
FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ពិធីអបអរសាទរដែលនឹងធ្វើឡើងយ៉ាងមហោឡារឹកនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ក៏នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធា របស់បណ្តាប្រទេសនានាផងដែរ។ ក្រៅពីនោះនាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើននឹងត្រូវយកមកបង្ហាញផងដែរ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេតេជោ ហ៊ុន សែន ថ្លែងទៅកាន់កងទ័ព និងប្រជាពលរដ្ឋកម្ពុជាទាំងអស់៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះខួប២០ឆ្នាំថ្ងៃកំណើតបញ្ជាការដ្ឋានកងទ័ពជើងគោក និងបានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ មាស សុភា ដែលបានដឹកនាំកងទ័ពជើងគោកនាពេលកន្លងទៅ និងអរគុណដល់អតីតយុទ្ធជន យុទ្ធនារីទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលឃើញកងទ័ពជើងគោកបានរីកធំធាត់ដូចពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននៅមានទាហានស៊ីឈ្មោះអ្នកដទៃ។ កងទ័ពស៊ីឈ្មោះនេះ គឺមានតាំងពីពេលកម្ពុជាកាត់បន្ថយកងទ័ពក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩៣ រូបសម្តេច និងនាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវបានគេចាប់ឃុំក្នុងផ្ទះ
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីបញ្ចៀសការបង្ហូរឈាម សម្តេចបានប្រាប់អ្នកចាប់សម្តេចថា សម្តេចសុខចិត្តចុះចេញពីតំណែង ហើយឲ្យគេធ្វើជានាយករដ្ឋមន្ត្រីជំនួសសម្តេច។
* សម្តេចតេជោ បានថ្លែងទៀតថា បំណងលាលែងចុះចេញពីតំណែងរបស់សម្តេចត្រូវបាននាយឧត្តមសេនីយ៍ ទៀ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ នៅក្នុងជំនួបដែលធ្វើឡើងនៅមហាវិមានប្រជាជនចិន លោក វ៉ាង យ៉ាង មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយគួសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោមកប្រទេសចិននៅពេលនេះ គឺជាការរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន។
លោកបានមានប្រសាសន៍ថា សម្តេចតេជោគឺជាមេដឹកនាំនយោបាយមួយរូបដែលមានបទពិសោធន៍ច្រើនហើយ លោកក៏បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០១៨ កន្លងទៅនេះ ដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះភ្លូកទឹកភ្លូកដី និងបានអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីទៀតជានាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាសាជាថ្មីទៀត។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអរគុណចំពោះពាក្យពេចន៍ និងចំពោះការស្វាគមន៍របស់ភាគីចិនក្នុងទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ។ សម្ដេចតេជោក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយកមន្ត្រីបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចគឺមានសារៈសំខាន់នេះមិនត្រឹមតែសម្ដេចនោះទេ គឺរួមទាំងសម្រាប់បម្រើផលប្រយោជន៍នៃប្រទេសទាំងពីរដើម្បីចូលរួមចំណែកលើកម្រិតទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅឆ្នាំ២០១៨ កន្លងទៅនេះគឺប្រទេសកម្ពុជា និងប្រទេសចិន បានប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយសម្តេចបានរំលឹកពី ទំនាក់ទំនង និងតួនាទីរបស់សម្ដេចឪ ព្រះនរោត្តមសីហនុ ជាមួយថ្នាក់ដឹកនាំចិន ដូចជា លោកប្រធាន ម៉ៅ សេទុង និងស៊ូ អីនឡាយជាដើម ដែលបានបង្កើតទំនាក់ទំនងទ្វេភាគីនាពេលនោះរវាង ប្រទេសយើងទាំងពីរ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាពិសេសដោយសារព្រះអង្គបានចាប់ផ្ដើមក្នុងការកសាងទំនាក់ទំនងរវាងចិន និងកម្ពុជាដែលទោះបីជានៅពេលនោះស្ថានភាពអន្តរជាតិ មិនផ្ដល់អនុគ្រោះសម្រាប់កម្ពុជាក៏ដោយ ក៏ប៉ុន្តែកម្ពុជាបានគាំទ្រប្រទេសចិនជាពិសេសកៅអីនៅអង្គការសហប្រជាជាតិ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលនេះដោយសារសម្ដេចឪមានចក្ខុវិស័យយូរអង្វែងដែលគិតថា ពេលនោះគឺចិនអាចតំណាងនៃប្រទេសចិនទាំងមូល ដូច្នេះសម្ដេចក៏បានគោរពនូវចក្ខុវិស័យយូរអង្វែងរបស់ព្រះអង្គ ក្នុងការកសាងទំនាក់ទំនងចាប់ពីដើមទីរហូតមកដល់ពេលនេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងពិតជាបានទទួលផលប្រយោជន៍ច្រើនពីប្រទេសចិន ហើយការរីកចម្រើននេះមិនត្រឹមតែខ្លួនឯងទេ គឺសម្រាប់ប្រទេសដទៃផ្សេងទៀតផងដែរ។...Read More

