សម្តេចតេជោ ហ៊ុន សែន៖ តើអ្វីទៅដែលនៅពីក្រោយការផ្លាស់ប្តូរគំនិតរបស់ សម រង្ស៊ី, នោះគឺគុក !

FN ៖ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសថា នឹងមិនទាន់វិលត្រឡប់ចូលមកកម្ពុជាវិញទេ លុះត្រាឧបសគ្គនានា ត្រូវបានដោះស្រាយ ដើម្បីសុវត្ថិភាពរបស់លោក, ភ្លាមៗនៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឆ្លើយតបនឹងលើកឡើងរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះថា៖ អ្វីដែលជាឧបសគ្គសម្រាប់លោក សម រង្ស៊ី នោះគឺគុក។ សម្តេចតេជោបានបញ្ជាក់ថា បើប្រកាសមិន ខ្លាចគុក ចុះម៉េចមិនមករកគុក។ បើគុកជាឧបសគ្គ មួយជីវិតនេះគាត់នឹងមិនត្រឡប់មកវិញទេ។

សម្តេចតេជោ ហ៊ុន សែន បានចូលទៅ Comment លើ Facebook របស់ Fresh News នាយប់ថ្ងៃនេះដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

«តើអ្វីទៅដែលនៅពីក្រោយការផ្លាស់ប្តូរគំនិតរបស់គាត់ ដែលម្សិលមិញប្រកាសថា នឹងវិលត្រឡប់មកវិញភ្លាមប្រសិនដកបំរាមចេញ ដែលបំរាមនោះមានគោលដៅការពារ ជិវិតគាត់ទៅវិញទេ ព្រោះបើគាត់ចូលមកច្បាស់ជាត្រូវចាប់ខ្លួនយកទៅញាត់គុក ព្រោះខ្ញុំមិនអាចសុំលើកលែងទោសឲ្យគាត់បានដូចលើកមុនៗទៀតទេ។ ក្រោយពីការស្តាប់គាត់និយាយតាមវិទ្យុបរទេស ខ្ញុំខំបញ្ជាឲ្យដកបំរាមការពារជីវិតគាត់ ដែលគាត់ចាត់ទុកថា ជាឧបសគ្គសំរាប់ការវិលត្រឡប់របស់គាត់ចេញ ដើម្បីបើកច្រកសំរាប់អ្នកក្លាហានវិលមកជាប់គុកក្នុងស្រុកតាមបំណងរបស់គាត់។ មិនទាន់បាន១០ម៉ោងផង អ្នកក្លាហានរូបនេះប្រកាសមិនទាន់ចូលមកតាមការនិយាយតាមវាយប្ញកទៅវិញ។ រង់ចាំដោះស្រាយឧបសគ្គឲ្យអស់សិនចាំវិលត្រឡប់។ អ្វីទៅជាឧបសគ្គ? នោះគឺគុក។ គាត់ប្រកាសមិនខ្លាចគុក ចុះម៉េចមិនមករកគុក។ បើគុកជាឧបសគ្គ មួយជីវិតនេះគាត់នឹងមិនត្រឡប់មកវិញទេ»។

ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានប្រកាសតាមរយៈបណ្តាញសង្គម Twitter នាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះថា «នៅពេលរាល់បញ្ហាទាំងអស់ដែលរារាំងការវិលត្រឡប់របស់ខ្ញុំទៅកម្ពុជា និងសេរីភាពក្នុងការធ្វើចលនាផ្សេងៗត្រូវបានដោះស្រាយ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ»។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ)...Read More


សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ សរុបទាំងអស់ចំនួន៣៥០០០ដុល្លារ ! បន្ទាប់ពីកម្ពុជាឈ្នះអាហ្វហ្គានីស្ថាន

FN ៖ បន្ទាប់ពីបញ្ចប់ការប្រកួត AFC Asian Cup ក្រុមគោព្រៃកម្ពុជា បំបាក់អាហ្វហ្គានីស្ថាន លទ្ធផល 1-0 ដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទីទី៥៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ និងមន្រ្តី ព្រមទាំងគ្រូបង្វឹក សរុបទាំងអស់ចំនួន៣៥០០០ដុល្លារ នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចក្រោយពីបញ្ចប់ការប្រកួត។

លោក ខៀវ សាម៉េត បានបញ្ជាក់បន្ថែមថា៖ សម្តេចបានប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ម្នាក់ៗ១០០០ដុល្លារជារៀងរហូត ប្រសិនបើប្រកួតឈ្នះគ្រប់ការប្រកួត៕

...Read More

សម្តេចតេជោ ហ៊ុន សែន ពន្យល់អំពីការតែងតាំង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បានពន្យល់អំពីការតែងតាំង លោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាជំនួស លោក កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្ត។ ជាមួយគ្នានេះ សម្តេចក៏បានប្រតិកម្មទៅនឹងការលើកឡើងរបស់មន្រ្តីមួយចំនួន នៅលើកាសែតខេមបូឌាដេលីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការមុននេះបន្តិចយ៉ាងដូច្នេះ៖​ «តើនាយករដ្ឋមន្ត្រី មានសិទ្ធិបដិសេធ សំណើរបស់រដ្ឋមន្រ្តីក្នុងការសុំ តែងតាំងមន្ត្រីឬទេ? ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រី ជំនួសមន្ត្រីដែលខ្លួន មិនឯកភាពឬទេ? តើនាយករដ្ឋមន្ត្រី មានការចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយរដ្ឋមន្ត្រី ដែលហៅទូរស័ព្ទ ៥ដង មិនចូលឬទេ? និងនាយករដ្ឋមន្ត្រី ពិគ្រោះយោបល់ជាមួយ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាអ្នកធ្វើសំណើតាមការស្នើសុំរបស់ក្រសួងព័ត៌មាន សុំតែងតាំងលោក ខ្វៃ អាទិត្យា បន្តពីលោក
កឹម គុណវឌ្ឍន៍ ដែលត្រូវនិវត្តន៍គ្រប់គ្រាន់ឬទេ?(សុំមើលលិខិតក្រសួងមុខងារសាធារណៈនិងចំណារនាយករដ្ឋមមន្រ្តី)។ តើមានគ្រាប់ភ្នែកមើលព្រះរាជក្រិត្យដែលចែងថា ( បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា ) ឬទេ បានជាម្នាក់និយាយថា កាតែងតាំងនេះចេញពីណា? ម្នាក់ទៀតនិយាយថា បើវាមិនមែនចេញពីរដ្ឋមន្ត្រីរូបនេះ គួរតែចេញពីនាយករដ្ឋមន្ត្រីដែរ។ ( សូមមើល ខេមបូ ដេលី ចេញផ្សាយថែ្ងទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ )។ បើពុំមានសំណើពីនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ ព្រះអង្គនឹងមិន ឡាយព្រះហស្តលេខាទេ។ សុំចងចាំ កុំល្ងង់ពេក។...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើកសន្និសីទ​អន្តរជាតិ​ទេសចរណ៍ នៅខេត្តសៀមរាប

FN ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសន្និសីទអន្តរជាតិ ស្តីពី ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ (Conserving and Presenting Urban Heritages)»។ រួមទាំងកិច្ចប្រជុំសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ដែលធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ច និងសង្គម ដែលជួយជំរុញដល់កំណើនជីវភាពរបស់ប្រជាពលរដ្ឋកាត់បន្ថយការកើន ឡើងនូវកម្តៅផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធ្វើឲ្យវិស័យទេសចរណ៍មានការរីកចម្រើន គឺទាមទារប្រទេសក្នុងតំបន់ទាំងអស់ ត្រូវធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យទេសចរណ៍។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ថា ក្នុងឆ្នាំ២០១៦កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៥លាននាក់ ក្នុងកំណើន ៥% និងរកចំណូលបានជាង ៣ពាន់លានដុល្លារអាមេរិក។
* ក្នុងរយៈពេល ០៣ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ១,៥លាននាក់ ក្នុងកំណើន ១១,៩%។ តាមការរំពឹងទុកឆ្នាំ២០១៧ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤លាននាក់ ហើយ ៧លាននាក់ នៅឆ្នាំ២០២០។ ឆ្នាំ២០១៦ វិស័យទេសចរណ៍កម្ពុជា បានបង្កើតការងារ ដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់បន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានស្នើកុំឲ្យមានស្តាំពេក និងឆ្វេងពេក...Read More


