
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេង ស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់កម្មករ កម្មការិនីថា ពេលស្រុកទេសមានសង្គ្រាម គេឃើញសម្តេចនៅឯសមរភូមិ ដើម្បីការពារជាតិ និងដើម្បីចរចាស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។ លុះដល់ក្រោយមកគេតែងឃើញវត្តមានសម្តេចនៅតាមវាលស្រែ តាមប្រឡាយទឹក ដើម្បីដោះស្រាយបញ្ហានានា និងជំរុញការធ្វើការធ្វើស្រែចំការរបស់ប្រជាពលរដ្ឋ។ តែបច្ចុប្បន្នពេលរាជរដ្ឋាភិបាលដាក់ចេញនយោបាយ ជំរុញឧស្សាហកម្ម គេក៏ឃើញវត្តមានរបស់សម្តេចនៅតាមរោងចក្រនានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញចុះជួបសំណេះសំណាលរបស់សម្តេច ជាមួយកម្មករ កម្មការិនី ឲ្យគ្រប់ប្រមាណជា ១លាននាក់ ដើម្បីបានស្វែងយល់ពីការប្រឈមនានារបស់កម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា អ្វីៗដែលកម្ពុជា កំពុងមាននាពេលបច្ចុប្បន្ន គឺបានកើតមានព្រោះមានការរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដូច្នេះត្រូវរួមគ្នាការពារវាឲ្យបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង ក៏ដូចជាកម្មករ កម្មការិនី ដែលបានសម្តែងគារវកិច្ចយ៉ាងរាក់ទាក់បំផុត ជាមួយសម្តេច។ សម្តេចក៏បានសូមអធ្យាស្រ័យផងដែរ ចំពោះបងប្អូនកម្មករ កម្មការិនីមួយចំនួន ដែលសម្តេចមិនបានថតរូបជាមួយ ព្រោះតែកម្មករ កម្មការិនីច្រើនពេក។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា ពេលសម្តេចនៅធ្វើជារដ្ឋមន្រ្តីការបរទេសនាអំឡុងទស្សវត្សរ៍ឆ្នាំ៨០ សម្តេចទទួលបានរបបត្រឹមតែអង្ករ ១០គីឡូ និងពោត ៦គីឡូប៉ុណ្ណោះ។
* កម្មករិនីរោងចក្រម្នាក់ បានឈឺពោះរកកលចង់ឆ្លងទន្លេពេលកំពុងអង្គុយស្តាប់ប្រសាសន៍សម្តេចតេជោ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ព្រមទាំងបងប្អូនខ្មែរ-ឥស្លាមជាច្រើនពាន់នាក់ផង។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ជាពិសេសគណបក្សប្រជាជនកម្ពុជា ចូលដឹកនាំប្រទេសបានធ្វើឲ្យកម្ពុជាមានសុខដុមនីយកម្ម ផ្នែកសាសនា។ សម្តេចតេជោបន្តថា សាសនាខុស ជាតិសាសន៍ខុសគ្នា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសនោះទេ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្តថា នៅលើពិភពលោកមានជម្លោះនៃការប្រកាន់សាសនា និងពូជសាសន៍ តែជាសំណាងល្អនៅក្នុងប្រទេសកម្ពុជា មានបញ្ហាទាំងអស់នោះទេ។ សម្តេចបន្ថែមថា នយោបាយរបស់កម្ពុជា បើទោះបីប្រជាពលរដ្ឋមានជំនឿអ្វីក៏ដោយ តែត្រូវមានគោលដៅរួមមួយ គឺសន្តិភាព និងការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពក្នុងការកើតជាកូនខ្មែរ បើទោះបីកម្ពុជា បានយាយីដោយភ្លើងសង្រ្គាម និងការកាប់សម្លាប់ ដោយសាររបបប៉ុលពត តែសម្តេចបានរួមដំណើរជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេស ពីប្រទេសដល់តែគំនរផេះផង់មក ជាប្រទេសមួយដែលប្រជាពលរដ្ឋមានស្ថានភាពដ៏ល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានភាពសប្បាយរីករាយ ដោយសារតែនយោបាយសុខដុមនីយកម្ម