FN ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក លី ចាន់ស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន។ លោក លី ចាន់ស៊ូ មានប្រសាសន៍ថា សភាគឺតំណាងឲ្យប្រជាជនចិនទាំងអស់ បានចាត់ទុកសម្ដេចតេជោគឺជាមេដឹកនាំដែលល្បីល្បាញមួយរូបដែលប្រជាជនចិនបានស្គាល់ស្ទើរតែគ្រប់គ្នា។ លោកបានបន្តថា បានក្រោមការដឹកនាំរបស់សម្ដេចតេជោ គឺសម្តេចបានអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា ហើយមិនត្រឹមតែប៉ុណ្ណោះសម្ដេចតេជោបានកសាង និងពង្រឹពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជាធ្វើឲ្យមានការកើនឡើងនិងការអភិវឌ្ឍឥតឈប់ឈរ។
លោក លី ចាន់ស៊ូ បានមានប្រសាសន៍ថា កន្លងមកសម្ដេចតេជោបានគាំទ្រនូវផលប្រយោជន៍ស្នូលនៃប្រទេសចិន ជាពិសេសនៃនយោបាយចិនតែមួយ។ ហើយលោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដែកថែបនៃប្រទេសចិន ហើយឆ្លៀតឱកាសនោះ លោកក៏បានអបអរសាទរសម្ដេចតេជោ ដែលទទួលបានជោគជ័យនៃការបោះឆ្នោតកាលពី២០១៨ កន្លងទៅនេះ ជាពិសេសសម្ដេចបន្តដឹកនាំប្រទេសកម្ពុជាជាបន្តទៀត។ លោកបានគូសបញ្ជាក់ផងដែរថា ប្រទេសចិននឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសលើនៃការអភិវឌ្ឍដែល ប្រទេសកម្ពុជាជ្រើសរើសជាពិសេសបន្តមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចជាពិសេសនៅក្រោមការជំរុញធ្វើយ៉ាងណាឲ្យគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង។
លោកក៏បានមានប្រសាសន៍ផងដែរថា ជំនួបរវាងប្រធានាធិបតី ស៊ី ជិនពីង ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ រួមទាំងពិធីជប់លៀងផងដែរនេះ គឺបានឆ្លុះបញ្ចាំងទំនាក់ទំនងពិសេសរវាងចិន និងកម្ពុជាហើយលោកក៏បានបញ្ជាក់ផងដែរថា សម្រាប់កិច្ចនេះគឺនឹងទទួលបាននូវសមិទ្ធផលជាច្រើន ជាពិសេសនឹងនាំឲ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីទៀត។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចសូមអរគុណលោក លី ចាន់ស៊ូ សម្រាប់ពាក្យពេចន៍ទាំងឡាយនូវការអបអរសាទរ ចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា។ សម្តេចតេជោក៏បានអរគុណដល់ថ្នាក់ដឹកនាំចិន ដែលជារឿយៗតែងតែទទួលនូវព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមកកាន់ប្រទេសចិន ហើយដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនងក៏ដូចជា កិច្ចសហប្រតិបត្តិការកម្ពុជាចិនឲ្យសម្ដេចចាត់ទុកថា ជំនួយចិននឹងកម្ពុជានេះ គឺជាការរួមចំណែកសំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចគឺផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មានលក្ខណៈពិសេសដោយសារភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាពិសេសការសម្រេចបាននូវសមិទ្ធផល ជាផ្លែផ្កាមួយចំនួនលើសពីគោលដៅកំណត់ ដូចជាទំហំពាណិជ្ជកម្ម ភាគីទាំងពីរកំណត់សម្រេចឲ្យបាន ៥ពាន់លាននៅឆ្នាំ២០២០។ ប៉ុន្តែនៅឆ្នាំ២០១៧ទំហំពាណិជ្ជកម្មបានកើនឡើងដល់ជិត ៧ពាន់លានដុល្លារទៅហើយ។
វិស័យទេសចរណ៍វិញកំណត់ត្រឹមតែ ០.០១ភាគរយ នៃប្រជាពលរដ្ឋចិន គឺស្មើនឹង១.៣លាននាក់ តែមកដល់ឆ្នាំ២០១៨...Read More

FN ៖ បន្ទាប់បានជួបពិភាក្សាលើការងារសំខាន់ៗមួយចំនួនរួចហើយនោះនៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាសំខាន់ៗចំនួន៨។ ឯកសារនៃកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖
ទី១. លិខិតប្តូរសារស្តីពីគម្រោងកែលំអរផ្លូវជនបទជំហានទី២ ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
ទី២. លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
ទី៣. លិខិតប្តូរសារស្តីពីគម្រោងការងារវិស្វកម្មសម្រាប់គាំទ្រ ដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
