សុន្ទរកថាគន្លឹះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី ៩

ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវលោក លោកសី្រ! ជាបឋម ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកដល់ខេត្តសៀមរាបដែលជាទីក្រុងប្រវត្តិសាស្រ្ត និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃភាព សុខដុមរមនា ក្នុងរវាងមនុស្ស ធម្មជាតិ និងវប្បធម៌ ទីកន្លែងដ៏ល្អមួយ សម្រាប់ការពិភាក្សាគ្នា អំពី «សន្តិសុខប្រកបដោយភាពសុខដុម»។ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះក្រសួងការពារជាតិកម្ពុជា សម្រាប់ការខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីរៀបចំកិច្ចប្រជុំនេះឡើង។ ខែវិច្ឆិកានេះ គឺជាវេលាដ៏មមាញឹកមួយសម្រាប់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗទាំងឡាយ រួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សន្និបាតអន្តរសភាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩នេះ។ ក៏ប៉ុន្តែ ការណ៍នេះក៏ជាឱកាស ដ៏ពិសេសមួយសម្រាប់យើងចែករំលែកនូវទស្សនៈ និងយោបល់ ដើម្បីលើកកម្ពស់ការកសាង សហគមន៍អាស៊ាន និងពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក ទាំងមូល។ កិច្ចប្រជុំរបស់យើងត្រូវបានធ្វើឡើង ស្របពេលដែលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខ សកល និងបរិស្ថានសេដ្ឋកិច្ច។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ…

សុន្ទរកថា ថ្លែងក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ (AIPA-43) ក្រោមប្រធានបទ «បោះជំហានទៅមុខជាមួយគ្នា ដើម្បីចីរភាព, បរិយាបន្ន និងភាពធន់របស់អាស៊ាន»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា; សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា; ឯកឧត្តម, លោកជំទាវប្រធាន, អនុប្រធាន និង សមាជិក, សមាជិកាសភា; ឯកឧត្តម, លោកជំទាវ, លោក, លោកសី្រ! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបើក មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយ ផ្ទាល់នៅរាជធានីភ្នំពេញ។ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២, កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន។ ក្នុងរយៈពេលជិត ៣ ឆ្នាំ កន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលអាស៊ានខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក, ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និងចាប់ផ្ដើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ។ ទោះជាយ៉ាងនេះក្តី, ពិភពលោកនៅតែបន្តប្រឈមនឹងវិបត្តិជាច្រើនទៀត ដូចជា…

សុន្ទរកថា ក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២

ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ ២០២២; ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ ២០២២; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ជាទីមេត្រី ! ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និង​វិនិយោគអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ៖ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ខ្ញុំក៏មានសេចក្តីរីករាយដោយកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍ថ្ងៃនេះទទួលបានការចាប់អារម្មណ៍ និងមាន​ការចូលរួមពីបុគ្គលសំខាន់ៗ ដែលនឹងផ្ដល់នូវអនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុង ការកំណត់អាទិភាព​ការងារ ក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ ដើម្បីដោះស្រាយនូវបញ្ហាដែលយើងទាំងអស់គ្នាកំពុងតែជួប​ប្រទះ។ បន្ថែមលើនេះ, ខ្ញុំកត់សម្គាល់ផងដែរថា ប្រធានបទដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំ​កំពូល​នេះ មានលក្ខណៈស្របទៅនឹងមូលបទរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងគោលបំណងពន្លឿន និង​សម្រប​សម្រួលនូវកិច្ចខិតខំប្រឹងប្រែងជារួមរបស់អាស៊ាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ នូវរបៀបវារៈ​សមាហរណកម្មសេដ្ឋកិច្ច និងការកសាងឡើងវិញប្រកបដោយបរិយាប័ន្ន, ភាពប្រកួតប្រជែង, ភាពធន់រឹងមាំ និងសមធម៌ក្រោយវិបត្តិកូវីដ-១៩។ ជាការពិត, យើងទាំងអស់គ្នាត្រូវសហការគ្នា ដើម្បីធានាថា អាស៊ាន​នៅតែជាតំបន់ដែលមានភាពទាក់ទាញ និងរស់រវើក សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ ជិតបីឆ្នាំមកនេះ…