សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារសម្លេងស្តីពីការរៀបចំឆ្ពោះទៅដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ ប្រមាណ ២ លាននាក់ថែមទៀត
គ្រោងចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យក្នុងរង្វង់ ២ លាននាក់ថែមទៀត បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ជាពិសេសចៅៗ ដែលជាកុមារ និងយុវវ័យ ដូចដែលខ្ញុំបានបញ្ជាក់ប៉ុន្មានថ្ងៃមុន ទាក់ទងនឹងការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុក្រោម ១៨ ឆ្នាំ។ ខ្ញុំបានពិភាក្សាជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធជាមួយកូវីដ-១៩ (និង) ឯកឧត្តម វង្សី វិស្សុត ដែលជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់លទ្ធកម្មវ៉ាក់សាំង លោកជំទាវ ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង។ យើងមានការចំាបាច់ ដើម្បីចាក់ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ បន្ដទៀត បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំងអ្នកដែលមានអាយុពី ១៨ ឆ្នាំ ឡើងទៅ ដែលមកដល់ពេលនេះ យើងចាក់បាន ៥ លាន ៤ សែន នាក់ រួចស្រេចបាត់ទៅហើយ។ ដោយមានការគិតគូរយ៉ាងហ្មត់ចត់ទៅលើបរិយាកាសភាពស៊ាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន ជាពិសេសគឺផ្ដោតទៅលើការយកចិត្តទុកដាក់ទៅលើសុខុមាលភាព ពាក់ព័ន្ធការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់ដ៏ធំធេងរបស់ពិភពលោក ក៏ដូចជាកម្ពុជា គឺការបណ្ដុះបណ្ដាលធនធានមនុស្ស…