ផ្នែកសាសនាកំពុងទទួលផល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយចំនួនកំពុងចាត់ទុកខ្លួនឯងគោរពខ្ជាប់ខ្ជួនលើសេរីភាព និងការគោរពសិទ្ធិមនុស្ស តែពួកគេមិនបានអនុញ្ញាតឲ្យសិស្សនិស្សិត ឥស្លាមមានសេរីភាពគ្រប់គ្រាន់នោះទេ ដូចជាការឲ្យឥស្លាមពាក់មួក និងពាក់ស្បៃមុខ ដើម្បីថតរូបធ្វើលិខិតស្នាមផ្សេងៗនោះទេ។ តែកម្ពុជា បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរ-ឥស្លាម អាចថតរូបប្រើប្រាស់ចំពោះការធ្វើលិខិតស្នាមផ្សេងៗ ដោយពាក់មួក និងស្បៃមុខ។
*...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗ និងបញ្ជាក់ជុំវិញការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីយប់មិញ ពាក់ព័ន្ធនឹងទៅផែនការក្បត់ជាតិ ហើយសម្ដេចក៏បានព្រមានទៅបរទេសទាំងឡាយ មិនឲ្យលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
នៅចំពោះមុខក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរជិត៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ដ្រីដ៏មានឥទិ្ធពលរបស់កម្ពុជា និងដឹកនាំប្រទេសរយៈពេលជិត៤០ឆ្នាំមកនេះ ធ្វើឲ្យមានសន្ដិភាពពេញលេញបរិបូណ បានបញ្ជាក់យ៉ាងខ្លាំងៗថា «ហេតុអីបានយើងត្រូវចាប់ បើគ្មានរឿងធ្ងន់ធ្ងរយើងមិនត្រូវចាប់ធ្វើអីទេ តែរឿងនេះវាធ្ងន់ពេកហើយវាក៏កំពុងឈានជាបណ្ដើរៗហើយ ហើយយើងក៏កំពុងស្វែងរក អាបាតដៃទី៣ ជានរណា ឥលូវយើងរកឃើញអាបាតដៃទី៣ហើយ។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា នៅព្រឹកមិញនេះ បានបញ្ចាំងគ្រប់ទូរទស្សន៍ហើយ …ស្ថានទម្ងន់វាកាន់តែធ្ងន់ហើយ ប៉ុន្ដែរឿងនេះជារឿងក្បត់ជាតិ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវតម្រូវឲ្យចាប់ខ្លួន ហើយមិនត្រូវបរទេសណាលូកលាន់ កិច្ចការរបស់កម្ពុជាទេ ជាពិសេសអ្នកដែលបាតដៃទី៣ អ្នកបាតដៃដែលធ្លាប់ប្រើលន់ ណុល ធ្វើរដ្ឋប្រហារ ឥឡូវរឿងដដែលបានកើតខ្ញុំនឹង ចាក់ឲ្យស្ដាប់ទាំងអស់គ្នា»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិមួយ ដែលលោកធ្វើតាមសហរដ្ឋអាមេរិក ដើម្បីក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញចុះទៅជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរបានឃើញសកម្មភាពសម្តេច៣ដំណាក់កាលនៅក្នុងសង្គមខ្មែររួមមាន៖ ដំណាក់កាលសន្តិភាពផង សង្រ្គាមផង, ដំណាក់កាលជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្ម និងដំណាក់កាលចុងក្រោយនេះ គឺដំណាក់កាលជំរុញឧស្សាហកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលសន្តិភាពផង សង្រ្គាមផង គេតែងឃើញវត្តមានរបស់សម្តេចតំបន់សមរភូមិជួរមុខផង នៅក្រៅប្រទេសស្វែងរកជំនួយអភិវឌ្ឍន៍ផង និងឃើញនៅជំរុំសត្រូវផង ដើម្បីចរចារកសន្តិភាពសម្រាប់ជាតិ។
