
FN ៖ ឯកសារសំខាន់ៗចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និង ហុងគ្រី ត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងពេលលោក ភីធើ ស៉ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បំពេញទស្សនកិច្ច។
ឯកសារចំនួន៣នេះរួមមាន៖
១៖ កិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។
(Air Services Agreement between the Government of Cambodia and the Government of Hungary) ដែលចុះហត្ថលេខាដោយ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។
២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនៃប្រទេសហុងគ្រី (Memorandum of Understanding in the Field of Agriculture between the Ministry of Agriculture, Forestry and Fisheries of the Kingdom of Cambodia and the Ministry of Agriculture...Read More

FN ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោក ម៉ៃឃើល តាំងខេងស៊ុង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ទើបចប់អាណត្តិការងារ បានបង្ហាញនូវចេតនារបស់ខ្លួនចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី កាន់តែល្អប្រសើរ និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត។
លោក ម៉ៃឃើល តាំងខេងស៊ុង បានថ្លែងបង្ហាញនូវបំណងរបស់ខ្លួនបែបនេះ ក្នុងឱកាសអញ្ជើញចូលជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបជម្រាបលាក្រោយបញ្ចប់ការងារនៅប្រទេសកម្ពុជានេះ លោក ម៉ៃឃើល បានបង្ហាញនូវមោទនភាពដែលបានបំពេញការងារនៅកម្ពុជាក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។
លោកឯកអគ្គរដ្ឋទូតសិង្ហបុរី បានគូសបញ្ជាក់ថា ក្នុងពេលបំពេញការងារនៅកម្ពុជា លោកបានបំពេញការងារយ៉ាងស្និទ្ធស្នាលជាមួយប្រជាជន មិត្តភក្កិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ។ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាការសហការយ៉ាងល្អពីរាជរដ្ឋាភិបាល ដែលនាំឲ្យបេសកកម្មកាទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជាវិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស បានឡើងខ្ពស់មួយកម្រិតទៀត។
លោកឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ ដោយសារក្នុងឆ្នាំចុងក្រោយនៃបេសកកម្មរបស់លោកចំពេលពិភពលោក រួមទាំងកម្ពុជា ត្រូវបានញ៉ាំញីដោយជំងឺកូវីដ១៩នោះ លោកឯកអគ្គរដ្ឋទូត បានមើលឃើញថា កម្ពុជា គឺជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ការរស់រស់នៅផុតពីការឆ្លងជំងឺកូវីដ១៩។
លោកទូតក៏បានជម្រាបសម្តេចតេជោផងដែរថា លោកពិតជាមានមោទនភាព ដែលរដ្ឋាភិបាលសិង្ហបុរី បានអនុញ្ញាតឲ្យលោករៀបចំកម្មវិធី ដើម្បីអបអរសាទរអនុស្សាវរីយ៍ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថាកម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាព មិនប្រឈមការឆ្លងជំងឺកូវីដ១៩ខ្លាំង។ ទោះក្នុងស្ថានភាពលំបាកបង្កដោយជំងឺកូវីដ១៩ យ៉ាងណាក្តី តែកម្មវិធីនោះបានរៀបចំដោយជោគជ័យ។
ក្នុងជំនួបនេះ លោក ម៉ៃឃើល តាំងខេងស៊ុង បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីពីបំណងរបស់លោក ក៏ដូចជារដ្ឋាភិបាលសិង្ហបុរី ចង់ឃើញកម្ពុជានិងសិង្ហបុរី អាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើង និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការមួយកម្រិតថែមទៀត។
លោក ម៉ៃឃើល បានគូសបញ្ជាក់ថា ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរ ទាមទារឱ្យមានការគាំទ្រ និងការសម្របសម្រួល និងកិច្ចប្រតិបត្តិការល្អ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីឱ្យប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យអុំទូកនេះ។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។ ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល»។
សម្តេចបានបន្តថា៖ សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា នៅអំឡុងរាជរដ្ឋាភិបាល អនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិតឈប់សម្រាករយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ ទោះជាយ៉ាងនេះក្តី ពិធីបុណ្យអុំទូកឆ្នាំនេះ មិនត្រូវបានប្រារព្ធនោះឡើយ ដោយសារតែកម្ពុជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ និងជួបប្រទះនឹងស្ថានភាពទឹកជំនន់៕
...
