
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី៣ខ្នង មានកម្ពស់៣ជាន់ ស្មើនិង៤៨បន្ទប់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។
អគារសិក្សានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនក្នុងពេលសម្តេចអញ្ជើញទៅសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តក្រចេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីសម្តេចបានពិនិត្យឃើញអគារសិក្សាចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ដែលអាចនាំមកនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗសម្រាប់សិស្ស។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ពីខេត្តក្រចេះជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យពិនិត្យមើលអគារសិក្សានៅតាម សាលានានា បើមានសភាពទ្រុឌទ្រោម ត្រូវធ្វើការសាងសង់ឡើងវិញ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុណាមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តក្រចេះគឺជាមូលដ្ឋានទ័ពមួយក្នុងការតស៊ូរំដោះប្រទេសជាតិចេញ ពីរបបកាប់សម្លាប់ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីស្ថានភាពដ៏លំបាកក្នុងវិស័យអប់រំក្រោយពេលរំដោះប្រទេសជាតិ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោថ្លែងថា ការអប់រំនៅកម្ពុជា បានចាប់ផ្តើមពីការរៀនក្រោមដើមឈើ យកធ្យូងធ្វើជាដីស និងក្នុងស្ថានភាពអ្នកចេះបង្រៀនអ្នកអត់ចេះ អ្នកចេះច្រើនបង្រៀនអ្នកតិច តែបច្ចុប្បន្នការអប់រំបានរីកចម្រើនលូតលាស់ច្រើន ហើយក្នុងខេត្តក្រចេះនេះផ្ទាល់ មានអគារសិក្សារាប់រយ សម្រាប់ការសិក្សារបស់សិស្ស។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីដើមឡើយខេត្តក្រចេះមានវិទ្យាល័យតែមួយប៉ុណ្ណោះ គឺវិទ្យាល័យព្រះមហាក្សត្រិយ៍ព្រះកុសុមៈ តែបច្ចុប្បន្នមានវិទ្យាល័យនៅគ្រប់ស្រុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរួមគ្នាបន្តកសាងប្រទេសជាតិទៅមុខបន្ថែមទៀត ក្រោមដំបូលសុខសន្តិភាពដែលរកមកបាន យ៉ាងលំបាក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ត្រូវបានបំភ្លេចបំផ្លាញស្ទើរតែទាំងស្រុង...Read More

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មការសម្របសម្រួល គម្រោងសាងសង់ស្ពានឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណងអៀង ដែលមានទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន និងលោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ ជាអនុប្រធាន។
សេចក្ដីសម្រេច ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «គណៈកម្មការនេះមានភារកិច្ច៖ ១.ដឹកនាំ និងតម្រង់ទិសនៃការអនុវត្តគម្រោង, ២.សហការ និងសម្របសម្រួលជាមួយភាគីថៃ ក្នុងការដំណើរអនុវត្តគម្រោង, ៣.សហការ និងរៀបចំកិច្ចព្រមព្រៀងសាងសង់ផ្សេងៗ ដែលពាក់ព័ន្ធជាមួយភាគីថៃ, ៤.រៀបចំគោលការណ៍គ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តគម្រោង, ៥.ណែនាំ និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងនៅក្នុងពេលអនុវត្តគម្រោង និង៦.ធ្វើរបាយការណ៍ស្ដីពី លទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តី»។
...
