
FN ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបសរុប ២,១២៥នាក់ ក្នុងនោះនារី៧៥៩នាក់ នាវិទ្យាស្ថានជាតិអប់រំ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័អាស៊ីអឺរ៉ុបចំនួន ១១ដងហើយ ចាប់តាំពីឆ្នាំ២០០៣ ដែលស្ថិតក្នុងក្របខណ្ឌអង្គការអាស៊ីអឺរ៉ុបនៅឡើយនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរពីកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យា ដែលបានអភិវឌ្ឍន៍ពីអង្គការផ្នែកបណ្តុះបណ្តាលមួយ រហូតក្លាយជាសាកលវិទ្យាល័យ។ សម្តេចថា សមិទ្ធផលនេះមិនមែនជារឿងងាយស្រួលនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានរបស់ជាតិ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ សម្តេចតេជោ បានចូលរួមអបអរសាទរដល់ជយលាភី និងអំពាវនាវឲ្យពួកគេបន្តខិតខំពង្រឹង សមត្ថភាពបន្ថែមតាមរយៈការអប់រំនេះបន្តទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើមិនឲ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំទេនោះ នឹងធ្វើឲ្យជួបបញ្ហាក្នុងការផ្តល់នូវការអប់រំសម្រាប់យុវជន នៅពេលពួកគេបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ។
* សម្តេចតេជោ បានថ្លែងថា បើទោះបីវិស័យអប់រំកំពុងជំរុញខ្លាំងយ៉ាងណាក្តី តែមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់សម្រាប់បំពេញ ដល់ការវិនិយោគមកពីក្រៅ ប្រទេសនោះទេ។ ព្រោះតែបញ្ហានេះនាំឲ្យអ្នកវិនិយោគមកពីក្រៅប្រទេសមានការព្រួយបារម្ភ ហើយពួកគេបានយកអ្នកជំនាញឯកទេសរបស់ពួកគេមកជាមួយ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ទីផ្សារការងារមិនត្រូវមើលតែក្នុងប្រទេសនោះទេ តែក៏ត្រូវសម្លឹងមើលពីទីផ្សារការងារនៅក្រៅប្រទេស ជាពិសេសក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយឆ្នាំសម្តេចចំណាយប្រមាណ ៦០លានរៀល និងអង្ករ ២៤តោន ដល់និស្សិតដែលទទួលបានអាហារូបករណ៍ពីសម្តេច ជាពិសេសនិស្សិតក្រីក្រមកពីចម្ងាយ។
*...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅសមភាគីជប៉ុនថា សម្តេចបានទទួលបរាជ័យក្នុងការបង្កើតវប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី ខណៈដែលក្នុងជីវិតនៃការដឹកនាំរបស់សម្តេចបានប្រើប្រាស់វប្បធម៌សន្ទនានេះ ដើម្បីបញ្ចប់ជម្លោះ និងបង្រួបបង្រួមជម្លោះផ្ទៃក្នុងរបស់ជាតិកាលពីអតីតកាល។
ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យលោក Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ។
ក្នុងជំនួបនោះ លោក Kentaro Sonoura បានលើកឡើងថា រដ្ឋាភិបាលជប៉ុនមិនជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់កម្ពុជានោះទេ គ្រាន់តែចង់ដឹងថា តើសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពណាមួយចរចា ឬ សន្ទនាជាមួយអ្នកនយោបាយអតីតបក្សប្រឆាំងដែលបានកាត់សិទ្ធិនយោបាយដែរឬទេ?។ នេះបើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះ។