ក្រោយចាញ់ឥណ្ឌូនេស៊ី ២-០ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តកីឡាករជម្រើសជាតិកម្ពុជា ឲ្យប្រឹងប្រែងបន្ថែម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលប្រឹង ប្រែងលេងបានយ៉ាងល្អក្នុងជំនួបជំនួយជាក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ លើសមរភូមិវាលស្មៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

បើទោះបីលទ្ធផលពេញម៉ោងជាង ៩០នាទី គោព្រៃកម្ពុជា ចាញ់ឥណ្ឌូនេស៊ី ដោយលទ្ធផល ២ ទល់ ០ ក្តី សម្តេចតេជោ ហ៊ុន សែន បាន លើកទឹកចិត្តកីឡាករកម្ពុជាទាំងអស់ កុំឲ្យតូច និងអស់សង្ឃឹម ហើយត្រូវខិតខំជាបន្តទៀត ដើម្បីជ័យជម្នះនៅពេលក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើទំព័រ Facebook ក្រោយពេលការប្រកួតបានបញ្ចប់ថា «ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អ នៅក្នុងការប្រកួតកីឡាបាល់ទាត់ (Cambodia Vs Indonesia Smart International Friendly Match) ដែលទើបបានបញ្ចប់នៅមុននេះបន្តិច នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលលទ្ឋផលគឺ កម្ពុជា (០) ឥណ្ឌូនេស៊ី (២)»។

សម្តេចបន្តថា «ចាញ់ឈ្នះ ជារឿងធម្មតារបស់កីឡាទូទៅ។ ច្បាស់ណាស់ កីឡាបាល់ទាត់ឥណ្ឌូនេស៊ី មានបទពិសោធន៍លេង និងទទួលបានជ័យជំនះជាច្រើនក្នុងការប្រកួត លំដាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏ជាបទ ពិសោធន៍ល្អសម្រាប់ក្មួយៗកីឡាករទាំងអស់។ ក្មួយៗកុំអស់ សង្ឃឹមឬតូចចិត្ត ហើយត្រូវខិតខំជាបន្តទៀតដើម្បីជ័យជំនះលើកក្រោយ»។

បើទោះបីជាយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ក៏បានអរគុណប្រជាពលរដ្ឋគាំទ្រវិស័យកីឡា ជាពិសេសអ្នកបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋានជាតិយ៉ាងច្រើនកុះករ តាមទូរទស្សន៍បាយ័ន និងតាម Facebook ដែលបានបង្ហាញពីការស្រឡាញ់ចូលចិត្ត និងគាំទ្រអស់ពីចិត្តពីថ្លើម ចំពោះកីឡាបាល់ទាត់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យនៅក្នុងការប្រកួត​លំដាប់អន្តរជាតិលើកក្រោយ៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតម្សិលមិញគណបក្សប្រជាជនកម្ពុជា កើនជាង៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតឆ្នាំ២០១៣ ហើយឆ្នាំ២០១៨ នៅតែជាបក្សដឹកនាំរាជរដ្ឋាភិបាល

