
FN ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសនេះ សម្តេចតេជោ ហ៊ុន សែន ក៏ចុះពិនិត្យនៅតាមបណ្តារោងចក្រមួយចំនួន នៅតំបន់នេះផងដែរ ដើម្បីពិនិត្យផ្ទាល់អំពីសកម្មភាពរបស់បងប្អូនកម្មករ-កម្មការិនី។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីប៉ុន្មានឆ្នាំមុន ពេលរាជរដ្ឋាភិបាលដាក់ចេញនយោបាយជំរុញវិស័យកសិកម្ម គេតែងឃើញសម្តេចជួបសំណេះ សំណាលដោយផ្ទាល់ជាមួយប្រជាកសិករតាមវាលស្រែ និងប្រឡាយទឹក។ តែពេលបច្ចុប្បន្នជាពេលដែលជំរុញវិស័យឧស្សាហកម្ម គឺជាពេលដ៏សមស្រប សម្រាប់សម្តេចត្រូវជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។
* ជាកិច្ចផ្តើមសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់កម្មករ កម្មការិនីថា មុនពេលកម្ពុជាមានរោងចក្រសហគ្រាសឲ្យពួកគេបម្រើការងារនេះ ប្រទេសកម្ពុជា បានហែលឆ្លងទុក្ខលំបាកយ៉ាងច្រើននៃភ្លើងសង្រ្គាមឈ្លានពានដោយពួកចក្រពត្រ។ សង្រ្គាមនេះធ្វើឲ្យកម្ពុជាខ្ទេចខ្ទាំយ៉ាងខ្លាំងតែតាមរយៈ នយោបាយ បង្រួប បង្រួមជាតិ និងឈ្នះឈ្នះ បានធ្វើឲ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុង និងមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យបានរីកចម្រើនដូចពេលបច្ចុប្បន្ន។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្តថា នយោបាយឈ្នះឈ្នះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រសហគ្រាគ្រប់វិស័យនៅកម្ពុជា នាពេលបច្ចុប្បន្នមានប្រមាណ ១,១៦៨ មានកម្មករ កម្មការិនីសរុបជាង ១លាននាក់ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានរោងចក្រ សហគ្រាសចំនួន ១,១០៧ មានកម្មករ កម្មការិនីជាង ៧៤ម៉ឺននាក់។ ការនាំចេញពីពេលមុន ដែលមានជាង...Read More

FN ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ និងឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ក្នុងការបំពេញការងារ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជាមួយក្រសួងបរិស្ថាន ដើម្បីរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។
* សម្តេចតេជោ ហ៊ុន សែន មានជំនឿមុតមាំថា តាមរយៈការប្តេជ្ញាចិត្តរបស់មន្រ្តីរាជការ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ការលើកកម្ពស់បរិស្ថាននៅកម្ពុជា។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាបានកំណត់យកវិស័យទេសចរណ៍ ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដូច្នេះការចូលរួមថែរក្សាការពារបរិស្ថាន គឺជាការចូលរួមជំរុញ និងលើកកម្ពស់អេកូទេសចរណ៍ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈវិស័យទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ និងទប់ស្កាត់ឲ្យបានខ្ពស់ក្នុងការទប់ស្កាត់ការកាប់បំផ្លាញ និងទន្ទ្រានព្រៃឈើ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យយកចិត្តដាក់ការពារឧទ្យានវីរៈជ័យ ព្រោះជាតំបន់ព្រៃស្រោងដ៏ធំមួយនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈឲ្យកាត់បន្ថយការបង្កើនចំនួនមន្រ្តីនានា នៅតាមក្រសួងស្ថាប័ននានាដើម្បីរក្សាលំនឹងសេដ្ឋកិច្ចកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យយកចិត្តដាក់ការពារឧទ្យានវីរៈជ័យ ព្រោះជាតំបន់ព្រៃស្រោងដ៏ធំមួយនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងទ័ពបានរកឃើញស្រូវចំនួនពីរកន្លែង និងចេកចំនួន៦កន្លែង នៅតំបន់ឧទ្យានវីរៈជ័យកន្លែងដែលកងទ័ពឡាវ ធ្លាប់ចូលមកកាន់កាប់។...Read More

ហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្រ្តី ៖ នៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន ៤,២៧០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មករ កម្មការិនី ដែលបានមកជួប សម្តេចតេជោ នៅព្រឹកនេះមានដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រ ចំនួន ៩៣ ផ្សេងគ្នា។ សម្តេចតេជោ បានកំណត់យករៀងរាល់ថ្ងៃអាទិត្យដើម្បីជួបសំណោះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនី ហើយនៅរៀងរាល់ ថ្ងៃ ពុធ សម្តេចនឹងអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា។
គោលបំណងនៃការជួបជុំនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួលឲ្យកម្មករ និយោជិត កាន់តែមានលក្ខខណ្ឌការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន។ សម្តេចតេជោ បានរំលឹកដល់ភាពខ្ទេចខ្ទាំ វិស័យកាត់ដេរក្នុងរបបប្រល័យពូជសាសន៍ ដែលពេលនោះ រោងចក្រសហគ្រាសត្រូវបានបំផ្លាញ បិទចោល ដោយមិនមានការនាំចេញនោះទេ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះកម្មករ ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មករ ក្នុងនោះមានដូចជាការតម្លើងប្រាក់ខែ ដែលបានធ្វើជាបន្តបន្ទាប់។ ការតម្លើងប្រាក់ខែនេះមិនមែនតម្លើងតាមការទាមទាររបស់បក្សប្រឆាំងទេ គឺជាការខិតខំប្រឹងប្រែងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីរាជរដ្ឋាភិបាល។
ទន្ទឹមនឹងរាជរដ្ឋាភិបាលដែលបានខិតខំគៀរគរអ្នកវិនិយោគពីក្រៅប្រទេសមកកម្ពុជា គឺបក្សប្រឆាំងហាមមិនអោយប្រទេសដទៃ ទិញផលិតផលពីកម្ពុជាទៀត ឬមកវិនិយោគនៅកម្ពុជាឡើយ ដែលបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅ និងការងារកម្មករ។
ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ព្រមទាំងការអនុគ្រោះដល់ការវិនិយោគទុន ពីបរទេស គឺចំនួនរោងចក្រត្រូវបានកើនឡើងជាបន្តបន្ទាប់ ដែលបានផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងនោះ ប្រាក់ខែក៏ត្រូវបានតម្លើងជាបន្តបន្ទាប់...Read More

FN ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករ ជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់កីឡាពិការកម្ពុជា ដែលបញ្ជូនទៅក្រៅប្រទេសមកវិញបានមេដាយ ឬទទួលបានជោគជ័យច្រើនជាងគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំទទួលការប្រមាថច្រើនពេកហើយ ជាពិសេសទទួលការប្រមាថពីពួកតិរច្ឆាន ដែលហៅសម្តេចថា «អាខ្វាក់»។
* សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា សម្តេចនឹងរស់នៅជាមួយជនពិការរហូត ហើយអំពាវនាវឱ្យជនពិការទាំងអស់កុំអស់សង្ឃឹម។
* ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ចង់បង្ហាញពិភពលោកថា ជនពិការដូចជាសម្តេច បានធ្វើនាយករដ្ឋមន្រ្តីច្រើនឆ្នាំ មិនមែននាយករដ្ឋមន្រ្តី ឆក់កណ្តៀតនោះទេ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកប្រមាថអ្នកដទៃថាជាជនពិការ ថ្ងៃណាមួយអាចនឹង កើតឡើងចំពោះខ្លួនឯង។ បាបកម្មនឹងតាមទាន់ហន់ណាស់
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភប្រាក់៣ម៉ឺនដុល្លារដាច់ដោយឡែកដល់កីឡាករពិការ យ៉ាវ វណ្ណៈ ដែលទទួលបានមេដាយមាស លើវិញ្ញាសារហែល ទឹកសេរី ៥០ម៉ែត្រ ដើម្បីយកទៅសងបំណុលគេ ដែលបន្ថែមលើប្រាក់រង្វាន់ ដែលត្រូវទទួលបាន។ សម្រាប់កីឡាករពិការ យ៉យ កុសល បានមេដាយសំរិទ្ធ ទទួលបានថវិកា២៤លានរៀល ហើយសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាផ្ទាល់៣ពាន់ដុល្លារថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មិត្តចិនបានឧបត្ថម្ភដល់កម្ពុជាយ៉ាងច្រើន ហើយយើងមិនខ្លាចទេក្នុងការប្រកាសថា...Read More

FN ៖ នាគ្រាដែលចុះសំណេះសំណាល សួរសុខទុក្ខ និងស្តាប់យោបល់ពីអាជីវករនានា នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងភាពស្និទ្ធស្នាល ព្រមទាំងបានថតរូប Selfie ជាមួយអាជីវករទាំងនោះផងដែរ។