លោក ស្រ៊ី ថាមរ៉ុង្គ បានគូសបញ្ជាក់ថា ចំពោះបញ្ហានេះសម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៅលោក Kentaro Sonoura ថា នៅកម្ពុជាមិនមានច្បាប់លើកលែងសម្រាប់អ្នកត្រូវបានកាត់សិទ្ធិនយោបាយនោះទេ ហើយក៏គ្មាននរណាហ៊ានប្រឆាំងដីការតុលាការកំពូលនោះដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ជប៉ុនទៀតថា សម្តេចបានប្រើពេល ៣/៤នៃជីវិតរបស់សម្តេចក្នុងចរចា និងសន្ទនា ដើម្បីបញ្ចប់ជម្លោះ និងវិបត្តិរបស់កម្ពុជាកាលពីអតីតកាល ហើយសម្តេចក៏បានព្យាយាមប្រើប្រាស់វប្បធម៌សន្ទនានេះច្រើនដងផងដែរជាមួយលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងតែរុំស្រោបដោយទោសទណ្ឌនោះ។
សម្តេចតេជោ បានរំលឹកថា សម្តេចធ្លាប់បានសុំការព្រះទានទោសចំនួនពីរដងដល់លោក សម រង្ស៊ី, ធ្លាប់ព្យាយាមបង្កើតវប្បធម៌សន្ទនាកាលពីឆ្នាំ២០១៤ ដោយបានហៅទាំងក្រុមគ្រួសារជួបជុំគ្នា តែបែរជាលោក សម រង្ស៊ី នៅតែបន្តវាយប្រហារសម្តេច និងក្រុមគ្រួសារ ប្រមាថមើលងាយដល់ភារិយា និងកូនប្រុសរបស់សម្តេចថែមទៀត ព្រមទាំងបានអំពាវនាវឲ្យកងទ័ពផ្តួលរំលំរាជរដ្ឋាភិបាល។
លោក ស្រ៊ី ថាមរ៉ុង្គ បានដកស្រង់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីមកបញ្ជាក់យ៉ាងដូច្នេះ «សម្តេចបានថា លោកបានចំណាយពេល ៣/៤នៃជីវិតខ្លួនសម្រាប់តែធ្វើការចរចាបង្រួបបង្រួមជាតិ ហើយសម្តេចបានប្រឹងប្រែងសព្វបែបយ៉ាងជាមួយ សម...Read More

FN ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ប្រវែងជាង៩៦គីឡូម៉ែត្រ តម្លៃជាង៩៤លានដុល្លារ នៅព្រឹកថ្ងៃនេះ, Fresh News & Radio កំពុងផ្សាយ
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១។
* តាមរយៈឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយគាំទ្រដល់ការសាងសង់ឡើងវិញផ្លូវជាតិលេខ១១។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំ គឺត្រឹមត្រូវខ្លាំងណាស់ ដែលបានយកចិត្ត ទុកដាក់គិតគូរជំរុញការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងការតភ្ជាប់ពីបណ្តាខេត្តមួយទៅខេត្តមួយ។
* សម្តេចតេជោ បានថ្លែងថា ភាពរីកចម្រើនរបស់ប្រទេសចិន មិនត្រឹមតែជួយប្រជាពលរដ្ឋនោះទេ តែការរីកចម្រើនរបស់ចិន ក៏បានរួមចំណែកជួយដល់ប្រទេសនានា រួមទាំងប្រទេសកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាពោលសម្តេចផ្ទាល់តែម្តងធ្លាប់បានប្រកាសគាំទ្រទាំងស្រុង ចំពោះការចូលជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោករបស់ចិន។ ការគាំទ្រឲ្យចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាការរួមចំណែកជួយឲ្យចិនកាន់តែរីកចម្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើប្រទេសចិនកាន់តែរីកចម្រើន ហើយមានឥរិយាបទគោរពប្រទេសដទៃ...Read More

