សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតផ្លូវការជូនពរជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតជាផ្លូវមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ជូនពរដល់ជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

នៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា នាថ្ងៃសុក្រ ទី១៤ ថ្ងៃសៅរ៍ទី១៥ និងថ្ងៃអាទិត្យទី១៦ ខែមេសាខាងមុខនេះ គឺជាទិវាដ៏មហាប្រសើរ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា រៀបចំអបអរសារទរនៅពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំរកា សូមឲ្យប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងមានជ័យមង្គលក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមចូលរួមអំណរសាទរ ក្នុងទិវាបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងតែរស់នៅក្នុង និងក្រៅប្រទេស ប្រកបដោយទឹកចិត្តរីករាយជ្រះថ្លា និងប្តេជ្ញាការពារថែរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សាធារណៈជូនប្រជាជាតិទាំងមូល ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព»៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត​ ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម នៅវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦-២០១៧ និងលើក ទិសដៅឆ្នាំ២០១៧-២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។

វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៦,៣% (ថ្លៃបច្នុប្បន្ន) នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦នេះ។ ដោយឡែក វិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣១,៣% និងវិស័យសេវាកម្មប្រមាណ ៤២,៤%។ ការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពី ៣៥,៦%-២៦,៣% ក្នុងចន្លោះឆ្នាំ ២០១២-២០១៦ ដោយសារតែវិស័យឧស្សាហកម្ម សំណង់ និងវិស័យសេវាកម្មមានការកើនឡើង។

ក្រសួងកសិកម្មបានផ្សព្វផ្សាយថា បើទោះបីជាកសិកម្ម បានជួបប្រទះនូវគ្រោះធម្មជាតិ ពិសេសគ្រោះរាំងស្ងួតនៅដើមរដូវ និងជំនន់នៅចុងរដូវវស្សាក៏ដោយ ក៏កម្ពុជាទទួលបាននូវសមិទ្ធផល ជាវិជ្ជមានប្រកបដោយមោទនភាព ដូចបានរៀបរាប់ខាងលើ ពោលគឺវិស័យកសិកម្មឆ្នាំ២០១៦ នេះមានកំណើនរហូតទៅដល់ ៣% ល្អប្រសើរជាងឆ្នាំ២០១១៥ មុននេះដែលទទួលបានត្រឹមតែ០,២៤%៕

ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហកាជាមួយក្រសួងធនធានទឹក ដើម្បីបង្កើនប្រព័ន្ធធារាសាស្រ្ត ឲ្យបានកាន់តែច្រើន ជួយសម្រួលដល់ការដាំដុះរបស់ប្រជាកសិករ។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ស្ថានភាពដាំដុះរបស់ប្រជាកសិករ បានវិវឌ្ឍន៍ពីការផលិតត្រឹមតែ ដើម្បីទទួលទានក្នុងគ្រួសារ មកកាន់ការផលិតសម្រាប់តម្រូវការទីផ្សារក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសសម្តេចគូសបញ្ជាក់ថា បើចង់បានតម្លៃស្រូវខ្ពស់ ត្រូវដាំដុះពូជស្រូវ ដែលល្អ និងអាចលក់បានតម្លៃថ្លៃ។

* សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋកុំប្រើប្រាស់ថ្នាំគីមី ដែលនាំឲ្យខូចគុណភាពអង្ករ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងលក់អង្ករទៅកាន់ទីផ្សារបរទេស កម្ពុជាពិបាកប្រកួតប្រជែងដោយសារតែតម្លៃរបស់កម្ពុជាខ្ពស់ជាងគេ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយសម្រាប់កសិផលរបស់កសិករនោះឡើយ ហើយពេលទៅណា...Read More


សម្តេចតេជោ ហ៊ុន សែន៖ ជូនពរបងប្អូនជនរួមជាតិ ឲ្យជួបតែសេចក្តីសុខ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខ !

