
FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នេះបើយោងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
អនុក្រឹត្យបានបញ្ជាក់ថា ស្ថានបេសកកម្មអចិន្រ្តៃយ៍នេះត្រូវមានសមាសភាពជា មន្រ្តីការទូត និងមន្រ្តីបច្ចេកទេសចំនួន៥រូប និងមានកញ្ចប់ថវិកាស្ថិតក្រោម ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំដោយប្រធានមួយរូបមានឋានៈជាអគ្គរាជទូត។
...
Read More
FN ៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ប្រារព្ធពិធីចែកសញ្ញាបត្រ ដល់និស្សិតជយលាភី ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១០ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១០ និងទី១១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៨ ចំនួន១៤៣១នាក់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៨៖០០ នាទីព្រឹក ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ (NIE)។
ខាងក្រោមនេះប្រសាសន៍សំខាន់ៗទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយជាមួយនិស្សិតជាង ១ពាន់នាក់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ និងបានអរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលកូនខ្មែរ។ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានសម្រេចផ្តល់អាហារូបករណ៍មួយចំនួន ដល់ព្រះសង្ឃឲ្យបានសិក្សាបន្តនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀនសូត្រមិនចេះជាប់នោះទេ ជាក់ស្តែងរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បើទោះបីមានបណ្ឌិត ជាច្រើនទៅហើយក្តី ក៏នៅតែបន្តទៅយកបណ្ឌិតផ្នែកអប់រំបន្ថែមទៀតនៅឯសាកលវិទ្យាល័យជូឡាឡុងកន ក្នុងប្រទេសថៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសិក្សារៀនសូត្រ ខុសពីការដាំដុះដំណាំ។ សម្តេចតេជោ ការសិក្សារៀនសូត្រមានតែការខិតខំរៀនសូត្រដោយខ្លួនឯង មិនមាននរណាមកខិតខំជំនួសបានឡើយ ដែលផ្ទុយពីដំណាំគេអាចបង្កាត់ពូជបាន តែខួរក្បាលមនុស្សមិនអាចបង្កាត់បានទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងការទាញប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោកនោះ កម្ពុជា នឹងប្រឹងប្រែងជួយឲ្យប្រទេសទីម័រ ក្លាយជាសមាជិកអង្គការពាណិជ្ជកម្ម។ សម្តេចតេជោ ហ៊ុន សែន ថា នេះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលដៃម្ខាងប្រឹងប្រែងអភិវឌ្ឍន៍...Read More

FN ៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចលើកទឹកចិត្តផ្នែកពន្ធ ជូនទៅដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត គឺត្រូវបានលើកលែងពន្ធ លើប្រាក់ចំណូលរយៈពេល២ឆ្នាំ។
ការលើកទឹកចិត្តផ្នែកពន្ធនេះ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុង
ឆ្នាំ២០១៧និង២០១៨៕
...
Read More
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ក្រសួង និងស្ថាប័នរពាក់ព័ន្ឋទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ និងបង្រ្កាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្រ្តីគ្រប់រូបភាព និងសូមចូលរួមគាំទ្រ លើកកំពស់សិទ្ធិសេរីភាព និងការចូលរួមរបស់ស្រ្តីឲ្យបានកាន់តែច្រើនឡើង។
ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៧ ដើម្បីពិនិត្យវឌ្ឍនៈភាព និងបញ្ហាប្រឈមនានា នៅវិមានសន្តិភាព។
ក្នុងឱកាសនោះ សម្តេចតេជោ បានកោតសរសើរដល់ការខិតខំប្រឹងប្រែង របស់ក្រសួងកិច្ចការនារី និងក្រសួងមន្ទីរ ស្ថាប័ននានា និងអាជ្ញាធរពាក់ព័ន្ឋទាំងអស់ដែលបានចូលរួមគាំទ្រជំរុញ និងលើកតម្កើងស្រ្តី ឲ្យចូលរួមកាន់តែច្រើនឡើង នៅក្នុងកិច្ចការសង្គម។
ជាមួយគ្នានេះ យោងទៅលើការវិវឌ្ឍនៃវិស័យអប់រំ សម្តេចតេជោ សង្ឃឹមថាចំនួនស្រ្តីជាគ្រូបង្រៀននឹងកើនឡើងជាមិនខាន។ កត្តាសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនម៉ាក្រូសេដ្ឋកិច្ច (៧.៧%) នៅកម្ពុជា គឺបានផ្តល់អោយស្រី្តខ្មែរកាន់ តែមានឱកាសចូលរួមក្នុងកិច្ចការសង្គម និងនយោបាយច្រើនឡើងៗ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ស្រ្តីខ្មែរ ចូលរួមជាចលនាក្នុងការបង្រ្កាបគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវប្រុងប្រយ័ត្នចំពោះសំណើសុំពរពោះពីបរទេស ដែលអាចបម្រើផលប្រយោជន៍ប្តូរសរីរាង្គ ដែលជាបញ្ហាគ្រោះថ្នាក់ធំបំផុត។ ចំពោះបញ្ហាសំខាន់មួយទៀត គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ មិនមែនជារបស់រដ្ឋទេ ដែលបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន យល់ច្រឡំខុសដែលបង្កបញ្ហាធ្ងន់ធ្ងរ ដល់ស្រ្តីភាគច្រើន។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ក្រសួងកិច្ចការនារី សមាគម អង្គការដៃគូជាតិ និងអន្តរជាតិនានា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារបញ្រ្ជាបយេនឌ័រ (Gender) ព្រមទាំងផ្តល់នូវវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពដល់ស្រ្តី។ សម្តេចតេជោបានស្នើឲ្យបង្កើន អត្រាស្រ្តីឲ្យបានចូលរួមកាន់តែច្រើនថែមទៀត នៅក្នុងក្រសួងមន្ទីរ និងស្ថាប័នរដ្ឋ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាថ្មីម្តងទៀត បានសរសេររៀបរាប់នូវទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា ព្រាត់ប្រាស់ប្រពន្ធកូន ដោយសារតែសង្គ្រាម នៅក្នុងរបបអាវខ្មៅ ប្រល័យពូជសាសន៍ ប៉ុល ពត ខណៈដែលសស់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ជាខួបលើកទី៣៨ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០១៧) នៃថ្ងៃដែលសម្តេចតេជោ បានជួបជុំភរិយា និងកូនប្រុសវិញ។
ក្រៅតែពីការរៀបរាប់ក្តីឈឺចាប់ ទឹកភ្នែកហូររាប់លានដំណក់ ក្នុងសម័យសង្គ្រាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ ប្រកាសអះអាងការពារសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ៖ «ទោះតម្លៃណាក៏ដោយត្រូវ ការពារសន្តិភាពឱ្យបាន និងមិនត្រូវអត់ឱនអ្នកណាក៏ដោយ ដែលបំផ្លាញសន្តិភាព និងបង្កឱ្យមានចលាចល»។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ថ្ងៃ ២៤ កុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ជាខួបលើកទី៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំឡើងវិញ បន្ទាប់ពីការបែកគ្នាដោយការឈឺចាប់ជាមួយទឹកភ្នែករាប់លានដំណក់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧។ ជាពេលវេលាដ៏លំបាកក្នុងការសម្រេចចិត្តម្ខាង គឺប្រជាជនរាប់លាននាក់ ដែលត្រូវពួក ប៉ុល ពត កាប់សម្លាប់ ម្ខាងទៀតគឺភរិយាដ៏កំសត់រស់នៅម្នាក់ឯង ជាមួយកូនក្នុងផ្ទៃជាង៥ខែ។ (ខ្ញុំសរសេរផ្សព្វផ្សាយខ្លះរួចមកហើយ) នៅត្រង់វគ្គព្រាត់គ្នានេះ។
ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនស្ទើរទូទាំងប្រទេសប្បាយរីករាយ បន្ទាប់ពីបានរំដោះចេញពីរបបប្រល័យពូជសាស្ត្រ ប៉ុល ពត។ ខ្លួនខ្ញុំពិតមែនតែរីករាយ ប៉ុន្តែការគ្មានព័ត៌មានពីភរិយា (នៅរស់ឬស្លាប់) ធ្វើឱ្យខ្ញុំបន្តស្រក់ទឹកភ្នែកមិនឈប់។ ៤៧ថ្ងៃដែលភរិយាខ្ញុំ សម្ងំលាក់ខ្លួន ដើម្បីសុវត្ថិភាពជាពេលវេលាទុក្ខព្រួយរបស់ខ្ញុំ។...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យថ្ងៃទី១៩ ខែកុម្ភៈនេះ បានអញ្ជើញទៅលេងកីឡាវាយកូនគោល ដែលជាកីឡាដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់សម្តេច, ពីទីលានវាយកូនគោលសម្តេចតេនាយករដ្ឋមន្ត្រី មិនភ្លេចឡើងអំពាវនាវដល់ប្រជាជនកម្ពុជា ពិសេសយុវជនចាប់យកការលេងកីឡា ដើរជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើពាលាអាវ៉ាសែ ដែលសង្គមស្អប់ខ្ពើម។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការលេងកីឡាមិនត្រឹមតែជួយដល់សុខភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ការលេងកីឡាក៏ចូលរួមលើកស្ទួយវិស័យរបស់ជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «មិនឲ្យឱកាសកន្លងផុតទេនៅ ថ្ងៃសំរាកនេះ។ បាល់ទះ បាល់ទាត់ បោះប៊ូល ដែលជាកីឡាធ្លាប់លេងកាលពីក្មេង មិនអាចលេងបានទៀតទេ នៅសល់តែកីឡាវាយកូនគោលនេះ ហើយដែលស្របជាមួយកម្លាំងខ្ញុំ។ កីឡានេះមិនទាមទារ ការប្រើកម្លាំងច្រើនពេកទេ ប៉ុន្តែទាមទារនូវការគិត ខាងបច្ចេកទេសច្រើនជាង។
ខ្យល់ពីមុខខ្យល់ពីក្រោយ ពីឆ្វេងឬពីស្តាំ សំណើមក្នុងអាកាស ស្ថានភាពដី ស្មើ ទួល ទំនាប ទឹកដើមឈើ រណ្តៅខ្សាច់។ល។ ត្រូវយកមកគិតបញ្ចូលគ្នាទាំងអស់ ទើបវាយត្រូវគោលដៅ បើប្រៀបធៀប ដូចនាយទាហ៊ានកាំភ្លើងធំមួយនាក់ដែរ។ នាឡិកាដែលខ្ញុំកំពុងពាក់នេះ ជាប្រភេទនាឡិកាដែលភ្ជាប់ពីផ្កាយរណប មកទីលានវាយកូនគោល តាមឡូនីមួយៗដើម្បីវាស់ចម្ងាយ។ នាឡិកានេះ អាចវាស់បាននៅគ្រប់តារាងកូនគោលនៅកម្ពុជា និងក្នុងពិភពលោកបាន ព្រោះក្រុមហ៊ុននាឡិកា បានបញ្ចូលកម្មវិធីគ្រប់តារាងកូនគោល ដែលបានជួលផ្កាយរណបរួចហើយ។ ខ្ញុំកំពុងគិតថាតើ ពេលខ្ញុំមិនអាចលេងវាយកូនគោល បានទៀត តើខ្ញុំនៅសល់អ្វីសំរាប់កំសាន្តនោះ គឺអុកដែលខ្ញុំចេះលេងតាំងពីអាយុ១៤ឆ្នាំ។
ខ្ញុំបានអំពាវនាវ ប្រជាជនពិសេស យុវជនហាត់កីឡាយ៉ាងតិចមួយ ដើម្បីសុខភាពផ្ទាល់ខ្លួនផង និងលើកស្ទួយវិស័យកីឡារបស់ជាតិយើងផង។ ចាប់យកកីឡា និងដើរឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៉ីសងនិងអំពើពាលាអាវាស៉ែគ្រប់ប្រភេទ»៕
...
