រុស្ស៊ី ព្រមផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា និងគាំទ្រពេញទំហឹងចំពោះចំណាត់ការទាំងឡាយ ក្នុងការរក្សាស្ថេរភាពនយោបាយ

FN ៖ តាមរយៈសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសរុស្ស៊ី បានសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ ជាមួយការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ និងចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សាសន្តិសុខ និងស្ថេរភាពនយោបាយ។

ការសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមេទ្រី ម់ាក់ម៉េដេវ។ លោក ឌីមេទ្រី ម់ាក់ម៉េដេវ បានថ្លែងថា ក្រៅពីផ្តល់ជំនួយសម្រាប់ការបោះឆ្នោតហើយនោះ លោក ក៏នឹងផ្តល់អ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍លើការបោះឆ្នោតនៅកម្ពុជាផងដែរ។

នាយករដ្ឋមន្រ្តីរុស្ស៊ី បានថ្លែងថា កម្ពុជា គឺជាមិត្តដ៏ស្និទ្ធស្នាលរបស់រុស្ស៊ី ហើយរុស្ស៊ីក៏គាំទ្រទាំងស្រុង ចំពោះចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សានូវស្ថេរភាពនយោបាយ និងសន្តិភាពនៅក្នុងប្រទេស ដោយមិនអនុញ្ញាតឲ្យបរទេសចូលមកជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងនោះ។

ក្នុងជំនួបខាងលើនេះ នាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការជួសជុលមន្ទីរពេទ្យរុស្ស៊ីផងដែរ ហើយដំណើរការជួសជុលនឹងចាប់ផ្តើមឡើងនាពេលឆាប់ៗខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់នាយករដ្ឋមន្រ្តីរុស្ស៊ី ឲ្យពិចារណាលុបបំណុលដែលកម្ពុជាជំពាក់។ ត្រង់បញ្ហានេះ នាយករដ្ឋមន្រ្តីរុស្ស៊ីបានឆ្លើយតបថា នឹងបង្កើតក្រុមការងារ ដើម្បីសិក្សាទៅលើបញ្ហានេះ។

ជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងលោក ឌីមេទ្រី មាក់ម៉េដេវ ក៏បានពិភាក្សាផ្តោតជាសំខាន់ ទៅលើការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីកម្ពុជា និងរុស្ស៊ី ក៏បានពិភាក្សាក្នុងការបើកឲ្យមានហោះហើរត្រង់ពីរុស្ស៊ី ទៅខេត្តព្រះសីហនុងផងដែរ៕

...Read More

សម្តេចតេជោ ហ៊ុន សែន ថ្លែងស្នើ APEC បញ្ចូលកម្ពុជា ឡាវ និងមីយ៉ាន់ ជាសមាជិក និងឲ្យប្រធាន-អគ្គលេខាធិការអាស៊ានចូលរួមប្រជុំឲ្យបានទៀងទាត់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទូចឲ្យអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ពិចារណាដាក់ប្រទេសសមាជិកអាស៊ានចំនួន៣បន្ថែមទៀត គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាសមាជិកនៃអង្គការមួយនេះ ដើម្បីធ្វើឲ្យកិច្ចពិភាក្សារវាងប្រទេសសមាជិកអាស៊ាន និង APEC កាន់តែមានភាពពេញលេញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យអង្គការនេះអនុញ្ញាតឲ្យប្រធាន និងអគ្គលេខាធិការអាស៊ានបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ APEC ឲ្យបានទៀងទាត់ផងដែរ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខមេដឹកនាំមហាអំណាចពិភពលោក រួមនិងបណ្តាមេដឹកនាំប្រទេសសមា ជិកអាស៊ាន និងមេដឹកនាំមកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងកិច្ចសន្ទនាក្រៅផ្លូវការរវាងមេដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលបានធ្វើឡើងនៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងកិច្ចសន្ទនា ដែលមានការអញ្ជើញចូលរួមប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីរុស្ស៊ី លោកប្លាឌឺមៀ ពូទីន នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ៊្សូ អាបេ… សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ បានថ្លែងសុន្ទរកថាគន្លឹះដូចទៅនឹងមេដឹកនាំប្រទេសសមាជិក អាស៊ានដទៃទៀតផងដែរ។

ក្នុងកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្រោមមូលបទ «ការរួមគ្នាក្នុងភាពជាដៃគូ ដើម្បីថាមភាពថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់គ្រប់ជ្រុងជ្រោយ នៃអាស៊ី-ប៉ាស៊ីហ្វីក» សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ាន និង APEC គឺជាដៃគូយ៉ាងសំខាន់ និងមានគោលដៅរួមដូចគ្នា ពោលគឺការជំរុញកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព នវានុវត្តន៍ និងបរិយាប័ន ព្រមទាំងការធ្វើសមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក។

សម្តេចបន្តថា ក្នុងស្មារតីនេះ អាស៊ាន និង APEC នៅមានឱកាសច្រើនក្នុងការសហការគ្នា ដើម្បីស្វែងរកប្រភពកំណើនថ្មីៗ ពង្រឹងនវានុវត្តន៍ គាំទ្របណ្តាញផលិតកម្មតំបន់...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសំណេះសំណាលជាមួយយុវជនអាស៊ាន-ជប៉ុន ជិត ៤០០នាក់ នៅវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយយុវជនអាស៊ាន-ជប៉ុន ៣៦២នាក់នាក់ ដែលនឹងត្រូវស្នាក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងច្រើនពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាពីស្ថានភាពដ៏ក្រលំបាកក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបញ្ហារបស់សហគមន៍អាស៊ាន។ ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងកិច្ចសំណេះសំណាលនាព្រឹកនេះ៖

* ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់យុវជនអាស៊ាន និងជប៉ុន ដែលបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។

* នៅចំពោះមុខយុវជនវៀតណាម សម្តេចតេជោ ហ៊ុន សែន បានថ្លែងចូលរួមសោកស្តាយ និងការរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋវៀតណាម ដោយសារគ្រោះខ្យល់ព្យុះ។

* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំជប៉ុន ដែលបានដាក់ចេញចក្ខុវិស័យក្នុងការបង្កើតនាវាយុវជនអាស៊ាន-ជប៉ុន ដែលជាចក្ខុវិស័យដ៏ល្អមួយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជនអាស៊ាន និងជប៉ុន។

* សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់មេដឹកនាំអាស៊ានកាលពី ៤៤ឆ្នាំមុនផងដែរ ដែលបានព្រមព្រៀងបង្កើតឲ្យមាននាវយុវជនអាស៊ាន-ជប៉ុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិននឹកស្មានថា ការប្រឈមមុខថ្នាក់គ្នារវាងបណ្តាប្រទេសអាស៊ានរវាងបណ្តាប្រទេសអាស៊ាន ដែលស្ថិតនៅឥណ្ឌូចិន និងប្រទេសសមាជិកអាស៊ានដទៃទៀត ក្លាយទៅជាសមាជិកក្រោមដំបូលអាស៊ានតែមួយ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយ ហើយកោតសរសើរទៅបិតាស្ថាបនិកអាស៊ាន ដែលមកដល់ពេលនេះពួកគាត់ប្រហែលជាទទួលមរណកាលអស់ទៅហើយ។

* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរគំនិតផ្តួចផ្តើមរបស់ស្ថាបនិកអាស៊ាន ក្នុងការធ្វើឲ្យអាស៊ានរស់នៅដោយសុខដុមនីយកម្មជាមួយគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមយុវជនអាស៊ាន-ជប៉ុន បើទោះបីកម្ពុជាជាកូនពៅ តែបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះពីរលើកហើយ គឺនៅឆ្នាំ២០០២...Read More


ស្អែកជាខួប ៤១ឆ្នាំនៃមរណភាពកូនប្រុសដំបូងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ បង្ហាញការឈឺចាប់ខ្លាំងក្នុងនាមជាឪពុកមិនអាចធ្វើអ្វីបាន សូម្បីកប់សពកូន

