ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២

FN ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើង ជារៀង រាល់ ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ដែលបានរួមចំណែកគាំទ្រ លើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈតួនាទី សុខុមាលភាពស្រ្តីនៅកម្ពុជា ក៏ដូចជានៅលើឆាកអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន គាំទ្រលើមូលបទ «ស្រ្តីរួមគ្នារក្សា សុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ដែលពិតជាមានអត្ថន័យ…

សុន្ទរកថានិងសង្កថា សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតសុខាភិបាលលើកទី ៤២ (បូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល៥ ឆ្នាំ២០១៨-២០២២ និងទិសដៅឆ្នាំ២០២៣និងឆ្នាំបន្ត)

ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងឱកាស បិទសន្និបាតសុខាភិបាលលើកទី ៤២ ដើម្បីបូកសរុបសមិទ្ធផលសុខាភិបាលរយៈ​ពេល​ ៥​​ ឆ្នាំ និង​​ លើកទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ។​ វេទិកានេះ, មានសារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលរាជធានី-ខេត្ត, តំណាងក្រុមប្រឹក្សាឃុំ-សង្កាត់, ស្ថាប័នពាក់ព័ន្ធ, ទាំងវិស័យឯកជន និង ដៃគូអភិវឌ្ឍ ក្នុង វិស័យសុខាភិបាល ក្នុងការពិនិត្យ និងវាយតម្លៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ និងកំណត់ទិសដៅការងារ សម្រាប់អនុវត្ត នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត សំដៅ​​​រិះរកអភិក្រមសមស្រប និង មាន ប្រសិទ្ធភាព សម្រាប់ដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញការ លើកកម្ពស់សុខភាពប្រជាជន និងកែលម្អប្រព័ន្ធសុខាភិបាលកម្ពុជា ឱ្យកាន់​តែ​ប្រសើរ​ឡើង​ ។ តាមរយៈរបាយការណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ពីសមិទ្ធផល និង វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលវិស័យសុខាភិបាលសម្រេចបានរវាងឆ្នាំ ២០១៨-២០២២ ដោយ បានកែលម្អប្រព័ន្ធសុខាភិបាល និង លើកស្ទួ​យសុខុមាលភាពប្រជាជនឱ្យប្រសើរឡើងជាលំដាប់, ខ្ញុំសូមយក…

សុន្ទរកថា និងប្រសាសន៍ក្រៅសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២

សម្តេច លោកជំទាវ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គពិធីជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកជួបជុំដោយផ្ទាល់ ចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី ១១២ ឆ្នាំ ២០២៣ ក្រោមមូលបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាពដើម្បី កិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្នុងគោលបំណងបន្តរំលេចនូវតម្លៃនៃការចូលរួមរបស់ស្ត្រី ក្នុងការថែរក្សាសុខសន្តិភាពក៏ដូចជា ការចូលរួមក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស ក្នុងយុគសម័យឌីជីថល។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១] ខ្ញុំក៏សូមយកឱកាសនេះផ្ដាំផ្ញើពីភរិយារបស់ខ្ញុំ ដែលនៅក្នុងឱកាសនេះ គាត់ស្ថិតនៅក្នុងរយៈពេលនៃការកាន់ទុក្ខនូវមរណៈភាពរបស់ប្អូនស្រីរបស់គាត់ ហើយថ្ងៃនេះជាលើកដំបូងដែលគាត់អាក់ខានមិនបានចូលរួមជាមួយខ្ញុំក្នុងពិធីនេះ។ [បញ្ចប់សេចក្ដីអធិប្បាយ ១] ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ទូលព្រះបង្គំខ្ញុំ និងភរិយាសូមសម្តែងនូវគារវភក្តីភាពនិងកត្តញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់អំពីសុខទុក្ខ និងជីវភាពរបស់កូនចៅព្រះអង្គ ពិសេស ស្ត្រី និងក្មេងស្រីកម្ពុជា។ ទូលព្រះបង្គំខ្ញុំ និងភរិយា…