សេចក្ដីដកស្រង់ប្រសាសន៍ ពិធីបើកការដ្ឋានសាងសង់អាគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥

សុខសប្បាយទេបងប្អូនយើង? ហើយបានរាំវង់ទេ ចូលឆ្នាំកន្លងទៅហ្នឹង? លឺថាចាស់ៗ ឆ្នាំហ្នឹងរាំវង់ខ្លាំងជាងក្មេងៗ? សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មិត្តថៃ ជាទីរាប់អាន! សូមគោរព លោកយាយ លោកតា បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ជូនពរឆ្នាំថ្មី ឆ្នាំកុរ អនុញ្ញាតឲ្យខ្ញុំជាដំបូង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាក្នុងនាមរាជរដ្ឋាភិបាល ផ្ញើជូននូវការជូនពរសម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលទើបចូលមកដល់ថ្មីៗកន្លងទៅនេះ សូមបងប្អូនជនរួមជាតិដែលមានវត្ត មាននៅទីនេះ និយាយដោយឡែក និងនិយាយរួមនៅខេត្តបន្ទាយមានជ័យ និងប្រជាជននៅទូទាំងប្រទេស សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ គាប់ជួនច្រើនតែមកបន្ទាយមានជ័យក្រោយពិធីចូលឆ្នាំ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ហើយក៏វាហាក់ដូចជាការគាប់ជួនខ្លាំងណាស់ ប៉ុន្មានឆ្នាំរួចមកហើយ បើសិនជាពិនិត្យមើលកំណត់ត្រាឡើងវិញ អំពីវត្តមានរបស់ខ្ញុំនៅក្នុងខេត្តបន្ទាយមានជ័យ នោះគឺពាក់ព័ន្ធជាមួយនឹងថា…

សុន្ទរកថាគន្លឹះ និងមតិបូកសរុប ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល វិស័យឯកជន លើកទី ១៨

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១] អរគុណលោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ដែលបានធ្វើបទអន្តរាគមន៍ និងលើកជាសំណើ។ មុនចូលដល់ការបូកសរុបរបស់ខ្ញុំ ខ្ញុំចាប់អារម្មណ៍បន្តិច។ វាគ្មិនទាំង ៣ ឧកញ៉ា គិត ម៉េង ទាំងលោក ប្រ៊េដតុន ស្ការ៉ូនី និង លោក វ៉ាន់ ស៊ូអៀង សុទ្ធតែបានចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងដំណើរការឡើងវិញ ឲ្យទៀងទាត់ប្រចាំឆ្នាំ នូវ(វេទិកា)រាជរដ្ឋាភិបាល និងវិស័យឯកជន។ ខ្ញុំសុំទទួលយកនូវការពេញចិត្ត ជាមួយនឹងការរៀបចំបែបនេះ បើទោះបីជាក្រុមការងារ បានដោះស្រាយជា​មួយគ្នាហើយក៏ដោយ។ ក៏ប៉ុន្តែ ការជួបជុំប្រចាំឆ្នាំនៅតែមានការចាំបាច់ ដូច្នេះ សុំឲ្យឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តម សុខ ចិន្តា ត្រូវធ្វើពិធីនេះ តាមទម្លាប់ធម្មតា។ យើងគួរត្រូវនៅខែ កុម្ភៈ ឬខែ មីនា ប៉ុន្តែ ខែ កុម្ភៈ គឺល្អ​ជាង។ យើងត្រូវគិតថា ខែ កុម្ភៈ ក៏ត្រូវមានបុណ្យទានមួយចំនួន សម្រាប់អ្នកវិនិយោគិនរបស់យើង។ ខ្ញុំទទួលយកនូវការពេញចិត្តជាមួយនឹងសំណូមពរនេះ។…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

គណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត ការជួបជុំកម្មករនៅតែបន្ត ថ្ងៃនេះ ពូពិតជាមានការរីករាយដែលបានជួបជាមួយនឹងក្មួយៗ តាមអ្វីដែលយើងបាននិយាយគ្នាកាលពីមុនបោះឆ្នោត។ ពេលនោះ ពូនៅចាំបានថា ពូបាននិយាយទៅកាន់ក្មួយៗ កម្មករ/ការិនីនៅកន្លែងមួយចំនួនថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺពូនឹងបន្តជួបជាមួយនឹងកម្មករ/ការិនីតទៅទៀត បន្ទាប់ពីការបោះឆ្នោតរួច។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនទទួលបានជោគជ័យក្នុងការបោះឆ្នោតទេ កម្មវិធីនោះ(ជួបកម្មករ)នឹងត្រូវបញ្ឈប់ដែរ ព្រោះវាជាកិច្ចការ នៃអនាគតរបស់នាយករដ្ឋមន្រ្តីក្រោយ។ ឥឡូវនេះ ទោះបីថា ការប្រកាសលទ្ធផលផ្លូវការ នឹងត្រូវរង់ចាំប៉ុន្មានម៉ោងទៀត បើយោងទៅលើការផ្ដល់ព័ត៌​មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជូនទៅបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ ដូចជានៅម៉ោង ៧ កន្លះយប់នេះ ដែលនឹងប្រកាសលទ្ធផលផ្លូវការ(នៃការបោះឆ្នោត) ហើយក៏ប្រកាសចំនួនអាសនៈ និងប្រកាសបេក្ខជនជាប់ឆ្នោតសម្រាប់មុខតំណែងតំណាងរាស្រ្តផងដែរ។ គណបក្សប្រជាជននាំមុខ ហ៊ុន សែន នឹងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថ្មី ទោះបីមិនទាន់ប្រកាសផ្លូវការក៏ដោយ ក៏ប៉ុន្តែគេអាចដឹងបានហើយថា គណបក្សប្រជាជនកម្ពុជាកំពុងនាំមុខនៅក្នុងការកាន់កាប់អាសន   ៈនៅក្នុងសភា ហើយដែលឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មី ក្នុងនោះ បេក្ខជនដែលត្រូវបានមហាសន្និបាទតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាអនុម័ត គឺ ហ៊ុន សែន នេះជានាយករដ្ឋមន្រ្តីតទៀត។ ដូច្នេះហើយ បានជាចាប់តាំងពីក្រោយពេលបោះឆ្នោត រយៈពេល ៣ អាទិត្យ នេះជាអាទិត្យទី ៣ ក៏ជាវេទិកាទី ៣ ក្រោយពេលបោះឆ្នោតផងដែរ។ នេះហើយគឺជាចំណុចដែលពូធ្លាប់បាននិយាយកាលពីពេលមុន…