ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារក្រសួងទេសចរណ៍ និងប្រគល់ជយលាភីទីក្រុងស្អាត នារសៀលថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារថ្មីរបស់ក្រសួងទេសចរណ៍ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញប្រគល់ជយលាភីដល់ក្រុង និងខណ្ឌ ដែលជាប់ជាទីក្រុងស្អាតផងដែរ។ ខេត្ត-ខណ្ឌដែលទទួលបានជយលាភីផ្ការំដួល៣ទងនោះ រួមមាន៖ខេត្តកំពត ព្រះសីហនុ សៀមរាប កែប កំពង់ចាម ខណ្ឌដូនពេញ និងបាត់ដំបង។ សូមបញ្ជាក់ថា ទេសចរណ៍ជាវិស័យដ៏អាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញលើវិស័យនេះ។ នៅឆ្នាំ២០១៧កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ ៥.៦លាននាក់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ ដែលបានចូលរួមជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅឆ្នាំ២០២០ នឹងទទួលបានភ្ញៀវទេសចរ ៧លាន បង្កើតបានប្រាក់ចំណូល ៥ពាន់លានដុល្លារ និងផ្តល់ការងារដោយផ្ទាល់ជិត ១លាននាក់ ហើយនៅឆ្នាំ២០៣០ នឹងទទួលបានភ្ញៀវ ១៥លាននាក់ រកប្រាក់ចំណូល ១០ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់បានប្រមាណ ២លាននាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខ ជាធាតុដ៏សំខាន់សម្រាប់ធានាបានថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់របស់កម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។

* សម្តេចតេជោ បានថ្លែងថា គ្មានអ្នកទេសចរណាទៅលេងកម្សាន្តនៅប្រទេសដែលមានសង្គ្រាមនោះឡើយ។ សម្តេចបានបញ្ជាក់ទៀតថា កម្ពុជាបានឈឺចាប់ឆ្អែតឆ្អន់ ហើយដោយសារភ្លើងសង្គ្រាម។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា មិនត្រឹមតែទប់ស្កាត់ភេរវកម្មនោះទេ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រចំនួន៨ នៅខេត្តកំពង់ស្ពឺ នាព្រឹកនេះ

FN ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ចុះមកដល់ទឹកដីខេត្តកំពង់ស្ពឺ សម្តេចបានរំលឹកពីចក្ខុវិស័យក្នុងការពង្រីកសក្តានុពលវិស័យឧស្សាហកម្ម ដែលសម្តេចបានមើលឃើញកាលពីទសវត្សរ៍ឆ្នាំ៩០។ សម្តេចបានរំលឹកថា ក្នុងរង្វង់ឆ្នាំ១៩៩៥-១៩៩៦ មានការទាស់សម្តីគ្នារវាងសមាជិករដ្ឋជាមួយសម្តេចរឿងបណ្តោយឲ្យប្រជាពលរដ្ឋលក់ដីតាមបណ្តោយផ្លូវជាតិលេខ៤ និងលេខ៣។

* សម្តេចថ្លែងថា មានអ្នករិះគន់រាជរដ្ឋាភិបាល ដែលផ្តល់ឱកាសឲ្យប្រជាជនលក់ដីនៅតាមបណ្តោយផ្លូវជាតិលេខ៤ និងលេខ៣។ សម្តេចបន្តថា មិនគួរព្រួយបារម្ភរឿងលក់ដីរបស់កសិករទេ ព្រោះថា បើបន្តយកដីនោះធ្វើស្រែមួយហិកតាចិញ្ចឹមបានតែ៤ទៅ៥នាក់ ប៉ុន្តែបើក្លាយទៅជារោងចក្រ សហគ្រាស គឺអាចចិញ្ចឹមមនុស្សបាន ៥ពាន់នាក់ ឬច្រើនជាងនេះ។ រីឯកសិករលក់ដី ក៏អាចលក់ដីមួយហិកតា ទៅទិញដីបានរាប់សិបហិកតា។

* សម្តេចតេជោ ថ្លែងថា ចក្ខុវិស័យដែលសម្តេចបានមើលឃើញកាលពី២០ឆ្នាំមុន បាននិងកំពុងក្លាយទៅជាការពិត។ សម្តេចនាយករដ្ឋមន្ត្រីថា ចក្ខុវិស័យវែងឆ្ងាយដែលសម្តេចបានដាក់ចេញ មិនមែនផ្តល់ផលប្រយោជន៍ទៅដល់រូបសម្តេចនោះទេ តែបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋជាពិសេសការលើកកម្ពស់ជីវភាពរបស់ពួកគាត់តែម្តង។

