
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានផ្តល់កិត្តិយសដ៏ខ្ពងខ្ពស់ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មានទូទាំងប្រទេសជិត ៥ពាន់នាក់។ ក្នុងជំនួបប្រចាំឆ្នាំជាលើកទី៣នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវដំបូរន្មានជាច្រើន ដើម្បីជាប្រទីបក្នុងការលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែប្រសើរ។ ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីជួបជុំនេះ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយដែលបានជួបជាមួយអ្នកព័ត៌មានជាថ្មីម្តងទៀត។
* សម្តេចនាយករដ្ឋមន្ត្រី បានសង្ឃឹមថា ចំនួនអ្នកព័ត៌មានចូលរួមក្នុងជំនួបនឹងមានការកើនឡើងនៅជំនួបក្រោយៗទៀត ហើយសម្តេចនៅតែស្វាគមន៍ជំនួបនេះជានិច្ច។
* សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងក្លាយជាតួអង្គមួយដែលត្រូវមានជំនួបជាច្រើនប្រចាំឆ្នាំមិនត្រឹមតែអ្នកព័ត៌មានទេ នៅមានជំនួបជាមួយអ្នកសិល្បៈ ជាមួយសមាគមចិន ជាមួយគ្រឹស្តបរិស័ទ និងជាមួយបងប្អូនខ្មែរ-ឥស្លាមជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានបញ្ហាជាច្រើនដែលត្រូវរួមគ្នាដោះស្រាយ មិនមែនជាកាតព្វកិច្ចរបស់អ្នកព័ត៌មាន ឬស្ថាប័នណាមួយនោះឡើយ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានពិចារណាក្នុងការកែប្រែប្រព័ន្ធផ្សាយពីអាណឺឡក់ (Analog) ទៅជាឌីជីថល (Digital)។ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍រួមគ្នាគិតគូរលើបញ្ហានេះ។
* សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការសិក្សាទិដ្ឋភាពច្បាប់ ដើម្បីឈានទៅរកការគ្រប់គ្រងលើឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា បណ្តាប្រទេសនៅតំបន់អឺរ៉ុបសុទ្ធតែមានក្តីបារម្ពពីឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ ហើយប្រទេសទាំងនោះក៏មានច្បាប់គ្រប់គ្រងទៅលើបញ្ហាទាំងពីរនេះផងដែរ។
* សម្តេចតេជោ បានស្នើឲ្យស្ថាប័នព័ត៌មានទាំងអស់ ដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងនូវស្ថានភាពពិតនៅក្នុងសង្គម។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចចង់ឲ្យអ្នកព័ត៌មានធ្វើជាស្ពានចម្លងពីរដ្ឋ ទៅប្រជាជន ពីប្រជាជន ទៅរដ្ឋទាំងបញ្ហានយោបាយ និងបញ្ហាផ្សេងៗទៀត។
* សម្តេចតេជោ ហ៊ុន សែន គាំទ្រចំពោះទស្សនៈដែលលើកឡើងពីឥរិយាបថរបស់ប្រជាពលរដ្ឋ ដែលមិនចូលចិត្តទទួលព័ត៌មានមានប្រយោជន៍។
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើកបេសកកម្មចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសម្រាប់ឆ្នាំ២០១៩។ បេសកកម្មលើកដំបូងសម្រាប់ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ។ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះធ្វើឡើងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ជំនួបសំណេះសំណាលរវាងសម្តេចតេជោ និងកម្មករ កម្មាការិនីនៅថ្ងៃនេះជាជំនួបលើកទី៣ ហើយសម្រាប់ខេត្តតាកែវ។ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើមនៃកិច្ចសំណេះសំណាលនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជូពរកម្មករ កម្មការិនីទាំងអស់ឲ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើននៅក្នុងឆ្នាំថ្មីនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើនរណានឹកស្មានដល់ថា