គ.ជ.ប កំណត់គោលការណ៍ សម្រាប់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ដែលមានបំណងលក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ សម្រាប់ឃោសនាបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញគោលការណ៍ សម្រាប់បណ្ដាស្ថានីយវិទ្យុ និងទូរទស្សន៍​ ដែលមានបំណង រៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ដោយការលក់ ឬជួលម៉ោងផ្សព្វផ្សាយទៅឲ្យ គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ។

បើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ដែលមានបំណងលក់ ឬជួលម៉ោងផ្សាព្វផ្សាយ ឲ្យគណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតខាងមុខនេះ ស្ថានីយវិទ្យុ និងទូរទស្សន៍ត្រូវគោរពលក្ខខណ្ឌគោលការណ៍ចំនួន៤ចំណុចរួមមាន៖

ទី១៖ ត្រូវប្រកាសជាសាធារណៈ អំពីចំនួនម៉ោងដែលខ្លួនមានសម្រាប់លក់ ឬជួលក្នុងរយៈពេល១ថ្ងៃ និងចំនួនម៉ោងដែលមានសម្រាប់លក់ ឬជួលក្នុងរយៈពេល២១ថ្ងៃ នៃដំណាក់កាលឃោសនាបោះឆ្នោត។
ទី២៖ ត្រូវប្រកាសផ្សព្វផ្សាយជាសាធារណៈ អំពីតម្លៃដែលលក់ ឬជួលនោះ។
ទី៣៖ ត្រូវជូនដំណឹងអំពីការលក់ ឬជួលម៉ោងផ្សាយនេះ ទៅគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ មុនថ្ងៃចាប់ផ្ដើមឃោសនាបោះឆ្នោត ហើយសេចក្ដីជូនដំណឹងនេះ ត្រូវចម្លងជូនមក គ.ជ.ប ចំនួន១ច្បាប់ផងដែរ។

ទី៤៖ ត្រូវផ្ដល់ព័ត៌មានមក គ.ជ.ប អំពីឈ្មោះគណបក្សនយោបាយដែលបានទិញ ឬជួលម៉ោងផ្សាយ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ហើយ គ.ជ.ប នឹងបង្កើតគណៈកម្មការសម្របសម្រួលជាមួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕

...Read More

គ.ជ.ប ចេញប្រកាសជាផ្លូវការ កំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតតំណាងរាស្ដ្រ នីតិកាលទី៦ និងបង្ហាញអាសនៈ​តាមមណ្ឌលនីមួយៗ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ កំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជាថ្ងៃបោះឆ្នោតតំណាងរាស្ដ្រ នីតិកាលទី៦ និងបង្ហាញពីអាសនៈ​តាមមណ្ឌលនីមួយៗ​ ទូទាំងរាជធានីខេត្ត​។ ​

សូមជម្រាបថា បើតាមគ.ជ.ប អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតនេះ ត្រូវមានបណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។

ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានទាំងអស់ ត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ដែលផ្ដល់ជូនដោយឥតគិតថ្លៃ នៅនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ឞ ដែលមានអាស័យដ្ឋាន៖ https://www.necelect.org.kh/khmer/content/3062។

...Read More

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយការចាប់ផ្តើមដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយការចាប់ផ្តើម ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ។

សម្រាប់កិច្ចប្រជុំនេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ នៅវេលាម៉ោង១០៖០០នាទីព្រឹក នៅសាលសន្និសីទសារព័ត៌មាន នៃទីស្តីការ គ.ជ.ប។

គ.ជ.ប បានឲ្យដឹងថា សមាសភាពស្ថាប័នដែលនឹងចូលរួមប្រជុំរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធ, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JICA និងអ្នកជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕

...Read More

គ.ជ.ប៖ ការចុះបញ្ជី​គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ នឹងចាប់ផ្ដើមពីចុងខែមេសាខាងមុខនេះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។

គ.ជ.ប បានបញ្ជាក់ថា សេចក្ដីជូនដំណឹងរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា បញ្ចប់ទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៥៖៣០នាទី៕

...Read More

គ.ជ.ប ចេញប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងកំណត់បែងចែកអាសនៈ, គណបក្សប្រជាជនកម្ពុជាទទួលបាន៥៨អសនៈ