* សម្តេចនាយករដ្ឋមន្ត្រី ស្តីបន្ទោសឲ្យជំនួយការ រដ្ឋមន្ត្រី អភិបាលខេត្ត រឿងធ្វើរបាយការណ៍ជូនសម្តេចពេលចុះជួបជាមួយកម្មករ កម្មការិនី នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺនាព្រឹកនេះ ដោយមិនបានបញ្ជាក់ឲ្យច្បាស់ពីភូមិ ឃុំ។ សម្តេចតេជោ បានចាត់ទុកថា កាយវិការនេះគឺជាការខ្ជិលច្រអូសមួយ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា កម្ពុជាមិនបានបែងចែកតំបន់ប្រាក់ឈ្នួលអប្បបរិមាដូចបណ្តាប្រទេសមួយចំនួននោះទេ ពោលធ្វើការក្នុងវិស័យរោងចក្រសហគ្រានានា គឺទទួលបានប្រាក់ឈ្នួលអប្បបរិមាដូចៗគ្នាទោះនៅទីក្រុង ឬនៅតាមទីជនបទក៏ដោយនោះ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ខេត្តកំពុងស្ពឺ ជាពិសេសតំបន់ឱរ៉ាល់ក៏ជាតំបន់ប្រយុទ្ធគ្នាដ៏ស្រួចស្រាវមួយផងដែរ ហើយទើបតែបានបញ្ចប់ទាំងស្រុងនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦ប៉ុណ្ណោះ...Read More


សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាបុរេប្រទានចំនួន៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយជូនកម្មករជាង ៤ពាន់នាក់ ដែលថៅកែរត់ចោល!

FN ៖ ឆ្លើយតបនឹងសំណួរបស់ភ្នាក់ងារ Fresh News នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានណែនាំឱ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធដោះស្រាយជាបន្ទាន់ ចំពោះករណីរោងចក្របិទទ្វារ ដោយម្ចាស់រត់ចោលកម្មករនោះ លោក ហេង សួរ អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់នូវចម្លើយប្រកបដោយក្តីរីករាយ នារសៀលថ្ងៃនេះថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់រួចហើយនូវ ថវិកាបុរេប្រទានប្រមាណ ៤.៦លានដុល្លារអាមេរិក សម្រាប់យកទៅទូទាត់ប្រាក់បៀវត្ស និងប្រាក់ផ្សេងៗ ជូនបងប្អូនកម្មករ និយោជិតចំនួនជាង ៤ពាន់នាក់ នៃរោងចក្រចំនួន៩ ដែលត្រូវ បិទទ្វារដោយម្ចាស់រត់ចោល។

លោក ហេង​ សួរ បានបញ្ជាក់ថា ចំពោះមុខលោករដ្ឋមន្រ្តី អ៉ិត សំហេង បានផ្តល់ការណែនាំដល់មន្ត្រីពាក់ព័ន្ធដើម្បីចុះទៅពិនិត្យគណនាទំហំទ្រព្យសម្បត្តិ និងត្រៀមទូទាត់ថវិកាជូនបងប្អូន កម្មករនិយោជិតចាប់ពីសប្តាហ៍ក្រោយនេះតទៅ។ ដូច្នេះសូមបងប្អូនកម្មករ និយោជិតនៃរោងចក្រទាំង៩ មានភាពហ្នឹងហ្នរ ហើយសូមជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន។ សម្តេចលោក បានចុះជាប់ជាមួយបងប្អូនកម្មករយើងដូច្នេះ លោកបានជ្រាបអំពីស្ថានភាពពិតរបស់បងប្អូនដូច្នេះ លោកនឹងមិនឱ្យបងប្អូនមានការព្រួយបារម្ភលើរឿងនេះទេ។

រាជរដ្ឋាភិបាលនឹងទទួលខុសត្រូវបំពេញបន្ថែមនូវថវិកា ដើម្បីដោះស្រាយ បន្ទុកបៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនកម្មករនិយោជិត ប្រសិនជាការលក់ឡៃឡុងទ្រព្យសម្បត្តិរោងចក្រ ដែលបិទទ្វារនោះមិនអាច ដោះស្រាយបានគ្រប់ចំនួន។