Read More
FN ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត បានចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សមិទ្ធផលថ្មីដែលបានបើកការដ្ឋានសាងសង់នេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាប្រមាណជាងមួយម៉ោង។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ស្ពានបេតុងភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱ្យដំណើរការផ្លូវក្រោមដីប្រវែង ៤០០ម៉ែត្រ នៅរង្វង់មូលចោមចៅ។
* សម្តេចតេជោ ហ៊ុន សែន ពេញចិត្តនឹងពាក្យថា «សមិទ្ធផលថ្មី លើដីសន្តិភាព» ចំពោះការចាប់ផ្តើមសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលស្ពានឆ្លងកាត់ទន្លេថ្មីក្នុងរាជធានីភ្នំពេញនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ គល់ស្ពានព្រះមុនីវង្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្ទៃដីរាជធានីភ្នំពេញ បច្ចុប្បន្នបានកើនឡើងដល់ជិត ៧០០គីឡូម៉ែត្រក្រឡា ហើយផ្ទៃដីខេត្តកណ្តាលជាច្រើន ត្រូវបានកាត់ចូលរាជធានីភ្នំពេញ ជាបន្តបន្ទាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធុញទ្រាន់ជាខ្លាំង ចំពោះការមិនចង់ឱ្យមានអគារខ្ពស់ជាងគណៈរដ្ឋមន្ត្រី ឬខ្ពស់ជាងសំណង់ប្រវត្តិសាស្ត្រផ្សេងៗ ដូចជាខ្ពស់ជាវត្តភ្នំ ខ្ពស់ជាងព្រះសក្យមុនីចេតិយជាដើម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែធុញទ្រាន់បែបនេះ កាលពីអំឡុងឆ្នាំ២០១៣ ទើបសម្តេចប្រកាសថា...Read More

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក៏ធ្វើឡើងនៅពីរទីតាំង។ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា៤០គីឡូម៉ែត្រ។
នៅក្នុងឱកាសចែកអំណោយនៅស្រុកម៉ាឡៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ៥០នាទី៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្រដល់ការដឹកនាំរបស់សម្តេច
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ ប្រជាជននឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្តទៀត ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ម្តងទៀតថា ទីណាដែលប្រជាជនបានសុខ មិនសូវឃើញមុខសម្តេចទេ ប៉ុន្តែនៅពេលណាដែលប្រជាជនមានទុក្ខ នឹងមានវត្តមានសម្តេចហើយ
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា បើគ្មានតួអង្គមេខ្មែរក្រហម អ៉ី ឈាន និងសុខ ភាព ទេក៏នយោបាយឈ្នះឈ្នះ មិនបានទទួលជោគជ័យដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាបនិកសន្តិភាព មិនមែនមានតែខ្ញុំតែឯងទេ គឺប្រតិបត្តិករទាំងអស់ សុទ្ធតែមានចំណែកទាំងអស់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគិតពីសមាហរណកម្ម ឆ្នាំ១៩៩៦ មកដល់ពេលនេះ មានអាយុ២៤ឆ្នាំ ដែលកែប្រែស្រុកម៉ាឡៃ ដែលជាតំបន់សង្គ្រាម ក្លាយទៅជាតំបន់អភិវឌ្ឍមួយ
* សម្តេចតេជោ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមួយម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក៏ធ្វើឡើងនៅពីរទីតាំង។ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា៤០គីឡូម៉ែត្រ។
នៅក្នុងឱកាសចែកអំណោយ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ១ម៉ោង៖
* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលចូលរួម និងទទួលស្វាគមន៍នៅថ្ងៃនេះ
* សម្តេចតជោ ហ៊ុន សែន សម្តែងភាពរីករាកដែលបានជួបប្រជាពលរដ្ឋជាថ្មីម្តងទៀត
* សម្តេចតេជោ ហ៊ុន សែន នាំយកព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
* សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខ និងមរណទុក្ខ ចំពោះពលរដ្ឋដែលរងគ្រោះ នៅខេត្តបន្ទាយមានជ័យ ដែលរហូតដល់ពេលនេះមានអ្នកស្លាប់កើនដល់២២នាក់