FN ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ មានរយៈពេល៤១ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបាត់បង់កូនប្រុសដំបូង ក្រោយពេលសម្រាលមិនបានប៉ុន្មាននាទីផងនោះ ព្រោះតែការធ្វេសប្រហែសរបស់ឆ្មបនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ការបាត់បង់កូនប្រុសដំបូងកើតចេញ ពីចំណងអាពាហ៍ពិពាហ៍ដ៏កម្សត់ក្នុងរបបអាវខ្មៅប៉ុលពតនោះ បានបន្សល់នូវក្តីវិយោគ និងឈឺចាប់យ៉ាងខ្លាំងសម្រាប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្តីឈឺចាប់ក្នុងនាមជាឪពុក និងក្នុងនាមជាម្តាយ ដែលគ្មានសិទ្ធអ្វីសម្រាប់ជួយដល់កូននាពេលនោះ នៅតែបន្តដក់ចប់ក្នុងក្រអៅបេះដូងរបស់អាណាព្យាបាលពោរពេញដោយព្រហ្មវិហារធម៌ទំាងពីររូបនេះ។

មិនខុសពីបណ្តាឆ្នាំនោះទេ នៅឆ្នាំនេះសាររៀបរាប់បង្ហាញនូវក្តីវិយោគសោកសង្រេងច្រើន ឥតគណនាត្រូវបានរំលេចឡើងលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន។ តាមរយៈសារនេះបានរំលេចឡើងនូវក្តីឈឺចាប់យ៉ាងខ្លាំង ដែលមិនអាចមាននរណាអាចស្មានដឹងពីជម្រៅឈឺចាប់មួយនេះបាននោះឡើយ។

ខាងក្រោមគឺសារដែលសរសេរឡើងដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដែលមានការប៉ានស្មានថាជាអក្ខរារំលេចឡើងជាមួយទឹកភ្នែករមៀលស្រក់ ឥតដាច់ព្រោះតែទំហំឈឺចាប់ផុសចេញពីក្រអៅបេះដូង៖

កូនប្រុសដ៏កម្សត់របស់ពុក នៅថ្ងៃស្អែកគឺដល់ខួប ៤១ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៧)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង «អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម» «ទំនួញកំសត់ប្រវត្តិវិទ្យាល័យ» និង «ព្រលឹងកំសត់» ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខ័ន្ឋកូន និងការឈឺចាប់នាពេលនោះ។

ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នង ធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្ឃុំ ទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ...Read More


ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៥ពាន់នាក់ មកពីរោងចក្រនានា នៅចំការដូង នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៥,០០០នាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាមួយនៅចំពោះមុខប្រធានាធិបតីចិន អាមេរិក រុស្ស៊ី ក្នុងកិច្ចប្រជុំអាស៊ាន-អេប៉ិច ដែលនឹងធ្វើនៅប្រទេសវៀតណាម នៅសប្តាហ៍ក្រោយនេះ។

* សម្តេចតេជោ ហ៊ុន សែន គ្រោងបន្ថែមមួយថ្ងៃទៀត ក្នុងមួយសប្តាហ៍ ដើម្បីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ ខណៈពេលបច្ចុប្បន្នសម្តេចបានប្រើពីរថ្ងៃគឺថ្ងៃអាទិត្យ និងពុធ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ដែលបានជួយបង្កបរិយាកាសឲ្យប្រជាពលរដ្ឋ បានលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ក៏ដូចជាប្រជាពលរដ្ឋដែលបានចុះទៅលេងកម្សាន្តនៅតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន គ្រោងបន្ថែមមួយថ្ងៃទៀត ក្នុងមួយសប្តាហ៍ ដើម្បីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ ខណៈពេលបច្ចុប្បន្នសម្តេចបានប្រើពីរថ្ងៃគឺថ្ងៃអាទិត្យ និងពុធ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ដែលបានជួយបង្កបរិយាកាសឲ្យ ប្រជាពលរដ្ឋបានលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ក៏ដូចជាប្រជាពលរដ្ឋដែលបានចុះទៅលេង កម្សាន្តនៅតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិត គឺជាប្រទេសដែលប្រជាពលរដ្ឋមានភាពសប្បាយរីករាយ មិនមែនជាកម្ពុជាលើទំព័រកាសែតដែលសរសេរថា កម្ពុជាមានវិបត្តិនយោបាយនោះទេ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមរំលែកមរណទុក្ខ...Read More


សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់មកកម្ពុជា ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ កើនប្រមាណ ៤៥០លានដុល្លារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជំរុញឲ្យប្រទេសឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍, ពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនងនៃប្រជាជន រវាងប្រទេសទាំងពីរ។