FN ៖ បើទោះបីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គណបក្សសង្រ្គោះជាតិ ទទួលការកើនឡើងឃុំសង្កាត់មែន បើធៀបការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២, ប៉ុន្តែបើប្រៀបធៀបសម្លេងកាលពីឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ បានបាត់សម្លេងយ៉ាងច្រើន។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរីករាយចំពោះលទ្ធផលនៅថ្ងៃម្សិលមិញនេះ ព្រោះគណបក្សប្រជាជនកម្ពុជា បានកើនសំឡេងឆ្នោតរហូតដល់ជាង ៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញទៀតថា តាមលទ្ធផលនេះគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សសំឡេងភាគច្រើននៅក្នុងរដ្ឋសភានៅឆ្នាំ២០១៨ និងជាគណបក្សដឹកនាំរាជរដ្ឋាភិបាលដដែល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់លើទំព័រ Facebook នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះថា កាលពីយប់មិញមានមនុស្សមួយចំនួន ចេញមកអះអាងថា គណបក្សប្រជាជនចាញ់ឆ្នោត។ សម្តេចចាត់ទុកអ្នកលើកឡើងនេះថា ជាមនស្សស្គាល់ត្រឹមដើមឈើនឹងមិនស្គាល់ព្រៃទាំងមូលនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា គណបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ មានផែនការគ្រប់គ្រងសំឡេងភាគច្រើននៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជា អង្គបោះឆ្នោតព្រឹទ្ធសភា ដើម្បីគ្រប់គ្រងព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទី ពេលអវត្តមានព្រះមហាក្សត្របានបរាជ័យរួចទៅហើយ។ «គេឃោសនាថា ឆ្នាំ២០១៧ យក ឃុំ សង្កាត់ និងព្រឹទ្ទសភា ឆ្នាំ២០១៨ នឹងយកសភា។ ពេលខាងមុខគណបក្សប្រជាជននៅតែបន្តដឹកនាំដោយសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា»។

សម្តេចតេជោ បន្តថា «សំឡេងឆ្នោតគណបក្សប្រជាជនមានការកើនឡើងប្រៀប នឹងការបោះឆ្នោតឆ្នាំ២០១៣ និងខ្ពស់ជាងបក្សផ្សេងទៀតនៅកម្ពុជា។ តាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត ៦,៧៤៣,៣២៩សំឡេង គណបក្សប្រជាជនទទួលបានចំនួន ៣,៥២៩,៤០០សំឡេង ស្មើ ៥១,៣៩% កើនឡើងជាង ៣០ម៉ឺនសំឡេងប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣»។

សម្តេតេជោ បានបន្ថែមទៀតថា «បក្សផ្សេងសង្ឃឹមថាបក្សទាំងនោះ នឹងចេះបូកលេខខ្លួនឯង ហើយប្រៀបធៀបទៅនឹងអាសនៈក្នុងសភា ដែលអាចបញ្ជាក់ច្បាស់រួចទៅហើយថា គណបក្សប្រជាជន នឹងនៅតែជាគណបក្សមានសម្លេងភាគច្រើនក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។...Read More


សម្តេចតេជោ ហ៊ុន សែន អរគុណពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ជួយឲ្យការបោះឆ្នោតដំណើរការដោយជោគជ័យ

FN ៖ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ ព័ន្ធទាំងអស់ ដែលបានជួយធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទទួលបានជោគជ័យចាប់តាំងពីថ្ងៃផ្តើមយុទ្ធ នាការឃោសនាបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រ Facebook តែប៉ុន្មានម៉ោងក្រោយលទ្ធផលបឋមត្រូវបានប្រកាសថា «ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងគ្រប់គណបក្សនយោបាយទាំងអស់ ព្រមទាំងគណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានចូលរួមនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤នេះ ចាប់តាំងពីថ្ងៃផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរហូតមកដល់ថ្ងៃបោះឆ្នោត ដែលបានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យនៅថ្ងៃនេះ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងនៅក្នុងដំណើការឃោសនាបោះឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោត។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានអរគុណយ៉ាងជ្រាលជ្រៅផងដែរដល់អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ប្រកបដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយសង្ឃឹមថា បណ្តាអង្គការដៃគូទាំងអស់នឹងបន្តចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត។

សូមបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានយកឈ្នះ ១១៦៣ឃុំ សង្កាត់, គណបក្សសង្រ្គោះជាតិឈ្នះ ៤៨២ឃុំ សង្កាត់, គណបក្សខ្មែររួបរួមជាតិឈ្នះ ១ឃុំ៕

...Read More

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិធំៗចំនួន៣ មកជួបសម្តេចតេជោ ហ៊ុន សែន​ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត និងរៀនពីការបោះឆ្នោតរបស់កម្ពុជា យកទៅចែករំលែកទូទាំងពិភពលោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ធំៗចំនួន៣រួមមាន៖ អង្គការ ICAPP, CAPDI និង CDI-International ដឹកនាំដោយលោក អង់ដ្រេ ប៉ាស្ត្រាណា អារ៉ង់ហ្គោ អតីតប្រធានាធិបតីកូឡុំប៊ី។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបថា លោក អារ៉ង់ហ្គោ បានជម្រាបជូនសម្តេចថា នេះជាលើកទី៣ហើយ ដែលលោកបានមកកាន់កម្ពុជា។ លោកថា ដំណើរទស្សនកិច្ចនាពេលនេះ គឺមានគោលការណ៍ចំនួន៣ ទី១គឺ តំណាងឲ្យប្រទេសកូឡុំប៊ី ដើម្បីមកសិក្សាពីបទពិសោធន៍អំពីកម្ពុជា ដើម្បីយកទៅអនុវត្តន៍នៅប្រទេសកូឡុំប៊ី, ទី២ ដើម្បីចូលរួមសង្កេតការណ៍ ពីការបោះឆ្នោតនៅកម្ពុជា ដើម្បីមើល និងទី៣ ដើម្បីរៀនពីការបោះឆ្នោតរបស់កម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ។

ប្រធានប្រតិភូ បានបញ្ជាក់ថា កាលពី២០ឆ្នាំមុន កម្ពុជាបានទទួលការជួយឧបត្ថម្ភពីអាជ្ញាធរជាតិបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNTAC ហើយពេលនេះ គឺពិតជាមានសារសំខាន់ណាស់ គឺលោកមករៀន និងពិនិត្យការបោះឆ្នោតដែលកម្ពុជា រៀបចំឡើងដោយខ្លួនឯងតែម្តង។ លោកថា មានបំណងចង់យកបទពិសោធន៍ នូវអ្វីដែលរៀនពីកម្ពុជានេះ ទៅចែករំលែកដើម្បីជាការលើកស្ទួយដល់លទ្ធិប្រជាធិបតេយ្យទូទាំងពិភពលោក។

នៅក្នុង​ឱកាសនេះដែរលោក វិជ័យ ជូលី តំណាងអង្គការ ICAPP បានជម្រាបជូនសម្តេចតេជោ និងអង្គពិធីទាំងមូលថា លោកបានចុះពីយន្តហោះ កាលពីថ្ងៃម្សិលមិញ ហើយលោកបានឃើញគណបក្សនយោបាយជាច្រើន បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត ហើយលោកបានសេចក្តីរីករាយណាស់ ដែលសង្កេតឃើញថា យុទ្ធនាការឃោសនាបោះឆ្នោត ជាពិសេសថ្ងៃចុងក្រោយនេះ បានប្រព្រឹត្តិទៅយ៉ាងល្អ ហើយលោកក៏បានសម្តែងភាពរីករាយ ដែលកម្ពុជាកំពុងតែជ្រោងទង់ប្រជាធិបតេយ្យឆ្ពោះទៅមុខ។

ជាការឆ្លើយតបសម្ដេចតេជោ...Read More


សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំនៅតែអះអាងថាបើនៅមានការជេរប្រមាថ ញុះញង់លាបពណ៌...ប្រភពនៃសង្គ្រាម និងចលាចលនៅតែមានសម្រាប់កម្ពុជានៅឡើយ»!

