FN ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបសរុប ២,១២៥នាក់ ក្នុងនោះនារី៧៥៩នាក់ នាវិទ្យាស្ថានជាតិអប់រំ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័អាស៊ីអឺរ៉ុបចំនួន ១១ដងហើយ ចាប់តាំពីឆ្នាំ២០០៣ ដែលស្ថិតក្នុងក្របខណ្ឌអង្គការអាស៊ីអឺរ៉ុបនៅឡើយនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរពីកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យា ដែលបានអភិវឌ្ឍន៍ពីអង្គការផ្នែកបណ្តុះបណ្តាលមួយ រហូតក្លាយជាសាកលវិទ្យាល័យ។ សម្តេចថា សមិទ្ធផលនេះមិនមែនជារឿងងាយស្រួលនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានរបស់ជាតិ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ សម្តេចតេជោ បានចូលរួមអបអរសាទរដល់ជយលាភី និងអំពាវនាវឲ្យពួកគេបន្តខិតខំពង្រឹង សមត្ថភាពបន្ថែមតាមរយៈការអប់រំនេះបន្តទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើមិនឲ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំទេនោះ នឹងធ្វើឲ្យជួបបញ្ហាក្នុងការផ្តល់នូវការអប់រំសម្រាប់យុវជន នៅពេលពួកគេបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ។
* សម្តេចតេជោ បានថ្លែងថា បើទោះបីវិស័យអប់រំកំពុងជំរុញខ្លាំងយ៉ាងណាក្តី តែមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់សម្រាប់បំពេញ ដល់ការវិនិយោគមកពីក្រៅ ប្រទេសនោះទេ។ ព្រោះតែបញ្ហានេះនាំឲ្យអ្នកវិនិយោគមកពីក្រៅប្រទេសមានការព្រួយបារម្ភ ហើយពួកគេបានយកអ្នកជំនាញឯកទេសរបស់ពួកគេមកជាមួយ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ទីផ្សារការងារមិនត្រូវមើលតែក្នុងប្រទេសនោះទេ តែក៏ត្រូវសម្លឹងមើលពីទីផ្សារការងារនៅក្រៅប្រទេស ជាពិសេសក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយឆ្នាំសម្តេចចំណាយប្រមាណ ៦០លានរៀល និងអង្ករ ២៤តោន ដល់និស្សិតដែលទទួលបានអាហារូបករណ៍ពីសម្តេច ជាពិសេសនិស្សិតក្រីក្រមកពីចម្ងាយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងជំនួបជាមួយបេសកកម្មជនជប៉ុន ដែលជាទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន មិនបានកៀបសង្កត់ ឬដាក់សម្ពាធណាមួយ ឲ្យមានការចរចាជាមួយក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងជំនួបជាមួយបេសកកម្មជនជប៉ុន ដែលជាទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន មិនបានគៀបសង្កត់ ឬដាក់សម្ពាធណាមួយ ឲ្យមានការចរចាជាមួយក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងជំនួបនោះសម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា នៅកម្ពុជាគ្មានច្បាប់លើកលែងដល់អ្នកកាត់សិទ្ធិនយោបាយនោះឡើយ ហើយក៏គ្មានច្បាប់លើកលែងទោសដល់អ្នកនយោបាយប្រព្រឹត្តទោសនោះដែរ។
* បើតាមសម្តេចនាយករដ្ឋមន្ត្រី ក្នុងជំនួបនោះ សម្តេចក៏បានប្រាប់ពីការប្រមាថមើលងាយមួយចំនួនរបស់អតីតមេដឹកនាំអតីតបក្សសង្គ្រោះជាតិ ជាពិសេសលោក សម រង្ស៊ី តែម្តង បានប្រមាថមើលងាយដល់ភរិយា និងកូនរបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសខ្លាំងៗដាច់ខាតថា មិនចរចាជាមួយក្រុមក្បត់ជាតិ និងមិនលើកលែងទោសឲ្យអ្នកក្បត់ជាតិនោះទេ
* បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មូលហេតុមិនអាចចរចាទៅបាននោះ ក៏ព្រោះក្រុមអតីតមេដឹកនាំបក្សប្រឆាំងចេះតែធ្វើការវាយប្រហារ ជាបន្តបន្ទាប់មកលើសម្តេច និងរាជរដ្ឋាភិបាល ពោលគ្មានឆន្ទៈស្មោះសក្នុងការស្វែងរកការចរចានោះឡើយ។
* បើតាមសម្តេចតេជោ ហ៊ុន សែន មូលហេតុមិនអាចចរចាទៅបាននោះ ក៏ព្រោះក្រុមអតីតមេដឹកនាំបក្សប្រឆាំងចេះតែធ្វើការវាយប្រហារជាបន្តបន្ទាប់មកលើសម្តេច និងរាជរដ្ឋាភិបាល ពោលគ្មានឆន្ទៈស្មោះសក្នុងការស្វែងរកការចរចានោះឡើយ។
* សម្តេចតេជោបានថ្លែងថា អតីតមេអតីតបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងសមាជិកបក្សនេះបានអស់ឱកាសក្នុងការចរចាហើយ។
* សម្តេចតេជោ បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយនឹងមានជំនួបរវាងសម្តេចជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ហើយក៏នឹងមានការចុះហត្ថលេខាលើការផ្តល់ជំនួយ របស់ជប៉ុន មកដល់កម្ពុជា មិនមែននិយាយរឿងអតីតបក្សសង្គ្រោះជាតិនោះឡើយ។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ជប៉ុនធ្វើដើម្បីប្រជាជនកម្ពុជាប្រមាណ ១៥លាននាក់ មិនមែនធ្វើដើម្បីក្រុមអតីតសង្គ្រោះជាតិនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យនគរបាលដកទូរស័ព្ទពី មាជ សុវណ្ណារ៉ា ជាបន្ទាន់ពោលគឺត្រឹមមួយម៉ោងទៀត។
* សម្តេចប្រមុខរាជរដ្ឋាភិបាលថា លោក មាជ សុវណ្ណារ៉ា ជាប់គុកគ្មានថ្ងៃចេញនោះឡើយ ហើយត្រូវឆែកទាំងអស់តើបានទាក់ទងទៅណាខ្លះនាពេលកន្លងមក។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញគោលការណ៍ «២អត់ ១មាន»សម្រាប់ក្រុមអតីតគណបក្សសង្គ្រោះជាតិ។ ពីរអត់នោះ គឺអត់ចរចា អត់លើកលែងទោស និងមានការបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅមេគុកថា តើហេតុអ្វីបានអនុញ្ញាតឲ្យ មាជ សុវណ្ណារ៉ា និយាយទូរស័ព្ទ។ សម្តេចតេជោ ថ្លែងថា បើមានការនិយាយទៀត នឹងដកទាំងមេនគរបាលថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនជឿថា តុលាការនឹងដោះលែងលោក កឹម សុខា អតីតមេគណបក្សសង្គ្រោះជាតិឲ្យនៅក្រៅឃុំនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំថា កុំសង្ឃឹមលើដំណោះស្រាយនយោបាយឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញនោះ តែអាចបង្កើតបក្សថ្មីហើយឲ្យអ្នកមិនត្រូវបានកាត់សិទ្ធិនយោបាយធ្វើសកម្មភាពនយោបាយបន្តទៅ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំថា កុំសង្ឃឹមលើដំណោះស្រាយនយោបាយឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញនោះ តែអាចបង្កើតបក្សថ្មីហើយឲ្យអ្នកមិនត្រូវបានកាត់សិទ្ធិនយោបាយធ្វើសកម្មភាពនយោបាយបន្តទៅ។
* សម្តេចតេជោ ហ៊ុន សែន សួររកមុខមន្ត្រីនគរបាលរូបណា ដែលយកទូរស័ព្ទទៅឲ្យលោក មាជ សុវណ្ណារ៉ា។
* សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ចង់យកបទសារ៉ាវ៉ាន់ជាគោល ដើម្បីរាំលេងកម្សាន្ត។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច និងលោក សម រង្ស៊ី គ្មានវាសនាជួបគ្នានោះឡើយ។ ដោយអនុវត្តន៍តាមនយោបាយរបស់លោក សម រង្ស៊ី «មានស៊ី អត់សែន មានសែន អត់ស៊ី» នោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះ «មានតែសែន អត់មានស៊ី» នោះទេ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចកម្ចាត់លោក សម រង្ស៊ី ដូចដែលកម្ចាត់ ប៉ុលពត។
* សម្តេចនាយករដ្ឋមន្ត្រីថា គ្មានបរទេសណាមួយមកត្រួតត្រា ឬបញ្ជាសម្តេចនោះឡើយ។