FN ៖ ពីទីលានវាយកូនគោល នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសេរសារតាមរយៈ Facebook របស់សម្តេច ដោយបានជូនពរដល់ជនរួមជាតិទាំងអស់ ឲ្យជួបប្រទេសតែសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សម្តេចតេជោ ហ៊ុនសែន បានសរសេរសារខ្លីនៅលើ Facebook អមដោយរូបភាពជាច្រើនសន្លឹងយ៉ាងដូច្នេះថា «ថ្ងៃសៅរ៍ សប្តាហ៍មុនភ្លៀងធ្លាក់យ៉ាងខ្លាំង មិនអាចលេងកូនគោលបាន។ សប្តាហ៍នេះខ្ញុំមានពេលទំនេរតែព្រឹកថ្ងៃសៅរ៍នេះប៉ុណ្ណោះ ដើម្បីហាត់ប្រាណ សង្ឃឹមថា មិនមានឧបសគ្គណា មករារាំងការលេងរបស់ខ្ញុំទៀតឡើយ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខ»។

...Read More

សម្តេចតេជោ ហ៊ុន សែន៖ ជំនួយចិន បានជួយអធិបតេយ្យនយោបាយនៅកម្ពុជា និងមានឯករាជ្យភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជំនួយរបស់ចិន មិនមែនត្រឹមតែជួយអភិវឌ្ឍន៍ប្រទេសនោះទេ តែក៏បានជួយដល់អធិបតេយ្យនយោបាយនៅកម្ពុជា ហើយក៏ធ្វើឲ្យកម្ពុជាទទួលបានឯករាជ្យផ្ទៃក្នុង និងក្រៅប្រទេស។

ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចអនុញ្ញាឲ្យលោកស្រី ស៊ុន ឈុនឡាន សមាជិកការិយាល័យមជ្ឈិមបក្សកុម្មុយនីសចិន និងជារដ្ឋមន្ត្រីកិច្ចការរណសិរ្សរបស់គណបក្សកុម្មុយនីសចិន ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។

ក្នុងជំនួបនោះ លោកស្រី ស៊ុន ឈុនឡាន បានកោតសរសើរចំពោះភាពរីកចម្រើន​ របស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រីថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមានអគារខ្ពស់ៗទំនើបៗជាច្រើន។

សម្តេចតេជោ បានមានប្រសាសន៍តបថា ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តចិន។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែអំណរគុណចំពោះលោកស្រី ដែលបានមើលឃើញការវិវត្តន៍ថ្មីៗ របស់កម្ពុជា។ សម្តេចតេជោ ក៏សប្បាយរីករាយផងដែរ ដែលកន្លងមកនេះ បានរួមការងារជាមួយរដ្ឋាភិបាលចិន ជាពិសេសថ្លែងអំណរគុណចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងគ្រប់កម្រិត ធ្វើឲ្យទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រទេសទាំងពីរ។

ដើម្បីបង្កើនចំណងមិត្តភាព និងទំនាក់ទំនង លោកស្រី ស៊ុន ឈុនឡាន រី បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ បង្កើនកិច្ចសន្ទនាទាំងសងខាងទៅលើប្រធានបទ ដែលជាផលប្រយោជន៍រវាងគ្នា និងគ្នា ទៅវិញទៅមក និងបន្តការផ្លាស់ប្តូរទស្សនកិច្ចយុវជន នៃប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រពេញទំហឹងចំពោះសំណោះនេះ ព្រោះជាផលប្រយោជន៍រវាងគ្នា និងគ្នា ក្នុងការពង្រឹងទំនាក់ទំនងទ្វេរភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ នឹងបង្កើតការងារថ្មីជាច្រើន ដល់ប្រជាពលរដ្ឋ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយ ជាច្រើន ដូចជាគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលនឹងអាចបង្កើតការងារថ្មីជាច្រើនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការអះអាងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រាប់ភាគីចិននាពេលនេះ បានធ្វើឡើង ខណៈសម្តេចបានអនុញ្ញាតឲ្យ លោក Li Yong អគ្គនាយក អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ជួបសម្តែងការគួរសម នៅវិមានសន្តិភាព រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា ចាប់តាំងពីយុទ្ធសាស្រ្តសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី និងមានកំណើន សេដ្ឋកិច្ច រង្វង់៧.៧% ប្រចាំឆ្នាំដូចពេលនេះ។ សម្តេចតេជោ បានលើកឡើងថា កម្ពុជាមានធនធានដើមជាច្រើន ដូចជាអង្ករ ដំឡូង និងកៅស៊ូជាដើម ដែលជាកត្តាធ្វើឲ្យ មានតម្លៃបន្ថែម សម្រាប់វិស័យឧស្សាហកម្ម។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអង្គការ UNIDO ជួយជម្រុញអ្នកវិនិយោគវិស័យឧស្សាហកម្ម មកកម្ពុជាបន្ថែមទៀត និងជួយ ជម្រុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៌វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់កម្ពុជា ស្របទៅនឹងទស្សន:វិស័យ ប្រែក្លាយប្រទេស កម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ នាឆ្នាំ២០៣០។