ខេត្តតាកែវមានរោងចក្រផលិតគ្រឿងបង្គំទូរស័ព្ទស្មាតហ្វូន។ នេះហើយជាសមិទ្ធផល៤០ឆ្នាំរបស់កម្ពុជា ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៧ មករា ជារបស់រួម ជារបស់មនុស្សដែលចង់រស់ អត់មានត្រូវការឲ្យនរណាសងនោះឡើយ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សមិទ្ធិផលរយៈពេល ៤០ឆ្នាំក្រោយថ្ងៃរំដោះជាសមិទ្ធិផលដែលនឹកស្មានមិនដល់។ សម្តេចតេជោ បានរំលឹកថា រាជធានីភ្នំពេញគ្មានមនុស្សនៅក្រោយថ្ងៃរំដោះ គឺលំបាកជាងរស់នៅក្នុងព្រៃភ្នំទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទើបមានពេល២០ឆ្នាំប៉ុណ្ណោះក្នុងការអភិវឌ្ឍជាតិ ជាមួយការព្យាយាមរារាំងពីក្រុមជនអគតិ ដោយការធ្វើចលនាញុះញង់ ជនបរទេសកុំឲ្យមកការវិនិយោគនៅកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យកសិកម្មមួយមុខដូចនយោបាយរបស់ ប៉ុលពត នោះទេ...Read More

FN ៖ នៅថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ (ថ្ងៃសីល ថ្ងៃដាច់ខែមិគសិរ) ឆ្នាំរកា ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ គឺជាខួប ៤៣ឆ្នាំហើយ នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានរៀបចំឡើងដោយអង្គការនៃរបបប្រល័យពូជសាសន៍ប៉ុល ពត។
អាពាហ៍ពិពាហ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិ ប៊ុន រ៉ានី ហ៊ុនសែន ដែលរៀបចំឡើងដោយខ្មែរក្រហមនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ជាមួយគូស្រករ ១២គូផ្សេងទៀត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាអាពាហ៍ពិពាហ៍ដ៏សែនសោះកក្រោះគ្មានឡើយសម្លៀកបំពាក់ប្រពៃណី គ្មានឡើយភ្លេងបាយខុនចងចៃ គ្មានឡើយភ្លេងព្រះថោងតោងស្បៃ គ្មានការអញ្ជើញចូលរួមពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួមអបអរសាទរពីមិត្តភក្តិនោះដែរ ពោលឈុតអាពាហ៍ពិពាហ៍មានតែអាវខ្មៅ និងមានតែអង្គការប៉ុណ្ណោះធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។
ក្រោយអាពាហ៍ពិពាហ៍គ្មានឡើយរាត្រីទឹកឃ្មុំ ឬ ក៏ដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តនានាដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការគ្មានការជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះ បានអាហារពេលល្ងាច ជាអាហារ ដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។ រាត្រីទឹកឃ្មុំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅលើផ្ទះប្រជាពលរដ្ឋមួក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ទើបកាត់ផ្តាច់ពីខេត្តកំពង់ចាម) ក្នុងអំឡុងពេលត្រឡប់ពីកន្លែងអាពាហ៍ពិពាហ៍ទៅកាន់មូលដ្ឋានរបស់សម្តេចវិញ។ នៅរាត្រីទឹកឃ្មុំ ជាពេលដែលមានភ្លៀងធ្លាក់យ៉ាងជោកជាំ រហូតមកដល់បច្ចុប្បន្នផ្ទះ និងគ្រែ ទីកន្លែងដែលសម្តេចបានផ្សំដំណេកបានរក្សាទុកនៅឡើយ។
ការបានបាត់បង់កូនប្រុសដំបូងព្រោះការធ្វេសប្រហេសរបស់ឆ្មបខ្មែរក្រហម និងត្រូវព្រាត់ភរិយាទាំងកូនក្នុងផ្ទៃ ដើម្បីចេញតស៊ូរំដោះជាតិ, ការរស់នៅលាក់ប្រវត្តិគ្រប់ទីកន្លែងទាំងកូនក្នុងផ្ទៃ និងការវិលជួបវិញកូនមិនស្គាល់ឥពុក សុទ្ធតែជាប្រវត្តិឈឺចាប់បំផុត និងមិនអាចបំផ្លិចបាននៅក្នុងជីវិតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលជារបបប្រៀបីដូចក្រោមស្បៃអន្ធការ។