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសញ្ញាបត្រដល់គរុសិស្ស និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១,៦៣០នាក់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ គ្មានប្រទេសណាដែលបំផ្លាញដល់ឫស្សគល់នៃការអប់រំដូចនៅកម្ពុជានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីនៅជារដ្ឋមន្ត្រីក្រសួងការបរទេសសម្តេចបានដើរច្រើនប្រទេស តែគ្មានប្រទេសណាបំផ្លាញដល់ឫស្សគល់នៃការអប់រំដូចរបបប៉ុលពតនោះឡើយ ពោលបើទោះបីប្រទេសទាំងនោះជួបប្រទះភ្លើងសង្គ្រាម តែក្រោយពេលបញ្ចប់សង្គ្រាមហេដ្ឋារចនាសម្ព័ន្ធនៃការអប់រំនៅតែអាចរក្សាបានដដែល។ ផ្ទុយទៅវិញនៅកម្ពុជាក្រោយពេលរំដោះចេញពីរបប ប៉ុលពត គឺហេដ្ឋារចនាសម្ព័ន្ធអប់រំ ត្រូវបានបំផ្លាញខ្ទេចខ្ទី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីឆ្នាំ១៩៨២ ពេលសម្តេចបំពេញទស្សនកិច្ចនៅប្រទេសបារាំងសម្តេចធ្លាប់បានលើកឡើងថា ភាសាបារាំងនៅកម្ពុជាមាន ការធ្លាក់ចុះ ហើយសម្តេចស្នើឲ្យមានការយកចិត្តទុកដាក់ដូចជាការបង្កើតមជ្ឈមណ្ឌលភាសាបារាំង និងបង្កើតសាលាបណ្តុះបណ្តាលភាសាបារាំងជាដើម។
តែពេលនោះសម្តេចបានទទួលចម្លើយពីសមាជិកសភាបារាំងថា រដ្ឋាភិបាលមិនគាំទ្ររដ្ឋាភិបាលរបស់សម្តេច ហើយក៏មិនបានយកចិត្តទុកដាក់លើស្ថានភាពភាសាបារាំង នៅកម្ពុជានោះដែរ។ បើតាមសម្តេចព្រោះតែភាពព្រងើយកន្តើយនោះហើយ ជាហេតុនាំឲ្យការប្រើប្រាស់ភាសាបារាំងនៅកម្ពុជានាពេលបច្ចុប្បន្នត្រូវធ្លាក់ចុះ។
* តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន មើលឃើញថា បច្ចុប្បន្នភាសាបារាំងនៅតែដើរតួនាទីសំខាន់ក្នុងវិស័យវេជ្ជសាស្ត្រ និងផ្នែកច្បាប់។ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាសាបារាំងនឹងបន្តធ្លាក់ចុះខ្លាំងជាងនេះទៅទៀតនោះទេ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា នៅឆ្នាំ២០១៨នេះ អូស្ត្រាលីនឹងបញ្ជូនសិស្សរបស់ពួកគេចុះមកកម្មសិក្សានៅកម្ពុជាប្រមាណជា ៨០០នាក់ ដែលជាការបង្ហាញឲ្យឃើញពីការពង្រីកទំនាក់ទំនង និងការយកចិត្តទុកដាក់លើវិស័យអប់រំរបស់ប្រទេសនីមួយៗ។
* សម្តេចតេជោ បានថ្លែងថា កម្ពុជាបានប្រឹងប្រែងខ្លាំងណាស់លើវិស័យអប់រំនេះ ពោលគឹបានចាប់ផ្តើមពីស្ថានភាពមួយដ៏លំបាកក្រោយពេលរំដោះ រហូតឈានមកដល់ដំណាក់ល្អប្រសើរដូចពេលបច្ចុប្បន្ននេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានសិស្សជាង ៣លាននាក់ ហើយមានគ្រូជិត ១២ម៉ឺននាក់។...Read More

FN ៖ នៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាទបូកសរុបការងារចាស់ និងលើកទិសដៅសម្រាប់ការងារថ្មី តាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨មកម្ល៉េះ។ នៅក្នុងសន្និបាតរយៈពេល៣ថ្ងៃនេះ ការងារលើវិស័យអប់រំ និងកីឡាជាច្រើនត្រូវបានលើកយកមកជជែកពិភាក្សា ដើម្បីធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡា មានភាពកាន់តែល្អប្រសើរ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វឌ្ឍនភាពនៃវិស័យអប់រំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការយ៉ាងជិតសិទ្ធរបស់ថ្នាក់ដឹកនាំ និងមន្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំយុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតា សិស្ស-និស្សិត សហគមន៍ និងឤជ្ញាធរដែនដីនៅទូទាំងប្រទេស ដែលតែងតែយកចិត្តទុកដាក់រួមចំណែកអភិវឌ្ឍវិស័យអប់រំ និង ការកសាងធនធានមនុស្សប្រកបដោយស្មារតីទទួលខុសត្រូវតាម- តួនាទី និងភារកិច្ចរៀងៗខួន។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកា បច្ចេកទេសលើការជួយរៀបចំផែនការសកម្មភាព និងការជួយជ្រោមជ្រែងកុងការអនុវត្តន៍សកម្មភាពការងារកុងវិស័យអប់រំយុវជន និងកីឡានាពេលកន្លងមក។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា វឌ្ឍនភាពនៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់ នៃសង្គម និងសេដ្ឋកិច្ចកមុជា។ ក្នុងនោះកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេស ដែលមានការអភិវឌ្ឍន៍ឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច ញណិជ្ជកម្ម និងសេវាកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៥,៧៦៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ នៅភូមិជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងបន្តជួបកម្មករ កម្មការិនីចំនួន ១០ឆ្នាំទៅមុខទៀត។
* សម្តេចតេជោ បានថ្លែងថា ស្នាមថើបនៅរបស់កម្មការិនីនៅកម្ពុជា មិនជាប់ក្រែមដូចស្នាមថើបរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ការស្វាគមន៍ដ៏ក្លៀវក្លារបស់បងប្អូនខ្មែរនៅអូស្ត្រាលី ដែលជាការស្វាគមន៍មួយដ៏ជាក់លាក់សម្រាប់មេដឹកនាំកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំក្រុមអ្នករៀបចំបាតុកម្មប្រឆាំងសម្តេចនៅអូស្ត្រាលីថា វាជារឿងគួរឲ្យខ្មាសអៀនព្រោះកៀរគរមនុស្សបានតិចតួចប៉ុណ្ណោះ។
* សម្តេចតេជោ បានថ្លែងថា កុំថាឡើយនៅក្នុងប្រទេស នៅក្រៅប្រទេសក៏គ្មានលទ្ធភាពកៀរគរមនុស្សប្រឆាំងជាមួយសម្តេចដែលជាមេដឹកនាំប្រទេសជាង ៣០ឆ្នាំនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការរកបានសុខសន្តិភាពនាពេលបច្ចុប្បន្នមិនមែនជារឿងងាយស្រួល នោះឡើយ ដែលទាមទារឲ្យរួមគ្នាថែរក្សា និងការពារឲ្យបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រើហិង្សាលើអ្នកលោកបណ្ឌិត ស៊ុយ សារ៉េត កាលពីប៉ុន្មានថ្ងៃមុននេះ មិនមែនជារឿងត្រូវស្វាគមន៍នោះទេ គឺជារឿងដែលត្រូវ ថ្កោលទោស។ សម្តេចថ្លែងថា ច្បាស់ណាស់ការគោរពច្បាប់ចរាចរណ៍ត្រូវការចូលរួមពីប្រជាពលរដ្ឋ តែមិនត្រូវប្រើហិង្សាលើដងវិថីនោះឡើយ ពោលគឺត្រូវទុកសមត្ថកិច្ច ចាត់វិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តខុស។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចឈឺចាប់ដែលមិនគួរណាកើតមានវប្បធម៌ហិង្សាបែបនេះ។ សម្តេចបញ្ជាឲ្យតាមចាប់ខ្លួនជនបង្កហិង្សាដទៃទៀត វាយដុំលើលោកបណ្ឌិត...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបទអន្តរាគមន៍ចំនួន៣ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលបានធ្វើឡើង នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ។