ការជំរុញឱ្យបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ីនេះ បានធ្វើឡើងខណៈដែលសម្តេច បានអនុញ្ញាតឲ្យលោក ពីតូណូ ពូណូម៉ូ (Pitono Purnomo) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នាវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ។

ក្រោយបញ្ចប់ជំនួបនេះ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កន្លងមកនេះ ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងពេលវេលាដែលកម្ពុជាស្វែងរកសន្តិភាព ជាពិសេសនៅក្នុងការងារពាណិជ្ជកម្ម វិនិយោគនេះ គឺសម្តេចចង់ឃើញទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មានការកើនឡើង។

សម្តេចបានបន្តថា នៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេ គឺមានប្រមាណជាង២៦០លាននាក់ ហើយក៏ជាទីផ្សារធំជាងគេនៅក្នុងតំបន់អាស៊ាននេះ ដូច្នេះគួរតែជំរុញក្នុងការវិនិយោគ។ បច្ចុប្បន្ននេះ វិនិយោគិនឥណ្ឌូនេស៊ី ក៏បានមកវិនិយោគ នៅកម្ពុជាផងដែរ ដូចជាវិស័យសុខាភិបាលជាដើម។ សម្តេចតេជោ បានស្នើភាគីឥណ្ឌូនេស៊ី គួរមានការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា និងពីកម្ពុជាទៅឥណ្ឌូនេស៊ី ដើម្បីឲ្យមានកំណើនទេសចរ ទំនាក់ទំនងប្រជាជន និងប្រជាជនដោយសារកន្លងមក ការហោះហើរត្រង់ប្រទេសទាំងពីរ មិនទាន់មានដំណើរការនៅឡើយ។

នៅក្នុងជំនួបនេះដែរ លោក ពីតូណូ បានកោតសរសើចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច ស្ថិរភាព និងសន្តិភាព ក្នុងប្រទេស ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរ។ លោកថ្លែងបន្តថា ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើ ដល់សម្តេចតេជោ ពីភាពរីកចម្រើនផ្សេងៗទៀត ដូចជា វិស័យទេសចរណ៍...Read More


សម្ដេចតេជោ ហ៊ុន សែន ផ្ដល់កាដូដ៏ធំមួយទៀតជូនជនរួមជាតិ គឺប្រកាសទិញស្ពានឆ្លងកាត់ដៃសមុទ្រនៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ ធ្វើដំណើរមិនបាច់បង់ប្រាក់ទៀតឡើយ

FN ៖​ កាដូធំមួយទៀតហើយដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់ជូនជនរួមជាតិនាឱកាសព្រះរាជពិធីបុណ្យអុំទូក គឺរាជរដ្ឋាភិបាលបានប្រកាសទិញ ស្ពានឆ្លងកាត់ដៃ សមុទ្រឆ្ពោះទៅកាន់ប្រទេសថៃ នៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ប្រាក់ទៀតឡើយ។ នេះជាការបញ្ជាក់របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់សម្ដេចនាប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ប្រាក់ នឹងធ្វើឡើងនៅវេលា ម៉ោង០០៖០០នាទីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ​ឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បាន​សម្រេចទិញយក​​ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃដែល​វិនិ​យោគ​​ដោយ ក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់ ​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពី​ម៉ោង​០០៖០០​នាទី ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក​។

​ចំពោះកិច្ចការដែលនៅសេសសល់ សូមឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង​សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន​ លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ​។

​ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការ​សម្រេចនេះ​៕​

...Read More

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ១ម៉ឺនដុល្លារដល់ ស៊ន សៀវម៉ី សម្រាប់ព្យាបាលជង្គង់

FN​ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ ដល់វីរកីឡាការិនី ស៊ន សៀវម៉ី ដើម្បីយកទៅព្យាបាលជង្គង់ ដែលត្រូវវះកាត់នៅសាធារណរដ្ឋកូរ៉េនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់លោក ស៊ន អេលីត បងប្រុសបង្កើតរបស់ម្ចាស់មេដាយមាសកីឡាស៊ី និងស៊ីហ្គេមខាងលើ។