ក្នុងពិធីបុណ្យសមុទ្រនៅឯខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ដែលចំនឹងថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងនោះ សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពឲ្យអនុវត្តន៍លើសំណើចំនួន៣ចំណុចរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពអប់រំនៅកម្ពុជា។ សំណើទាំង៣នោះរួមមាន៖ ទី១. បង្កើតក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យកែសម្រួលគុណវុឌ្ឍជាតិកម្ពុជា, ទី២. បង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយក្រសួងអប់រំ និងទី៣. បង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា ជាមួយក្រសួងសុខាភិបាល។ សំណើទាំង៣របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា បានធ្វើឡើងក្នុងពេលថ្នាក់ដឹកនាំសមាគមមួយនេះដឹកនាំដោយលោក ហេង វ៉ាន់ដា ប្រធានសមាគម ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឲ្យដឹងថា សំណើទាំង៣នេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រេចថាទី១. បង្កើតគណៈកម្មការរួមមួយរវាងស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានអប់រំទាំងអស់, ទី២. ជូនលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាប្រធាន និងទី៣. បង្កើតលេខាធិការដ្ឋានមួយនៅក្នុងក្រោមចំណុះក្រសួងអប់រំ ហើយនៅពេលគណៈកម្មការនេះបង្កើត ត្រូវពិនិត្យបង្កើតយន្តការមួយឲ្យបានច្បាស់លាស់ និងត្រូវរៀបចំពិនិត្យឡើងវិញនូវអនុក្រឹត្យពាក់ព័ន្ធគុណវុឌ្ឍជាតិ ដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។
ក្នុងជំនួបនោះ លោក ហេង វ៉ាន់ដា ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោពីសកម្មភាពរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាឆ្នាំកន្លងទៅ ពាក់ព័ន្ធវិស័យអប់រំផង ពាក់ព័ន្ធនឹងវិស័យមនុស្សធម៌ផង រួមទាំងបញ្ហាសង្គមផង។ លើសពីនេះទៀត លោកក៏បានគោរពជម្រាបជូនសម្តេចតេជោ អំពីយុទ្ធសាស្រ្តរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ឆ្នាំកន្លងមក មានសំណើជាច្រើនពាក់ព័ន្ធការអនុគ្រោះពន្ធលើបរិក្ខារអប់រំជាដើម ប៉ុន្តែជំនួបលើកនេះពុំមានសំណើទៀតឡើយ គឺមានតែសំណូមពរទាក់ទងការបង្កើនគុណភាព ប្រសិទ្ធភាព នៃដំណើរការការងារលើវិស័យអប់រំ ដែលនេះបង្ហាញឲ្យឃើញពីការរួមចំណែកដល់ការលើកកម្ពស់អប់រំនៅកម្ពុជា។
សូមបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានចងក្រងឡើងបណ្តុំគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ក្នុងបំណងចូលរួមជារាជរដ្ឋាភិបាលកម្ពុជាក្នុងលើកកម្ពស់ការសិក្សានៅថ្នាក់ឧត្តមសិក្សាឲ្យកាន់តែល្អប្រសើរ។ សមាគមមួយនេះ តែងទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាគ្នា...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងសប្បុរសជន រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមកសាងវិមានឈ្នះឈ្នះ និងរៀបចំពិធីសម្ពោធជាផ្លូវ ដើម្បីអបអរខួបលើកទី២០ នៃនយោបាយឈ្នះឈ្នះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៨។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានរៀបចំពិធីឆ្លងឆ្នាំសកល នៅវិមានឈ្នះឈ្នះ នាយប់មិញប្រកបដោយជោគជ័យ និងអរគុណដល់ជនរួមជាតិ ដែលបានចូលរួមថែរក្សា ការពារសន្តិភាព។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ សិល្បករ សិល្បការិនី ម្ចាស់ឧបត្ថម្ភ និងដៃគូពាក់ព័ន្ឋទាំងអស់ ដែលបានចូលរួមរៀបចំចាត់ចែង