ជាមួយនឹងបទអន្តរាគមន៍ចំនួនបីនោះ សម្តេចតេជោបានគូសបញ្ជាក់ថា៖
១៖ នៅក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងលឿន នៃនិម្មាបនកម្មតំបន់ និងភូមិសាស្រ្តនយោបាយ ក៏ដូចជាការរីកចម្រើននៃទំនាក់ទំនងអាស្រ័យគ្នាទៅវិញទៅមករវាងតំបន់អាស៊ាននិងអូស្រ្តាលី សន្តិភាព សន្តិសុខ និងសិ្ថរភាព គឺចំណុចស្នូលសម្រាប់ទំនាក់ទំនងអាស៊ាន-អូស្រ្ដាលី និងជាមូលដ្ឋានគ្រឹះនៃការរីកចម្រើន និងវិបុលភាព នៅក្នុងតំបន់ទាំងមូល។
២៖ មានភាពចាំបាច់ដែលត្រូវជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដោយការផ្តល់អាហារូបករណ៍សម្រាប់និសិ្សតអាស៊ាន តាមរយៈផែនការកូឡុំបូថ្មីរបស់អូស្រ្ដាលី។
៣៖ វាជាកិច្ចការបន្ទាន់ ក្នុងការសម្រេចបញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) នៅក្នុងឆ្នាំ២០១៨ នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញភាគីអូស្រ្ដាលី បន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន ក្នុងនិម្មាបនកម្មតំបន់ ជាពិសេសតាមរយៈយន្តការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាពខ្ពស់ទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីនានា ដូចជាបញ្ហាភេរវកម្ម គ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ អន្តោប្រវេសន៍អន្តរជាតិ និងជំងឺរាតត្បាតជាដើម ដើម្បីធានាឲ្យបាននូវសុខដុមរមនាជូនប្រជាជន ក្នុងតំបន់អាស៊ីបូព៌ា៕
...
Read More
FN ៖ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី។ នៅក្នុងជំនួបនោះសម្តេចបានប្រើប្រាស់ពេលវេលាម៉ោងប្រមាណជិត៣ម៉ោង ក្នុងការសំណេះសំណាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចទៅអូស្ត្រាលី មិនមែនជាដំណើរឯកជនទេ ជាដំណើរផ្លូវរដ្ឋ ដូច្នេះការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋនៅអូស្ត្រាលី គឺស្មើនឹងការគាំទ្រជាតិទាំងមូល។ ផ្ទុយទៅវិញសម្រាប់អ្នកដែលប្រឆាំងដំណើរសម្តេច គឺស្មើនឹងការប្រឆាំងនឹងជាតិរបស់ខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរគ្រប់រូប ដែលបានគាំទ្រសម្តេចនៅក្នុងប្រទេសអូស្ត្រាលី។
* សម្តេចតេជោ បានថ្លែងថា សម្តេចមានមោទនភាពសម្រាប់បងប្អូនខ្មែរនៅអូស្ត្រាលី បើទោះបីអ្នកខ្លះបានទៅរស់នៅអូស្ត្រាលីតាំងពីសម័យសង្គ្រាម ឬទើបទៅនៅថ្មី ហើយអ្នកខ្លះបានចូលសញ្ជាតិអូស្ត្រាលីទៅហើយក្តី ប៉ុន្តែមិនបានភ្លេចជាតិរបស់ខ្លួននោះឡើយ។
* ឆ្លើយតបការទាមទារឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេសអាចចូលរួមបោះឆ្នោតបាននោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាស្ថិតនៅលើប្រព័ន្ធបោះឆ្នោតរបស់កម្ពុជា។ បើតាមសម្តេចតេជោ ការបោះឆ្នោតនៅកម្ពុជា គឺយកប្រព័ន្ធសមាមាត្រតាមខេត្ត ដូច្នេះសម្តេចបានចោទសួរថា តើខ្មែរនៅក្រៅប្រទេសត្រូវបោះឆ្នោតនៅមណ្ឌលណា ឬ នៅខេត្តណា?