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាច បានអះអាងជាថ្មីថា ដរាបណានៅតែមានការជេរប្រមាថ និងការញុះញុងលាបពណ៌នៅក្នុងសង្គមខ្មែរនោះ ប្រភពនៃសង្គ្រាម និងការចលាចនៅតែមានសម្រាប់ប្រទេសកម្ពុជានៅឡើយ។

ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះត្រូវគេដឹងថា ធ្វើឡើងបន្ទាប់ពីសកម្មជនរបស់គណបក្សប្រឆាំង នៅតែប្រើប្រាស់ពាក្យសំដីជេរប្រមាថ ខ្វះសីលធម៌ លាបពណ៌គ្នាថា ជាអាយ៉ងយួនជាដើម ពិសេសនៅក្នុងដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់តាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «តើចង់ភ្លក់រសជាតិនៃសង្គ្រាម​និងការព្រាត់ប្រាស់ទៀតឬទេ? នេះជាប្រធានបទសំរាប់ការបោះឆ្នោតនាពេលខាងមុខ ដែលត្រូវជ្រើសរើស រវាងសង្គ្រាមនិងសន្តិភាព។ ខ្ញុំនៅតែអះអាងថាបើនៅមានការជេរប្រមាថ ញុះញង់លាបពណ៌។ល។ ប្រភពនៃសង្គ្រាមនិងចលាចលនៅតែមានសម្រាប់កម្ពុជានៅឡើយ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានលើកឡើងពីស្ថានភាពនៃសុខសន្តិភាពបច្ចុប្បន្ន ទៅនឹងស្ថានភាពក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលបានធ្វើឲ្យប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ព្រាត់គ្រួសារ ប្រពន្ធកូន ក្រោមដំណក់ទឹកភ្នែករាប់លានដំណក់។

សម្តេចតេជោ បានរៀបរាប់យ៉ាងដូច្នេះទៀតថា «បើទោះជាពេលនេះកំពុងដំណើរការឃោសនាបោះឆ្នោតក្តីតែយប់មុិញនេះខ្ញុំទទួលបានរូបថតមួយសន្លឹកដែលថតកាលពី៣៨ឆ្នាំមុន។ រូបថតនេះបានផ្តល់លទ្ធភាពឲ្យខ្ញុំធ្វើការប្រៀបធៀបការរីកចំរើនរបស់ប្រជាជន និងប្រទេសជាតិពីពេលលំបាកបំផុតក្រោយការដួលរលំនៃរបប ប៉ុល ពត ជាមួយពេលបច្ចុប្បន្ននេះ។

សំរាប់ខ្ញុំបន្ទាប់ពីការបែកគ្នាក្រោមដំណក់ទឹកភ្នែករាប់លានដំណក់នៃទុក្ខស្រីប្តីព្រាត់ ខ្ញុំបានជួបជាមួយភរិយា និងកូនខ្ញុំវិញ ដែលពេលនោះកូនមួយនេះបានហៅខ្ញុំថាពូ។ មើលចុះគេសុខចិត្តឲ្យបងស្រីជីដូនមួយគេ ពរ និងបញ្ចុកបាយជាជាងឲ្យខ្ញុំទៅជិតរូបគេ និងម្តាយគេ។ ពេលនេះ ហ៊ុន ម៉ាណែត កូនប្រុសខ្ញុំបានរីកចំរើនជាមួយកុមារ និងយុវជនរាប់លាននាក់ផ្សេងទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពជា»៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនឈ្នះ គឺបងប្អូនឈ្នះ! សិទ្ឋិសេរីភាព និងជំនឿសាសនារបស់បងប្អូនត្រូវបានគោរពស្មើភាពគ្នា

FN ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ បានបង្ហាញសារនៅលើ Facebook ផ្លូវការរបស់សម្តេចថា គណបក្សប្រជាជន ឈ្នះ គឺបងប្អូនឈ្នះ! សិទ្ឋិសេរីភាព និងជំនឿសាសនារបស់បងប្អូន ត្រូវបានគោរពស្មើភាពគ្នា។ អរគុណបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស ដែលតែងតែគាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា!