ផ្សារសាមគ្គីខេត្តស្ទឹងត្រែង ដែលទើបបានសាងសង់រួច កាលពីពេលថ្មីៗនេះ គឺជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងទ្វេតែងតែមានព្រហ្មវិហារធម៌ចំពោះប្រជាពលរដ្ឋ។ ផ្សារស្ទឹងត្រែងនេះពីមុនគឺបានឆេះខ្ទេចខ្ទីរដោយសារអគ្គីភ័យ ហើយបន្ទាប់មកត្រូវបាន សម្តេចទាំងទ្វេ ធ្វើជូនឡើងវិញមិនឱ្យប្រជាពលរដ្ឋបង់លុយថ្លៃតូបឡើយ។ តូបផ្សាថ្មីៗធំទូលាយល្អ មានខ្យល់ចេញចូល ជាមួយទំនិញជាច្រើន មុខដែលមួយចំនួនជារបស់ក្នុងស្រុក និងមួយចំនួនទៀតនាំចូលមកពីប្រទេសក្រៅ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីប្រាប់អាជីវករទាំងអស់ថា ផ្សារនេះគឺប្រគល់ជូនបងប្អូនលក់ដូរតកូនតចៅមួយជីវិត មិនមានឱ្យបង់ថ្លៃអ្វីទេ ក្រៅពីអនាម័យ ទឹកភ្លើង និងភាស៊ីបន្តិចបន្តួចប៉ុណ្ណោះ។
ប្រជាពលរដ្ឋ និអាជីវករទូទៅបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលលោកតែងតែ យកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ និងរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។
កាយវិការដ៏សាមញ្ញរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានបង្ហាញពីភាពស្និទ្ឋស្នាល និងគោរពស្រឡាញ់ប្រជាពលរដ្ឋក្នុងផ្សារស្ទឹងត្រែងទាំងអស់ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។ ពលរដ្ឋនិងអាជីវករផ្សារសាមគ្គីស្ទឹងត្រែងអរគុណ និងចងចាំ នូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចទាំងទ្វេ ហើយបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត៕
...
Read More
FN ៖ ខណៈដែលចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងគរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឧបត្ថម្ភដល់ការពង្រីកអគារ បន្ថែមក្នុងនោះពង្រីកពីអគារ១ខ្នង២ជាន់២០បន្ទប់ ទៅកាន់១ខ្នង៣ជាន់៣០បន្ទប់ និងផ្តល់អគារសិក្សាថ្មី១ខ្នង២ជាន់ ២០បន្ទប់។
មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ពិសេសបានជួយសាងសង់ទីលានបាល់ទាត់ បាល់ទះ និងបាល់បោះ ដើម្បីប្រែក្លាយមជ្ឈមណ្ឌលនេះ ឲ្យ ក្លាយទៅជាទីកន្លែងបណ្តះបណ្តាលវិស័យកីឡា របស់ខេត្តស្ទឹងត្រែង ឲ្យមានភាពខ្លាំងក្លា និងមានការប្រកួតប្រជែងជាមួយនឹងបណ្តារាជធានី ខេត្តទូទាំងកម្ពុជាផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាន នៅក្នុងខេត្តស្ទឹងត្រែង ដើម្បីត្រួតពិនិត្យមាន សមិទ្ធផលនានា ក៏ដូចជាវឌ្ឍនភាពក្នុងខេត្តនេះ បន្ទាប់ពីសម្តេចតេជោ បានជួបជាមួយថ្នាក់ដឹកនាំ និងកងទ័ព នៅយោធភូមិភាគទី១ នៅក្នុងខេត្តស្ទឹងត្រែង កាលពីម្សិលមិញ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធមកពីគ្រប់មន្ទីរ-អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង។ ការជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៅក្នុងខេត្តស្ទឹងត្រែងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេច បានចុះសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។
ក្នុងពិធីសំណេះសំណាលនាល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគ្រោងនឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រត្រឡប់មកកាន់ រាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះវិញហើយ ប៉ុន្តែដោយសារតែមានភ្លៀង គឺមិនអនុញ្ញាតឲ្យរូបសម្តេចធ្វើដំណើរមកកាន់រាជធានីភ្នំពេញវិញបាន។ សម្តេចនឹងបន្ត ស្នាក់នៅខេត្តស្ទឹងត្រែងនេះ ១យប់។
សម្តេចបន្តថា នៅទីកន្លែងនេះ សម្តេចធ្លាប់ជួបនិងដោះស្រាយជាមួយអាជីវករខេត្តស្ទឹងត្រែង ដោយមានការលំបាកខ្លាំងណាស់ បើទោះបីជា សម្តេចបានចំណាយថវិកាផ្ទាល់ខ្លួន កសាងជូនអាជីវករក៏ពិតមែន ប៉ុន្តែមានការលំបាក់ពីការទាមទាររបស់អាជីវករ។ សម្តេចតេជោ ក៏បានថ្លែងដែរថា នៅថ្ងៃស្អែក សម្តេចមានកម្មវិធីចុះទៅកាន់គោលដៅចំនួន៣កន្លែង ក្នុងខេត្តស្ទឹងត្រែង មុនពេលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តស្ទឹងត្រែង ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន សមធម៌ និងប្រសិទ្ធភាពការងារនៅកម្ពុជា។