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបោះឆ្នោតនៅកម្ពុជារាប់ទល់មុខគ្នានៅស្រែកថាមិនត្រឹមត្រូវ ចុះទម្រាំនៅក្រៅប្រទេសតើគេនឹងទទួលយកដែរឬទេ? សម្តេចតេជោ ចោទសួរថា តើបោះឆ្នោត ដើម្បីកាប់ចាក់គ្នាឬយ៉ាងណា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចមិនទោមនស្សចំពោះការចង់ឲ្យមានការបោះឆ្នោតនៅក្រៅប្រទេសនោះទេ តែត្រូវរង់ចាំពេលវេលាដ៏សមរម្យណាមួយ។
* សម្តេចតេជោ បានលើកឡើងថា បក្សនយោបាយដែលទាមទារឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចបោះឆ្នោតបាន គ្រាន់តែជាការស្រេក ដើម្បីបានការគាំទ្រពីក្រៅប្រទេស និងរកបានគាំទ្រផ្នែកថវិកាពីបងប្អូនក្រៅប្រទេសផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានច្រានចោលផងដែរថា សម្តេចគ្មានលុយជួលបងប្អូនខ្មែរនៅអូស្ត្រាលីចូលជួបសំណេះសំណាលជាមួយសម្តេចតេជោនោះទេ។ សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា ការចោទបែបនេះ...Read More

FN ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
ខាងក្រោមប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាយកមកគិតគូរបន្ថែមទៀត អំពីការបង្កើតមូលដ្ឋានគាំទ្រដល់ការរីកលូតលាស់ក្នុងរយៈពេលវែង ខណៈដែលកម្ពុជាបានប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន, ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារបច្ចេកទេស, ការពង្រឹងប្រសិទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ពិសេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ជាការពិតចរន្តនៃការរីកចម្រើននៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសកលលោក គឺជាកត្តាកំណត់មួយក្នុងពេលអនាគត ពិសេសក្នុងបរិការណ៍បដិវត្តន៍ឧស្សាហកម្ម។
* សម្តេចតេជោ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងជួយជំរុញផលិតភាព កំណើន ចំណេះដឹង និងសមត្ថភាពផ្នែកបច្ចេកទេស ដែលនឹងជួយកម្ពុជាកសាងបាន មូលដ្ឋានសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ដូចជាបណ្តាប្រទេសអភិវឌ្ឍនានា។ នេះជាចំណុចសំខាន់មួយខណៈកម្ពុជាមានប្រជាជនប្រមាណ ៦៥ភាគរយ មានអាយុក្រោម ៣០ឆ្នាំ ដែលកម្ពុជាត្រូវតែរហ័សចាប់ច្បាមយកឱកាសល្អផ្នែកផលលាភប្រជាសាស្ត្រនេះ ដើម្បីសម្រេចគោលដៅទាំងឡាយរបស់ខ្លួន។ សម្តេចបន្តថា ក្នុងន័យនេះ កម្ពុជានឹងគូរឲ្យមានគោលនយោបាយ និងវិធានការដ៏ចាំបាច់នានា ដើម្បីធានាឲ្យយុវជនមានសមត្ថភាពពេញលេញចាប់យកអត្ថប្រយោជន៍ដ៏មហាសាលនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធរូបវន្តសំខាន់ខ្លាំងណាស់សម្រាប់គាំទ្រកំណើន និងការអភិវឌ្ឍប្រទេស ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍រឹតតែសំខាន់ថែមទៀតសម្រាប់ឲ្យកម្ពុជាបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញពិពិធកម្មសេដ្ឋកិច្ចក្នុងពេលអនាគត។ ជាក់ស្តែងប្រទេសចិន ឥណ្ឌា ប្រេស៊ីល សិង្ហបុរី ហ្វីលីពីន ថៃ ម៉ាឡេស៊ី គឺជាឧទាហរណ៍នៃប្រទេសដែលបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការបើកចំហសម្រាប់ពាណិជ្ជកម្មក្នុងវិស័យនេះ។
*...Read More