* សម្រាប់ដំណាក់ជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្មវិញ គេតែងឃើញវត្តមានសម្តេចជួបជាមួយប្រជាកសិករនៅតាមវាលស្រែ និងតាមប្រឡាយទឹកជាដើម។ តែសម្រាប់ដំណាក់កាលបច្ចុប្បន្ន ដែលត្រូវយកចិត្តទុកដាក់លើវិស័យឧស្សាហកម្ម គេឃើញវត្តមានសម្តេចនៅតាមរោងចក្រនានា ដើម្បីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តន៍គោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យឧស្សាហកម្ម។ សម្តេចតេជោបន្តថា បច្ចុប្បន្នកម្ពុជា កំពុងធ្វើដំណើរល្អប្រសើរលើវិស័យឧស្សាហកម្ម តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត។ ព្រោះតែហេតុផលនេះហើយ ទើបសម្តេចត្រូវចុះពិនិត្យដោយផ្ទាល់នៅតាមរោងចក្រ និងជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីពេលមុនប្រជាពលរដ្ឋម្នាក់មានចំណូលប្រចាំឆ្នាំសរុបមានតែជាង ២០០ដុល្លារ តែពេលបច្ចុប្បន្នមានជាង ១ពាន់ដុល្លារ ប៉ុន្តែមិនគ្រប់គ្រាន់ទេ គឺត្រូវយកចិត្តទុកដាក់បន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ថា ក្រោយប្រទេសងើបចេញពីសង្រ្គាមកម្ពុជា មានប្រជាពលរដ្ឋត្រឹមជាង ៥លាននាក់ប៉ុណ្ណោះ...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងលោក ឯក សុនចាន់ រដ្ឋលេខាធិការ ចុះទៅដោះស្រាយបញ្ហាទឹកជាមួយ រដ្ឋាករទឹក បន្ទាប់ពីសម្ដេចបានទទួលរបាយការណ៍ និងព័ត៌មានថា តម្លៃទឹកនៅរាជធានីភ្នំពេញ មានការកើនឡើងសម្រាប់ អ្នកប្រើប្រាស់តិច និងអ្នកប្រើប្រាស់ច្រើនខុសពីការអំពាវនាវរបស់សម្ដេច នាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រកាសឲ្យសងលុយទៅប្រជាពលរដ្ឋវិញផងដែរ បន្ទាប់ពីយកថ្លៃលើសនាពេលកន្លងទៅនេះ។
ប្រតិកម្មរបស់ប្រមុខនៃរាជរដ្ឋាភិបាលខាងលើនេះ បានកើតមានឡើងក្រោយពី បញ្ហាតម្លៃទឹកនៅរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ រិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់ក្នុងរយៈពេលថ្មីកន្លងមកនេះ ពោលចាប់តាំងពីខាងរដ្ឋាករទឹក កំណត់ឲ្យប្រជាពលរដ្ឋបង់ថ្លៃទឹកមួយខែម្ដង ដែលកាលពីមុនគឺបង់២ខែម្ដង។
សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗឲ្យដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋវិញ នៅលើ Facebook របស់សម្ដេចនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំទើបបានដឹងថា តម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិចនិង អ្នក ប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើអោយនយោបាយអនុគ្រោះសម្រាប់ ប្រជាជនក្រីក្រមិនអាចអនុវត្តន៍ បាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំអោយបញ្ចុះថ្លៃទឹក។ ខ្ញុំបានបញ្ជាឲ្យទេសរដ្ឋរដ្ឋមន្រ្តី ចម ប្រសិទ្ឋ និង រដ្ឋលេខាធិការ ឯក សុន ចាន់ ចុះធ្វើការជាមួយរដ្ឋាករ ទឹកដើម្បីវឹលត្រឡប់ទៅអនុវត្តន៍រូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញនូវទឹកប្រាក់ដែលបាន យកលើសពីប្រជាជនតាមរបៀបថ្មី។ សូមអរគុណចំពោះបងប្អូនប្រជាជនដែលផ្តល់ដំណឹងនេះដល់រូបខ្ញុំ»៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ តម្លៃប្រើប្រាស់ទឹកសម្រាប់កម្មករ នៅតាមបន្ទប់ជួល នឹងធ្លាក់នៅសល់ត្រឹម៨០០រៀល ប៉ុណ្ណោះ ក្នុងមួយម៉ែត្រគូប ដែលតម្លៃនេះ នឹងធ្វើឱ្យកម្មករបានចំណេញ៤០០រៀលបន្ថែមទៀតពីតម្លៃចាស់១២០០រៀល។
ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយ តំណាងកម្មករប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កន្លងទៅយើងបានប្រឹង ក្នុងការតភ្ជាប់អគ្គិសនី ដែលមុននេះក្មួយៗត្រូវបានម្ចាស់ផ្ទះយកលើសការកំណត់។ រដ្ឋលក់ថ្លៃភ្លើងឱ្យការប្រើប្រាស់ត្រឹម៥០គីឡូវ៉ាត់ម៉ោងចុះក្រោម យកតម្លៃតែ៤៥០រៀលទេ ក៏ប៉ុន្តែម្ចាស់ផ្ទះបានយកពីក្មួយៗរហូតដល់១ពាន់ ឬ១៥០០រៀល ប៉ុន្តែឥឡូវយើងបានតភ្លើងទៅហើយ។ ចំណែកឯទឹកវិញ គឺយើងបានតភ្ជាប់ទាំងខេត្តកណ្តាលទាំងភ្នំពេញ ចំនួន៥១១៩ផ្ទះ ស្មើនឹង១២០៧៨៧បន្ទប់»។
សម្តេចបានបន្តថា «ពីមុននោះ គឺគេយកប្រាក់ច្រើន ក្រោយមករដ្ឋាករទឹកភ្នំពេញ បានលក់ទៅឱ្យម្ចាស់ផ្ទះ ក្នុងមួយម៉ែត្រគូប ស្មើនឹង១០៣០រៀល ហើយអនុញ្ញាតឱ្យកម្មករ ១២០០រៀល ក្នុងមួយម៉ែត្រគូប។ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ តម្លៃទឹក ដែលរដ្ឋាករទឹកលក់ឱ្យ ម្ចាស់ផ្ទះ ៧០០រៀល ក្នុងមួយម៉ែត្រគូប ម្ចាស់ផ្ទះលក់ទៅឱ្យកម្មករវិញ គឺ៨០០រៀល ក្នុងមួយម៉ែត្រគូប ក្មួយចំណេញ៤០០រៀល ក្នុងមួយម៉ែត្រគូប។ នេះគឺជាគោលដៅដែលចង់ឱ្យក្មួយៗរក្សាបាននូវអត្ថប្រយោជន៍»។
ជាមួយគ្នានឹងការគិតគូរដល់ជីវិភាពកម្មករនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំឱ្យដំឡើងថ្លៃក្នុងរយៈពេល១ឆ្នាំ សម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នឹងត្រូវបានឡើងយ៉ាងតិចបំផុតឱ្យដល់ ១៦០ដុល្លារក្នុងមួយខែផងដែរ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសុក្រនេះ បានណែនាំឱ្យ ក្រសួងការងារ បណ្តុះបណ្តាលវិជា្ជជីវៈ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ត្រូវរៀបចំឱ្យបានចាប់រហ័សនូវប្រាក់សោធននិវត្តន៍សម្រាប់កម្មករ និយោជិតកម្ពុជា ឱ្យបានទូលំទូលាយ ដែលអាចគ្រប់ដណ្តប់លើវិស័យ។
ការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៣។
តាមរយៈសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំនេះ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ បណ្តុះបណ្តាលវិជា្ជជីវៈ និងក្រសួងពាក់ព័ន្ធ រៀបចំឱ្យបានចាប់រហ័សនូវប្រាក់សោធននិវត្តន៍ សម្រាប់កម្មករ និយោជិតកម្ពុជា ឱ្យបានទូលំទូលាយ ដែលអាចគ្រប់ដណ្តប់លើវិស័យដទៃទៀត និងបន្តជំរុញការតបណ្តាញទឹក ភ្លើងតាមខ្នងផ្ទះជួលដល់កម្មករស្នាកនៅ។
សូមបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត កាលពីថ្ងៃអាទិត្យសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្មករ និយោជិតទាំងអស់នៅក្នុងប្រទេសកម្ពុជាគ្រប់វិស័យ នឹងទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការទូទៅដែរ ចាប់ពីឆ្នាំ២០១៩តទៅ។ ជាមួយគ្នានេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នឹងឡើងតិចបំផុត១៦០ដុល្លារក្នុងមួយខែ នៅឆ្នាំ២០១៨ ខាងមុខនេះ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្តដល់កម្មករនិយោជិត ជាបន្តបន្ទាប់ ជាពិសេសកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ដែលប្រាក់ឈ្នួលអប្បបរមារបស់ពួកគេត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០០មក។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត បានកើនឡើងពី៤៥ដុល្លារ នៅឆ្នាំ២០០០ ដល់១៥៣ដុល្លារ នៅឆ្នាំ២០១៧នេះ៕
...
