមួយប៉ុណ្ណោះ៕
...
Read More
FN ៖ ក្រុមនិស្សិតពិការកំពុងខិតខំតស៊ូជម្នះឧបសគ្គជីវិត ដើម្បីស្រវ៉ាវិជ្ជានៅក្នុងខេត្តព្រៃវែង បានត្រេកអរ និងរំភើបរីករាយខ្លាំង បន្ទាប់ពីបានជួបសំណេះ សំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសបន្ទាប់ពីទទួលបានការជួយឧបត្ថម្ភថវិការថយន្ត និងកុំព្យូទ័រជាច្រើនគ្រឿង សម្រាប់ជួយដល់ការសិក្សា និងធ្វើសកម្មភាពកូនប្រជាពលរដ្ឋនៅតាមភូមិ។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរចុះសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធហើយនោះ នៅវេលាម៉ោង ១២ថ្ងៃត្រង់ បានបន្តដំណើរចុះសំណេះសំណាល ជាមួយនិស្សិតពិការនៅអង្គការសហព័ន្ធនារីពិការស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង។ ក្រោមម្លប់ដើមក្រខុមក្នុងបរិវេណទីស្នាក់ការអង្គការរបស់ជនពិការ សម្តេចតេជោ ហ៊ុន សែន ដែលហ៊ុមព័ទ្ធជុំវិញដោយនិស្សិតពិការ បានជជីកសួរដេញដោលយ៉ាងច្រើនពីស្ថានភាពរស់នៅ និងបញ្ហាដែលពួកគេកំពុងជួបប្រទះ។
កញ្ញា យ៉ែម ចាន់រី ប្រធានអង្គការសហព័ន្ធនារីពិការ និងជានិស្សិតអាហារូបករណ៍ សម្តេចតេជោនៅសាកលវិទ្យាល័យជាស៊ីមកម្ចាយមារ បានរៀបរាប់ថា អង្គការសហព័ន្ធនារីពិការ បានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដើម្បីជួយសកម្មភាពនិស្សិតពិការ។ បច្ចុប្បន្នអង្គការនេះមានសមាជិកសរុបប្រមាណ១៥២នាក់។
កញ្ញា ចាន់រី បានបញ្ជាក់ថា ពេលបង្កើតឡើងដំបូងអង្គការមានការលំបាកខ្លាំង ព្រោះមិនមានការជួយឧបត្ថម្ភពីសប្បុរសជននោះទេ ហើយក្រុមជនពិការបានរៃអង្ករគ្នាម្នាក់បន្តិចៗ ហើយអ្នកខ្លះមានមីយកមកផ្គត់ផ្គង់ក្នុងអង្គការ។ ជាហេតុធ្វើឲ្យការបរិភោគរបស់ពួកគេមានការខ្វះខាតច្រើន។
លុះក្រោយមកសមាជិកក្នុងអង្គការ ក៏បាននាំគ្នាហិមមូលនិធិដាក់នៅតាមទីសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋានជាដើមសម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់កញ្ញា យ៉ែម ចាន់រី។
បន្ទាប់បានស្តាប់ការរៀបរាប់នូវទុក្ខលំបាក ការខ្វះខាត និងបញ្ហាប្រឈមរបស់អង្គការសហព័ន្ធនារីពិការហើយនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជួយឧត្ថម្ភថវិកា ១០លានរៀល សម្រាប់អង្គការចំណាយលើការទិញម្ហូបអាហារ។ បន្ថែមពីនោះសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឧបត្ថម្ភប្រចាំខែដល់អង្គការក្នុងមួយខែប្រមាណ ៦.៥លានរៀលក្នុងមួយខែ ហើយ៣ខែបើកម្តង។
បន្ថែមពីលើការទទួលបានថវិកាសម្រាប់ការចាយវាយប្រចាំខែនៅក្នុងអង្គការហើយនោះ ក្រុមនិស្សិតពិការ ក៏បានស្នើសុំកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ សម្រាប់ពួកគេរៀនសូត្រ និងធ្វើសកម្មភាពបង្រៀនកូនចៅប្រជាពលរដ្ឋនៅតាមភូមិ ហើយពួកគេក៏បានសូមមធ្យោបាយសម្រាប់ ធ្វើដំណើរទៅបង្រៀនកូនចៅប្រជាពលរដ្ឋផងដែរ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលរងពិការភ្នែកលើសមរភូមិពេលជាតិធ្លាក់ក្នុងភ្លើងសង្រ្គាម ហាក់មិនបានរុញរានោះឡើយចំពោះសំណើរ របស់និស្សិតពិការ។...Read More
ទៅមុខថយក្រោយ