សុន្ទរកថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ រយៈពេល ១០ ឆ្នាំ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានមោទនភាព និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុប​លទ្ធ​ផលការងារបញ្ជូ​នកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រយៈពេល ១០ ឆ្នាំ (២០០៦-២០១៦)» ដែលត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះវត្តមានរបស់លោកតំណាងពិសេស​របស់ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លើយតបជាវិជ្ជមានចំពោះ​ការ​អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបនាថ្ងៃនេះ។ ទន្ទឹមនេះ ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ​កិច្ចសហប្រតិបត្តិការដ៏ល្អ ដែលទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ បានផ្តល់ដល់កងកម្លាំង​កម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព រយៈពេល ១០ ឆ្នាំមកនេះ។ ខ្ញុំក៏សូមអបអរសាទរជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី, នាយទាហាន នាយទាហានរង ពល​ទាហានទាំងអស់ ពិសេសកម្លាំងមួកខៀវកម្ពុជា ដែលបានបង្កើតនូវភាពជោគជ័យ និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌នៅលើលោក បន្ថែមលើ​បុព្វ​ហេតុ​រួមរបស់កម្ពុជា គឺ ជាតិ សាសនា ព្រះមហាក្សត្រ ។ ខ្ញុំក៏សូមយកឱកាសនេះ ផ្ញើនូវការសាកសួរ​សុខ​ទុក្ខ…

សុន្ទរកថា ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

សូមថ្វាយបង្គំព្រះថេរានុថេរគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា