
FN ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានស្លាប់នៅក្នុងរបបប៉ុលពត ប៉ុន្តែត្រូវបានរស់ឡើងវិញ ក្រោយពីរំដោះប្រទេសពីចេញពីរបបវាលពិឃាត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចធ្វើជាសាស្រ្តាចារ្យចង់ស៊ីឈ្នួលបង្រៀន នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសិក្សាបង់ថ្លៃ គឺជាការចូលរួមនៃវិស័យឯកជន ក្នុងវិស័យអប់រំនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចក្ខុវិស័យជោគជ័យចំនួន៤ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលរដ្ឋាភិបាលបានដាក់ចេញ មានរយៈពេល៣០ឆ្នាំហើយ
* សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ ជាខួបលើកទី៣០ នៃការចរចា ដើម្បីដោះស្រាយនយោបាយ។ ក្នុងនោះមានខួប៣០ នៃការចរចា សីហនុ-ហ៊ុន សែន ផងដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជីវិតរបស់ខ្ញុំទម្រាំដល់ពេលនេះ គឺមានការឆ្លងកាត់ការលំបាកច្រើនណាស់»។
* សម្តេចតេជោ ហ៊ុន សែន បង្គាប់អ្នកអាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដាន អំពីករណីបាក់ជ្រាំងទន្លេ ខណៈទឹកឡើង។
* សម្តេចតេជោ ហ៊ុន សែន៖ ការប្រើប្រាស់សង្រ្គាម ដើម្បីបញ្ចប់សង្រ្គាម គឺវាមិនអាចទៅរួចទាំងអស់ទេ។...Read More

FN ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចកំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា, នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ។
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានផ្ញើសារលិខិតអបអរសាទរជូនដល់ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្នុងឱកាសដែលព្រះមហាក្សត្រ បានប្រោសប្រទាន គោរមងារជា «សម្តេចពិជ័យសេនា ទៀ បាញ់»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «សម្តេចពិជ័យសេនា គឺជាឥស្សរជនមួយរូប ដែលបានរួមដំណើរជាមួយខ្ញុំ និងថ្នាក់ដឹកនាំផ្សេងទៀត រយៈពេល៤០ឆ្នាំមកហើយ ដោយសហការគ្នាដោះស្រាយរាល់ការងារលំបាក ពិសេសសម្តេចគឺជាប្រតិបត្តិករដ៏មានសមត្ថភាព និងស្មោះត្រង់ក្នុងការអនុវត្តន៍នយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពការងារបង្រួបបង្រួមជាតិ ការឯកភាពទឹកដី និងអភិវឌ្ឍន៍ប្រទេសជាតិរហូតដល់សព្វថ្ងៃ»។
...
Read More
FN ៖ មិនខុសពីសព្វមួយដង នៅថ្ងៃចុងសប្ដាហ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារជូនប្រជាពលរដ្ឋ ឲ្យជួបសេចក្ដីសុខសប្បាយ និងរីករាយជាមួយក្រុមគ្រួសារ។ ប៉ុន្ដែជាមួយនឹងសារជូនពរនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រាប់ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបានបន្ដឃ្លាំមើលតាមដាន ស្ថានភាពទឹកជំនន់ឲ្យបានច្បាស់លាស់ និងត្រៀមឲ្យបានគ្រប់លក្ខណៈ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ និងប្រាប់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
Facebook ផ្លូវការរបស់សម្ដេចតេជោ បានបង្ហោះនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា «សូមជូនពរបងប្អូនប្រជាពលរដ្ឋបានសុខសប្បាយ និងរីករាយថ្ងៃចុងសប្តាហ៍! ទន្ទឹមនឹងនេះ សូមអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំតាមដានមើល សភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចដើម្បីសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា ហើយគណបក្សប្រជាជនគឺនៅជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់»។