Read More
FN ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តលើសេចក្តីព្រាងចំនួន។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាពក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលទ្ធផលកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី៖
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ទី ២៤ ខែ មីនា ឆ្នាំ ២០១៧
នៅព្រឹកថ្ងៃសុក្រទី២៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទី នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ដើម្បីឆ្លង៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។
២៖ សេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។
៣៖ បញ្ហាផ្សេងៗ។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។
សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម រៀបចំឡើងដោយក្រសួងពាណិជ្ជកម្មមានគោលបំណងការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានចំពោះឧស្សាហកម្មកម្ពុជាបណ្តាលមកពីការធ្វើពាណិជ្ជកម្មនាំចូលដោយមិនស្មោះត្រង់ និងការនាំចូលដោយគំហុក ដោយប្រើប្រាស់វិធានការឧបាស្រ័យពាណិជ្ជកម្ម អនុលោមតាមកិច្ចព្រមព្រៀងពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក។
សេចក្តីព្រាងច្បាប់នេះមាន៦ជំពូក និង៤៤មាត្រា មានវិសាលភាពអនុវត្តចំពោះការលក់បង្ខូចថ្លៃ ការឧបត្ថម្ភធន និងវិធានការពន្ធប៉ះប៉ូវ និងវិធានការការពារទាក់ទងនឹងការធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមតាមកិច្ចព្រមព្រៀងពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក។
២៖ សេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។
ក្នុងរយៈពេល ២ទស្សវត្សចុងក្រោយនេះបន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាព ពេញលេញទូទាំងប្រទេសនៅឆ្នាំ ១៩៩៨ដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី អត្រាកំណើនសេដ្ឋកិច្ចមធ្យមប្រចាំឆ្នាំមានកម្រិតប្រមាណ៧.៧ ភាគរយហើយអត្រាកំណើន ដ៏គួរជាទីមោទនៈនេះត្រូវបានរំពឹងថា នឹងរក្សាសន្ទុះបន្តទៀតសម្រាប់រយៈពេលមធ្យមខាងមុខ។ អត្រាភាពក្រីក្របានកាត់បន្ថយពី៥៣ភាគរយ នៅឆ្នាំ២០០៤ មក១៣.៥ភាគរយនៅឆ្នាំ ២០១៤។ លើសពីនេះទៀត ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចត្រូវបានបែងចែកក្នុងលក្ខណៈកាន់តែមានសមធម៌ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការថយចុះនៃមេគុណវិសមភាពនៃការប្រើប្រាស់ពី ០.៤១ នៅឆ្នាំ២០០៧ មកនៅត្រឹម០.២៩ នៅឆ្នាំ ២០១២ ជាមួយនឹងការរំពឹងថាតួលេខនេះនឹងបន្តថយចុះថែមទៀតនៅឆ្នាំខាងមុខ។ សមិទ្ធផលទាំងនេះគឺជាការពិតដែលមិនអាចបដិសេធបាន និងជាមោទនភាពសម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។
កន្លងមក រាជរដ្ឋាភិបាលតែងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលស្តែងចេញពីការដាក់ឲ្យដំណើរការបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)...Read More

FN ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ របស់ ក្រសួងអប់រំ យុវជន និងកីឡា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងវឌ្ឍនភាពលើវិស័យអប់រំ មិនមែនកើតឡើងដោយឯកឯងនោះទេ តែគឺបានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់លោកគ្រូ អ្នកគ្រូ មន្រ្តីអប់រំ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងស្ថិតលើគន្លងដ៏ត្រឹមត្រូវក្នុងការរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍឲ្យរីកចម្រើន ជាបន្តបន្ទាប់។
