FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ និងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាពនីតិកាលទី៤ នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីសរុបព្រឹត្តិការណ៍ទូទៅ នៃថ្ងៃបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលចាប់ផ្ដើមឡើងវេលាម៉ោង៣៖០០នាទីរសៀល នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ដោយមានការចូលរួម ពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ៕