សូមរំលឹកថា លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងបញ្ជាក់ថា ខេត្តចំនួន៧ ដែលរងការវាយប្រហារដោយជំនន់ទឹកភ្លៀង រួមមាន នៅខេត្តព្រះវិហារ, ឧត្តរមានជ័យ កំពង់ធំ កំពត រតនគិរី ត្បូងឃ្មុំ និងខេត្តព្រះសីហនុ ជាដើម ប៉ុន្តែខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាតិគេ គឺខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍ដែលបង្ហាញដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ខេត្តព្រះវិហារ មានផ្ទះប្រជាពលរដ្ឋ ចំនួន៥៣០ខ្នង លិចដីស្រែ៤៨៧៨ហិកតា មានមនុស្សលង់ទឹកស្លាប់២នាក់ និងពលរដ្ឋ៤៨គ្រួសារ ត្រូវបានជម្លៀស ទៅកាន់ទីទួលមាន សុវត្ថិភាព។ ចំណែកឯខេត្តឧត្តរមានជ័យវិញ មានករណីលិចលង់ផ្ទះ ៧០២ខ្នង លិចដីស្រែ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារជាមួយ លោក សំឌី ឌួងឌី (Somdy Douangdy) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឡាវ នាវិមានសន្ដិភាព។
លោក Somdy Douangdy បានសំដែងនូងការអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតឃុំ សង្កាត់កន្លងមកនេះ ហើយក៏បាន សំដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលកម្ពុជា ដែលសេដ្ឋកិច្ចរបស់កម្ពុជានាពេលនេះ កំពុងតែមានកំណើន។
លោក Somdy Douangdy ក៏បានគោរពរាយការណ៍ជូន សម្តេច ហ៊ុន សែន អំពីការដែលលោកបានជួបជាមួយទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានធ្វើការពិភាក្សាគ្នាយ៉ាងស្អិតរមួត ហើយតាមរយៈជំនួបនោះ ក៏បានបង្កើននូវទំនាក់ទំនងដ៏ល្អ រវាងក្រសួងទាំងពីរ គឺក្រសួងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុឡាវ។ ទន្ទឹមនឹងនេះ គឺរិតតែបង្កើននូវ ទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អរឹងមាំ រវាងនាយកដ្ឋាន និងនាយកដ្ឋាន នៃក្រសួងទាំងពីរផងដែរ។
លោកបានជំរាបជូន សម្តេចតេជោផងដែរថា លោកបានចែករំលែក និងទទួលនូវបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក ហើយក៏បានកត់សម្គាល់ឃើញថា ការគ្រប់គ្រង ហិរញ្ញវត្ថុនៅកម្ពុជាគឺបានល្អណាស់ ទាំងផ្នែកនយោបាយ និងការគ្រប់គ្រង។ ដោយបានទទួលនូវបទពិសោធន៍យ៉ាងច្រើន ពីកម្ពុជាដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងនយោបាយ នៃការគ្រប់គ្រងហិរញ្ញវត្ថុនេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខអំពីលោក ថង លួនស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ ជូនចំពោះសម្តេច និងបានសំដែងនូវអំណរគុណផងដែរ ដែលលោកបានចូលរួមអបអរសាទរនូវលទ្ធផល នៃការបោះឆ្នោតរបស់កម្ពុជា និងការវិវត្តរីកចម្រើន ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចតេជោ...Read More

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែកក្កដានេះ បានបញ្ជាឲ្យអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋរស់នៅតាមខេត្ត ប្រឈមនឹងបញ្ហាទឹកជំនន់ តាមតំបន់ជាប់មាត់ស្ទឹង និងសមុទ្រជាដើម។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook របស់សម្តេចថា ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃ ដែលយើងបានឃើញ នៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួន គឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេ ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។
សម្តេចតេជោ បានបញ្ជាក់ទៀតថា តាមការប្រកាសរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំនេះ កម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កឲ្យមានភ្លៀងធ្លាក់ ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើឲ្យទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជា ទាំងមូលមានការកើនឡើង។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថា ហេតុណាមួយកើតឡើង។ សូមកុំបណ្តោយកូនចៅ ទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។