ជាការឆ្លើយតប លោក Li Yong បានកោតសរសើរ ចំពោះការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រ អនុវត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោក Li Yong បន្តថា UNIDO បានគៀងគរអ្នកវិនិយោគវិស័យឧស្សាហកម្មជាច្រើន មកបណ្តាក់ទុននៅកម្ពុជា ហើយ ការវិនិយោគទាំងនោះ គឺមិនមែននាំមកនូវតែហិរញ្ញវត្ថុទេ តែបាននាំមកជាមួយនូវបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញ...Read More


ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យ​ប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ

FN ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកំណាត់ផ្លូវជាតិលេខ៦ ដែលបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំមួយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គម្រោងជួសជុល និងពង្រីកផ្លូវជាតិលេខ៦ បានកើតឡើងនៅអំឡុងពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីចិន ហ្ស៊ី ជីនពីង កាលពីខែធ្នូ ២០០៩ ពេលដែលលោកនៅជាអនុប្រធានាធិបតីនៅឡើយ។ សម្តេចតេជោ បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនោះ មានកិច្ចព្រមព្រៀងរហូតដល់ទៅ៨ បានចុះហត្ថលេខា ដែលមានទំហំទឹកប្រាក់សម្រាប់ អភិវឌ្ឍន៍រហូតដល់ ៤០០លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ក្រោមហិរញ្ញប្បទានរបស់ចិន បានជួយសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ យ៉ាងទូលំទូលាយនៅទូទាំងប្រទេស។ សម្តេចនាយករដ្ឋមន្រ្តី ក៏គ្រោងនឹងស្នើចិនផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់ផ្លូវតាមបន្ទាត់ព្រំដែន ចេញពីសំឡូត បាតដំបង ឆ្ពោះទៅថ្មដា ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង និងព្រះសីហនុផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបន្តថា សមិទ្ធផលនេះ គឺកើតចេញពីចំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ចិន។ សម្តេចបាន ថ្លែងអំណរគុណដល់មិត្តចិន ប្រជាពលរដ្ឋចិន ដែលតែងតែជួយអភិវឌ្ឍន៍កម្ពុជា។

* សម្តេចតេជោ បន្តថា នយោបាយហេដ្ឋារចនាសម្ព័ន្ធ នៅតែជានយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បន្តថា ការសាងសង់ផ្លូវ...Read More


រាជរដ្ឋាភិបាល បង្កើតក្រុមការងារពិសេស ដើម្បីធ្វើការជាមួយអង្គការសហប្រជាជាតិ និង បណ្តាប្រទេសផ្តល់ជំនួយ លើការទ្រទ្រង់ដំណើរការសាលាក្តីខ្មែរក្រហម

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីធ្វើសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសផ្តល់ជំនួយ សម្រាប់ទ្រទ្រង់ដំណើរការ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅកាត់សាលាក្តីខ្មែរក្រហម និងបណ្តាប្រទេសផ្តល់ជំនួយ លើការទ្រទ្រង់ដំណើរការសាលាក្តីខ្មែរក្រហម។ នេះបើតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។

បង្កើតក្រុមការងារកម្ពុជានេះមានលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធាន, លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និង លោក ហេង វង្សប៊ុនឆាត ជាអនុប្រធាន និងមានសមាសភាព១០រូប។

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ នៅរាជធានីភ្នំពេញ

FN ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់​ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២នេះ អាចផលិតទឹកស្អាតបាន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសប្បាយរីករាយនៅពេលទទួលបានសមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ។