* សម្រាប់ការអប់រំវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានអភិវឌ្ឍន៍ពីមានអ្នកចេះដឹងតិចតួចនៅដើមទសវត្សរ៍ឆ្នាំ៨០ តាមរយៈអ្នក ចេះតិច បង្រៀនអ្នកអត់ចេះ និងអ្នកចេះច្រើនបង្រៀនអ្នកតិច រហូតដល់មានការពង្រីកអ្នកចេះដឹងជាបន្តបន្ទាប់ និងមានធនធានមនុស្ស យ៉ាងច្រើនសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា រាជរដ្ឋាភិបាលនៅតែធ្វើវិភាជថវិកាទៅដល់ក្រសួងអប់រំ ដើម្បីបណ្តុះបណ្តាល និងពង្រាយគ្រូបង្រៀនទៅតាមបណ្តាខេត្តឲ្យកាន់តែច្រើនថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺនៅតែបន្តយកចិត្តទុកដាក់បន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រសិនបើបំផុសឲ្យកុមារៗលេងកីឡាបានកាន់តែច្រើន នឹងចៀសផុតពីអំពើអបាយមុខនានា រួមទាំងការប្រើប្រាស់គ្រឿងញៀនផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងឲ្យតាមសាលានានា រៀបចំបញ្ចូលកីឡាកាយសម្ព័ន្ធផងដែរ បន្ថែមពីលើកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះ។
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី២២ ខែមីនានេះថា នៅរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យប្រជាពលរដ្ឋជិះ រថយន្តក្រុងទាំង៥៧គ្រឿង ដែលកំពុងរត់តាងខ្សែនានាក្នុងរាជធានី ភ្នំពេញ ដោយឥតគិតថ្លៃដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមិនបានចេញទៅតាមបណ្តាខេត្ត។
ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ពិតហើយមានក្រុមហ៊ុន Ganzberg គាត់ជួលឡាន១០០គ្រឿង សម្រាប់ការផ្តល់សំបុត្រឲ្យមនុស្សជិះ ដូចជា៥ពាន់នាក់ ដោយអត់យកប្រាក់, ឥឡូវនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ប្រកាសថា ក្នុងរយៈពេល៥ថ្ងៃ រថយន្តនៅក្រុងភ្នំពេញ ចំនួន៥៧គ្រឿង ដែលកំពុងតែរត់តាមខ្សែ ក្នុងក្រុងភ្នំពេញនេះ គឺជិះអត់យកលុយ ជិះ Free តែម្តង។ សូមប្រជាពលរដ្ឋដែល អត់ធ្វើដំណើរទៅតាមខេត្ត មកចូលរួមជិះឡាននេះ ដើរមើលក្រុង ព្រោះអ្នកអត់ទៅតាមខេត្ត អាចមកជិះមើលក្រុង ពីខ្សែមួយទៅខ្សែមួយ ជិះឲ្យគ្រប់ រួចចូលសម្រាកងើបពីសម្រាកហើយ ឡើងមកជិះទៀត ដែលនេះ (ជិះរត់ឥតគិតថ្លៃ) ជាការបង្កើននូវការរីករាយ សម្រាប់អ្នកនៅតាមខេត្តផង និងអ្នកនៅទីក្រុងដែលមិនទៅណាផង ហើយអ្នកជនបទដែលមកលេងនៅទីក្រុង ក៏មកដល់ជិះឡានហ្នឹងមិនបាច់អស់លុយដែរ»។
លោក ប៉ា សុជាតិ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេល៥ថ្ងៃដែល Free ជូននោះគឺចាប់ពីថ្ងៃទី១២-១៣-១៤-១៥-១៦។ កន្លងមករថយន្តក្រុងរបស់រាជធានីភ្នំពេញ បានផ្តល់ជូន Free ដល់សិស្សនិស្សិត និងព្រះសង្ឃផងដែរ ប៉ុន្តែនៅឱកាសចូលឆ្នាំថ្មីនេះគឺឥតគិតថ្លៃទាំងអស់តែម្តង។
សូមជម្រាបថា ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ (GANZBERG) បានរៀបចំរថយន្តក្រុងចំនួន១០០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋខ្មែរ...Read More

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលអនុក្រឹត្យថ្មីនេះ មានការកែសម្រួលនៅមាត្រាមួយចំនួនដែល ពីមុនអ្នកបើកបរល្មើស អាចនឹងជាប់ទោសព្រហ្មទណ្ឌ ដោយត្រូវជាប់ ពន្ធធនាគារជាដើម ប៉ុន្តែអនុក្រឹត្យថ្មីនេះ ត្រូវបានលុបចោលទោសទណ្ឌទាំងនោះ មកជាពិន័យជាប្រាក់ ទៅតាមប្រភេទយានវិញ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស និស្សិត បានចំនួន ១៩លើកមកហើយ ហើយមិនដែលខកខានម្តងណាឡើយ ព្រោះត្រូវមានការផ្តាំផ្ញើមុននឹងពួកគេចេញទៅបំពេញការងារបណ្តុះបណ្តាល។
* សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស និងការដាំដុះដំណាំមានការខុសគ្នាឆ្ងាយណាស់។ ពោលការដាំដុះ ដំណាំដូចជាការកៅស៊ូចំណាយពេលយ៉ាងច្រើនបំផុត ៤-៥ឆ្នាំប៉ុណ្ណោះ តែការបណ្តុះបណ្តាលធនធានមនុស្សមានការលំបាក ហើយចំណាយពេល រហូតដល់ ១៦ឆ្នាំទម្រាំបញ្ចប់ថ្នាក់បរិញ្ញា ហើយត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត សម្រាប់ការបណ្តុះបណ្តាលគរុកោសល្យ។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការបោះទុនសម្រាប់ការសាងសង់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដូចជាអគារសិក្សា និងអគារផ្សេងៗទៀតនោះ មិនអាចបញ្ចប់បានទេ ព្រោះតម្រូវការនៅតែមានជាមួយកំណើនសិស្ស ខណៈអគារសិក្សាមួយចំនួនទៀត មានការទ្រុឌទ្រោមទៅហើយនោះ។
* សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើឲ្យពិនិត្យមើលអគារសិក្សាចាស់ៗមួយចំនួន បើមានសភាពទ្រុឌទ្រោមត្រូវធ្វើការជុសជួល ឬ កែលំអរ ដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗដល់សិស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងមានមោទនភាពជាមួយការប្រឹងប្រែងរហូតបានបណ្តុះបណ្តាលបាននូវធនធានមនុស្សយ៉ាង ច្រើន ដើម្បីបំពេញការងារទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាក់ស្តែងពេលនេះកម្ពុជា កំពុងក្លាយជាប្រទេសដឹកនាំកិច្ចប្រជុំ ប្រទេសមានការអភិវឌ្ឍន៍ តិចតួច។ ក្នុងនោះរួមមានធនធានមនុស្សបំពេញការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិថែមទៀតផង។
* សម្តេចតេជោ គូសបញ្ជាក់ថា បើទោះបីកម្ពុជា មានធនធានមនុស្សច្រើនយ៉ាងណាក្តី តែកិច្ចខិតខំក្នុងការបណ្តុះបណ្តាលធនធានមនុស្សនេះ មិនអាចបញ្ចប់នោះឡើយ គឺត្រូវតែខិតខំបណ្តុះបណ្តាលបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា រៀបចំធ្វើ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។
នៅក្នុងកិច្ចប្រជុំនោះ បានពិភាក្សា និងអនុម័តទៅលើរបៀបវារៈ ចំនួន៣សំខាន់ៗរួមមាន៖
១៖ អង្គប្រជុំ បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសជាសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ជូនគណៈកម្មការសាធារណការ និងដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សហកម្ម រ៉ៃ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យ សិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
២៖ អង្គប្រជុំអនុម័តបញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជសភាលើកទី៨ នីតិកាលទី៥ នូវសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ។
៣៖ អង្គប្រជុំអនុម័តយល់ព្រមលើរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៧ និងលើកទី៨ នីតិកាលទី៥ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ពិនិត្យបញ្ចូលបន្ថែមទៀត នូវកម្មភាពរបស់រដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ នាពេលខាងមុខនេះ៕
...
Read More
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជា មកទល់សព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តជប៉ុន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយដល់កម្ពុជា។
សម្តេចតេជោ ក៏បានកោតសរសើរចំពោះ JICA ដែលបានសិក្សាក្នុងគម្រោងផ្សេងៗ ក្នុងការជួយដល់ការអភិវឌ្ឍកម្ពុជា។ លើសពីនេះទៅទៀត សម្ដេចបានស្នើសុំឲ្យ JICA បន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យ ដោះមីនទាំងផ្នែកបច្ចេកទេស និងថវិកា។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈសម្តេច បានអនុញ្ញាតឲ្យលោក ADACHI ISTU ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA )ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារមុនពេលបញ្ចប់អាណត្តិនៅកម្ពុជា នៅវិមានសន្តិភាពនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ហើយត្រូវបានបង្ហោះតាម Page Facebook របស់សម្តេច។
លោក ADACHI បានបន្ថែមថា លោកផ្ទាល់បានចងចាំអំពីសមិទ្ធិផលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម និងស្ពានត្សឹបាសា (អ្នកលឿង) ដែលលោកថា ស្ពានទាំងពីរនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ជាពិសេសក្នុងការជំរុញវិស័យសេដ្ឋកិច្ចកម្ពុជា។
បន្ថែមពីលើនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ស្ពានទាំងពីរដែលសម្តេច បានចងចាំមិនភ្លេចនោះ គឺមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់តភ្ជាប់ទំនាក់ទំនង ក្នុងតំបន់ទាំងមូល ដែលនឹងជួយដល់ការអភិវឌ្ឍ ពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងទេសចរណ៍ជាដើម។ ការវិនិយោគ និងការដាក់ទុនរបស់ជប៉ុនក្នុងការសាងសង់ស្ពាននេះ គឺចំចំណុចអាទិភាពដែលកម្ពុជាត្រូវការបំផុត។