នៅសល់តែរយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងឈានមកដល់ ! សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារអំពាវនាវទាំងស្រុងថា៖

«យើងជឿទុកចិត្ត និង បោះឆ្នោតឲ្យតែ “គណបក្សប្រជាជនកម្ពុជា” ១គត់ ! អរគុណបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា! ដោយសារបងប្អូនប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសរើសបក្សប្រជាជនកម្ពុជាពីអាណត្តិមុនៗត្រូវ ទើប ប្រទេសជាតិយើងមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។ គណបក្សប្រជាជនឈ្នះ គឺបងប្អូនឈ្នះ! សិទ្ឋិសេរីភាព និងជំនឿសាសនារបស់បងប្អូន ត្រូវបានគោរពស្មើភាពគ្នា។ គណបក្ស ប្រជនឈ្នះ គឺគ្រប់សាសនាទាំងអស់កាន់តែរីកចម្រើន!

មានតែ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ដែលយើងជឿទុកចិត្តតាំងពីដើមរហូតមក។ សូមបងប្អូនបោះឆ្នោតអោយបេក្ខជន ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់ «គណបក្សប្រជាជនកម្ពុជា» យើងទាំងអស់គ្នា នៅ ថ្ងៃទី៤ មិថុនា ២០១៧ ខាងមុខនេះ!

...Read More

សម្តេចតេជោ ហ៊ុន សែន សូមជូនពរដល់បងប្អូនសាសនិកឥស្លាមកម្ពុជា រួមនឹងឥស្លាមពិភពលោក នៅក្នុងឱកាសបួសខែរ៉ម៉ាឌន

FN ៖ អ្នកកាន់សាសនាអ៊ីស្លាមនៅកម្ពុជា ក៏ដូចជាអ្នកកាន់សាសនាអ៊ីស្លាម ប្រមាណជិត២ពាន់លាននាក់ នៅជុំវិញពិភពលោក​ នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា បានចាប់ផ្ដើមអនុវត្តកាត្វកិច្ចតមអាហារ ក្នុងខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋរបស់ខ្លួន។ នៅកម្ពុជា ខែរ៉ម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូន ខ្មែរអ៊ីស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬផឹកនៅពេលថ្ងៃរយៈពេលមួយខែ។

នៅក្នុងឱកាសបួសខែរ៉ម៉ាឌន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមជូនពរដល់បងប្អូនសាសនិកឥស្លាមកម្ពុជា រួមនឹងឥស្លាមពិភពលោក ទទួលបាននូវសេចក្ដីសុខ សប្បាយ ក្ដីមេត្តា ករុណា ពីព្រះអល់ឡស់ គ្រប់ៗគ្នា ដោយទទួលយកនូវកុសលទាំងអស់ ដែលបងប្អូនបានសាងកុំបីខានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំ និង ភរិយា ខ្ញុំសូមជូនពរដល់បងប្អូន សាសនិកឥស្លាមកម្ពុជា រួមនឹងឥស្លាមពិភពលោកផងដែរ នៅក្នុងឱកាសបួសខែរ៉ម៉ាឌន ដែលបានចាប់ផ្ដើម នៅថ្ងៃសៅរ៍ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧ ត្រូវនឹង ឆ្នាំ ១៤៣៨ មូហាំម៉ាត់ សករាជ សូមអោយបងប្អូនសាសនិកឥស្លាមទទួលបាននូវសេចក្ដីសុខ សប្បាយ ក្ដីមេត្តា ករុណា ពីព្រះអល់ឡស់ គ្រប់ៗគ្នា ដោយទទួលយកនូវកុសលទាំងអស់ដែលបងប្អូនបានសាង កុំបីខានឡើយ»។