* ជាមួយនិងការដាក់ឲ្យដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធទី២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ប្រវត្តិឈឺចាប់ កាលពីទសវត្សរ៍ឆ្នាំ៨០។ ដោយសារតែខ្វះបណ្តាញទឹកប្រើប្រាស់នេះ បានធ្វើឲ្យសម្តេចបាត់បង់កូនប្រុសម្នាក់ ពោលឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរលូតកូន ព្រោះតែរឿងយោងទឹកពីដីទៅដាក់លើផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា រហូតដល់ទសវត្សរ៍ឆ្នាំ៩០ ទៅហើយសម្តេចនៅប្រើរថយន្តដឹកទឹកទៅប្រើប្រាស់នៅឡើយទេ ព្រោះទឹករត់ចូលមិនដល់ផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ដែលតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍របស់ខ្លួន បានផ្តល់កម្ចីសម្រាប់ ផលិតរោងចក្រប្រព្រឹត្តកម្មទឹកស្អាត។ សម្តេចរំពឹងថា រដ្ឋាភិបាលបារាំង នឹងបន្តជួយដល់ប្រទេសកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋាករទឹកស្វ័យតទិញយកផ្នែកផ្គត់ផ្គង់ទឹកពីវិស័យឯកជនមកគ្រប់គ្រង ដើម្បីធានាក្នុងការផ្គត់ផ្គង់ តម្លៃមួយសមរម្យ។ ជាពិសេសនៅតាមតំបន់មួយចំនួន ដែលទើបនឹងកាត់ចូលរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា ពិភាក្សាគ្នាក្នុងការទម្លាក់តម្លៃអគ្គិសនីសម្រាប់ការបូមទឹក ដើម្បីបានកាត់បន្ថយ លើការចំណាយលើការប្រតិបត្តិការ ហើយអាចទម្លាក់ថ្លៃទឹកផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី ស្នើរដ្ឋាករទឹកពិចារណាប្រើប្រាស់ការ បូមទឹកនៅ ពេលយប់ ដើម្បីបានតម្លៃអគ្គិសនីទាប ព្រោះការផ្គត់ផ្គង់អគ្គិសនីនៅពេលយប់មានតម្លៃធូរថ្លៃ។

* សម្តេចតេជោ...Read More


​ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី

FN ៖ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ពេលរសៀលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញពិសារអាហារសាមគ្គី ជាមួយកីឡាករ កីឡាការិនី អត្តពលិក និងមន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។
សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន រៀបចំឲ្យមានការពិសារអាហារជុំគ្នាជាមួយកីឡាករ កីឡាការិនី និងអត្តពលិកនៅកម្ពុជា។ ការជួបជុំពិសារអាហារនេះ ក៏ជាឱកាសមួយដែលសម្តេចបានសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ដំបូន្មានមួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិកកម្ពុជា ឲ្យពួកគេប្រឹងប្រែងដុសខាតសមត្ថភាព ដើម្បីឈានឆ្ពោះទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងសហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំធ្វើឲ្យវិស័យកីឡាកាន់តែរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន ថា តាមរយៈវិស័យកីឡានេះ បានធ្វើឲ្យទង់ជាតិរបស់កម្ពុជា កាន់តែបានបង្ហាញវត្តមានយ៉ាងច្រើននៅលើពិភពលោក ហើយក៏បានជួយឲ្យជីវភាពប្រជាជនបានល្អប្រសើរផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមហ៊ុននានា ដែលបានជួយលើកកម្ពស់វិស័យកីឡា តាមរយៈផ្តល់វិភាគទាន ក៏ដូចជាការធ្វើកម្មវិធីផ្សេងគាំទ្រដល់សកម្មភាពកីឡា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំនៅតាមសាលារៀននានា តាំងពីបឋម ដែលបង្កើតឲ្យមានចលនាកីឡា។ សម្តេចសង្ឃឹមថា ចលនាកីឡានេះ នឹងបន្តទៅមុខទៀត ហើយធ្វើឲ្យក្លាយជាចលនារបស់ជាតិ ដោយមិនមែនជារបស់ដាច់ដោយឡែក របស់ស្ថាប័នណាមួយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ថា...Read More


សម្តេចតេជោ ហ៊ុន សែន៖ «សូមទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំរកា សូមប្រទានប្រោះព្រំទឹកអម្រឹត ថ្វាយព្រះពរជ័យ សម្តេចព្រះមហាក្សត្រី»