លោកហេង សួរ បានបន្ថែមថា ក្រៅពីការផ្តល់នូវថវិកាបុរេប្រទាននេះ រាជរដ្ឋាភិបាលក៏បានបង្កើតនូវយន្តការបន្ថែមដើម្បីទប់ស្កាត់ការរត់ចោលបែបនេះ និងបានកែសម្រួលយន្តការដោះស្រាយ ករណីរោងចក្របិទ្វារ ដោយម្ចាស់រត់ចោលនេះឱ្យកាន់តែលឿន និងមានប្រសិទ្ធភាពជាងមុន ជាពិសេសការដោះស្រាយក្តីកង្វល់របស់បងប្អូនកម្មករនិយោជិត ដែលធ្វើការនៅតាមរោងចក្រទាំងនោះ៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និសីទជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»។

សន្និសីទជាតិនេះត្រូវបានបើកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ក្រោមអធិបតីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។ សន្និសីទជាតិដ៏មានសារៈសំខាន់មួយនេះ មានអ្នកចូលរួមជាង ២,៧០០នាក់ ដែលជាសមាជិក គ.ជ.អ.ប, រដ្ឋមន្ដ្រី ប្រធានស្ថាប័នពាក់ព័ន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចថ្លែងថា ព្រមានធ្ងន់ៗ នឹងមិនផ្តល់ឱកាសសម្រាប់អាណត្តិទី៦ដល់រដ្ឋមន្រ្តីណា ដែលមិនបានគិតគូរផលប្រយោជន៍ប្រជាជននៅមូលដ្ឋាន និងអោបក្រសោបការងារតែខ្លួនឯង។

* សម្តេចនាយករដ្ឋមន្ត្រី បានស្តីបន្ទោសដល់អភិបាលខេត្តមួយរូប ដែលមិនហ៊ានចាត់ការលើក្រុមហ៊ុនឯកជនមួយរំលោភច្បាប់ បែរជារង់ចាំអនុសាសន៍ពីសម្តេចទៅវិញ។ សម្តេចបានបញ្ជាក់ថា ហេតុអ្វីបានជាច្បាប់មានទៅហើយ បែរជាអភិបាលខេត្តមិនហ៊ានអនុវត្តន៍ទៅវិញ។ សម្តេចចាត់ទុកនេះជាកម្សោយរបស់អភិបាលខេត្តក្នុងការអនុវត្តន៍ច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាស់តឿនដល់អភិបាលរាជធានី-ខេត្តទាំងអស់ មិនត្រូវយកលុយគម្រោងអភិវឌ្ឍន៍ទៅទិញរថយន្តជិះនោះឡើយ។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងប្រតិកម្មខ្លាំងៗចំពោះគម្រោងបូមខ្សាច់ដាក់សមុទ្រ ដើម្បីបង្កើតទៅជាទីក្រុង ដែលផ្សាយតាមព័ត៌មាននានា។ សម្តេចបញ្ជាឲ្យអភិបាលខេត្តកោះកុង ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន ត្រូវឆ្លើយតបលើបញ្ហានេះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមែនផ្តល់តួនាទី និងផ្តល់ផ្កាយ ដើម្បីតែលំអរទីក្រុង តែត្រូវទទួលខុសត្រូវលើការងារភារកិច្ចរបស់ខ្លួនជាចាំបាច់...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យកម្មករ កម្មការិនី ទៅវាលព្រះមេរុ ទៅចូលរួមត្បាញក្រមាវែងជាងគេ ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរក្នុងការបំបែកឯតទគ្គកម្មនេះ, សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសថា នឹងរកពេលទៅចូលរួមត្បាញក្រមានេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការត្បាញក្រមាវែងជាងគេដែលមានប្រវែងរហូតដល់ ១ពាន់ម៉ែត្រនេះ គឺជាព្រឹត្តិការណ៍បង្ហាញការរួបរួមកម្លាំងក្នុងសង្គមខ្មែរ ដើម្បីសម្រេចលទ្ធផលរួម,