Read More
FN ៖ ជាថ្មីម្តងហើយ ម្ដងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃសុក្រនេះ បានណែនាំឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត ចុះសម្របសម្រួលជាមួយម្ចាស់ផ្ទះ ឫម្ចាស់បន្ទប់ជួល ដើម្បីធ្វើយ៉ាងណាកុំឲ្យចេះតែដំឡើងថ្លៃ ស្របពេលដែលប្រាក់ឈ្នួលអប្បបរមារបស់ កម្មករ និយោជិត នឹងបន្តកើនឡើង នៅដើមឆ្នាំក្រោយនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ។
តាមរយៈសេចក្តីប្រកាសរបស់គណៈរដ្ឋមន្រ្តី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យ អាជ្ញាធររាជធានី-ខេត្ត នៅទូទាំងប្រទេស ត្រូវសហការពិភាក្សាជាមួយម្ចាស់ផ្ទះ ឫបន្ទប់ជួល ដើម្បីកុំឲ្យតំឡើងថ្លៃឈ្នួលយ៉ាងតិចរយៈពេល២ឆ្នាំនេះ ក្នុងពេលដែលប្រាក់ឈ្នួលកម្មករត្រូវបានតំឡើង»។
ជាការកត់សំគាល់ ជារៀងរាល់ឆ្នាំ រាល់ពេលដែលប្រាក់ឈ្នួលកម្មករ និយោជិត ត្រូវបានដំឡើង មានសេចក្តីរាយការណ៍ពីកម្មករមកថា ម្ចាស់ផ្ទះជួល របស់ពួកគេ ក៏បានដំឡើងថ្លៃឈ្នួលផ្ទះរាល់ពេលផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា កាលពីឆ្នាំ២០១៥ កន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការជួលផ្ទះ(ច្បាប់ស្តីពី ភតិសន្យាពិសេស) ដើម្បីការពារ ផលប្រយោជន៍សម្រាប់អ្នកជួល និងម្ចាស់ផ្ទះ។ ច្បាប់ថ្មីនេះបានកំណត់ថា ម្ចាស់ផ្ទះជួលផ្ទះទៅឱ្យកម្មករ និងសិស្សនិស្សិត មានសិទ្ធិដំឡើងថ្លៃផ្ទះ ក្នុងរយៈពេល២ឆ្នាំម្តងប៉ុណ្ណោះ មិនអាចដំឡើង បានគ្រប់ពេលនោះទេ៕
...