ទី៤. លិខិតបញ្ជាក់ការប្រគល់ ទទួលស្តីពីគម្រោងអគារអង្គរក្ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ទី៥. លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ ដែលរងការខូចខាតដោយទឹកចំនន់ ចុះហត្ថលេខារវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ទី៦. លិខិតបញ្ជាក់ការប្រគល់ ទទួល ស្តីពីគម្រោងជួសជុលប្រាសាទតាកែវ ចុះហត្ថលេខារវាងលោក ថោង ខុន...Read More

FN ៖ ប្រធានក្រុមប្រឹក្សាភិបាលធនាគារចិន លោក ឆេន ស៊ីឈីង (Chen Siqing) បានចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសចិន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ។
នៅក្នុងជំនួបសម្តែងការគួរសមនោះ លោក ឆេន ស៊ីឈីង (Chen Siqing) បានអះអាងប្រាប់សម្តេចតេជោ ហ៊ុន សែន ថាលោកនឹងបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសគឺផ្តល់ទុនសម្រាប់ក្រុមហ៊ុននានាវិនិយោគ នៅក្នុងប្រទេសកម្ពុជា។
លោក ឆេន ស៊ីឈីង (Chen Siqing) ប្រធានក្រុមប្រឹក្សាភិបាលធនាគារចិន បានថ្លែងថា ធនាគាររបស់លោកបានធ្វើការជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ តំណាងធនាគារបានលើកឡើងថា នៅក្នុងប្រទេសចិន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តភ័ក្តិចាស់របស់ប្រទេសចិន ហើយកន្លងមកនេះភាគីចិនតែងតែចាត់ទុកទំនាក់ទំនង សម្តេចនាយករដ្ឋមន្ត្រី ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង មានលក្ខណៈជិតស្និទ្ធ និងស្និទ្ធស្នាល។
តំណាងភាគីចិន បានថ្លែងថា លោកពិតជាអរគុណចំពោះការគាំទ្រកន្លងមករបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាល។ លោកនឹងប្រឹងប្រែងធ្វើយ៉ាងណាឱ្យគំនិតផ្តួចផ្តើមនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា មានការស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នា។
តំណាងភាគីចិន បានលើកឡើងថា ក្រោយពេលបានស្តាប់ប្រសាសន៍របស់សម្តេចហើយ លោកវាយតម្លៃកម្ពស់ចំពោះចក្ខុវិស័យដឹកនាំរបស់សម្តេច ពោលសម្តេចមានចក្ខុវិស័យដឹកនាំច្បាស់លាស់ក្នុងការធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីតម្រូវការនៃទុនជាច្រើន ហើយសព្វថ្ងៃនេះចិន មានទុនច្រើន ហើយមានសាខាច្រើននៅលើពិភពលោក ដូច្នេះធនាគារចិនអាចជួយសម្រេចនូវតម្រូវការមួយនេះ។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានធនាគារចិន អញ្ជើញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យគម្រោងវិនិយោគនានា ដែលគាំទ្រដោយធនាគារចិន។
សម្តេចតេជោ ក៏បានមានប្រសាសន៍ដែរថា សម្តេចចង់ឃើញឱ្យមានការចុះកិច្ចព្រមព្រៀងនៃគម្រោងទាំងឡាយដែលស្ថិតនៅក្រោមគម្រោងនយោបាយខ្សែក្រវាត់ និងផ្លូវ។...Read More

FN ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃទី៣ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា លោក ហ៊ូ ឈុនហ៊័រ (Hu Chun Hau) ឧបនាយករដ្ឋមន្រ្តីចិន លោកស្រី កាវ យ៉ាន (Gao Yan) ប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកា ស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន។
ពិធីដ៏មានអត្ថន័យនេះក៏មានការអញ្ជើញចូលរួមពី មេដឹកនាំជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជននៃប្រទេសទាំងពីរប្រមាណ៨០០នាក់។
នៅក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ចិននោះ លោកស្រី កាវយ៉ាង ប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន និងលោកអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន មានប្រសាសន៍សំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីបើកវេទិកាជំរុញ ពាណិជ្ជកម្មកម្ពុជា ចិន នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលនេះគឺជាឱកាសដ៏ល្អ និងផ្តល់នូវភាពជឿជាក់សម្រាប់អ្នកវិនិយោគទុនចិន និងអ្នកវិនិយោគបរទេសដទៃទៀត ក្នុងការមកបណ្តាក់ទុកវិនិយោគ ក្នុងប្រទេសកម្ពុជា។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងថា នេះគឺជាឱកាសដ៏ប្រពៃមួយ សម្រាប់ពាណិជ្ជករនៃប្រទេសទាំងពីរបានទទួលនូវអនុសាសន៍ពីប្រមុខរដ្ឋាភិបាលនៃប្រទេសតាំងពីរ ហើយក៏ជាឱកាសដ៏ថ្លៃថ្លាក្នុងការជួយឲ្យពួកគាត់ បានជួបពិភាក្សាស្វែងយល់ពីសកតានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ដើម្បីធ្វើពាណិជ្ជកម្មនិងវិនិយោគ ស្របតាមគោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយ និងសម្រាប់ជាឧត្តមប្រយោជន៍ផ្ទាល់នៃពាណិជ្ជករ និងវិនិយោគិន។ លោករដ្ឋមន្រ្តីមានបន្តថា កម្ពុជា ចិន បានរៀបចំវេទិកាជំរុញពាណិជ្ជកម្មកម្ពុជា ចិន ចំនួន៩លើករួចមក ក្នុងប្រទេសចិន ជាមួយគ្នានេះលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា ចិន បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ចំនួន៤ នៅទីក្រុងមួយចំនួន នៃប្រទេសចិន...Read More

FN ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ប្រធានាធិបតីមហាយក្សចិន ក៏បានបង្ហាញជំនឿជាក់ថា កម្ពុជានឹងរីកចម្រើនកាន់តែខ្លាំងក្នុងរយៈពេល៦០ឆ្នាំទៅមុខក្នុងការធ្វើទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយប្រទេសចិន។ ការអះអាងរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។ ក្នុងជំនួបពិភាក្សានោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ចាត់ទុកដំណើរទស្សនកិច្ចវផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសចិន គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែខ្ពស់ត្រដែតថែមទៀត។ លោកប្រធានាធិបតីក៏បានគូសបញ្ជាក់ពីខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។
លោកប្រធានាធិបតីក៏បានបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខណ្ឌ ខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងនោះភាគីទាំងសងខាងនឹងបន្តយកចិត្តទុកដាក់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។
លោក ស៊ី ជីនពីង បានលើកឡើងថា «បច្ចុប្បន្ននេះទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈនេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត»។
លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា «កម្ពុជានឹងទទួលបាននូវភាពជោគជ័យថែមទៀត ក្នុងរយៈពេល៦០ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ ចិនសូមគាំទ្រចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ»។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការសាជាថ្មីម្តងទៀត ក្នុងប្រទេសចិន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែទទួលនូវព្រះរាជបដិសណ្ឋារកិច្ចចំពោះព្រះវត្តមានព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ក៏ដូចជាយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ។
ក្នុងជំនួបនេះ សម្តេចតេជោ ក៏បានលើកពីបញ្ហាមួយចំនួនពាក់ព័ន្ធទំនាក់តំនងនៃប្រទេសទាំងពីរ។ សម្តេចតេជោបានជំរាបប្រធានាធិបតីចិន អំពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ពិសេសស្ថានការណ៍ក្រោយការបោះឆ្នោតសកល រួមនឹងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានគណបក្សនយោបាយចូលរួមចំនួន១៩គណបក្ស។...Read More

FN ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយប្រមាណ ៤ពាន់លានយ័ន ស្មើនឹងជិត ៦០០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍នៅកម្ពុជាចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ លោកប្រធានាធិបតី ក៏បានប្រកាសបន្តនាំអង្ករកម្ពុជាទៅកាន់ប្រទេសចិនឲ្យបាន ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០១៩នេះ ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា។
ការប្រកាសរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងជំនួបនេះក្រៅពីការប្រកាសផ្តល់ជំនួយជិត ៦០០លានដុល្លារ និងទិញអង្ករកម្ពុជា ៤០ម៉ឺនតោនក្នុងមួយឆ្នាំទៅ លោក ស៊ី ជីនពីង ក៏បានប្រកាសខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ហើយនឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
...