FN ៖ ស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ដែលសាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ស្ពានកោះប៉ែន គឺជាស្ពានឆ្លងទន្លេទី២ហើយ ដែលបានលេចចេញជារូបរាងនៅលើទឹកដីនៃខេត្តកំពង់ចាម បន្ទាប់ពីស្ពានគីហ្សូណា ខណៈដែលស្ពានឆ្លងទន្លេមួយទៀត គឺស្ពានស្ទឹងត្រង់-ក្រូចឆ្មារ កំពុងដំណើរការសាងសង់។ ស្ពានគីហ្សូណា និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានដែលសាងសង់ឡើងដោយបរទេស និងប្រើប្រាស់ថវិកាជំនួយ និងកម្ចីរបស់បរទេស ដោយឡែកស្ពានកោះប៉ែន ត្រូវបានសាងសង់ឡើងដោយថវិការបស់រាជរដ្ឋាភិបាល ហើយក៏សាងសង់ឡើងដោយដៃកូនខ្មែរផងដែរ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលបានចូលរួមស្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ដៃទន្លេមេគង្គឆ្លងពីក្រុងកំពង់ចាម មកកាន់កោះប៉ែន កោះត្រុំ…។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះតទៅនៅពេលកម្ពុជាប្រមូលផ្តុំគ្រប់កម្លាំងទាំងអស់ គឺកម្ពុជាអាចសាងសង់ស្ពានឆ្លងកាត់ទន្លេនៅគ្រប់កន្លែងទាំងអស់។
* សម្តេចតេជោថា សមិទ្ធផលស្ពានឆ្លងកាត់ទន្លេនេះ បានបង្ហាញថា កម្ពុជាមិនមែនអង្គុយរង់ចាំប្រទេសដទៃមកសាងសង់ស្ពាននោះទេ គឺកម្ពុជាបានអភិវឌ្ឍន៍ខ្លួន និងមានសមត្ថភាពអាចសាងសង់ស្ពានបានដោយខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់បង្ហាញនូវប្រវត្តិ និងការសម្រេចចិត្តរបស់សម្តេចក្នុងការសម្រេចសាងសង់ស្ពាននេះផងដែរ។ សម្តេចបន្តថា បើទោះបីមានអ្នកខ្លះចាត់ទុកសមិទ្ធផលនេះ ជាសមិទ្ធផលតូចតាច តែវាបានក្លាយជាប្រយោជន៍ធំណាស់សម្រាប់ប្រជាពលរដ្ឋ។
* ជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលស្ពានថ្មីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរិះគន់ដល់ម្ចាស់ទូកដ និងម្ចាស់ស្ពានឬស្សីផងដែរ ដែលពួកគេបានអនុវត្តន៍យកតម្លៃខុសសៀវភៅបន្ទុកនាំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។ សម្តេចបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅអាជីវកម្មទូតដ និងស្ពានឬស្សីដល់ទីបញ្ចប់ហើយ។
* សម្តេចតេជោបានបញ្ជាក់ថា ចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍ជាតិដោយឈរលើវិស័យអាទិភាពទាំង៤ គឺការអភិវឌ្ឍផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស នៅតែជាចក្ខុវិស័យមួយដ៏ត្រឹមត្រូវមកដល់ពេលបច្ចុប្បន្ននេះ។...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រៅពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីសម្ពោធកំណាត់ផ្លូវដែលបម្រើដល់ការដឹកជញ្ជូន និងធ្វើដំណើរដ៏សំខាន់មួយនេះ ក៏នឹងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតជប៉ុន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនពាន់នាក់។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ បានថ្លែងថា ការបញ្ចប់ការសាងសង់ផ្លូវជាតិលេខ១ ប្រៀបដូចជាការយកបានកម្លាំងខ្មែរក្រហមផងដែរ។ សម្តេចតេជោ បានថ្លែងថា បញ្ហាផ្លូវលេខ១នេះប្រហែលគ្មាន រដ្ឋមន្ត្រីក្រសួងសាធារណការណាមួយ ឬអភិបាលរាជធានីភ្នំពេញ គេចផុតពីការស្តីបន្ទោសរបស់សម្តេចនោះឡើយ។
* សម្តេចតេជោ បានរំលឹកថា ពាក់ព័ន្ធបញ្ហាផ្លូវជាតិលេខ១នេះ សម្តេចធ្លាប់បានបើកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើរថយន្ត ដើម្បីពិភាក្សាលើបញ្ហាផ្លូវជាតិលេខ១ ពោលគឺប្រជុំដើម្បី ពិភាក្សាលើការសាងសង់ផ្លូវនេះផងដែរ។