Read More
FN ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសនេះ សម្តេចតេជោ ហ៊ុន សែន ក៏ចុះពិនិត្យនៅតាមបណ្តារោងចក្រមួយចំនួន នៅតំបន់នេះផងដែរ ដើម្បីពិនិត្យផ្ទាល់អំពីសកម្មភាពរបស់បងប្អូនកម្មករ-កម្មការិនី។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីប៉ុន្មានឆ្នាំមុន ពេលរាជរដ្ឋាភិបាលដាក់ចេញនយោបាយជំរុញវិស័យកសិកម្ម គេតែងឃើញសម្តេចជួបសំណេះ សំណាលដោយផ្ទាល់ជាមួយប្រជាកសិករតាមវាលស្រែ និងប្រឡាយទឹក។ តែពេលបច្ចុប្បន្នជាពេលដែលជំរុញវិស័យឧស្សាហកម្ម គឺជាពេលដ៏សមស្រប សម្រាប់សម្តេចត្រូវជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។
* ជាកិច្ចផ្តើមសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់កម្មករ កម្មការិនីថា មុនពេលកម្ពុជាមានរោងចក្រសហគ្រាសឲ្យពួកគេបម្រើការងារនេះ ប្រទេសកម្ពុជា បានហែលឆ្លងទុក្ខលំបាកយ៉ាងច្រើននៃភ្លើងសង្រ្គាមឈ្លានពានដោយពួកចក្រពត្រ។ សង្រ្គាមនេះធ្វើឲ្យកម្ពុជាខ្ទេចខ្ទាំយ៉ាងខ្លាំងតែតាមរយៈ នយោបាយ បង្រួប បង្រួមជាតិ និងឈ្នះឈ្នះ បានធ្វើឲ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុង និងមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យបានរីកចម្រើនដូចពេលបច្ចុប្បន្ន។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្តថា នយោបាយឈ្នះឈ្នះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រសហគ្រាគ្រប់វិស័យនៅកម្ពុជា នាពេលបច្ចុប្បន្នមានប្រមាណ ១,១៦៨ មានកម្មករ កម្មការិនីសរុបជាង ១លាននាក់ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានរោងចក្រ សហគ្រាសចំនួន ១,១០៧ មានកម្មករ កម្មការិនីជាង ៧៤ម៉ឺននាក់។ ការនាំចេញពីពេលមុន ដែលមានជាង...Read More

FN ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ និងឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ក្នុងការបំពេញការងារ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជាមួយក្រសួងបរិស្ថាន ដើម្បីរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។
* សម្តេចតេជោ ហ៊ុន សែន មានជំនឿមុតមាំថា តាមរយៈការប្តេជ្ញាចិត្តរបស់មន្រ្តីរាជការ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ការលើកកម្ពស់បរិស្ថាននៅកម្ពុជា។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាបានកំណត់យកវិស័យទេសចរណ៍ ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដូច្នេះការចូលរួមថែរក្សាការពារបរិស្ថាន គឺជាការចូលរួមជំរុញ និងលើកកម្ពស់អេកូទេសចរណ៍ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈវិស័យទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ និងទប់ស្កាត់ឲ្យបានខ្ពស់ក្នុងការទប់ស្កាត់ការកាប់បំផ្លាញ និងទន្ទ្រានព្រៃឈើ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យយកចិត្តដាក់ការពារឧទ្យានវីរៈជ័យ ព្រោះជាតំបន់ព្រៃស្រោងដ៏ធំមួយនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈឲ្យកាត់បន្ថយការបង្កើនចំនួនមន្រ្តីនានា នៅតាមក្រសួងស្ថាប័ននានាដើម្បីរក្សាលំនឹងសេដ្ឋកិច្ចកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យយកចិត្តដាក់ការពារឧទ្យានវីរៈជ័យ ព្រោះជាតំបន់ព្រៃស្រោងដ៏ធំមួយនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងទ័ពបានរកឃើញស្រូវចំនួនពីរកន្លែង និងចេកចំនួន៦កន្លែង នៅតំបន់ឧទ្យានវីរៈជ័យកន្លែងដែលកងទ័ពឡាវ ធ្លាប់ចូលមកកាន់កាប់។...Read More

ហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្រ្តី ៖ នៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន ៤,២៧០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មករ កម្មការិនី ដែលបានមកជួប សម្តេចតេជោ នៅព្រឹកនេះមានដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រ ចំនួន ៩៣ ផ្សេងគ្នា។ សម្តេចតេជោ បានកំណត់យករៀងរាល់ថ្ងៃអាទិត្យដើម្បីជួបសំណោះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនី ហើយនៅរៀងរាល់ ថ្ងៃ ពុធ សម្តេចនឹងអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា។
គោលបំណងនៃការជួបជុំនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួលឲ្យកម្មករ និយោជិត កាន់តែមានលក្ខខណ្ឌការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន។ សម្តេចតេជោ បានរំលឹកដល់ភាពខ្ទេចខ្ទាំ វិស័យកាត់ដេរក្នុងរបបប្រល័យពូជសាសន៍ ដែលពេលនោះ រោងចក្រសហគ្រាសត្រូវបានបំផ្លាញ បិទចោល ដោយមិនមានការនាំចេញនោះទេ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះកម្មករ ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មករ ក្នុងនោះមានដូចជាការតម្លើងប្រាក់ខែ ដែលបានធ្វើជាបន្តបន្ទាប់។ ការតម្លើងប្រាក់ខែនេះមិនមែនតម្លើងតាមការទាមទាររបស់បក្សប្រឆាំងទេ គឺជាការខិតខំប្រឹងប្រែងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីរាជរដ្ឋាភិបាល។
ទន្ទឹមនឹងរាជរដ្ឋាភិបាលដែលបានខិតខំគៀរគរអ្នកវិនិយោគពីក្រៅប្រទេសមកកម្ពុជា គឺបក្សប្រឆាំងហាមមិនអោយប្រទេសដទៃ ទិញផលិតផលពីកម្ពុជាទៀត ឬមកវិនិយោគនៅកម្ពុជាឡើយ ដែលបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅ និងការងារកម្មករ។
ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ព្រមទាំងការអនុគ្រោះដល់ការវិនិយោគទុន ពីបរទេស គឺចំនួនរោងចក្រត្រូវបានកើនឡើងជាបន្តបន្ទាប់ ដែលបានផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងនោះ ប្រាក់ខែក៏ត្រូវបានតម្លើងជាបន្តបន្ទាប់...Read More

FN ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករ ជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់កីឡាពិការកម្ពុជា ដែលបញ្ជូនទៅក្រៅប្រទេសមកវិញបានមេដាយ ឬទទួលបានជោគជ័យច្រើនជាងគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំទទួលការប្រមាថច្រើនពេកហើយ ជាពិសេសទទួលការប្រមាថពីពួកតិរច្ឆាន ដែលហៅសម្តេចថា «អាខ្វាក់»។
* សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា សម្តេចនឹងរស់នៅជាមួយជនពិការរហូត ហើយអំពាវនាវឱ្យជនពិការទាំងអស់កុំអស់សង្ឃឹម។
* ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ចង់បង្ហាញពិភពលោកថា ជនពិការដូចជាសម្តេច បានធ្វើនាយករដ្ឋមន្រ្តីច្រើនឆ្នាំ មិនមែននាយករដ្ឋមន្រ្តី ឆក់កណ្តៀតនោះទេ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកប្រមាថអ្នកដទៃថាជាជនពិការ ថ្ងៃណាមួយអាចនឹង កើតឡើងចំពោះខ្លួនឯង។ បាបកម្មនឹងតាមទាន់ហន់ណាស់
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភប្រាក់៣ម៉ឺនដុល្លារដាច់ដោយឡែកដល់កីឡាករពិការ យ៉ាវ វណ្ណៈ ដែលទទួលបានមេដាយមាស លើវិញ្ញាសារហែល ទឹកសេរី ៥០ម៉ែត្រ ដើម្បីយកទៅសងបំណុលគេ ដែលបន្ថែមលើប្រាក់រង្វាន់ ដែលត្រូវទទួលបាន។ សម្រាប់កីឡាករពិការ យ៉យ កុសល បានមេដាយសំរិទ្ធ ទទួលបានថវិកា២៤លានរៀល ហើយសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាផ្ទាល់៣ពាន់ដុល្លារថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មិត្តចិនបានឧបត្ថម្ភដល់កម្ពុជាយ៉ាងច្រើន ហើយយើងមិនខ្លាចទេក្នុងការប្រកាសថា...Read More
ទៅមុខថយក្រោយ