ការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធសាកលវិទ្យាល័យក្រចេះ

ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធាណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ជាដំបូងនេះ ដោយសារឆ្នាំថ្មីទើបនឹងចូលមកដល់កាលពីប៉ុន្មានថ្ងៃមុននេះ មិនទាន់ហួសពេល ដើម្បីអោយខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំ ពោះបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ នូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ សូមឱ្យទាំងអស់គ្នាទទួលបាននូវជោគជ័យគ្រប់ៗគ្នា សម្រាប់បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមថ្ងៃនេះ មានទាំងលោកគ្រូ អ្នកគ្រូ នៃសាសនិកឥស្លាម ក៏សូមអោយព្រះអាឡោះជួយតាមបីបាច់ថែរក្សា និងចម្រើនគង់វង្សផងដែរ។ អរគុណសប្បុរសជន បានបង្កើតមូលនិធិឧត្តមសិក្សាខេត្តក្រចេះ ថ្ងៃនេះ…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! បញ្ហាជាមួយក្បាលមីក្រូនិយាយ និងការចាក់ភ្លេងគោរពទង់ជាតិនៅកំពង់ចាម ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ដោយនៅមុនពេលចូលឆ្នាំថ្មី ដែលនឹងមកដល់ក្នុង ៤ ថ្ងៃខាងមុខនេះ។ យើងបានប្រារព្ធពិធីមួយ សម្រាប់ការចែកសញ្ញាបត្រ ចំពោះនិស្សិតជាជ័យលាភី ចំនួន ៣.១៨៧ នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ … (ដកក្បាលមីក្រូដែលលឺសម្លេងរំខានចេញ) ​ថ្ងៃក្រោយបទពិសោធន៍ ដើម្បីកុំអោយវាមានបញ្ហា យើងគួរតែឡើងមកសាកធ្វើតេស្ត បើមិនអញ្ចឹងទេវានៅដដែលៗ។ រឿងហ្នឹង បើបានជាជ្រុលនិយាយអញ្ចឹងហើយ និយាយតែម្តង។ ខ្ញុំជាមួយខេត្តកំពង់ចាមពីមុនមិនដឹងយ៉ាងម៉េច? ទៅដល់ឆុងតែជាមួយនឹងក្បាលមីក្រូ។ ក្បាលមេក្រូគេនៅខេត្តដទៃទៀត គេនិយាយបាន ក្បាលមីក្រូខេត្តកំពង់ចាមមួយនិយាយអត់បាន​? បន្ថែមទៅលើនោះ បើថាគោរពទង់ជាតិ គោរពមិនដែលចេញទេ ដែលខ្ញុំធ្លាប់និយាយថា ចាក់ភ្លេងគោរពទង់ជាតិចេញ “ឱ! ស្នេហ៍​មាសបង” …។ ជិតចូលឆ្នាំ រកមនុស្សធ្វើការមិនបាន ជាទម្លាប់ សល់តែប៉ុន្មានថ្ងៃទៀតទេ យើងនឹងចូលឆ្នាំ ហើយប្រហែលជាស្អែក ខានស្អែកហ្នឹង…

ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រ និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិត (ចំនួន)២.៨៦០ នាក់ នៅវិទ្យាស្ថាន វ៉ាន់ដា (គណនេយ្យ)។ សុំអភ័យទោស ថ្ងៃនេះរាងស្អកកបន្តិច បញ្ហាស្អកកមិន មែនមកពីស្អីទេ ម្សិលមិញមានការហាត់ប្រាណ ដល់ហាត់ប្រាណទៅវាធ្លាក់(ញើស)ខ្លាំងពេក ដល់អញ្ចឹងទៅវាហ៊ឹងត្រចៀកផង សម្លេងស្អកបន្តិចផង។ មកពីពោធិ៍ចិនតុងវិញចាប់ផ្តើមរត់ ដល់រត់ទៅអាញើសហ្នឹងវាធ្លាក់ខ្លាំងពេក។ ដល់ព្រឹកមិញថ្លឹង(គីឡូ)វានៅតែ ៧១.៥ (គីឡូ) អញ្ចឹង គីឡូវារាងធ្លាក់បន្តិច។ ប៉ុន្តែ យ៉ាងណា(ក៏ដោយ) សម្លេងបន្តិចទៀត គឺដកក្បាលមេក្រូចេញក៏នៅតែលឺដែរ។ វឌ្ឍនភាពវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ ថ្ងៃនេះ យើងពិតជាបានទទួលបន្ថែមនូវធនធានមនុស្ស សម្រាប់ប្រទេសជាតិរបស់យើង។ និយាយជារួម ក្រុមគ្រួសារនីមួយៗ និស្សិតម្នាក់ៗ ក៏នឹងក្លាយទៅជាអ្នកដែលបានទទួលសញ្ញាបត្រ សម្រាប់បម្រើការទៅ មុខទៀត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះវិទ្យាស្ថាន…