FN ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងប្រកាសសម្រេចស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលភូមិភាគ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងសេចក្តីប្រកាសលទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអសនៈសរុបទាំង៥៨តែម្តង។ ក្នុងនោះភូមិភាគ១៖ ទទួល ៦អសនៈ, ភូមិភាគទី២៖ ទទួល ៨អសនៈ, ភូមិភាគទី៣៖ ទទួល ៥អសនៈ, ភូមិភាគទី៤៖ ទទួល ១០អសនៈ, ភូមិភាគទី៥៖ ទទួល ៧អសនៈ, ភូមិភាគទី៦៖ ទទួល ៧អសនៈ, ភូមិភាគទី៧៖ ទទួល ៩អសនៈ និងភូមិភាគទី៨៖ ទទួល ៦អសនៈ។

...Read More

គ.ជ.ប បង្ហាញលទ្ធផលបឋមផ្លូវការ នៅតាមភូមិភាគនីមួយៗ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤

FN ៖ នៅព្រលប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអំពីលទ្ធផលបឋមផ្លូវការ នៅតាមមណ្ឌលភូមិភាគទាំង៨ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤។

លទ្ធផលនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងគាំទ្រ ច្រើនលើសលុប ពីការបោះឆ្នោត ខណៈដែលគណបក្សផ្សេងៗទៀត មានចំនួនតិចតួចនៅឡើយ ក្នុងនោះមានដូចតទៅ៖

ភូមិភាគ១៖
គណបក្សប្រជាជនកម្ពុជា៖ ៨៩៧សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ២សំឡេង
គណបក្សហ្វ៊ិនស៊ីនប៉ិច៖ ១១សំឡេង

ភូមិភាគ២៖
គណបក្សប្រជាជនកម្ពុជា៖ ១៣០៥សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ១៦សំឡេង
គណបក្ស ហ្វ៊ុនស៊ិនប៉ិច៖ ៤៥សំឡេង
គណបក្សយុវជនកម្ពុជា៖ ៣សំឡេង

ភូមិភាគ៣៖
គណបក្សប្រជាជនកម្ពុជា៖ ៧៧១សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ៨សំឡេង
គណបក្សហ្វ៊ិនស៊ីនប៉ិច៖ ៤៤សំឡេង

ភូមិភាគ៤៖
គណបក្សប្រជាជនកម្ពុជា៖ ២០៥៤សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ៧៩សំឡេង
គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ៨១សំឡេង

ភូមិភាគ៥៖
គណបក្សប្រជាជនកម្ពុជា៖ ១៣២៤សំឡេង
គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ១៤សំឡេង

ភូមិភាគ៦៖
គណបក្សប្រជាជនកម្ពុជា៖ ១៣៩៥សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ១៣សំឡេង
គណបក្សហ៉ិនស៊ិនប៉ិច៖ ១៨សំឡេង

ភូមិភាគ៧៖
គណបក្សប្រជាជនកម្ពុជា៖ ១៦៨២សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ៣២សំឡេង
គណបក្សហ្វ៊ុនស៊ិនប៉ិច៖ ១៦សំឡេង

ភូមិភាគ៨៖
គណបក្សប្រជាជនកម្ពុជា៖ ១៦៧៤សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ៣២សំឡេង
គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ៤៧សំឡេង

...Read More

គ.ជ.ប ចេញសេចក្តីប្រកាស សរុបព្រឹត្តិការណ៍ទូទៅ សម្រាប់ថ្ងៃបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា អាណត្តិទី៤

FN ៖ បន្ទាប់ពីបញ្ចប់នូវការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ហើយនោះ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយទៀត ដោយវាយតម្លៃអំពីសភាពការណ៍ ទាក់ទងនឹងព្រឹត្តិការណ៍ទូទៅ ក្នុងថ្ងៃបោះឆ្នោតនេះ។

តាមការវាយតម្លៃរបស់គ.ជ.ប នៅថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ បានប្រព្រឹត្តិទៅដោយមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ក្រោយការសង្កេតមើលពីភាគពាក់ព័ន្ធ ដែលរួមមានគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងអ្នកសារព័ត៌មាន ប្រមាណ៣០០នាក់ផងដែរ។