នៅក្នុងថ្ងៃឆ្លងឆ្នាំសកលកាលពីយប់មិញ ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ សូមអរគុណដល់ក្រសួងការពារជាតិ ក្រុមហ៊ុនលីយ៉ុងផាត់ សប្បុរសជន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការកសាងវិមាន ឈ្នះ ឈ្នះ និងបានជួយរៀបចំសម្ពោធជាផ្លូវការ ដើម្បីអបអរសាទរខួបលើកទី២០ នៃនយោបាយ ឈ្នះ ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០១៨) ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនឥតឈប់ឈរមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះដែរ អរគុណបងប្អូនជនរួមជាតិ ដែលបានលះបង់គ្រប់យ៉ាងចូលរួមថែរក្សា ការពារសន្តិភាព ដើម្បីប្រទេសយើងកាន់តែមានឱកាសអភិវឌ្ឍអោយកាន់តែរីកចម្រើនទៅមុខជាបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមឆ្លងឆ្នាំសកលកាលពីយប់មិញនៅ វិមាន ឈ្នះ ឈ្នះ ប្រកប ដោយបរិយាកាសសប្បាយរីករាយក្រៃលែង ជាពិសេស ការអុជកាំជ្រួចរយៈពេលជាង៥០នាទីដើម្បីអបអរសាទរឆ្នាំសកលថ្មី២០១៩។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សម្តេច...Read More

FN ៖ នៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន។
ពិធីសម្ពោធវិមានដែលជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ ពន្លត់នូវភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាពនេះ ក៏ដូចជាការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅកម្ពុជា ប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះឧទ្ទិសសមិទ្ធិផលនេះដល់ជនរួមជាតិទាំងអស់ ដែលបានទទួលបានផលពីនយោបាយឈ្នះឈ្នះនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះឈ្នះនេះ ជារបស់រួមរបស់កម្ពុជា បើទោះបីមានជនខ្លះបានបដិសេធ តែពួកគេក៏កំពុងទទួលបានសមិទ្ធិផលនៃនយោបាយឈ្នះឈ្នះនេះផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានបួងសួងសូមឲ្យសមិទ្ធិផលកើតចេញពីនយោបាយឈ្នះឈ្នះនេះ បន្តស្ថិតនៅគង់វង្សជាអមតៈ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុវត្តន៍នយោបាយឈ្នះឈ្នះនេះលំបាកខ្លាំងណាស់ ព្រោះតែភាពអតុល្យភាពនៃកងកម្លាំង ជាពិសេសការប៉ះប៉ោររបស់កងកម្លាំងខ្មែរក្រហម ដែលដំបូងឡើយមានតែពីរកងពលប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ផលលំបាកមួយទៀត គឺការប្រឹងប្រែងយកអតីតមេខ្មែរក្រហមលោក អៀង សារី មកធ្វើជាឆ័ត្រនយោបាយ ដើម្បីប្រមូលកងទ័ពខ្មែរក្រហមមកចុះចូលជាមួយរាជរដ្ឋាភិបាល។ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានគោរពថ្លែងអំណរព្រះគុណដល់ព្រះបរមរតនកោដ្ឋ ដែលបានគាំទ្រការងាររបស់សម្តេចក្នុងការលើកលែងទោសលោក...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបថា នៅក្នុងជំនួបនេះ លោក ង៉ូ បានគោរពការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យ ពីការបោះឆ្នោតនាពេលកន្លងមក និងជោគជ័យនៃសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលដទៃទៀត ដែលកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
លោក ង៉ូ បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីជំនួបនិងកិច្ចព្រមព្រៀងជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩ ដែលរួមមាន កិច្ចការពង្រឹងសមត្ថភាព កងទ័ពនិងកងទ័ព សហប្រតិបត្តិការ ក្នុងការសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយ ដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម រួមជាមួយនឹង កិច្ចសហប្រតិបត្តិការផ្សេងទៀត។