លោក ស៊ន អេលីត បានសរសេរសារថ្លែងអំណរគុណសម្ដេចទាំងទ្វេរ នាព្រលប់ថ្ងៃទី២៧ ខែតុលានេះថា «ក្នុងនាមខ្ញុំបាទជាបងប្រុសបង្កើតកីឡាការិនី ស៊ន សៀវម៉ី សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ឋបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខកីឡាករ កីឡាការិនីគ្រប់រូប។ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពដឹងគុណសម្តេចទាំងទ្វេរ ដោយស្មោះដោយបានឧបត្ថមទឹកប្រាក់ចំនួន ១០,០០០ដុល្លារដល់ការព្យាបាលជង្គង់របស់កីឡាការិនី ស៊ន សៀវម៉ី»។

សូមបញ្ជាក់ថា កាលពីម្សិលមិញសារព័ត៌មាន Fresh News ទើបបានផ្សាយព័ត៌មាន អំពីការត្អូញត្អែររបស់បងប្រុសកីឡាការិនី ស៊ន សៀវម៉ី ជុំវិញកង្វះខាតថវិកា សម្រាប់ធ្វើការវះកាត់ព្យាបាលជង្គង់របស់នាង ដោយលោក អេលីត បានសរសេរថា «ពេលខ្លះខ្ញុំមិនចង់និយាយទេ តែអាណិតប្អូនស្រីពេក ខំប្រឹងតស៊ូ ដើម្បីមុខមាត់ជាតិ ឡើងប្រកួតទាំងជើងដាច់សរសៃ ដើម្បីយកមេដាយជូនជាតិ តែពេលគ្នាចង់វះជង្គង់ត្រូវ ចេញលុយដោយខ្លូនឯង។ ចេញប្រកួតស៊ីហ្គេម ថាយកលុយមកព្យាបាលជើង តែឥឡូវលុយមេដាយអត់ទាន់បើក ហើយត្រូវចេញទៅព្យាបាលនៅប្រទេសកូរ៉េនៅប៉ុន្មានថ្ងៃទៀតនេះ។ ពេលប្រកួតយើងចាញ់គេ ថាយើងវៃមិនកើត ពេលយើងវៃឈ្នះគេក៏សប្បាយចិត្តទៅ តែពេលមានបញ្ហាដោះស្រាយដោយខ្លួនឯង»៕

...Read More

សម្តេចតេជោ ហ៊ុន សែន ប្រកាសការពារអធិបតេយ្យភាពកម្ពុជា ដោយមិនខ្លាចទណ្ឌកម្មពីបរទេស

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អធិបតេយ្យភាពកម្ពុជា គឺជាអាទិភាព​ ដែលត្រូវតែការពារឲ្យបានទោះតម្លៃណាក៏ដោយ បើទោះបីជាមានការគំរាមដាក់ទណ្ឌកម្មពីបរទេសក៏ដោយនោះ។ សម្តេចតេជោ ថ្លែងបញ្ជាក់ដូច្នេះនៅក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ថា «សម្តេចតេជោ គ្មានទ្រព្យសម្បត្តិណាទុកនៅក្រៅប្រទេសទេ គឺមានតែថវិកាកសាងសាលារៀន កសាងជាតិតែប៉ុណ្ណោះ។ ការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកមិនប៉ះពាល់ដល់អារម្មណ៏របស់សម្តេចនោះទេ សម្តេចគ្មានពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកទាល់តែសោះ ក៏ប៉ុន្តែមន្ត្រីណាមួយប៉ះពាល់ជារឿងដាច់ដោយឡែកតែប៉ុណ្ណោះ»។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា គ្មានអ្វីអាចបង្វែរទិសដៅនៃការបេ្តជ្ញាការពារកម្ពុជា មិនអោយវិលត្រលប់ទៅកាន់អតីតកាល នៃសោកដនាកម្មកម្ពុជា ដែលបំផ្លាញដោយបរទេសនោះទេ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនាវាកម្ពុជា ក៏បានបង្ហាញជំហររឹងមាំក្នុងកិច្ចការការពារ និងថែរក្សា សន្តិភាព សន្តិសុខជាតិ និងវិបុលភាព សម្រាប់ប្រជាជាតិខ្មែរទាំងអស់ ទោះជាតម្លៃណាក៏ដោយ គឺមិនអនុញ្ញាតឲ្យកម្ពុជាវិលត្រឡប់ទៅកាន់សភាពការអាក្រក់ដូចឆ្នាំ១៩៧០ ដែលបំផ្លាញអនាគតកម្ពុជាជាច្រើនទសវត្សរ៍នោះឡើយ៕