...Read More

គ.ជ.ប៖ ការិយាល័យបោះឆ្នោតជាច្រើនបានបញ្ចប់ការបោះឆ្នោត ខណៈការិយាល័យជាច្រើនទៀតជិតនឹងបញ្ចប់, គ្មានបាតុភាពណាមួយរំខានដល់ការបោះឆ្នោតឡើយ

FN៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណារុំ ដែលកំពុងស្ថិតនៅការិយាល័យបោះឆ្នោតក្នុងខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា រហូតមកដល់វេលាម៉ោងប្រមាណ១១ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ការិយាល័យជាច្រើនដូចជា នៅក្នុងខេត្តប៉ៃលិន កែប កោះកុង និងស្ទឹងត្រែង ត្រូវបានបោះឆ្នោតរួចរាល់ហើយ ហើយបណ្តាខេត្តដទៃទៀត ដែលមានអង្គបោះឆ្នោតតិចក៏ឈានទៅបញ្ចប់ជាបន្តបន្ទាប់ផងដែរ។

លោក ឌឹម សុវណ្ណារុំ បានអះអាងថា ការបោះឆ្នោតនៅទូទាំងប្រទេសអាចនឹងបញ្ចប់មុនម៉ោងកំណត់ គឺម៉ោង៣រសៀល តែទោះបីជាយ៉ាងការិយាល័យនៅតែបន្តបើកទ្វាររហូតដល់ម៉ោង៣ ដើម្បីផ្តល់ឱកាសឲ្យអង្គបោះឆ្នោតចូលរួមបោះឆ្នោតគ្រប់ៗគ្នា។

អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានសង្កេតឃើញថា អង្គបោះឆ្នោតបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាយ៉ាងសស្រាក់សស្រាំ ដែលក្នុងនោះអ្នកខ្លះបានមកចូលរួមតាំងពីព្រលឹមស្រាងៗម្ល៉េះ។

សម្រាប់ស្ថានភាព និងបរិយាកាសទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ ត្រូវបានលោក ឌឹម សុវណ្ណរុំ អះអាងថា មានសភាពស្ងប់ស្ងាត់ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ហើយក៏គ្មានបាតុភាពណាមួយកើតឡើង រំខានដល់ដំណើរការបោះឆ្នោតនោះឡើយ។

សូមបញ្ជាក់ថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាលើកទី៤នេះ មាន ៨មណ្ឌល ស្មើនឹង ៣៣ការិយាល័យ ហើយបានបើកទ្វារការិយាល័យបម្រើការបោះឆ្នោតពីម៉ោង៧ព្រឹករហូតដល់ម៉ោង ៣រសៀល។ អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានេះ មានតំណាងរាស្រ្ត ១២៣រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស១១,៥៧២រូប។

ការបោះឆ្នោតនេះមានការចូលរួមសង្កេតការណ៍ពីតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ ជាពិសេសអ្នកសង្កេតការណ៍មកពីប្រទេសជប៉ុន និងម៉ាឡេស៊ី ហើយក៏មានការចូលរួមយកព័ត៌មានពីអ្នកព័ត៌មានជាតិ និងអន្តរជាតិប្រមាណជា ៣០០នាក់។ បន្ទាប់ពីបិទបញ្ចប់ការបោះឆ្នោតនៅម៉ោង៣រសៀលថ្ងៃដដែលនេះ គ.ជ.ប នឹងបើកសន្និសីទព័ត៌មានមួយបង្ហាញពីលទ្ធផលនៃដំណើរការនៃការបោះឆ្នោតនេះផងដែរ។

លទ្ធផលបឋមនៃបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ នឹងប្រកាសនៅល្ងាចថ្ងៃនេះផងដែរ៕

...Read More

គ.ជ.ប៖ អ្នកសង្កេតការណ៍ជាតិ ដែលចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានចំនួនសរុប២៧៦នាក់ មកពីសមាគមចំនួន១២

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ទៅថ្ងៃទី២១ ខែកុម្ភៈនេះថា ចំនួនអ្នកសង្កេតការណ៍ជាតិ ដែលនឹងត្រូវចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨នេះ មានចំនួនសរុប ២៧៦នាក់ ស្រី៩៦នាក់ ដែលមកពីសមាគមចំនួន១២៕