FN ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «សូមក្រាបបង្គំទូលថ្វាយសម្តែងនូវអំណរ ព្រះមហាករុណាទិគុណ ប្រកបដោយបិតិសោមនស្សរីករាយដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទាននូវព្រះសព្ទសាធុការពរជ័យ សិរីមង្គលវិបុលសុខមហាប្រសើរ រួមនឹងផ្កាដ៏ស្រស់ល្អមួយកន្រ្តក់ ដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងឱកាសខួបចំរើនជន្មាយុរបស់ទួលព្រះបង្គំជាខ្ញុំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ»។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យ បួងសួងដល់វត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងដួងព្រះវិញ្ញាណក័្ខន្ធ អតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រីយានី ខ្មែរគ្រប់ព្រះអង្គ ជាពិសេសសូមទេវតាថែរក្សា ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ព្រះនាម កិមិរាទេវី សូមប្រទានប្រោះព្រំទឹកអម្រឹត ថ្វាយព្រះពរជ័យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានមរតកតេជោ និងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃខួបកំណើតគម្រប់ជន្មាយុ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួន នៅពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់។ ចំណែកនៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិសារអាហារ ជាមួយកីឡាករ កីឡាការិនី អត្តពលិក និងមន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំទោសដល់ជនរួមជាតិ និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានពន្យារការធ្វើជាម្ចាស់ផ្ទះនៃការ ប្រកួតកីឡាស៊ីហ្គេមរហូតដល់ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពន្យានេះ ដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ត្រូវបានបំភ្លេចបំផ្លាញដោយសារភ្លើងសង្រ្គាម ហើយមួយវិញទៀតនោះ គឺក្នុងដំណាក់កាលនេះកម្ពុជា ត្រូវការពេលវេលាក្នុងការអភិវឌ្ឍ ប្រទេសជាតិ។

* ទោះបីយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រមុខដឹកនាំប្រទេសអាស៊ាន ដែលបានយោគយល់ និងអធ្យាស្រ័យ ដល់កម្ពុជា ក្នុងការពន្យារពេលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម។

* សម្តេចតេជោ ហ៊ុន សែន ក៏រំពឹងថា កីឡាករ កីឡាការិនីទាំងអស់នឹងមិនអាក់អន់ចិត្ត ក៏ដូចជាស្តីបន្ទោសចំពោះការដឹកនាំរបស់សម្តេច ក៏ដូចជាការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមត្រូវអូសបន្លាយរហូតដល់ឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី០៤ ខែមេសា មិនមែនជាឆ្នាំកំណើតពិតប្រាកដរបស់សម្តេចតេជោនោះទេ តែវាជាការថ្ងៃខែដែល សម្តេចបានផ្លាស់ប្តូរជីវភាពពីជនស៊ីវិល ទៅជាកងកម្លាំងប្រដាប់អាវុធតស៊ូក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ ប្រឆាំងការ ធ្វើរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មហាវិថីសម្ដេចតេជោ ឬហៅផ្លូវ៦០ម៉ែត្រ នៅខណ្ឌមានជ័យ ជាមហាវិថីធំជាងគេក្នុងរាជធានីភ្នំពេញ

FN​​ ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលមានទំហំធំ។

មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ៣០ម៉ែត្រ និងមានចិញ្ចើម ផ្លូវ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ។ មហាវិថីនេះឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ចាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។

មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រ ត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ៧៦លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានសាងសង់ផ្លូវមួយខ្សែនេះឡើង ដែលជាការចូលរួម ចំណែកយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា រាជធានីភ្នំពេញ បានរីកពីទំហំប្រមាណ ៣០០គីឡូម៉ែត្រក្រឡា មកដល់ជិត ៧០០គីឡូម៉ែត្រក្រឡាយហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខឆាប់ៗនេះ កម្ពុជានឹងមានអគារកម្ពស់ ១២៥ជាន់ ដែលមានកម្ពស់រហូតដល់ជាង ៥០០ម៉ែត្រ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិននឹកស្មានថា កម្ពុជាដែលខ្ទេចខ្ទាំដោយភ្លើងសង្រ្គាមនេះ អាចបានរីកចម្រើនក្រោមការដឹកនាំ របស់សម្តេចនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា មានការលំបាកខ្លាំងណាស់ទម្រាំមានការអភិវឌ្ឍបែបនេះ ដែលកាលពីដើម ឡើយសូម្បីតែទឹក...Read More


ទៅមុខថយក្រោយ