* សម្តេចតេជោ ហ៊ុន សែន ស្នើសុំចែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយនឹងការប្រយុទ្ធដើម្បីយកឈ្នះជាមួយទឹកជំនន់ដែលយើងមើលឃើញ យើងនៅតែបន្តប្រយុទ្ធជាមួយកូវីដ១៩ ដែលពិបាកជាងទឹកជំនន់ ព្រោះតែយើងមើលមិនឃើញ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ១០ខែមកហើយ ដែលយើងជម្នះប្រយុទ្ធជាមួយកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលំបាកដោយកូវីដ១៩នាពេលនេះ មិនមែនតែក្នុងប្រទេសកម្ពុជានោះទេ គឺលើពិភពលោក ប្រទេសនានា ក៏មានការលំបាកដែរ
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះបានបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។
នៅក្នុងឱកាសចែកអំណោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ជិត១ម៉ោង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖
* ដល់ក្រុងប៉ោយប៉ែត សម្តេចតេជោ ហ៊ុន សែន សួរនាំរឿងក្រឡាប់ទូកស្លាប់ ដោយសារតែពស់រត់ចូលទូក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះទឹកជំនន់ បានសម្លាប់ពលរដ្ឋកម្ពុជា៣៦នាក់ រហូតដល់ថ្ងៃទី២២ ខែតុលានេះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលត្រូវស្តារហេដ្ឋរចនាសម្ព័ន្ធឡើងវិញ និងបន្តជួយពលរដ្ឋដែលរងគ្រោះផងដែរ
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរបន្តយកចិត្តទុកដាក់គិតគូរជួយស្តារជីវភាពប្រជាពលរដ្ឋ ក្រោយគ្រោះទឹកជំនន់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំទុកចិត្តខ្ញុំខ្លាំងពេកថា ខ្ញុំគ្មានជំងឺកូវីដ១៩ ព្រោះសូម្បីតែប្រធានាធិបតីអាមេរិក និងភរិយារបស់គាតក៏ឆ្លងកូវីដ១៩ដែរ
* សម្តេចតេជោ ហ៊ុន សែន នៅបន្តប្រាប់ប្រជាពលរដ្ឋ ឱ្យបន្តការពារខ្លួនពីជំងឺកូវីដ១៩ ដោយមិនត្រូវទុកចិត្តនរណាឡើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសរបស់គេចេះការពារខ្លួនពីកូវីដ១៩ ឯកម្ពុជាក៏ចេះការពារខ្លួនរបស់យើងដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសទាំងអស់ រួមទាំងមហាអំណាច មិនអាចត្រួតត្រាចំពោះគ្រោះធម្មជាតិបានទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងផ្តល់ជំនួយនេះ សម្តេចមិនមានការរើសអើងចំពោះនិន្នាការនយោបាយណានោះឡើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលមិនធ្លាប់លិចទឹក មិនដែលមានទូកនោះទេ
*...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះបានបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។
នៅក្នុងឱកាសចែកអំណោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ១ម៉ោង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន សួររកគ្រួសារសព ដែលឪពុករត់ទៅជួយកូនលង់ទឹក ហើយស្លាប់ខ្លួនឯង
* សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួរសារសព ដែលស្លាប់ដោយទឹកជំនន់
* សម្តេចតេជោ ហ៊ុន សែន អរគុណជាថ្មីដល់ពលរដ្ឋគោកឋិន ដែលវិចខ្ចប់បាយជូនកងទ័ព និងសរសេរលិខិតអរគុណកងទ័ពដែលជួយប្រតិបត្តិការសង្រ្គោះប្រជាពលរដ្ឋ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនយោបាយខ្លះ សូម្បីតែពាក្យចូលរួមរំលែកទុក្ខ និងមរណទុក្ខចំពោះពលរដ្ឋ ដែលរងគ្រោះក៏មិនបាននិយាយផង
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលដែលប្រជាជនជួបការលំបាកទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យរួមសុខរួមទុក្ខ ស្មើនឹងពាក្យខ្មែរយើងថា ជួយគ្នាក្នុងគ្រាក្រ មិត្តល្អក្នុងគ្រាលំបាក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីទឹកស្រកយើងនឹងជំរុញវិស័យកសិកម្មបន្តទៀត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំ ប្រហែលជាកូវីដ១៩ ឆ្លងទៅដល់មូលដ្ឋានបាត់ទៅហើយ
* សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះមន្រ្តីមូលដ្ឋាន ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩
* សម្តេចតេជោ...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់នោះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី២) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សម្រាប់ថ្ងៃទី២១ ខែតុលានេះសម្តចតេជោ ហ៊ុន សែន ចែកអំណោយជូនប្រជាពលរដ្ឋសរុប ១ម៉ឺនគ្រួសារ (សរុបទាំងពីរទីតាំង)។
ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅគោលដៅទី២៖
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងត្រឡបទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃសៅរម្តងទៀត ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដោយសារតែស្ថានភាពនៅធ្ងន់ធ្ងរនៅឡើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចង់ឱ្យប្រតិកម្មរហ័សផលិតវីដេអូមួយដែលធ្វើការប្រៀបធៀបទឹកជំនន់រវាងប្រទេសកម្ពុជាជាមួយប្រទេសផ្សេង
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ម៉ោងនេះទោះបីជាបរទេសណាប្រកាសផ្តល់ជំនួយរឿងទឹកជំនន់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានទទួលមួយកាកមួយសេននៅឡើយទេ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនឱ្យនរណាដែលហៅសម្តេចថា «អាខ្វាក់» នោះទេ
* សម្តេចតេជោបន្តអំពាវនាវ កុំឱ្យប្រមាថជនពិការ។ បើមិនបានធ្វើអ្វីជួយជនពិការកុំប្រមាថ។ ក្នុងនាមសម្តេចជានេះពិការព្រោះជាតិសម្តេចឈឺចាប់ណាស់ការប្រមាថននេះ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងចង់បង្កើតសមាគមមួយ ដើម្បីជួយការពារសិទ្ធិជនពិការ
* សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់ម្ចាស់ជំនួយជាសប្បុរសជនថា មិនធ្វើឱ្យម្ចាស់ជំនួយខកចិត្តទេ ហើយសន្យាថានឹងប្រើប្រាស់ទៅដល់ជនរងគ្រោះពិតប្រាកដ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការបន្ទាប់ក្រោយបញ្ចប់ទឹកជំនន់ គឺការដាំដុះតទៅទៀត ដើម្បីជំរុញវិស័យកសិកម្ម
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះផ្ទួនគ្នាសម្រាប់កម្ពុជា តែទន្ទឹមនឹងជួបគ្រោះទឹកជំនន់ យើងមិនត្រូវភ្លេចការពារខ្លួនពីកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋ...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់នោះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី១) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅគោលដៅទី១៖
* សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវការផ្តាំផ្ញើរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ សួរសុខទុក្ខប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកជំនន់
* សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខមរណទុក្ខ ចំពោះពលរដ្ឋដែលបាត់បង់ជីវិតដោយគ្រោះទឹកជំនន់ទូទាំងប្រទេសសរុបចំនួន៣៤នាក់ ដែលក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលយើងត្រូវធ្វើជាបឋម គឺការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដែលនេះជារឿងមិនធ្លាប់ជួបក្នុងរយៈពេលជាង៤០ឆ្នាំ ក្រោយរំដោះ៧មករា ឆ្នាំ១៩៧៩ ដែលករណីបែបនេះ៧០ឆ្នាំមានម្តង
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយចំនួនរងគ្រោះធ្ងន់ធ្ងរជាងយើងទៅទៀត
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា គ្រោះធម្មជាតិជំនន់ទឹកភ្លៀងពេលនេះកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ ខណៈជិតដល់រដូវរំហើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ បានបំផ្លាញយើងរួចទៅហើយ តែពេលនេះជំនន់ទឹកភ្លៀងចូលមកបំផ្លាញយើងទៅទៀត ហើយទំហំនៃការខូចខាតនៅមិនទាន់បូកសរុបនៅឡើយទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រថយន្តកងទ័ព២៩០គ្រឿង ដែលបានទទួលរងការវាយប្រហារ កាលពីពេលកន្លងទៅ បានក្លាយជាមធ្យោបាយសម្រាប់សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំធ្វើការ អន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ បើគ្មានការអន្តរាគមន៍ទេ ប្រហែលជាមានប្រជាពលរដ្ឋស្លាប់...Read More

