សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ សាលាភូមិន្ទរដ្ឋបាល (RSA/ERA)

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ ក៏ដូចជាបើកវគ្គសម្រាប់ការបណ្ដុះបណ្ដាល សម្រាប់មន្រ្តីនៅសាលាភូមិន្ទរដ្ឋបាលរបស់យើង ដែលខកខានមិនបានធ្វើក្នុងឆ្នាំ ២០២១, ២០២២ កន្លងទៅ ដោយសារតែបញ្ហាកូវីដ-១៩។ (១) និស្សិត ៦​នាក់រៀននៅរដ្ឋធានីកាទុំ ប្រទេសស៊ូដង់ បានជម្លៀសខ្លួនដោយសុវត្ថិភាព មុនចូលដល់បញ្ហាតទៅទៀត អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានជូនដំណឹង ២សំខាន់៖ ទី១ ទាក់ទិនជាមួយនឹងនិស្សិតខ្មែរឥស្លាមរបស់យើង ដែលកំពុងរៀននៅរដ្ឋធានីកាទុំ ប្រទេសស៊ូដង់ ដែលកំពុងតែមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់តាមនាវា។ ឥឡូវនេះ ពួកគេបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយជំនួយរបស់ប្រទេសម៉ាឡេស៊ី។ ព័ត៌មានយប់មិញនេះ ត្រឹមម៉ោង ៩ នៅប្រទេសអារ៉ាប៊ីសាអូឌីត ស្មើនឹងម៉ោង ១ យប់ នៅ​ក្នុងប្រទេសរបស់យើង (ពួកគេ)បានមកដល់។ តាមការជូនដំណឹងរបស់ឯកឧត្តម អូស្មាន ហាហ្សាន់ និស្សិតទាំង ៦នាក់នេះ កំពុងធ្វើដំណើរទៅកាន់សណ្ឋាគារ ប្រហែលជាគេអាចដល់សណ្ឋាគារហើយ។ សូមជូនដំណឹងទៅដល់ក្រុមគ្រួសារនៃនិស្សិតទាំង ៦រូបនេះ ឱ្យបានជ្រាបថា កូនចៅរបស់ខ្លួន…