លោក ង៉ូ ក៏បានបញ្ជាក់ឲ្យដឹងថា ប្រទេសវៀតណាម បានសម្រេចផ្តល់ថវិកាចំនួន១០លានដុល្លារ ដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិរបស់កម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ ចំពោះកិច្ចពិភាក្សា និងការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរកម្ពុជា-វៀតណាម ហើយក៏បានលើកទឹកចិត្ត ឲ្យស្ថាប័នទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ហើយក៏បានផ្តល់អនុសាសន៍ ដល់លោក ង៉ោ ផងដែរ ថា ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ សង្គ្រោះគ្រោះមហន្តរាយនោះ គួរគប្បីណា កំណត់ទីតាំងភូមិសាស្រ្តជាក់ស្តែង ថាទីតាំងណា ដែលអាចរងគ្រោះដោយសារទឹកជំនន់ និងទីតាំងណារងគ្រោះ ដោយសារភ្លើងឆេះព្រៃ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ បានអនុញ្ញាតឲ្យលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា នៅក្នុងជំនួបនោះលោក វ៉ាង បានបង្ហាញមោទនភាព និងរីករាយ ដែលត្រូវបាន តែងតាំង ជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅពេលនេះ គឺស្របទៅនឹងខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។
ក្នុងន័យនេះ លោកបានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះមុខសម្តេចតេជោ ថា នៅក្នុងការបំពេញ បេសកកម្មការទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីផលប្រយោជន៍។ ជាក់ស្តែងសម្រាប់ប្រជាជនប្រទេសទាំងពីរ ជាពិសេសកម្ពុជា ដែលជាមិត្តចាស់មិត្តល្អ និងមិត្តដែកថែប របស់ចិន។
ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោក វ៉ាង ដែលត្រូវបានរដ្ឋាភិបាលចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានឯកភាពជាមួយការលើកឡើងរបស់លោក វ៉ាង ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា-ចិន ដោយសម្តេច បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានវិវឌ្ឍន៍ជាច្រើនដំណាក់មកហើយ រហូតមកដល់ពេលបច្ចុប្បុននេះ បានក្លាយជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្លាយជាមិត្តដែកថែបជាមួយគ្នាទៀតផង។
សម្តេចបានលើកទឹកចិត្ត ដល់លោក វ៉ាង ក្នុងការបំពេញបេសកកម្មការទូតរបស់ខ្លួន ធ្វើយ៉ាងណាជំរុញឲ្យទទួលបានជោគជ័យរាល់គម្រោង ដែលមេដឹកនាំប្រទេសទាំងពីរ បានចុះហត្ថលេខារួមគ្នា រួចមកហើយ។ សម្តេចក៏ស្នើឲ្យភាគីចិន បន្តស្វែងរកនូវកិច្ចសហប្រតិបត្តិការ ផ្សេងៗទៀត លើគ្រប់វិស័យ ដើម្បីការរីកចម្រើននៃប្រទេសទាំងពីរ។
សម្តេចក៏បានជូនពរឲ្យលោក វ៉ាង ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook បានអំពាវនាវដល់បងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ អញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះឲ្យបានច្រើនកុះករ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
សម្តេចបានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «វិមានឈ្នះ ឈ្នះ នឹងសម្ពោធនៅថ្ងៃស្អែកទី ២៩ ធ្នូ ២០១៨។ កម្ពុជាអបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។
វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផាត់»៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាជំនួបលើកចុងក្រោយហើយសម្រាប់ឆ្នាំ២០១៨នេះ។ ពេញមួយឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ៣៦លើក ហើយមានកម្មករ កម្មការិនី បានជួបសំណេះសំណាលសរុបប្រមាណ ៥៩៦,១១៩នាក់។ តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន៦១លើក ដោយមានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៨៧៥,១៧៣នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកម្មករ កម្មការិនី នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណ ១៨២ដុល្លារហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីថា នេះជាបំណងប្រាថ្នារបស់សម្តេច។
* សម្តេចតេជោ បានថ្លែងថា ប្រាក់ឈ្នួលអប្បបរមា១៨២ដុល្លារនៅឆ្នាំ២០១៩ មិនទាន់អាចបំពេញបំណងប្រាថ្នារបស់កម្មករ កម្មការិនីបាននៅឡើយនោះទេ ប៉ុន្តែសម្រាប់ស្ថានភាពប្រទេសកម្ពុជាដែលធ្លាប់តែខ្ទេចខ្ទាំ និងការហែកហួរដោយភ្លើងសង្គ្រាមពីអតីតកាល ការឈានមកដល់ដំណាក់កាលនេះគឺជារឿងដ៏ល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈជំនួបជាបន្តបន្ទាប់ជាមួយកម្មករ កម្មការិនី បញ្ហាជាច្រើនត្រូវបានដោះស្រាយ។
* សម្តេចតេជោ បានលើកឡើងថា អ្នកដែលពេបជ្រាយឲ្យសម្តេចរឿងសុំឲ្យកម្មការិនីមានផ្ទៃពោះចេញមុនម៉ោងឲ្យបាន១៥នាទី គឺជាការមើលស្រាលលើការចាត់ចែងការងារ,
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ កម្ពុជាអាចទទួលបានចំណូលប្រមាណជា ២២ពាន់លានដុល្លារអាមេរិកពីការជីករ៉ែទីតាញ៉ូម នៅរមណីយដ្ឋានជីផាត ក្នុងស្រុកជីផាត ខេត្តកោះកុង ដើម្បីការពារនូវបរិស្ថាន។ ចំណុចនេះផ្ទុយពីប្រទេសបារាំង ដែលសុខចិត្តបោះបង់ចោលបញ្ហាបរិស្ថាន ហើយជីកយករ៉ែទីតាញ៉ូមជំនួសវិញ។
ជាថ្មីម្តងទៀតក្នុងជំនួបពិភាក្សាការងារជាមួយលោក ប្រ៊ូយណូ បូដាដ (Bruno Bodard) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងខេត្តកោះកុង ទីដែលប្រារព្ធពិធីបុណ្យសមុទ្រលើកទី៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាមិនអនុញ្ញាតឲ្យមានការជីករ៉ែទីតាញ៉ូមនៅរមណីយដ្ឋានជីផាត ក្នុងស្រុកជីផាត ខេត្តកោះកុងនោះឡើយ បើទោះបីការជីករ៉ែនេះអាចឲ្យកម្ពុជាទទួលបានចំណូលរហូតដល់ ២២ពាន់លានដុល្លារអាមេរិកក៏ដោយនោះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំណូលពីការជីករ៉ែទីតាញ៉ូមនេះ អាចធ្វើឲ្យកម្ពុជាអភិវឌ្ឍន៍ប្រទេសដោយមិនបានខ្ចីថវិកាពីបរទេសនោះឡើយ ប៉ុន្តែសម្តេចមិនអនុញ្ញាតនោះឡើយព្រោះវាធ្វើហិនហោចព្រៃឈើតំបន់នោះ ហើយអាចធ្វើឲ្យប៉ះពាល់ដល់ទឹកសមុទ្រថែមទៀតផង។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍សម្តេចតេជោមកប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា «សម្តេចបានមានប្រសាសន៍ថា នៅជីផាតនេះ គោលនយោបាយរបស់យើងច្បាស់លាស់ ហើយដាច់ខាត គឺមិនឲ្យជីករ៉ែទីតាញ៉ូមនេះទេ ព្រោះត្រូវបំផ្លាញព្រៃអស់ពីរម៉ឺនហិកតា ហើយពេលយករ៉ែទៅ គឺទឹកភ្លៀងមកដីក្រហមវាហូរចូលសមុទ្រធ្វើឲ្យទឹកសមុទ្រពណ៌ខៀវស្រងាត់ទៅជាពណ៌ក្រហម។ គោលនយោបាយរបស់សម្តេច គឺដាច់ខាតមិនចង់បានលុយហ្នឹងទេ គឺថែរក្សាបរិស្ថាន»។
ការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យ លោក ប្រ៊ូយណូ បូដាដ ជាជនជាតិបារាំង បានស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ឆន្ទៈនេះ។ លោក ប្រ៊ូយណូ បូដាដ បានលើកឡើងថា ឆន្ទៈរបស់សម្តេចតេជោ គឺផ្ទុយពីរដ្ឋាភិបាលប្រទេសបារាំងរបស់លោក ដែលសុខចិត្តជីកយករ៉ែទីតាញ៉ូម ដោយមិនខ្វល់ពីការប៉ះពាល់ដល់បរិស្ថាននោះឡើយ៕
...