...Read More

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនលោក ស៊ីជីន ភីង ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបន្តទៀត

FN ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតអបអរសាទរ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ លោក ស៊ីជីន ភីង ត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៩ របស់គណបក្សកុម្មុយនីស្តចិន បោះឆ្នោតជ្រើសតាំងសារជាថ្មី ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។

យោងតាមលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នៅរសៀលថ្ងៃទី២៦ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរលង់រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកម្មុយនីសចិន នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ និងប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា កាលពីម្សិល​មិញ ប្រធានាធិបតី​ចិនលោក ស៊ី ជិនភីង ត្រូវ​បាន​បោះ​ឆ្នោត​​ជ្រើស​រើស​ឲ្យ​​បន្តធ្វើ​ជា​អគ្គ​លេ​ខា​ធិ​ការ​ នៃ​គណៈកម្មា​ធិ​ការមជ្ឈិម​​បក្សកុម្មុយនិស្ត​​ចិន (CPC) សម្រាប់​អាណត្តិទី០២។ នេះបើតាមការ​ចេញផ្សាយដោយ ​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៧។

នេះជាការតែងតាំងក្នុងជួរបក្សកម្មុយនិស្តចិនតែប៉ុណ្ណោះ សម្រាប់តំណែងប្រធានាធិបតី នឹងធ្វើការបោះឆ្នោតនៅខែមីនា ឆ្នាំ២០១៨ខាងមុនេះ ហើយគេក៏រំពឹងថា លោក ស៊ី នឹងបន្តតំណែងជាប្រធានាធិបតីចិនជាបន្ត។

ជាមួយគ្នានេះ លោក ស៊ី ជិនពីង ក៏បានប្រកាសឲ្យ​ដឹងផងដែរ​ពីសមាសភាព​ថ្នាក់ដឹកនាំថ្មី០៥រូប ដែលត្រូវ​បាន​​ជ្រើស​តាំង​ឲ្យ​មក​​ចូលរួមជាមួយ លោក ស៊ី និងនាយករដ្ឋមន្រ្តី​ចិន លោក លី ខេជំាង (Li Keqiang) នៅក្នុងគណៈកម្មាធិការ​អចិន្រ្តៃយ៍​ នៃ​កា​រិ​យា​ល័យ​នយោបាយដ៏មាន​ឥទ្ធិពលបំផុត​របស់​គណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនិស្តចិន។

សមាសភាពទាំង៥រូបខាងលើ ដែលសុទ្ធតែ​ជាបុរសរួមមាន៖ លោក លី ចានស៊ូ (Li...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៤ពាន់នាក់ មកពីរោងចក្រនានានៅតំបន់ទួលសង្កែ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងកម្មករ កម្មការិនី ព្រមទាំងចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាផងដែរ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ។ ជាពិសេសដំណើរចុះជួបកម្មករ កម្មការិនីនេះ ដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា វត្តមានរបស់សម្តេចបានស្ថិតនៅជាប់គ្រប់ដំណាក់កាល នៃប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជា ៣០ឆ្នាំមកនេះ។ ក្នុងនោះពេលប្រទេសត្រូវរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ សម្តេចមានវត្តមាន នៅកងទ័ពជួរមុខ ដើម្បីជួបជាមួយកងទ័ពរំដោះជាតិ។