* សម្តេចបានរំលឹកថា សម្តេចធ្លាប់បានស្តីបន្ទោសច្រើនដល់មន្ត្រី ព្រោះតែស្ថានភាពផ្លូវលំបាក ហើយមន្ត្រីមិនព្រមជួសជុល ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
* ព្រោះតែបញ្ហានេះហើយ ទើបសម្តេចបានចាត់ទុកការសាងសង់បញ្ចប់ផ្លូវជាតិលេខ១ គឺជាឆ្លងផុតបាបកម្ម។ សម្តេចតេជោ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន គឺជាអ្នកជួយសម្តេចឲ្យបានរួចផុតពីបាបកម្មនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហារបស់កម្ពុជានាពេលបច្ចុប្បន្នមិនមែនជាការរកស៊ីលួចលាក់ ឬរត់ពន្ធដូចមុនទៀតនោះ ហើយការរកស៊ីបច្ចុប្បន្នមិនមែនជាការរកស៊ីលួចលាក់ ឬ រត់ពន្ធទៀតនោះទេ គឺសម័យនៃការរកស៊ីដឹកតាមកុងតឺន័រ ដែលទាមទារឲ្យមានការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន។
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ប្រទេសកម្ពុជា ទម្រាំមានការវិឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺយើងទាំងអស់គ្នា មានការខិតខំខ្លាំងណា ជាពិសេសការបង្កើតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយអន្តរជាតិ។
នៅលើបណ្តាញសង្គម Facebook នៅថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូប១សន្លឹកដែលថតនៅឆ្នាំ ១៩៨៦ ដែលក្នុងរូបនេះ គឺមានរូបឪពុករបស់សម្តេច ភរិយារបស់គាត់ កូនៗ និងសហការីផងដែរ។ ជាមួយនឹងការបង្ហោះរូបថតដ៏ចំណាស់នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាទម្រាំមានថ្ងៃនេះ គឺយើងបានខិតខំខ្លាំងណាស់ ជាពិសេសកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អជាមួយសហគមអន្តរជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «នៅប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអូស្រ្តាលី ដើម្បីពង្រឹងទំនាក់ទំនងការបរទេសឱ្យកាន់តែរឹងមាំជាមួយប្រទេសនានាក្នុងតំបន់ នឹងជាមួយសហគមអន្តរជាតិ។ ខ្ញុំសង្ឃឹមថានឹងបានជួបជុំសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលីផងដែរ»។
ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃចាប់តាំងពីឆ្នាំ១៩៧០មក។ សង្រ្គាមកម្ពុជា បានចាប់ផ្តើមពី លោកសេនាប្រមុខលន់ នល់ ធ្វើរដ្ឋប្រហារយោធាទម្លាក់សម្តេចព្រះ នរោត្តសីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ហើយក្រោយមកខ្មែរក្រហម បានវាយផ្តួលរំលំរបបលន់ នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ បណ្តាលឱ្យកម្ពុជាធ្លាក់ចូលរបបដ៏យង់ខ្នងមួយ បណ្តាលឱ្យស្លាប់ប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់។
ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដោយរណសិរ្យរំដោះជាតិកម្ពុជា ដែលជាគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ, កម្ពុជាបានចាប់ផ្តើមកសាងខ្លួនឯងពីបាតដៃទទេ ហើយធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ រហូតក្លាយជាប្រទេសមួយដែលមាននីតិរដ្ឋ និងមានសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយប្រទេសអាស៊ានផ្សេងទៀត ដែលធ្វើឱ្យប្រទេសរួចផុតពីប្រទេសក្រីក្រ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប៕
...
Read More ទៅមុខថយក្រោយ