ក្រៅពីនោះសម្ដេចតេជោ ហ៊ុន សែន បានជូនពរលោក ADACHI ឲ្យទទួលបានជោគជ័យ ជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មថ្មីបន្ទាប់ ពីលោកវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។
គួរបញ្ជាក់ថា លោក ADACHI បានមកបំពេញការងារនៅប្រទេសកម្ពុជា ចំនួន២អាណត្តិហើយ ដោយអាណត្តិទី១នៅឆ្នាំ...Read More

FN ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ស្តីពីការចូលជាសមាជិក នៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)»។ កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ជាប្រធានក្រុមសម្របសម្រួល ប្រទេសអភិវឌ្ឍន៍តិចតួច។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន អរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំតុមូលនេះ។
* ដោយសារតែកម្ពុជាជាប្រធានក្រុមនៃប្រទេសអភិវឌ្ឍន៍តូច ដើម្បីចរចាស្វែងរយកប្រយោជន៍ពីអង្គការពាណិជ្ជកម្មនោះ សម្តេចតេជោ ហ៊ុន សែន បានឡើងបង្ហាញនូវបទពិសោធន៍មួយចំនួនរបស់កម្ពុជាចែកជូនដល់អ្នកចូលរួមក្នុងកិច្ចប្រជុំតុមូលចិនលើកទី៥។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពីសង្រ្គាមស៊ីវិល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាតដៃទទេនៅក្នុងឆ្នាំ១៩៧៩ ដែលប្រជាជនមាន ចំណូលដុលប្រចាំឆ្នាំត្រឹមតែ ៣០០ដុល្លា ក្នុងមនុស្សម្នាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ រហូតក្លាយជាប្រទេស ដែលមានមានចំណូលដុលប្រចាំឆ្នាំចំនួន ១០៧០ដុល្លាអាមេរិក ក្នុងមនុស្សម្នាក់ក្នុង ឆ្នាំ២០១៥ មានកំណើនសេដ្ឋកិច្ចគិតជាមធ្យមក្នុងរង្វង់ ៧.៧% ចន្លោះពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងមានកំណើនភ្ញៀវទេសចរណ៍ រហូតដល់ចំនួន៥,០១១,៧១២លាននាក់ ក្នុងឆ្នាំ២០១៦ ហើយទទួលបានកំណើនពាណិជ្ជកម្មអន្តរជាតិ ពី១៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១ ទៅដល់ ៣០ពាន់លានដុល្លារក្នុងឆ្នាំ២០១៤។
* សម្តេចតេជោ បានបន្តថា កម្ពុជាបានកាត់បន្ថយភាពក្រីក្រពី៥៣.២% ក្នុងឆ្នាំ២០០៤ មកនៅប្រមាណ១១.៥% ក្នុងឆ្នាំ២០១៥។...Read More
FN ៖ នៅមុននេះបន្តិចបណ្តាញសារព័ត៌មាន Fresh News ទើបបានទទួលលិខិតមួយច្បាប់បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានសម្រេចទទួលរ៉ាប់រងទាំងស្រុងលើការចំណាយក្នុងពិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន។ ចំណែកថវិកាបីពាន់លានរៀល នឹងត្រូវបង្វែរចូលទៅថវិការបស់រដ្ឋវិញ។
យោងតាមលិខិតរបស់សម្តេច សាយ ឈុំ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា៖ «ប៉ុន្មានថ្ងៃនេះខ្ញុំឃើញមានព័ត៌មានផ្សាយថា រាជរដ្ឋាភិបាលបានសម្រេចដកថវិការដ្ឋចំនួនបីពាន់លានរៀល សម្រាប់ចំណាយលើការបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន។ ផ្អែកលើការប្រជុំគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅរសៀថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ អង្គប្រជុំបានឯកភាពគ្នា ឲ្យខ្ញុំធ្វើសំណើគោរពជូនសម្តេចនាយករដ្ឋមន្រ្តី មេត្តាបង្វែរលុយខាងលើនេះចូលទៅក្នុងថវិការដ្ឋវិញ រីឯការចំណាយសម្រាប់រៀបចំបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន គណបក្សប្រជាជនកម្ពុជាទទួលរ៉ាប់រងទាំងស្រុង»៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចបន្ថែមជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន នេះបើយោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីសម្រេច៖ «ប្រការ១៖ ត្រូវបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រចាំការ ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព»៕
...
Read More ទៅមុខថយក្រោយ