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បានក្លាយទៅជាការញៀនសម្រាប់សម្តេចទៅហើយ ពោលបើសប្តាហ៍ណាមិនបានជួបជាមួយកម្មករ កម្មការិនី សម្តេចមានអារម្មណ៍នឹករលឹកទៅដល់ពួកគេ ជាពិសេសកម្មការិនីមានផ្ទៃពោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈ៣១ឆ្នាំមកនេះ បានហែលឆ្លងឧបសគ្គ និងរែកនូវអម្រែកដ៏ធ្ងន់ធ្ងរ ពោលមិនខុសពីការរែកភ្នំឡើងជិះលើ ក្បូន ឬស្សីនោះទេ។ សម្តេចនាយករដ្ឋមន្ត្រីថា សមិទ្ធផលនេះ មិនមែនជាកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតែម្នាក់ឯងនោះទេ គឺមានជាការចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងមូល។

* សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកដល់កម្មករ កម្មការិនីថា ការប្រឹងប្រែងរួមគ្នារវាងសម្តេច ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការរំដោះជាតិ ទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់របស់របបខ្មែរក្រហម ប្រឹងប្រែងស្វែងរកសុខសន្តិភាព គឺជាឱកាសមាសសម្រាប់ការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករ កម្មការិនីថា សមិទ្ធផលដែលកម្ពុជាកំពុងមានមិនមែនបានមកពីទេវតាប្រទាន ឬកិច្ចខិតខំរបស់បក្សប្រឆាំង ដែលគាំទ្រខ្មែរក្រហមនោះឡើយ។

* សម្តេចតេជោ បានប្រាប់កម្មករ កម្មការិនីថា បើចង់ដឹងថា អតីតកម្ពុជាវាលំបាកដល់កម្រិតណានោះសូមទៅសួរឪពុកម្តាយ និងជីដូនជីតា ដែលធ្លាប់បានឆ្លងកាត់។

* សម្តេចតេជោ...Read More


កម្ពុជា-កូរ៉េខាងត្បូង ប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងទ្វេរភាគី លើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍

FN ៖ រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង បានប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងទ្វេរភាគី ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ការប្តេជ្ញាបន្ថែមនេះ បានធ្វើឡើង ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អូ ណាក់យ៉ុង (Oh Nak-young) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានអះអាងបន្ថែមទៀតប្រាប់ដល់អ្នកសារព័ត៌មាន នៅក្រោយជំនួបខាងលើថា នៅក្នុងជំនួបនេះ លោក អូ បានផ្តាំផ្ញើរការសួរសុខទុក្ខ ពីប្រធានាធិបតីកូរ៉េ ជូនសម្តេចតេជោ ហើយ​លោកបានមានប្រសាសន៍ថា លោកធ្លាប់បានធ្វើការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០៣ ហើយរហូតមកដល់ពេលនេះ លោកបានមើលឃើញប្រទេសកម្ពុជា មានការផ្លាស់ប្តូរយ៉ាងច្រើន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលទាំងនោះសុទ្ធសឹង ជាការរីចម្រើនគួរអោយកត់សំគាល់ ស្របពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព ស្ថេរភាពយ៉ាងពេញលេញ។

លោក Oh Nak-young ក៏បានជម្រាបជូន សម្តេចតេជោ ផងដែរថា បេសកកម្មលោក មកកាន់កម្ពុជា នាពេលនេះ គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ កសាងលើមូលដ្ឋានទំនាក់ទំនង ដែលមានស្រាប់ ធ្វើយ៉ាងណាក្តាប់ឲ្យបាន នូវសក្តានុពលទាំងឡាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រុញទំនាក់ទំនងលើគ្រប់វិស័យ។ ជាងនេះដែរ លោក ក៏បានជម្រាបជូន សម្តេចតេជោអំពីនយោបាយ ឆ្ពោះទៅកាន់ទិសខាងត្បូង របស់កូរ៉េ​នោះ គឺសុទ្ធសឹងតែគោលនយោបាយ ក្នុងការពង្រីកទំនាក់ទំនង ជាមួយប្រទេសក្នុងតំបន់អាស៊ាន, ទំនាក់ទំនងទ្វេរភាគី, ក្របខណ្ឌមេគង្គ...Read More