* ក្រោយរំដោះជាតិសម្តេចក៏មានវត្តមាននៅតាមតុចរចាដើម្បី ស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ បន្ទាប់មកទៀតគេក៏ឃើញវត្តមានសម្តេចនៅជំរុំកងទ័ព ខ្មែរក្រហមនៅតាមជាយដែន ដោយយកជីវិតធ្វើជាដើមទុន ដើម្បីយកកងទ័ពខ្មែរមករួមរស់ក្រោមដំបូល រាជរដ្ឋាភិបាល និងបញ្ចប់ភ្លើងសង្រ្គាម នៅកម្ពុជាទាំងស្រុង។ ក្រោយបញ្ចប់ភ្លើងសង្រ្គាម គេក៏ឃើញវត្តមានរបស់ សម្តេចនៅតាមវាលស្រែ ប្រឡាយទឹក​ ដើម្បីជំរុញវិស័យកសិកម្មរបស់កម្ពុជា ហើយនៅពេលបច្ចុប្បន្នគេក៏ឃើញវត្តមានរបស់សម្តេចនៅតាមរោងចក្រនានា ដើម្បីជំរុញវិស័យឧស្សាហកម្ម និងបង្កើនការងារជូនប្រជាពលរដ្ឋខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីការដំឡើងប្រាក់ឈ្នួលអប្បបរិមារហូតដល់១៧០ដុល្លារនៅក្នុងឆ្នាំ២០១៨ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការឧបត្ថម្ភប្រាក់បន្ថែម ៥ដុល្លារសម្រាប់ប្រាក់ឈ្នួលកម្មករនៅឆ្នាំ២០១៨ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់ចំណូលជាង ៤០លានដុល្លារក្នុងមួយឆ្នាំ ដោយសារពន្យារការយកពន្ធកាន់ទុក និងការមិនយកប្រាក់កម្រៃលើការនាំចេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់ទួលសង្កែក្នុងពេលកម្ពុជាជួបសង្រ្គាម តំបន់នេះគ្រាន់តែជាកន្លែងស្តុកគ្រាប់ ដើម្បីវាយប្រហារគ្នាតែប៉ុណ្ណោះ មិនមានរោងចក្រនោះឡើយ។ សម្តេចនាយករដ្ឋមន្រ្តី...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពាន ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិលេខ៥

FN ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកា ប្រមាណ៣៥លានដុល្លារអាមេរិក។

ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយជាខ្លាំងចំពោះការបើកការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ព្រោះជាការរួមចំណែកសម្រាប់ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាវឌ្ឍនភាពថ្មីមួយទៀតកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបនេះ គឺជាការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលបានផ្តើមចេញពីស្ថានភាពដ៏យ៉ាប់យឺន និងគ្មានមនុស្សរស់នៅនោះឡើយ ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីស្ថានភាពរាជធានីភ្នំពេញពីអំឡុងទសវត្សរ៍ឆ្នាំ៨០ ដែលហ៊ុមព័ទ្ធដោយផ្ទៃដី គ្មានការអភិវឌ្ឍ និងម្តងម្កាលកងទ័ពខ្មែរក្រហមលួចវាយឆ្មក់ផ្លោងគ្រាប់រកឃ្លាំងសាំងផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសមិទ្ធផលដែលយើងកំពុងទទួលបាននានាពេលបច្ចុប្បន្ន ជាពិសេសទីក្រុងដ៏រីកចម្រើន រស់វើករបស់រាជធានីភ្នំពេញ គឺបានបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់គ្នា ហើយក៏បានបង្ហាញថា វាមិនមែនជាអភិបាលកិច្ចស្មោគគ្រោកដូចការ ចោទប្រកាន់មួយចំនួននោះឡើយ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា បន្តថា យើងបានប្រឹងប្រែងរួមគ្នាធ្វើការច្រើនណាស់ ដូច្នេះត្រូវក្តាប់ឲ្យជាប់នូវអ្វីដែលយើងមាននៅក្នុងដៃ មិនត្រូវឲ្យរបូតទៅវិញនោះឡើយ។

* នៅក្នុងថ្ងៃខួប ២៦ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពមួយនេះ បានថ្លែងអំពាវនាវឲ្យអ្នក មិនបានដឹងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ ចេញមកបកស្រាយទាំងទទឹងទិស។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កិច្ចព្រមព្រៀងប៉ារីស មិនបានតម្រូវឲ្យកាត់ទោស ខៀវ សំផន អៀង សារី ឬមេដឹកនាំខ្មែរក្រហមនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអំពាវនាវឲ្យមានការកោះប្រជុំប្រទេសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីស គឺជារឿងដែលមិនអាចទៅរួចនោះឡើយ។

*...Read More


ទៅមុខថយក្រោយ