Read More
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ កែច្នៃតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍បរិស្ថាន ដោយមិនអនុញ្ញាតឱ្យធ្វើវារីអគ្គិសនី នៅតំបន់នេះឡើយ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោក ខៀវ កាញារីទ្ធ បានលើកឡើងយ៉ាងដូច្នេះថា «តំបន់អារ៉ៃមិនត្រូវធ្វើវារីអគ្គិសនីទេ តែត្រូវធ្វើជាតំបន់ទេសចរណ៍បរិស្ថានវិញ – សម្តេចតេជោ ហ៊ុនសែន ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៧ កុម្ភៈ ២០១៧»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះមានរបៀបវារៈ២រួមមាន៖ ទី១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។ ទី២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»។
ការស្នើឱ្យអភិវឌ្ឍតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍បរិស្ថាន ធ្លាប់បានស្នើឡើងដោយ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម នៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ ជាមួយគ្នានេះយុវតីដែលកំពុងប្រឡូកក្នុងវិស័យ នយោបាយរូបនេះ ក៏បានស្នើឱ្យសម្តេចសាងសង់ផ្លូវ និងស្ពានប្រវែង១៨គីឡូម៉ែត្រ ចូលទៅតំបន់អារ៉ែង ទឹកដីខេត្តកោះកុង។ ឆ្លើយតបនឹងសំណើនេះ សម្តេចតេជោ ក៏បានយល់ព្រមភ្លាមៗផងដែរ។
ក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវ និងស្ពានខាងលើនេះ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដាក់បញ្ជាបំរាមដល់មន្រ្តីមូលដ្ឋាន មិនឲ្យចូលរួមពាក់ព័ន្ធនឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អាស្រ័យដោយបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជនថា ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះមិនមែនជាស្ថាប័នរបស់រដ្ឋទេ, នេះបើយោងតាមលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងចេញពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីយ៉ាងដូច្នេះ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ក្រៅពីដាក់បំរាមនេះ សម្តេចតេជោក៏បានហាមឃាត់ផងដែរចំពោះការចូលរួមរៀបចំឯកសារ ឬការចូលរួមរឹបអូសដីធ្លី ផ្ទះសម្បែងរបស់ពលរដ្ឋផងដែរ។ លើសពីនោះបានស្នើឲ្យ ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនត្រូវផ្សាយឲ្យបានជាប្រចាំថា គ្រឹះស្ថានមីក្រូហិរញ្វត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជាស្ថាប័នរដ្ឋទេ នេះជាប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃសុក្រនេះមានរបៀបវារៈចំនួន២នេះ រួមមាន៖
១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ ត្រូវបានអនុម័តរួចហើយ។
២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»
...
Read More
FN ៖ បន្ទាប់ពីបានចេញផ្សាយអត្តបទវិភាគនយោបាយក្តៅៗ ទទួលការចាប់អារម្មណ៍ពីមិត្តអ្នកអានទាំងក្នុង និងក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ គ្នាមកនេះ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅរាត្រីឆ្លងចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អ្នកវិភាគនយោបាយដ៏ស៊ីជម្រៅមួយរូប «បក្សីចាំក្រុង» ក៏សុំបង្ហាញនូវសំណេរជាទស្សនៈវិភាគ និងសេណារីយ៉ូភ្លឹថ្លាមួយដល់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៊ី ចាកចេញ ពីប្រធានគណបក្សសង្គ្រោះជាតិ។ តាមរយៈសំណេរជាសេណារីយ៉ូដ៏វែងអន្លាយមួយនេះនឹងចង្អុលបង្ហាញថា តើគណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរទៅដល់ផ្លូវ ឬជ្រោះមរណៈមួយណា ហើយនឹងមានអ្វីកើតឡើងចំពោះគណបក្សប្រឆាំងដ៏ធំមួយនេះ ខណៈស្ថានការណ៍នយោបាយនៅកម្ពុជាចាប់ផ្តើមប្រែប្រួល។
១៖ ស្ថានការណ៍នយោបាយកម្ពុជាចាប់ផ្តើមប្រែប្រួលជាថ្មី បន្ទាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៉ី ពីប្រធានគណបក្សសង្រ្គោះជាតិ ហើយដែលបានធ្វើឱ្យគណបក្សប្រឆាំងដ៏ធំជាងគេមួយនេះរបស់កម្ពុជា បានឈានដល់ចំណុចរបត់មួយមិនច្បាស់លាស់ និងដែលអាចឈានដល់ការបែកបាក់ ឬយ៉ាងហោចណាស់ ក៏អាចធ្វើឱ្យជីវិតនយោបាយរបស់លោក សម រង្ស៉ី នឹងត្រូវបញ្ចប់យ៉ាងពិតប្រាកដជាមួយនឹងការលាលែងជាឆាកល្ខោននយោបាយមួយនេះ មានន័យថា លាលែងលេងៗ បាត់តំណែងមែនទែន! ទ្រឹស្តីធំមួយដែលអ្នកនយោបាយគ្រប់គ្នាចងចាំយ៉ាងច្បាស់នោះ គឺ «ក្នុងរឿងនយោបាយ គ្មានអ្វីទៀងទាត់នោះទេ, សត្រូវ ក៏អាចក្លាយជាមិត្ត ហើយ មិត្តក៏អាចក្លាយជាសត្រូវបានមួយរំពេចគ្រប់ពេល»។ គ្រូខ្ញុំក៏ធ្លាប់ប្រាប់ដែរថា «ធ្វើនយោបាយត្រូវមើលឱកាស ហើយបើគ្មានឱកាស គឺត្រូវចេះបង្កើតឱកាសឱ្យខ្លួនឯង»។