Read More
FN ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏មានជំនួបដាច់ដោយឡែកពីគ្នាចំនួនពីរផ្សេងទៀត គឺជំនួបពិភាក្សាការងារជាមួយលោកស្រី Gu Xiulian ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និង លោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។
ក្នុងឱកាសចូលជួបសម្តែងការគួរសម ក៏ដូចជាពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នោះ លោកស្រី Gu Xiulian មានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ នៃសមាគមមិត្តភាពចិន-កម្ពុជា បានជួបសំណេះសំណាល នៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងឱកាសដែលរូបសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការដ៏មមាញឹកបំផុតនេះ។
លោកស្រីក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពីភាពរីកចម្រើនធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រទេសទាំងពីរចិន និងកម្ពុជា បានបង្កើតឡើងនូវ សមាគមមិត្តភាពចិន-កម្ពុជា កាលពីពេលកន្លងទៅ។ លោកស្រីក៏បានជំរាបជូនសម្តេចតេជោដែរថា សមាគមមិត្តភាពចិន-កម្ពុជា មានសមាជិកចូលរួមគឺជាអតីតមន្ត្រីការទូតរបស់ប្រទេសចិន ប្រចាំកម្ពុជា និងអ្នកមួយចំនួនទៀត ក៏ជាអ្នកធ្លាប់បំពេញការងារមនុស្សធម៌ក្នុងប្រទេសកម្ពុជា។
លោកស្រីក៏បានសំដែងនូវការអបអរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលឆ្នាំ២០១៨កន្លងទៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃសមាគមមិត្តភាពចិន-កម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់បុព្វហេតុមនុស្សធម៌ ក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅ។ សម្តេចតេជោនាយករដ្ឋ មន្រ្តីក៏បានសំដែងនូវសេចក្តីសប្បាយរីករាយផងដែរ ដោយបានជួបថ្នាក់ដឹកនាំនៃសមាគមមិត្តភាពចិន-កម្ពុជា ជាថ្មីម្តងទៀត បន្ទាប់ពីបានជួបក្នុងព្រឹត្តិការណ៍ នៃការប្រារព្វខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនៅរាជធានីភ្នំពេញ។
ដោយឡែកក្នុងជំនួបពិភាក្សាការងារជាមួយលោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនវិញ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះលោក សុង តាវ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញមកជួបសួរសុខទុក្ខ ដោយផ្ទាល់ចំពោះរូបសម្តេចនៅទីក្រុងប៉េកាំងនាពេលនេះ បន្ទាប់ពីការជួបនៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក សុង តាវ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ...Read More

FN ៖ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានបង្ហាញបំណងតភ្ជាប់ខ្សែកាបអុបទិចក្រុមបាតសមុទ្រពីទីក្រុងហុងកុង ប្រទេសចិន មកកាន់ប្រទេសកម្ពុជា ដើម្បីផ្តល់សេវាអ៉ីនធើណេតឲ្យមានល្បឿនកាន់តែលឿនថែមទៀត។
ការបង្ហាញពីគម្រោងសាងសង់ខ្សែកាបអុបទិចដោយបង្កប់ក្រោមបាតសមុទ្រពីហុងកុងមកកាន់ប្រទេសកម្ពុជានេះ បានធ្វើឡើងក្នុងពេលដែលថ្នាក់ដឹកនាំក្រុមហ៊ុនវិស្វកម្ម និងដែកថែមចិន ដឹកនាំដោយលោក ស៊ូ ស៊ីវេ (Xu Siwei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ នៅទីក្រុងប៉េកាំង ប្រទេសចិន ទីដែលសម្តេចតេជោកំពុងបំពេញដំណើរទស្សនកិច្ច។
ក្នុងជំនួបជាមួយក្រុមហ៊ុនវិស្វកម្ម និងដែកថែម លោក ស៊ូ ស៊ីវេ បានបង្ហាញគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីហុងកុង មកប្រទេសកម្ពុជា ដើម្បីប្រព័ន្ធអ៉ីនធើណែតរបស់កម្ពុជា កាន់តែមានល្បឿនលឿនជាងមុន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពទៅនឹងការស្នើសុំនោះ ដោយសារតែកម្ពុជា ទើបតែមានប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រតែមួយខ្សែតែប៉ុណ្ណោះ។