Read More
FN ៖ ដោយមានការគាំទ្រពីក្លឹបឆ្នេរស្អាតបំផុតនៅលើពិភពលោកនោះ កម្ពុជាគ្រោងរៀបចំឲ្យមានការប្រណាំងកង់កម្រិតអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរ។
គម្រោងបង្កើតព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រ៊ូយណូ បូដាដ (Bruno Bodard) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើពិភពលោក នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងខេត្តកោះកុង ទីដែលប្រារព្ធពិធីបុណ្យសមុទ្រលើកទី៧។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកអគ្គនាយក បានជជែកគ្នាច្រើនទៅលើការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។ ជាពិសេសធ្វើយ៉ាងណាឲ្យឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជាបន្តរក្សាបាននូវភាពស្រស់ស្អាតជាមួយបរិស្ថានល្អ។
ក្នងជំនួបនេះលោក ប្រ៊ូយណូ បូដាដ ដែលជាអ្នកបានជួយជ្រោមជ្រែងឲ្យកម្ពុជាបានដាក់ឆ្នេរនៅក្នុងខេត្តកោះកុង ព្រះសីហនុ កំពត និងកែបចូលទៅក្នុងក្លឹបឆ្នេរស្អាតបំផុតនៅលើពិភពលោកនោះ បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងចំពោះភាពស្រស់ស្អាតនៃឆ្នេរសមុទ្ររបស់ខ្មែរ។ ជាពិសេសលោកបានសរសើរខេត្តកោះកុង ដែលមានទាំងទាក់ថ្លាក់ ព្រកោងកាង និងឆ្នេរសមុទ្រស្អាត ជាចំណុចទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរណ៍។
ក្រៅពីការពិភាក្សាលើបញ្ហាអភរិក្ស និងការថែរក្សាបរិស្ថាននៅតំបន់ឆ្នេរហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រ៊ូយណូ បូដាដ ក៏បានជជែកលើគម្រោងមួយចំនួនដើម្បីផ្សព្វផ្សាយតំបន់ឆ្នេររបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
បើតាមលោក ស្រ៊ី ថាមរ៉ុង្គ គម្រោងដែលសម្តេចតេជោ ហ៊ុន សែន និងលោក ប្រ៊ូយណូ បូដាដ គ្រោងបង្កើតឡើងដើម្បីផ្សព្វផ្សាយពីសក្តានុពលតំបន់ឆ្នេររបស់កម្ពុជានោះ មានដូចជាការបង្កើតព្រឹត្តិការណ៍ប្រណាំងកង់អាជីពកម្រិតអន្តរជាតិ និងការរៀបចំមហាសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើពិភលោកនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការរៀបចំមហាសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅតំបន់អភិវឌ្ឍន៍ទេសចរណ៍ «តារាសាគរ» ដែលស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុងនេះតែម្តង។ សម្តេចតេជោ រំពឹងថា ការរៀបចំព្រឹត្តិការណ៍មហាសន្និបាតនេះ នឹងធ្វើឲ្យមានការទាក់ទាញ និងចាប់អារម្មណ៍កាន់តែខ្ពស់ថែមទៀតសម្រាប់វិស័យទេសចរណ៍មកកាន់កម្ពុជា។
សម្រាប់ព្រឹត្តិការណ៍ប្រណាំងកង់អាជីពកម្រិតអន្តរជាតិ បើតាមលោក ប្រ៊ូណូ បូដាដ គឺចង់ឲ្យការជិះប្រណាំងពីតំបន់អភិវឌ្ឍន៍ «តារាសាគរ» ឆ្ពោះទៅកាន់ភ្នំបូកគោក ហើយជិះចុះពីភ្នំបូកគោឆ្ពោះកាន់ខេត្តកែប កំពត...Read More
ទៅមុខថយក្រោយ