ឱកាសបុណ្យចូលឆ្នាំចិន សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិ និងបងប្អូនខ្មែរជាប់សែស្រឡាយចិន មានសេចក្តីសុខ សុភមង្គល មានលាភសំណាងលុយកាក់ហូរចូលគ្រប់ក្រុមគ្រួសារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលជាថ្ងៃសែនចូលឆ្នាំចិន បានផ្ញើសារតាមរយៈ Facebook របស់សម្តេច ដោយជូនពរដល់ជនរួមជាតិ និងបងប្អូនខ្មែរជាប់សែស្រឡាយចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល និងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារ។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀន ក្នុងឱកាសពិធីបុណ្យនេះ និងអំពាវនាដល់ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តតាមទីជិតឆ្ងាយ សូមគោរពច្បាប់ចរាចរណ៍ និងមានសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន សរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ ខ្ញុំនិងភរិយាសូមជូនពរដល់បងប្អូនខ្មែរ កាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។

នៅក្នុងថ្ងៃសែននេះ សូមបងប្អូនប្រុងប្រយ័ត្នភ្លើងអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀនមិនបានប្រុងប្រយ័ត្ន។ សូមបងប្អូនធ្វើដំណើរកំសាន្ត ជិតឆ្ងាយមានសុខសុវត្ថិភាព និងបានសប្បាយជួបជុំក្រុមគ្រួសារកុំបីខានឡើយ»។

សូមជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន។ នៅឆ្នាំ២០១៨នេះ បុណ្យនេះត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២កើត, ៣កើត និង៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦, ១៧ និង១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយពិធីសែនព្រេន ត្រូវប្រារព្ធឡើងនៅថ្ងៃ១កើត ខែផល្គុន ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៕

...Read More

​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាជូននិស្សិត សាកលវិទ្យាល័យវេស្ទើនជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សរៀនកាន់តែពូកែ ការបង់ថ្លៃកាន់តែតិច គឺជាបំណងដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ សម្តេចតេជោ ហ៊ុន សែន ការអប់រំពឹងតែលើវិស័យរដ្ឋមិនអាចគ្រប់គ្រាន់នោះទេ ហេតុនេះហើយទើបរាជរដ្ឋាភិបាលសម្រេចឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណភាពអប់រំនៅតែជាបញ្ហា ហើយសាកលវិទ្យាល័យមានគុណភាពអប់រំល្អ គឺទទួលបានសិស្សកាន់តែច្រើន សាកលវិទ្យាល័យមានគុណភាពអប់រំទាប គឺទទួលសិស្សបានកាន់តែតិច។ សម្តេចតេជោថា នេះហើយគឺជាការប្រកួតប្រជែង តែការប្រកួតប្រជែងនេះ មិនមែនជាការប្រកួតប្រជែងដើម្បីសញ្ញាបត្រទេ គឺជាការប្រកួតប្រជែងយកគុណភាពចំណេះដឹងរបស់និស្សិត។

* សម្តេចតេជោ​ថ្លែងថា រាល់អាហារូបករណ៍ដែលសាកលវិទ្យាល័យនានាប្រគល់ជូនសម្តេច មិនបានយកទៅណានោះទេ គឺយកទៅកូនចៅប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពក្រីក្រ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ការបណ្តុះបណ្តាលត្រូវផ្សារភ្ជាប់ជាមួយការងារធ្វើមិនមែនជារឿងដាច់ដោយឡែកនោះទេ។ សម្តេចរំលឹកថា នៅពេលប្រទេសទើបងើប ចេញពីសង្គ្រាម មិនសូវមានអ្នករៀននោះទេ ព្រោះតែរៀនហើយមិនមានការងារធ្វើ។

* សម្តេចតេជោបន្ថែមថា ត្រូវពន្លឿនការបណ្តុះបណ្តាលឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីជំនួសអ្នកបច្ចេកទេស និងបុគ្គលិកបរទេស។

* សម្តេចតេជោ បានថ្លែងកត់សម្គាល់ថា តាមរោងចក្រសហគ្រាសនាពេលបច្ចុប្បន្នមានអ្នកបច្ចេកទេសជាជនខ្មែរច្រើន មិនសូវមានអ្នកបច្ចេកទេសបរទេសទៀតទេ។ ផ្ទុយទៅវិញតាមវិស័យសំណង់វិញអ្នកបច្ចេកទេសភាគច្រើនជាជនបរទេស ក្នុងន័យនេះសម្តេចជំរុញឲ្យក្រសួងមានការបណ្តុះបណ្តាលបច្ចេកទេសលើវិស័យសំណង់។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ការសាងសង់វារីអគ្គិសនី ក៏កម្ពុជាមិនទាន់មានអ្នកជំនាញបច្ចេកទេសផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០១៨...Read More


