សេចក្តីដកស្រង់សង្កថា ការប្រារព្ធ ទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ, ស្រុកថ្ពង, កំពង់ស្ពឺ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ, ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលបានចូលរួមក្នុងឱកាសនេះ, សូម​គោ​រព​លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូន ជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុង​ឱ​កាសនេះ ទាំងមកពីខេត្តកំពង់ស្ពឺ និងមកពីខេត្តកំពង់ឆ្នាំង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត នៅក្នុងទិវាមច្ឆជាតិលើក​ទី ១៤ ​ហើយមកចំកន្លែងមួយ ដែលជាតំបន់មានលក្ខណៈហៅថាប្រព័ន្ធស្រោចស្រពនៅខាងជើង​ទីក្រុងភ្នំ​ពេញ។ សូមអភ័យទោស ពេលដែលខ្ញុំព្រះករុណាខ្ញុំកំពុងនិយាយនេះ គឺខ្ញុំព្រះករុណាខ្ញុំកំពុងគ្រុន ហើយ​ក៏​សូម​អភ័យទោសពីអង្គទូតនានាផងដែរ ដែលយើងធ្វើកម្មវិធីមុនការគ្រោងទុក។ យប់មិញនេះ គឺដេកអត់បាន​បន្តិច​សោះ ហើយជ្រុលនឹងបាល់ទាត់ផង ក៏បង្ហើយទៅ។ ដល់ចប់បាល់ទាត់ទៅ ក៏​លុបមុខលុបមាត់ រួចហើយ​ក៏​ចេញដំណើរមក។ អង្គរក្សក៏មកមិនទាន់ដែរ។ មក​តាមផ្លូវនេះ (គេង)លក់រហូត​ មិនមែនលក់តិចទេ បើតាម​មើល​ទៅ ១ ម៉ោង ព្រោះធ្វើដំណើរដូចជា ជាង ១ ម៉ោង កន្លះ…

សុន្ទរកថា និងប្រសាសន៍ក្រៅសុន្ទរកថា, ពិធីប្រារព្ធខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, បងប្អូនអតីតយុទ្ធជនទាំងអស់ ជាទីមេត្រី ! ជាបឋម ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំមានសេចក្តី រីករាយដោយបានមកចូលរួមក្នុងពិធី អបអរសាទរខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវបាន ប្រារព្ធឡើង យ៉ាងអធិកអធមនាពេលនេះ។ ទិវានេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់សម្តែង នូវការ​ដឹង​គុណចំពោះ បងប្អូនអតីតយុទ្ធជន, ប្រជាជន និងបងប្អូនអ្នកស្នេហាជាតិ យើងដែលបានបូជាសាច់​ស្រស់ឈាមស្រស់ក្នុង បុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើងនៅគ្រប់ដំណាក់កាល។ ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខ័ន្ធបងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដើម្បី បុព្វ​ហេតុការពារជាតិ មាតុភូមិជាទីស្នេហារបស់យើង និងសូមផ្តាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងប្រដាប់ឤវុធ​គ្រប់ប្រភេទ, គ្រប់លំដាប់ថ្នាក់ដែលបាន និងកំពុងបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុជាតិមាតុ​ភូមិនៅទូទាំងប្រទេស និងបំពេញបេសកកម្មថែរក្សាសន្តិភាព ក្នុងគោលដៅមនុស្សធម៌ក្នុងក្របខណ្ឌអង្គ​ការសហប្រជាជាតិ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧញ៉ា លោកឧញ៉ា លោក លោកស្រីជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន​កម្ពុជា, ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជារាជធានី ខេត្ត និងបងប្អូនអតីតយុទ្ធជនទាំងអស់ ដែល អញ្ជើញមកពីបណ្តារាជធានីខេត្ត ដែលមានចំនួនសរុបប្រមាណ ២ ៨៦០ នាក់ បានចូលរួម​ក្នុងពិធីនេះ។ ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច…

សេចក្តីដកស្រង់ សង្កថាក្នុងពិធីចែកសញ្ញាបត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងប្រកាសសម្ពោធមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា មុននឹងចាប់ផ្តើម ខ្ញុំសុំក្រឡេកមើលមុខអ្នកទាំងអស់គ្នា ថាតើអ្នកណាខ្លះងងុយដេក អ្នកណាខ្លះមិនងងុយ​ដេក? ដោយសារយប់មិញនេះ មានកម្មវិធីច្រើនណាស់ សម្រាប់ក្នុងប្រទេសរបស់យើង។ ការប្រកួត​បាល់ ទាត់នៅអឺរ៉ុប មានដល់ទៅ ៣ ប្រកួតឯណោះ។ បន្ថែមពីលើនោះ មានកម្មវិធីមួយពិសេស​នៅ​ក្នុង​ស្រុក The Voice ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មិនថាតែយុវជនទេដែលចូលចិត្ត យុវចាស់ក៏ចូលចិត្ត ហើយដោយសារ​ភ័ព្វសំណាង ខ្ញុំមានទូរទស្សន៍ច្រើននៅក្នុងបន្ទប់របស់ខ្ញុំ អញ្ចឹង ខ្ញុំអាចមើល The Voice ផង និងអាច​មើល​​បាល់ទាត់ផង។ ប៉ុន្តែ ការប្រកួតចុងក្រោយ​ ទ្រាំមិនបានក៏លក់បាត់ទៅ ដល់​ទៅ​ភ្ញាក់ឡើង បើកមើល​ទូរ​​ទស្សន៍មួយភ្លែតទៅ ឃើញអាឡឺម៉ង់ទាត់ចូលមួយហើយ ក៏ដេកលក់​ទៅទៀត​ទៅ។ ព្រលឹមឡើង បើក​ Internet មើលវេបសាយរបស់ Euro ក៏ឃើញថា ២-០ ទៅហើយ។ អញ្ចឹងទេ បានសេចក្តីថា មកដល់​ម៉ោងនេះ ខ្ញុំកំពុងចាញ់គេ ៣ ប្រកួតទៅហើយ។ មិនមែនភ្នាល់​ដាក់​លុយ​អី​នោះ​ទេ គ្រាន់តែថា…