សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
ឌីជីថល យូរៗទៅ វាលែងចង់ស្ដាប់បញ្ជា។ ប្រហែលជាចូលដល់កម្រិតឆ្អឹងដែកស្បែកស្ពាន់។ អាទិត្យមុនដូចជាមានតែមួយល្ងាចគត់ដែលបានសម្រាក។ អាទិត្យនេះគឺចាប់ផ្ដើមពីដើមអាទិត្យ រហូតមកដល់ពេលនេះទាំងព្រឹកទាំងល្ងាច អមដោយឯកសារពេលព្រឹក ពេលល្ងាច ពេលយប់។ ស្អែកនៅសល់មួយព្រឹកទៀត។ អម្បាញ់មិញ មុនចេញមកកម្មវិធី សួរថានៅសល់អីទៀត ថាថ្ងៃស្អែកអត់មានអី។ ប្រហែលពីនេះដល់ល្ងាចស្អែក មានអ្នកសុំជ្រែកកម្មវិធីទៀតក៏មានដែរ។ នេះជាកម្មផលរបស់យើងដែលទេព្ដាចារទុកថា(នេះជាបន្ទុក)ឲ្យអ្នកឯងមកធ្វើត្រង់នឹង។ អញ្ចឹងយើងមិនអាច គេហៅថាប្រឆាំងនឹងព្រហ្មលិខិតដែលតម្រូវឲ្យយើងមកនៅកន្លែងនឹងទេ។ សម្តេច ឯកឧត្តម លោកជំទាវ គណៈអធិបតី!ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និបាតជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃ ។ ជាដំបូង ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន សមិទ្ធផលជាច្រើនក្នុងឆ្នាំ ២០២២ កន្លងមកនេះ ។ សមិទ្ធផលដែលក្រសួងមហាផ្ទៃខិតខំសម្រេចបានរួម…