សម្តេចេតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើតគណៈកម្មការស្រាវជ្រាវ រកហេតុផលនាំឲ្យសិស្សស្រីបោះបង់ការសិក្សា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យបង្កើតគណៈកម្មការមួយរវាងក្រសួងអប់រំ និងអាណាព្យាបាលសិស្ស ដើម្បីស្រាវជ្រាវ រកហេតុផលលើការបោះបង់ចោលការសិក្សារបស់សិស្សស្រី។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនាព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកពាក់ព័ន្ធជំរុញឲ្យសិស្សស្រីបន្តការសិក្សាឲ្យបានច្រើន ពោលមិនត្រូវឲ្យពួកគេឆាប់បោះបង់ការ សិក្សានោះឡើយ។

ក្នុងប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យស្រ្តីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការរកការងារធ្វើនាពេលបច្ចុប្បន្ននេះ ពីព្រោះកន្លែងធ្វើការនាពេលបច្ចុប្បន្ន គឺត្រូវការប្រើប្រាស់បច្ចេកវិទ្យា៕

...Read More

សម្តេចតេជោ ហ៊ុន សែន ជំរុញក្រសួងសុខាភិបាលពន្លឿនការ ធ្វើកោសល្យវិច័យ លើការរំលោភសេពសន្ធវៈចំពោះស្ត្រី ដើម្បីកុំឲ្យបាត់ភស្តុតាង

FN ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានជំរុញឲ្យក្រសួងសុខាភិបាលពន្លឿនការធ្វើកោសល្យវិច័យ លើការសេពសន្ធវៈរបស់ស្ត្រីឲ្យបានឆាប់រហ័ស ព្រោះថាការធ្វើកោសល្យវិច័យយឺតអាចនាំឲ្យបានភស្តុតាងក្នុងការដាក់ពាក្យបណ្តឹង។

ដើម្បីជួយដោះស្រាយសេវាផ្លូវច្បាប់សម្រាប់ស្ត្រីដែលរងគ្រោះដោយការរំលោភបំពានផ្សេងៗនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្រេចបង្កើនថវិកាពី ២០០លានរៀល ទៅ៥០០លានរៀល។ ទាក់ទងទៅនឹងសេវាជួយដល់ជនរងគ្រោះដោយអំពើហឹង្សាវិញ សម្តេចតេជោ បានសម្រេចឲ្យបង្កើតជាមជ្ឃមណ្ឌល ឬកន្លែងសម្រាប់ជួយដោះស្រាយ និងជួយសង្គ្រោះ ដល់ជនរងគ្រោះនៅតាមមន្ទីពេទ្យនីមួយៗតែម្តង ដើម្បីមានភាពងាយស្រួលដល់ជនរងគ្រោះ៕

...Read More

សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីដល់អភិបាលរាជធានី-ខេត្ត ចៅហ្វាយខណ្ឌ ចៅហ្វាយស្រុក បើមិនចាត់វិធានការរថយន្តតទ្រុងខុសបច្ចេកទេស នឹងប្រឈមការដកតំណែង

FN ៖ នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកជាថ្មីម្តងទៀតថា អភិបាលរាជធានី-ខេត្ត ចៅហ្វាយស្រុក ចៅហ្វាយខណ្ឌ ដែលមិនព្រមចាត់វិធានការចំពោះរថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសទេនោះ នឹងត្រូវប្រឈមជាមួយការដកហូត តំណែងជាក់ជាមិនខាន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើទំព័រ Facebook ដែលកំពុងមានប្រជាប្រិយភាពយ៉ាងដូច្នេះ «ចំពោះរថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង»។

បើទោះបីជាយ៉ាងណាសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលកំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ នឹងត្រួតពិនិត្យយានយន្តកៃច្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកទំនិញលើសទម្ងន់ កំណត់ដោយច្បាប់ ដែលបង្កឲ្យខូចផ្លូវស្ពាន និងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតប្រជាពលរដ្ឋ។

