FN ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានជំរុញឲ្យក្រសួងសុខាភិបាលពន្លឿនការធ្វើកោសល្យវិច័យ លើការសេពសន្ធវៈរបស់ស្ត្រីឲ្យបានឆាប់រហ័ស ព្រោះថាការធ្វើកោសល្យវិច័យយឺតអាចនាំឲ្យបានភស្តុតាងក្នុងការដាក់ពាក្យបណ្តឹង។
ដើម្បីជួយដោះស្រាយសេវាផ្លូវច្បាប់សម្រាប់ស្ត្រីដែលរងគ្រោះដោយការរំលោភបំពានផ្សេងៗនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្រេចបង្កើនថវិកាពី ២០០លានរៀល ទៅ៥០០លានរៀល។ ទាក់ទងទៅនឹងសេវាជួយដល់ជនរងគ្រោះដោយអំពើហឹង្សាវិញ សម្តេចតេជោ បានសម្រេចឲ្យបង្កើតជាមជ្ឃមណ្ឌល ឬកន្លែងសម្រាប់ជួយដោះស្រាយ និងជួយសង្គ្រោះ ដល់ជនរងគ្រោះនៅតាមមន្ទីពេទ្យនីមួយៗតែម្តង ដើម្បីមានភាពងាយស្រួលដល់ជនរងគ្រោះ៕