សូមជំរាបថា នៅកម្ពុជា ខែរ៉ម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូនខ្មែរអ៊ីស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬផឹកនៅពេលថ្ងៃរយៈពេលមួយខែ។

រ៉ម៉ាឌន ជាខែទី៩ ក្នុងប្រតិទិនចន្ទគតិនៃសាសនាអ៊ីស្លាម ហើយដែលត្រូវបានចាត់ទុកថា ជាចៅហ្វាយនៃខែឯទៀតៗ។ ដោយសារក្នុងមួយឆ្នាំ នៃប្រតិទិនចន្ទគតិនេះគឺមាន១១ថ្ងៃ ខ្លីជាងប្រតិទិនសុរិយាគតិ ធ្វើឲ្យខែរ៉ម៉ាឌន...Read More


សម្តេចតេជោ ហ៊ុន សែន៖ «គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រច្រើនលើសលុប ព្រោះពលរដ្ឋស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ»

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស​ទទួលបានការគាំទ្រច្រើនលើសលុបបំផុតពីប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍ ដែលគណបក្ស ប្រជាជនកម្ពុជាបាននាំមកឲ្យជាតិកម្ពុជានាពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា «គណបក្សប្រជាជនកម្ពុជា គឺទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសច្រើនលើសលុបបំផុត។ ព្រោះគណបក្សយើង ជាគណបក្សរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ»។

សម្តេចតេជោ បន្ថែមថា «ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃដឹកនាំ និងកសាងប្រទេសរបស់ គណបក្សប្រជាជន ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ដែលខ្ទេចខ្ទាំដោយសារសង្រ្គាម និងការកាប់សម្លាប់ បានក្លាយមកជាប្រទេសរីកចម្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ ងើបត្រដែតស្មើមុខជាមួយប្រទេសក្នុងតំបន់ និង សហគមអន្តរជាតិ។ កម្ពុជាគ្រប់រូបបានឃើញ និងពេញចិត្តចំពោះលទ្ឋផលនៃដឹកនាំរបស់គណបក្សប្រជាជនយើង»។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏ធំបំផុតរបស់កម្ពុជា មានស្នាដៃដឹកនាំកសាងប្រទេសយ៉ាងច្រើនឥតគណនា។ សម្តេចប្រមុខបក្សកាន់អំណាច បានរំលឹកផងដែរថា មិនអាចជឿទុកចិត្តទៅលើបក្សនយោបាយតូចៗ ដែលមិនបានកសាងអ្វីសម្រាប់ប្រទេស ហើយបានតែតែឃោសនា សន្យាមាត់ទទេថានឹងធ្វើនេះ ធ្វើនោះ បើសិនជាប់ឆ្នោត ដែលមិនអាចទុកចិត្តបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) កាលពីឆ្នាំ១៩៧៥ បានធ្វើឲ្យប្រពលរដ្ឋខ្មែរជឿងប់ទាំងស្រុងថា របបនេះនឹងនាំមកនូវអ្វីល្អៗសម្រាប់​ប្រជាពលរដ្ឋព្រោះតែឃោសនា​បញ្ចុះបញ្ចូលរបស់ពួកគេ តែក្រោយពីបានអំណាចកាន់ក្នុងដៃហើយ គឺមានតែសង្រ្គាម និងការកាប់សម្លាប់ប៉ុណ្ណោះ ដែលបណ្តាលឲ្យប្រជាពលរដ្ឋជិត ៣លាននាក់ បានស្លាប់យ៉ាងវេទនាបំផុត។

សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងបោះឆ្នោតឲ្យ ព្រោះពួកគេបានដឹង និងបានឃើញច្បាស់នឹងភ្នែកនូវការរីកចម្រើនពិតៗ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន៕

...Read More

ទៅមុខថយក្រោយ