សម្តេចតេជោ បានជំរុញដល់មន្ត្រីរាជរដ្ឋាភិបាល យ៉ាងដូច្នេះថា «សូមអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែនដីត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈម នឹងបញ្ហាទឹកជំនន់...Read More

FN ៖ លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំចុះបញ្ជី តំបន់ប្រាសាទ សំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក។
ការកោតសរសើររបស់ អគ្គរដ្ឋទូតបារាំងដែលមានដើមកំណើតវៀតណាមរូបនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកមិញនេះ ។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងថា រយៈពេល៣ឆ្នាំកន្លងមកនេះទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបារាំង បានកើនឡើងទ្វេរដង។ ចំពោះបេសកកម្ម របស់លោកស្រីមកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យទំនាក់ទង រវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងឡើង រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលបាន ប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អោយកាន់តែល្អរឹងមាំ។
សម្តេចតេជោ ក៏បានស្នើសុំឲ្យជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសចំពោះការងារ ក្រោមឆ័ត្រ អង្គការ សហប្រជាជាតិ (UN) ក្នុងការផ្លាស់ប្តូរព័ត៌មាន រវាងគ្នាទៅវិញទៅមក ហើយស្នើសុំឲ្យលោកស្រីយក ចិត្តទុកដាក់ ផងដែរលើការអភិរក្សប្រាង្គប្រាសាទ ជាពិសេសគឺតំបន់ប្រាសាទសំបូរពៃ្រគុក ដែលទើប តែបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក រួមទាំងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអរគុណប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការកសាងសន្តិភាព និងការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរលោកស្រី ទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា បានជំរាបជូន សម្តេចតេជោ ហ៊ុន សែន អំពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅកាន់ប្រទេស ជប៉ុននាពេលខាងមុខ។ លោកថាទស្សនកិច្ចនេះ នឹងមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រ ហើយក៏នឹងពិភាក្សាទៅលើការតភ្ជាប់ការអភិវឌ្ឍ វិស័យធនធានមនុស្ស ការសម្រួលចរាចរណ៍ នៅទីក្រុងភ្នំពេញ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងការផ្លាស់ប្តូរ ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន និងការពិភាក្សាអំពីការរៀបចំឲ្យ មានអគ្គកុងស៊ុលជប៉ុននៅ ខេត្តសៀមរាប។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុន នាពេលខាងមុខនេះ គឺចំពេលខួប២៥ឆ្នាំ របស់ជប៉ុនដែលបញ្ជូនក្រុមរក្សាសន្តិភាពមកកាន់កម្ពុជា ហើយក៏ត្រូវនឹងខួប៦០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីជប៉ុនលើកទី១ មកកាន់ប្រទេសកម្ពុជា កាលពីក្នុងឆ្នាំ១៩៥៧។
នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសជប៉ុនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមសិក្ខាសាលាដែល មានការចូលរួមពីអ្នក វិនិយោគទុនជប៉ុនជាច្រើននាក់ផងដែរ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍ចំពោះកម្មវិធី ដែលបាន ដាក់ចេញទាំងនេះ ហើយសម្តេចតេជោ បានស្នើឲ្យភាគីជប៉ុន មានការសម្របសម្រូលបន្ថែមទៀត នៅក្នុងកម្មវិធីនេះក្នុង ករណីមានការផ្លាស់ប្តូរ។
លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានជំរាបជូនសម្តេចតេជោថា នាយករដ្ឋមន្ត្រីជប៉ុន រួមនិងមន្រ្តីជាន់ខ្ពស់ និងប្រជាជនជប៉ុន នឹងរង់ចាំទទួលស្វាគមន៍ សម្តេចតេជោ ដោយកក់ក្តៅចំពោះដំណើរទស្សនកិច្ច របស់សម្តេច ទៅកាន់ប្រទេសជប៉ុនខាងមុខនេះ៕
...