សម្តេចតេជោ ក៏បានបង្ហាញលទ្ធផលនៃប្រតិបត្តិការកាត់ទ្រុងរថយន្តដែលតខុសលក្ខណៈបច្ចេកទេសផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន គិតត្រឹមថ្ងៃម្សិលមិញ មានរថយន្តកែច្នៃដាក់ទ្រុង សណ្តាងធំៗខុសបច្ចេកទេស ៨១គ្រឿងហើយដែលបានកាត់ទ្រុងចេញ និងរថយន្ត ៧៦គ្រឿងទៀតត្រូវបានដោះទ្រុងសណ្តោងចេញ ហើយ៣១០គ្រឿងទៀត កំពុងត្រៀមកាត់ទ្រុងចេញ។

សម្តេចនាយករដ្ឋមន្ត្រីបានគូសរំលេចថា រថយន្តធំៗវែងៗទាំងនោះភាគច្រើនបើកលឿននៅលើដងផ្លូវដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់។ មានរថយន្តសណ្តោងធំៗវែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុងទម្លាក់ឥវ៉ាន់ចតធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

សម្តេចតេជោ ក៏បានស្នើជនរួមជាតិចូលផ្ញើសារ (Comment) ក្នុង Facebook របស់សម្តេចពេលឃើញភាពអសកម្មចំពោះចំណាត់ការលើរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនេះផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា «ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍»។

បើទោះបីជាយ៉ាងណា សម្តេចតេជោ បានស្នើដល់ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។ «យើងមានផ្លូវថ្នល់ល្អៗ និងស្ពានល្អៗប្រើប្រាស់ សូមកុំបើកបរលឿនខុសច្បាប់ ហើយកុំដឹកទំនិញលើសការកំណត់ដោយច្បាប់។ យើងចូលរួមថែរក្សាផ្លូវថ្នល់ និងស្ពាននៅទូទាំងប្រទេស ដើម្បីយើងទាំងអស់គ្នាប្រើប្រាស់បានយូរអង្វែង»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីមួយទៀតតម្លៃជិត៥៧លានដុល្លារ តភ្ជាប់កំពង់ចាម ទៅត្បូងឃ្មុំ

FN ៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពាននិងផ្លូវនេះ គ្រោងចំណាយថវិកាជិត៥៧លានដុល្លារ ការសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ៤២ខែ។

ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតចិនថា ស្ពាន៨ ដែលចិនផ្តល់កម្ចីសម្រាប់សាងសង់មិនទាន់ចប់នោះទេ នៅយ៉ាងហោចណាស់៣ទៀត។ រួមមាន៖ ស្ពាននៅទីរួមខេត្តក្រចេះ ភ្ជាប់ទៅខេត្តកំពង់ធំ ស្ពានភ្ជាប់ពីជ្រោយចង្វា ទៅអរិយក្សត្រស្វាយជ្រុំ និងស្ពាំនភ្ជាប់ទៅក្តីតាកុយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាស្មានដឹងថា កុមារម្នាក់ដែលធ្លាប់តែឆ្លងទូកនៅស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្លងសាឡាងនៅតំបន់នានានោះ បានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ដែលមិនធ្លាប់បានគិតដល់នោះ។

* សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះលោក សម រង្ស៊ី ដែលបានបបួលសម្តេចឈប់ធ្វើនយោបាយនៅអាយុ ៦៥ឆ្នាំ។ សម្តេចតេជោថ្លែងថា សម្តេចមិនល្ងង់តាមនោះទេ ហើយព្រោះតែមិនល្ងង់នេះហើយទើបសម្តេចបានដឹកនាំប្រទេសរហូតមក ហើយលោក​ សម រង្ស៊ី មិនអាចសម្រេចមហិច្ឆតារបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់ថា មានសម្តេច គឺគ្មានវត្តមានលោក សម រង្ស៊ី នោះឡើយ។ បើតាមសម្តេចតេជោការប្រកាសដាក់ចេញការតាំងចិត្តបែបនេះ គឺធ្វើតាមលោក សម រង្ស៊ី ដែលបានប្រកាសកាលពី១០ឆ្នាំមុនថា «មានស៊ី ត្រូវអត់សែន ហើយបើមានសែន គឺត្រូវអត់ស៊ី»។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការអនុវត្តន៍នយោបាយចិនមួយដែលបន្តមរតកពីសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ...Read More


ទៅមុខថយក្រោយ