សម្តេចតេជោ សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរផងដែរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ដែលបានចូលរួមថែរក្សាបាន សន្តិសុខ សុវត្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សសង្គម ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៤ ឆ្នាំ២០១៧ ដែលបានបញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ កាលពីពេលថ្មីៗកន្លងទៅ។
សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា កន្លងមកទាំងប្រមុខរាជរដ្ឋាភិបាល...Read More

FN ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ បានអញ្ជើញចុះ សួរសុខទុក្ខកងទ័ព និងពិភាក្សាការងារ នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង ដើម្បីជាការលើកទឹកចិត្ត ព្រមទាំងបង្កើតកងពលតូចថ្មើរ ជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដើម្បីសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
សម្តេចបានបញ្ជាក់ថា សម្តេចនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ មានលេខ១២៨ ឬហៅថា កងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដែលការរៀបចំនេះ មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងនៅលើ Facebook យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់ គឺពិនិត្យដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ។ យើងនឹងបង្កើតកងពលតូច អន្តរាគមន៍ថ្មីមួយមានលេខ ១២៨ ឬហៅថាកងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹកឲ្យប្រចាំការ នៅខេត្តស្ទឹងត្រែងផងដែរ។ ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើ កិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង»៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ បាននិងកំពុងធ្វើដំណើរសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចថា គោលបំណងរបស់សម្តេច ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខកងទ័ពយោធភូមិភាគទី១នេះ ដើម្បីដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ។
សម្តេចបានបញ្ជាក់ថា សម្តេចនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ មានលេខ១២៨ ឬហៅថា កងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដែលការរៀបចំនេះ មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់ គឺពិនិត្យដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ។ យើងនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ មានលេខ១២៨ ឬហៅថាកងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹក ឲ្យប្រចាំការនៅខេត្តស្ទឹងត្រែងផងដែរ។ ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើ កិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង»៕
...
Read More
FN ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមចែកសញ្ញាបត្រលើកដំបូង នៅឆ្នាំ១៩៩៦ ហើយសម្តេចតេជោ បានថ្លែងថា និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសិស្សប្អូនរបស់សម្តេច ដោយសារសម្តេចបានចុះឈ្មោះចូលរៀនបរិញ្ញាបត្រតាំងពីឆ្នាំ១៩៩៨។
* សម្តេចតេជោ ហ៊ុន សែន សម្រេចបន្ថែមប្រាក់ឧបត្ថម្ភប្រចាំខែដល់បុគ្គលិកបណ្ណាល័យ ហ៊ុន សែន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពី១,៤៤០,០០០រៀល ឡើងទៅ ៣លានរៀល ដោយចាប់ផ្តើមពីខែសីហានេះតទៅ
* ខណៈដែលការប្រឡងបាក់ឌុប ជិតចូលមកដល់ នៅថ្ងៃទី២១-២២ សីហា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់លោកគ្រូ អ្នកគ្រូ មាតាបិតា ឲ្យខិតខំបំពាក់បំប៉នកូនសិស្ស ហើយអំពាវនាវ ឲ្យសិស្សខិតខំរៀនសូត្រ