២៖ សម្រាប់អ្នកវិភាគដែលមានទស្សនៈប្រាកដនិយម និងស្គាល់ច្បាស់អំពីគណបក្សប្រឆាំងមួយនេះ ពិសេសចរិតនយោបាយរបស់លោក កឹម សុខា និងលោក សម រង្ស៉ី គឺប្រមើលមើលឃើញយ៉ាងច្បាស់អំពីគ្រោះថ្នាក់ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខនេះ សម្រាប់ជីវិតនយោបាយរបស់លោក សម រង្ស៉ី នៅក្នុងគណបក្ស សង្រ្គោះជាតិ ហើយសេណារីយ៉ូនយោបាយរបស់គណបក្សនេះ នឹងស្ថិតក្នុងការប្រែប្រួលមួយមិនច្បាស់លាស់ រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងឆ្នាំ២០១៨ ដោយបូករួមផ្សំនឹងវិបត្តិក្បាលម៉ាស៊ីនដឹកនាំ និងវិបត្តិផ្នែកយុទ្ធសាស្រ្តផង គណបក្សមួយនេះ ប្រឈមនឹងការបែកបាក់ច្រើនជាងការរួបរួម។ ទស្សនៈវិទូបុរាណពោលថា «ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ ធ្វើសង្រ្គាម១០០ដង ឈ្នះទាំង១០០ដង...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងប្រតិបត្តិការងារនៅក្នុងប្រទេសកម្ពុជា ត្រូវធ្វើការងារឲ្យបានជិតស្និទ្ធ និងប្រកបដោយភាពជឿជាក់ជាមួយស្ថាប័ន របស់រាជរដ្ឋាភិបាល ជាពិសេសចៀសវាងការស្តាប់ព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។
សំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងប្រតិបត្តិការងារក្នុងប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី Clair Van de Varen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា។
ជាការកត់សម្គាល់ជំនួបពិភាក្សាការងាររវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយមន្រ្តីតំណាងទីភ្នាក់ងារអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានធ្វើឡើងក្រោមបរិយាកាសដ៏ល្អប្រសើរ និងបានឈានដល់ការយល់ចិត្តថ្លើមគ្នាច្រើន ជាមួយការប្តេជ្ញារួមគ្នាធ្វើការងារឲ្យកាន់តែល្អប្រសើរ ដើម្បីបម្រើប្រយោជន៍ជូនពលរដ្ឋកម្ពុជា។
ក្នុងជំនួបធ្វើឡើងនៅវិមានសន្តិភាពនោះ លោក ស្រី Clair Van de Varen បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកម្លាំងកម្ពុជាចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ជាងនេះទៀត លោកស្រី និងក្រុមប្រតិភូបានសម្តែងនូវការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើវិស័យអប់រំ ដែលកន្លងមកបានធ្វើការកែទម្រង់យ៉ាងមានប្រសិទ្ធភាព និងមានគុណភាព។ លោក ស្រី Clair Van de Varen ក៏បានជំរាបពីវឌ្ឍនភាពរបស់ទីភ្នាក់ងារទាំងឡាយរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើការនៅកម្ពុជាកន្លងមក និងកំពុងយកចិត្តទុកដាក់ក្នុងវិស័យមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច កសិកម្ម ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាព បម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ថាម ពលប្រកបដោយប្រសិទ្ធភាព និងបញ្ហាសំរាមរឹង និងរាវ ការអភិវឌ្ឍវិស័យសុខាភិបាល និងវិធានការទប់ស្កាត់គ្រោះមហន្តរាយជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការរីករាយ និងមានមោទនភាពក្នុងកិច្ចសហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទាំង ឡាយ ដែលបានសិក្សាច្បាស់លាស់អំពីអ្វីដែលបានកើតឡើងក្នុងប្រទេសកម្ពុជា រួមទាំងគោលដៅអភិវឌ្ឍន៍សហស្សវត្ស...Read More

FN ៖ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចនាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងលោក គឹម សុខ មួយករណីទៀត បន្ទាប់លោក គឹម សុខ បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយរកមុខឃាតកមិនឃើញ។
លោកមេធាវី គី តិច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលសិទ្ធិពីសម្តេចតេជា ហ៊ុន សែន ក្នុងនាមប្រមុខ រាជរដ្ឋាភិបាល ដាក់ពាក្យបណ្តឹងលោក គឹម សុខ មួយករណីទៀត ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការចោទប្រកាន់រដ្ឋាភិបាល បង្កើតជាប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស, ពាក្យបណ្តឹងនឹងដាក់ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក»។
លោក គឹម សុខ បាននិយាយនៅវិទ្យុអាស៊ីសេរីក្នុងកិច្ចសម្ភាសន៍មួយនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧យ៉ាងដូច្នេះថា «គេនេះគឺសំដៅទៅលើប្រព័ន្ធ…. ប្រព័ន្ធមួយក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រួចហើយរកមុខឃាតកមិនឃើញ មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ អ្នកតស៊ូមតិមុនៗ….»៕
...