...Read More

គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ និងប្រកាសផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាព ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ​ ជាមួយភាគីពាក់ព័ន្ធ និងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាពនីតិកាលទី៤ នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីសរុបព្រឹត្តិការណ៍ទូទៅ នៃថ្ងៃបោះឆ្នោតជ្រើសតាំង​ សមាជិក​ព្រឹទ្ធសភានីតិកាលទី៤ ដែលចាប់ផ្ដើមឡើង​វេលាម៉ោង៣៖០០នាទីរសៀល នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ដោយមានការចូលរួម ​ពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាង​អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ, តំណាង​ស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ៕

...Read More

គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានពីប្រវត្តិនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា

FN ៖ នៅសល់តែ១៥ថ្ងៃទៀត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នឹងមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានពី ប្រវត្តិនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។

សម្រាប់យុទ្ធនាការថ្ងៃដំបូងនេះ គណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភាព កំពុងតែចាប់ផ្ដើមយុទ្ធនាការឃោសនាហើយ ជាមួយនឹងសកម្មជនរបស់ពួកគេ។

យ៉ាងណាក៏ដោយ សម្រាប់ការឃោសនាបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានចេញសេចក្តីប្រកាស អំពីការហាមឃាត់ មិនឱ្យហែក្បួនឃោសនា នៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅតាមដងវិថី និងទីប្រជុំជនមួយចំនួន ដើម្បីបញ្ចៀសការកកស្ទះ។

...Read More

គ.ជ.ប ប្រកាសថា បក្សនយោបាយ៤ ដាក់ភ្នាក់ងារសង្កេតការណ៍ទូទាំងរាជធានី-ខេត្ត ៧៥នាក់ សម្រាប់ចូលរួមសង្កេតការណ៍បោះឆ្នោត ព្រឹទ្ធសភា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ពេលនេះ គណបក្សនយោបាយ៤ បានដាក់ភ្នាក់ងារសង្កេតការណ៍ ទូទាំងរាជធានី-ខេត្ត ពេញសិទ្ធិចំនួន៧៥នាក់ សម្រាប់ចូលរួមអង្កេតការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។

ក្នុងចំណោមអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទាំង៧៥រូបនោះ មាន៣៣នាក់ពីគណបក្សប្រជាជនកម្ពុជា ដែលដាក់បេក្ខជនគ្រប់ភូមិភាគ, ២០រូបមកពីគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច, ១៨រូបមកពីគណបក្សខ្មែររួបរួមជាតិ និង៤រូបមកពីគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។ នេះបើតាមសេចក្តីប្រកាសដដែលរបស់ គ.ជ.ប។

សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីផុតកំណត់ទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ការិយាល័យកិច្ចការគណបក្សនយោបាយ និងអង្កេតការណ៍ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​គ.ជ.ប ទទួលបានពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ ដើម្បីសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ដោយអនុលោមតាមប្រកាស ៧.១.១៧ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធភានីតិកាលទី៤ ឆ្នាំ២០១៨ គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន២រូប ភ្នាក់ងារពេញសិទ្ធិ១រូប ដើម្បីសង្កេតមើលកាល បោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ នៅតាមរាជធានី-ខេត្ត នៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត។

ភ្នាក់ងារគណបក្សនយោបាយ គឺជាតំណាងដែលចាត់តាំង ដោយគណបក្សនយោបាយ និងត្រូវបានអនុញ្ញាតដោយគណៈកម្មាធិការរាជធានី ខេត្តរៀបចំបោះឆ្នោត ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយពួកគាត់មានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ នៅពេលមានភាពមិ​នប្រក្រតីណាមួយបានកើតឡើង។

ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ នឹងធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ អាសនៈនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងអាណត្តិទី៤នេះ គឺមាន ចំនួន៦២អាសនៈ ដែលក្នុងនោះសមាជិកចំនួន៥៨រូប ត្រូវជ្រើសតាំងតាមរយៈ ការបោះឆ្នោតជាអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងបច្ចុប្បន្នសរុប ១១.៦៩៥នាក់ ខណៈដែលសមាជិក ព្រឹទ្ធសភាចំនួន២រូប ត្រូវចាត់តាំងដោយអង្គព្រះមហា ក្សត្រ...Read More


ទៅមុខថយក្រោយ