* សម្តេចតេជោ ហ៊ុន សែន សរសើរដល់ប្រទេសជប៉ុន ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការអភិវឌ្ឍធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន៖ ធនធានមនុស្សរបស់កម្ពុជា ក៏កំពុងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃផងដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសរសើរម្តងទៀតដល់កុមារទេព គឹម ហុង ដែលមានទេពកោសល្យខ្ពស់ ក្នុងការគណនាលេខ និងដោះស្រាយលំហាត់គណិតវិទ្យា ទាំងរូបគេមានវ័យទើបតែ ៧ឆ្នាំប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បើសិនជាយើងមានក្មេងច្រើន មានទេពកោសល្យអច្ឆៈរិយៈ ដូចកុមារ គឹម ហុង...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា បានប្រកាសប្រាប់ដល់មេទ័ពកំពូលៗរបស់កម្ពុជា នៅខេត្តស្ទឹងត្រែង មុននេះបន្ដិចថា ការចរចារបស់សម្ដេច ជាមួយនាយករដ្ឋមន្ដ្រីឡាវ បានជោគជ័យហើយបន្ទាប់ពីឡាវ បានយល់ព្រមដកកងទ័ពចេញពីទឹកដីស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ជាតំបន់ដែលកងទ័ពឡាវបានចូលឈ្លានពាននៅទីនោះ។
មន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជា បានប្រាប់បណ្ដាសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា ការចរចាររបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយភាគីឡាវ ប្រកបដោយផ្លែផ្កាជាទីបំផុតគឺភាគីឡាវ បានយល់ព្រមដកទ័ពចេញពីទឹកដីកម្ពុជាហើយ។
មន្ដ្រីយោធាជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ត្រូវត្រឡប់ចូលមូលដ្ឋានដើមវិញ។
សូមបញ្ជាក់ថា ការពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត ដើម្បីឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយលទ្ធផលគឹយើងទទួលបានជោគជ័យហើយ សូមពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអបអរសាទរ នៃដំណឹងដ៏រីករាយបំផុតនេះ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានទម្លាយនូវរូបថតរបស់សម្តេច ថត Selfies ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៉ិន ហ្សូ អាបេ ដែលបានថតទុកតាំងពីជាង២ឆ្នាំមុន ពោលគឺកំឡុងខែមេសា ឆ្នាំ២០១៥ នៅទីក្រុងហ្សាកាតា ក្នុងឱកាសខួប៦០ឆ្នាំ នៃសន្និសីទប្រជាជនអាស៉ី អាហ្រិក។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា មិត្តភាពរបស់សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ បានរួមគ្នាកសាងឲ្យទៅជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន មានមួយផ្នែកចេញពីមិត្តភាព ការគោរពរាប់អានគ្នា ដោយមិនប្រកាន់ប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេសតូចនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«រូបថត Selfies រវាងខ្ញុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ មិនទាន់មានអ្នកណាបានឃើញនៅឡើយ ព្រោះវាស្ថិតក្នុងទូរស័ព្ទរបស់ខ្ញុំជាង២ឆ្នាំមកហើយ។ រូបថតនេះថតនៅយប់មួយនាខែមេសា ២០១៥ នៅទីក្រុងហ្សាកាតា ក្នុងឱកាសខួប៦០ឆ្នាំ នៃសន្និសីទប្រជាជនអាស៊ី អាហ្វ្រិក (បាន់ឌុង)។
ក្រោយបញ្ចប់ពិធីជប់លៀង រៀបចំដោយប្រធានាធិបតីឥណ្ឌូណេស៊ី ខ្ញុំនិងនាយករដ្ឋមន្ត្រី អាបេ បានអង្គុយរង់ចាំរថយន្តជាមួយគ្នា និងឆ្លៀតពិភាក្សាការងារផងដែរ។ ក្នុងពេលរង់ចាំនោះ ខ្ញុំក៏ទាញទូរស័ព្ទមក Selfie ជាមួយអាបេ ហើយរក្សាទុករហូតទើបរកឃើញ នាល្ងាចថ្ងៃទី១០ សីហា ២០១៧ ក្រោយពេលទស្សនកិច្ច នៅជប៉ុន។ មិត្តភាពដែលខ្ញុំ និងនាយករដ្ឋមន្ត្រីអាបេ រួមគ្នាកសាងឲ្យទៅជាដៃគូ យុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន មានមួយផ្នែកចេញមកពីមិត្តភាព ការគោរពរាប់អានគ្នាដោយ មិនប្រកាន់ប្រទេសមាន ប្រទេសក្រ ប្រទេសធំ...Read More
ទៅមុខថយក្រោយ