FN ៖ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅកាន់តំបន់ដែលបងប្អូនប្រជាពលរដ្ឋទទួលរង គ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ។
នៅក្នុងឱកាសចុះក្នុងគោលដៅទី២នោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ដូចខាងក្រោម៖
* សម្ដេចតេជោ ហ៊ុន សែន កំពុងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ ដែលត្រូវជម្លៀសចេញពីតំបន់ព្រែកជ្រៃ ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឲ្យតែគ្រោះមហន្ដរាយមិនដែលស្រួលនោះទេ គឺលំបាកទាំងអស់ សំខាន់ត្រូវរួបរួមគ្នាជាកម្លាំងតែមួយ ដើម្បីធ្វើសកម្មភាពព្រមគ្នា
* សម្ដេចតេជោ ហ៊ុន សែន រំលឹកពាក្យបីឃ្លាថា យើងត្រូវខិតខំរួមគ្នាយកឈ្នះកូវីដ-១៩ ឲ្យខាងតែបាន, ត្រូវរួមគ្នាដើម្បីយកឈ្នះលើគ្រោះទឹកជំនន់ គ្រោះមហន្ដរាយ ដែលកំពុងមាន, យើងត្រូវរួមគ្នាស្ដារឡើងវិញ ក្រោយជំនន់ និងក្រោយកូវីដ-១៩
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ម្ដងទៀតថា កូវីដ១៩ អាចបំផ្លាញយើងបាន តែមិនអាចសម្លាប់យើងទេ ហើយទឹកជំនន់ក៏ដូចគ្នា អាចបំផ្លាញយើង តែមិនអាចសម្លាប់យើងបានឡើយ
* សម្ដេចតេជោនាយករដ្ឋមន្ដ្រី លើកឡើងថា ផលដំណាំខូចខាតហើយនៅពេលនេះ ប៉ុន្ដែទាមទារឲ្យស្ដារឡើងវិញ ក្រោយស្ថានភាពវិលទៅរកធម្មតា
* សម្ដេចតេជោ ហ៊ុន សែន អះអាងថា មុនចេញមកសួរសុខទុក្ខប្រជាពលរដ្ឋ មិនប្រាប់ឲ្យអ្នកណាដឹងទាំងអស់ ហើយចេញមកទាំងមិនទាន់ហូបបាយ
* សម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ប៉ុន្មានថ្ងៃសម្ដេចមិនធ្វើសកម្មភាព ប៉ុន្ដែបញ្ជាគ្រប់មុខព្រួញទាំងអស់
* សម្ដេចតេជោ ហ៊ុន សែន អះអាងថា បច្ចុប្បន្នឧបករណ៍បញ្ជា គឺទូរស័ព្ទដៃ មិនចាំបាច់ទៅផ្ទាល់ឡើយ
* សម្ដេចតេជោ ហ៊ុន សែន...Read More

FN ៖ នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន អញ្ជើញ ចុះទៅ កាន់ តំបន់ ដែលបងប្អូនប្រជាពលរដ្ឋទទួលរង គ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ដូចខាងក្រោម៖
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល និងបន្ទាយមានជ័យ បន្ដយកចិត្តទុកដាក់ទៅលើកិច្ចការតាមដាន ដំណើរវិវត្តន៍នៃចរន្ដទឹកដែលហូរចូល
* សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា អាទិភាពរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺរំដោះប្រជាពលរដ្ឋចេញពីតំបន់ដែលរងគ្រោះ
* សម្ដេចតេជោនាយករដ្ឋមន្ដ្រី៖ យើងត្រូវត្រៀមបម្រុងគ្រប់ខេត្តទាំងអស់ ដើម្បីរំដោះប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ខណៈប៉ុន្មានថ្ងៃទៀតនឹងជួបព្យុះ
* សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា មិនត្រូវមើលងាយស្ថានការណ៍ពាក់ព័ន្ធស្ថានភាពទឹកជំនន់នេះឡើយ
* សម្ដេចតេជោ នាយករដ្ឋមន្ដ្រី កោតសរសើរកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសង្គ្រោះប្រជាពលរដ្ឋ
* សម្ដេចតេជោ ហ៊ុន សែន បន្ដសំណូមពរ និងអំពាវនាវដល់សមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចេញតំបន់រងគ្រោះទៅ កន្លែងមានសុវត្ថិភាព
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលទឹកស្រកទៅវិញ ត្រូវដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់មូលដ្ឋានវិញទាំងអស់
* សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានណែនាំដល់ក្រុមពេទ្យ ត្រូវតាមដាន និងពិនិត្យព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពនៅពេលនេះឲ្យបានល្អ
* សម្ដេចនាយករដ្ឋមន្ដ្រី អំពាវនាវដល់ប្រជាពលរដ្ឋកុំហូបទឹកដែលមិនស្អាត ពោលត្រូវហូបទឹកស្អាតជានិច្ច ខណៈសម្ដេចកំពុងឲ្យគេដឹកជញ្ជូនទឹកជាការឧបត្ថម្ភរបស់សម្ដេចដើម្បីចែកជូនប្រជាពលរដ្ឋ
* សម្ដេចតេជោ ហ៊ុន សែន អរគុណអ្នកឧកញ៉ា ហុង...Read More
ទៅមុខថយក្រោយ