Read More
FN ៖ លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអាមេរិក និងជាប្រធានសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា បានថ្លែងចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនអន្តរកាលនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា និងជាស្ថាបត្យករទទួលខុសត្រូវខ្ពស់ក្នុងការស្តារប្រទេសកម្ពុជាចេញពីភ្នក់ភ្លើងសង្រ្គាម ឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ និងវិបុលភាពកើនឡើងជាហូរហែរ។
លោក Bretton G. Sciaroni បានថ្លែងដូច្នេះក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០១៧ នៅសណ្ឋាគារអ៉ីនធើខុន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នៅចំពោះមុខអ្នកវិនិយោគ និងធុរជនអន្តរជាតិជាច្រើននាក់ លោក Bretton G. Sciaroni បានរំលឹកថា លោកបានស្គាល់សម្តេចតេជោ ហ៊ុន សែន អស់រយៈពេល ២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីរូបលោកបានមកប្រទេសកម្ពុជាជាលើកដំបូងនាអំឡុងឆ្នាំ១៩៩៣។
ក្នុងពិធីនាព្រឹកមិញនេះ លោក Bretton G. Sciaroni បានស្នើឲ្យអ្នកវិនិយោគ និងធុរជនអន្តរជាតិចំណាយពេលខ្លី ដើម្បីស្តាប់លោករៀបរាប់ពីគំរូវីរភាព និងសមិទ្ធផល ដែលសម្រេចបានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក Bretton G. Sciaroni ថ្លែងថា លោកតែងចាត់ទុកសម្តេចតេជោ ជាឥស្សរជនអន្តរកាលនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា បានដឹកនាំប្រទេសចាប់តាំងពីពេលប្រទេសត្រូវញាំញីដោយសង្រ្គាម និងអំពើប្រល័យពូជសាសន៍ រហូតដល់ប្រទេសបានទទួលសន្តិភាពពេញលេញ។
ប្រធានសភាពាណិជ្ជកម្មអាមេរិករូបនេះ បានបញ្ជាក់ដូច្នេះ «សម្តេចតេជោ លើសពីឥស្សរជនណាៗទាំងអស់ គឺជាស្ថាបត្យករទទួលខុសត្រូវក្នុង ការស្តារប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ និងវិបុលភាពកើនឡើងជាហូរហែ»។
លោក Bretton G. Sciaroni បានបន្តថា «នៅពេលដែលខ្ញុំបានមកដល់កម្ពុជាជាលើកដំបូង ទាហានខ្មែរក្រហមនៅឈរជើងនៅក្នុងព្រៃនៅឡើយ។ វិបុលភាពមិនអាចសម្រេចបានឡើយដរាបណាប្រទេសកម្ពុជា នៅជាជំរុំប្រដាប់អាវុធនៅឡើយនោះ ដូច្នេះហើយការកម្ចាត់ក្រុមជ្រុលនិយម នៃរបបកម្ពុជា ប្រជាធិបតេយ្យ និងការចរចាកិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមនិយមកណ្តាល នៃរបបនេះ គឺជាកិច្ច ដ៏សំខាន់នាពេលនោះ។ សមិទ្ធផលនេះ...Read More
ទៅមុខថយក្រោយ