សង្កថា ក្នុង ពិធីអបអរសាទរខួប ៥ ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ខូអិលធីឌី នៅកម្ពុជា
ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណុអឺឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuna) អគ្គនាយកក្រុមហ៊ុន មីនេបៀ និងភរិយា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កម្មករ កម្មការិនី ជាពិសេសគឺបងប្អូនដែលជាមាតាបិតារបស់កម្មករ កម្មការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមជាមួយសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ កម្មការិនី នូវការចូលរួម រំលឹកខួបអនុស្សាវរីយ៍លើកទី ៥ នៃប្រតិបត្តិការនៃក្រុមហ៊ុន មីនេបៀ ក៏ដូចជាថ្ងៃនេះសម្ពោធដាក់អោយ ប្រើ ប្រាស់ផងដែរ ជាមួយនឹងសមិទ្ធផលថ្មី និងមានកិច្ចការងារមួយចំនួនទៀតទាក់ទងនឹងដំណើរការរបស់ក្រុម ហ៊ុននេះ។ ខ្ញុំពិតជាមានមោទនភាព និងរីករាយជាមួយសុន្ទរកថាដែលថ្លែងដោយលោក កៃនុម៉ា អគ្គនាយកក្រុមហ៊ុនអម្បាញ់មិញនេះ ដែលផ្ដោតអំពីដំណើរការឈានឡើងពីដំណាក់កាលមួយ ទៅកាន់ដំណាក់កាលមួយ។ ហើយខ្ញុំក៏សុំរីករាយ…