សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៤
ចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio), នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន; ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាកិច្ចចាប់ផ្តើម, ខ្ញុំសូមសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៤។ ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះ, ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តរបស់យើង នៅក្នុងរយៈពេល ៤៨ ឆ្នាំ កន្លងមក និងសូមចូលរួមចែករំលែកនូវទស្សនាទានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រត្តិ-បត្តិការ និងទិសដៅទៅអនាគតរវាងអាស៊ាន-ជប៉ុន ដូចខាងក្រោម៖ ទី១. ការគាំទ្រយ៉ាងមុតមាំរបស់ជប៉ុនទៅលើកិច្ចខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន នៅក្នុងការ-ប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាសក្ខីភាពនៃភាពរឹងមាំ និងភាពធន់នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ជប៉ុន ទោះ បីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ, កម្ពុជាសូមអរគុណជប៉ុន…