FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្តេច បានចូលបច្ច័យ ៥ពាន់ដុល្លារ កសាងមជ្ឈមណ្ឌលអភិរក្សសួនគ្រញូង-នគរបាជ័យ និងរូបបដិមា៩អង្គ (ព្រះអង្គផ្ចាញ់មារ ព្រះអង្គចេក ព្រះអង្គចម ព្រះអង្គជុំ ព្រះអង្គចែម ព្រះអង្គច័ន្ទ ព្រះបាទជ័យវរ្ម័នទី៧ លោកតាដំបងដែក និងព្រះអង្គកងជុំ នៅក្នុងមជ្ឈមណ្ឌល ស្ថិតនៅ សង្កាត់ សំបូរមាស ក្រុមកំពង់ចាម ខេត្តកំពង់ចាម។
មជ្ឈមណ្ឌលអភិរក្សសួនគ្រញូង-នគរបាជ័យ និងរូបបដិមា៩អង្គ ត្រូវបានសម្ពោធជាផ្លូវការ នៅសង្កាត់សំបូរមាស ក្រុមកំពង់ចាម ខេត្តកំពង់ចាម ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមការអញ្ជើញចូលរួមពី លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និង លោកស្រី ទន់ ខុន និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ រួមនឹងក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។
បន្ថែមពីលើនេះ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាចំនួន៣ពាន់ដុល្លារបន្ថែមទៀត ជូនទៅដល់ លោក ហ៊ិន អ៊ុន មេឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ គ្មានទីពឹង និងសម្រាប់ឧបត្ថម្ភជូនដល់គ្រួសារដែលមានសមាជិកទទួលមរណៈភាពផងដែរ៕