Read More
FN ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ប្រកាសសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥» នាវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធ ដែលបានខិតខំ តាក់តែងខ្លឹមសារក្របខ័ណ្ឌគោល នយោបាយ ជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ត្រូវបានរៀបចំជាមួយគោលនយោបាយចំបង និងពង្រីកចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងដើរនាទីយ៉ាងសំខាន់សម្រាប់សង្គមជាតិរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ការកិច្ចគូរលើការដាក់ចេញនូវគោលនយោបាយគាំពាសង្គមទាំងអស់ ត្រូវមានកញ្ចប់ថវិកា និងការចូលរួមពីភាគីពាក់ព័ន្ធ។
* នៅក្នុងសុន្ទរកថារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គ្របដណ្តប់លើ វិស័យសំខាន់ ចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់រាជរដ្ឋាភិបាល ទៅលើការគាំពារសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេស គឺការផ្តោតការយកចិត្តទុកដាក់ជាចម្បង លើការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។
* សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមជាតិ ឆ្នាំ២០១៦-២០២៥ ផ្តោតសំខាន់ទៅលើការដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេស្ត្រីមានផ្ទៃពោះជាអាទិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំពារស្រ្តីមានផ្ទៃពោះ នឹងចាប់ផ្តើមអនុវត្តមុន នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យមានការយកចិត្តទុកដាក់ចំពោះ បណ្តាញសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យដូចទៅនឹងបណ្តាញសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ។
* សម្តេចតេជោ...Read More

FN ៖ ភ្លាមៗបន្ទាប់ពីការអំពាវនាវស្វែងរកថវិកាសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ពីសំណាក់លោក កែម រិទ្ធិសិទ្ធ ជាប្អូនប្រុសបង្កើតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឧបត្ថម្ភថវិការហូតដល់ទៅ ៥ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកជួយសាងសង់ចេតិយ ជូនសពលោកបណ្ឌិត កែម ឡី។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់តាមអង្គភាពព័ត៌មាន Fresh News ឲ្យដឹងដែរថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន ឬថវិកាដែលគណៈកម្មការប្រមូលដើម្បីសាងសង់ជាងមួយឆ្នាំកន្លងមកមិនគ្រប់ចំនួននោះ សម្តេចតេជោ ហ៊ុន សែន នឹងជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់ទៀត រហូតដំណើរការសាងសង់ចេតិយសម្រេចជាស្ថាពរ។
លោក កែម រិទ្ធិសិទ្ធ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមុខអំពាវនាវ ស្វែងរកថវិកា ពីសប្បុរសជននានា ជួយសាងសង់ចេតិយជូនបងប្រុសរបស់លោក បន្ទាប់ពីដំណើរការសាងសង់ចេតិយនេះ បានពន្យារពេលសាងសង់ អស់រយៈពេលមួយឆ្នាំមកហើយ ព្រោះតែគ្មានថវិកា។
ជួសមុខឲ្យក្រុមគ្រួសារទាំងមូល លោក កែម រិទ្ធិសិទ្ធ បានសម្តែងក្តីរីករាយ និងគោរពស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះទឹកចិត្តប្រកបដោយមេត្តាធម៌របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ថវិកាផ្ទាល់ខ្លួនរបស់សម្តេចសម្រាប់ជួយសាងសង់ចេតិយ បងប្រុសរបស់លោក។
ថវិកា ៥ម៉ឺនដុល្លារនេះ គឺជាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន លើកទីពីរហើយសម្រាប់ក្រុមគ្រួសារសពរបស់លោកបណ្ឌិត កែម ឡី។ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលបុណ្យថវិកា ១ម៉ឺនដុល្លារផងដែរ សម្រាប់ក្រុមគ្រួសារ លោក កែម ឡី យកទៅទូទាត់ការជំពាក់ថ្លៃបបរ និងការចំណាយផ្សេងៗ...Read More

FN ៖ នៅវេលាម៉ោង៥៖៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ បក្សកុម្មុនីស្តវៀតណាម កំពុងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៥ រវាងកម្ពុជាវៀតណាម។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីចំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាមនៅវិមានសន្តិភាព។
កិច្ចព្រមព្រៀងចំនួន៥នោះរួមមានដូចតទៅ៖
១៖ សេចក្តីថ្លែងការណ៌រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ និង រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។
២៖ ក្របខ័ណ្ឌកិច្ចព្រមព្រៀងរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក ង្វៀន ជីយ៉ុង និង រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោកទេសរដ្ឋមន្ត្រី ឆាយ ថន!
៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍគម្រោងរោងចក្រអគ្គិសនី ការតភ្ជាប់បណ្តាញបញ្ជូនអគ្គិសនី និងពាណិជ្ជកម្មថាមពល ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ត្រាន់ តួនអាញ់ និងរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ។
៤៖ សកម្មភាពសង្គ្រោះគ្រោះមហន្តរាយអចិន្រៃ្តយ៍នៅតាមតំបន់ព្រំដែនគោក ដែលចុះហត្ថលេខាដោយ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ង្វៀន ជីវិញ និង រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្ញប់ស្ញែង និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមត្ថភាពកុមារា គីមហុង ក្នុងការគណនាលេខ និងដោះស្រាយលំហាត់គណិតវិទ្យាទាំងរូបគេមានវ័យទើបតែ ៧ឆ្នាំប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកុមារា គីម ហុង ថាជាមនុស្សទេព ហើយនៅលើលោកនេះ ប្រហែលជាគ្មានមនុស្សមានលក្ខណៈពិសេសបែបនេះឡើយ។
តាមរយៈទំព័រ Facebook នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងពេលជួបជាមួយកុមារា គីម ហុង នាព្រឹកមិញនេះ សម្តេចបានសាកល្បងឲ្យកុមារារូបនេះ គណនារកចម្ងាយ និងទីតាំងកងទ័ពតាមរយៈប្រើផែនទី។ បន្ទាប់ពីការដាក់ចំណោទមិនបានប៉ុន្មាននាទីផងនោះ កុមារា គីម ហុង បានស្វែងរកឃើញពីទីតាំង និងគណនារកចម្ងាយនោះឃើញថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «បន្ទាប់ពីជំនួបជាមួយចៅ គីមហុង និងក្រុមគ្រួសារ លោកគ្រូទាំង២រូបប្រមាណជិត ២ម៉ោង ជាមួយនឹងការសាកល្បងពីខ្ញុំផ្ទាល់ ខ្ញុំអាចនិយាយបានថា ចៅ គីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះទេ»។
សម្តេចតេជោ បន្តថា «ចៅអាចធ្វើជំនួយការឲ្យមេបញ្ជាការយោធា ឬនាយសេនាធិការកងទ័ពគ្រប់កម្រិតក្នុងផ្នែកផែនទី។ ចៅអាចរកឃើញចំណុចទីតាំង និងចម្ងាយលើផែនទីក្នុងរយៈពេលខ្លី ដែលខ្ញុំមិននឹកស្មានដល់។ ព្រឹកមិញ ខ្ញុំបានប្រៀបខ្លួនខ្ញុំជាមេបញ្ជាការយោធានៅសមរភូមិមួយ ឯចៅ គីម ហុង ជាជំនួយសេនាធិការផ្នែកកលយុទ្ធ។ ខ្ញុំត្រូវការផ្តល់ជំនួយដោយកាំភ្លើងធំ និងកងជើងអាកាសទៅកាន់ទីតាំង១ ទើបប្រាប់ទៅចៅ គីម ហុង ឲ្យរកគោលដៅ និងចម្ងាយ។ គ្រាន់តែបែរមកនិយាយជាមួយឪពុកម្ដាយរបស់គីមហុងមិនបានប៉ុន្មានម៉ាត់ផងចៅបានរកឃើញរួចស្រេចទៅហើយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កុមារា...Read More
ទៅមុខថយក្រោយ