ក្នុងឱកាសនោះប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក៏បានគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធគម្រោងដែលក្រុមហ៊ុនកំពុងអនុវត្តក្នុងប្រទេសកម្ពុជា។ ពិសេសទាក់ទិនទៅនឹងការផលិតវារីអគ្គិសនីដើរដោយធ្យូងថ្ម រួមទាំងការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនលោកពាក់ព័ន្ធគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដោយឈរលើនយោបាយបើកចំហររបស់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលស្វាគមន៍អ្នកវិនិយោគបរទេសទាំងអស់ ក្នុងការមកបណ្តាក់ទុនកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញក្រុមហ៊ុនសាងសង់ស្ពាន និងថ្នល់របស់ចិន ពន្លឿនគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ ដែលបានសិក្សា និងដោះស្រាយផលប៉ះពាល់រួចហើយនោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើក្រុមហ៊ុននេះសិក្សាឲ្យបានល្អិតល្អន់ចំពោះគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតផងដែរ។ ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Comrporation CRBC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួននាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន កន្លងមកបានរួមចំណែកសាងសង់ផ្លូវ និងស្ពានជាច្រើនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ក៏នឹងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខផងដែរ។ ជាមួយគ្នានេះក្រុមហ៊ុនក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម និងស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ទៅពោធិ៍សាត់ និងខេត្តបាត់ដំបង។
ក្នុងជំនួបនោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់របស់ចិន បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ ឲ្យបានឆាប់ ខណៈដែលបច្ចុប្បន្នបានដោះស្រាយបញ្ហាពាក់ព័ន្ធរួចរាល់មកហើយនោះ។ សម្រាប់ព័ន្ធផ្លូវដែលត្រូវតភ្ជាប់ចេញពីរាជធានីភ្នំពេញ ភ្ជាប់ជាមួយផ្លូវល្បឿនលឿន គឺត្រូវសិក្សាជាបន្ទាន់ដើម្បីសាងសង់តភ្ជាប់។
ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ ទៅបាវិតវិញ សម្តេចតេជោ បានស្នើក្រុមហ៊ុនសិក្សា និងជជែកគ្នាបន្ថែមជាមួយស្ថាប័នពាក់ព័ន្ធ ដោយសារមានក្រុមហ៊ុនជាច្រើនបានសិក្សារួមមកហើយលើគម្រោងផ្លូវមួយនេះ៕
...
Read More
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទឹកដីអង្គរ ខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោក ម៉ូហាម៉េដ យូសុហកាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាសហប្រធានកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។
បើតាមការឲ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបនេះ លោក ម៉ូហាម៉េដ យូសុហកាឡា បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ APPF និងព្រឹត្តិការណ៍ ACC បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នាពេលកន្លងទៅនេះ។
លោកក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា ដែលបានទទួលរាក់ទាក់ស្វាគមន៍ ក្នុងការទទួលប្រតិភូរបស់លោក។ ក្នុងន័យនេះ លោកក៏បានជម្រាបជូន សម្ដេចផងដែរថា លោកបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីទាំងពីរ គឺ APPF និង ACC និងដើម្បីមករៀនសូត្រ និងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។
លោក ម៉ូហាម៉េដ យូសុហកាឡា បញ្ជាក់បន្ថែមថា នេះគឺជាសកម្មភាពមួយដើម្បីឆ្លុះបញ្ចាំង និងចូលរួមធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ នៅក្នុងខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូត៦០ឆ្នាំ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រតិភូរបស់ឥណ្ឌូនេស៊ី ដែលបានចូលរួមក្នុងកិច្ចប្រជុំទាំងពីរ របស់កម្ពុជា។ សម្ដេចបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានទំនាក់ទំនងល្អ និងជាទីមោទនៈផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពរបស់កម្ពុជា នាពេលនោះឥណ្ឌូណេស៊ី បានដឹកនាំកិច្ចប្រជុំជីម១...Read More
ទៅមុខថយក្រោយ