ខ្លឹមសារសង្ខេប នៃសេចក្តីថ្លែងការណ៍ក្រុងសៀមរាប ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ

[ចាប់ផ្តើមអត្ថាធិប្បាយ] ឯកឧត្តម លោកជំទាវ លោក លោកស្រី! ដំបូង អនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការអរគុណចំពោះសុន្ទរកថាដ៏មានអត្ថន័យ និងខ្លឹមសាររបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសទន្លេមេគង្គ ក៏ដូចជាដៃគូពាក់ព័ន្ធ ដែលបានលើកនូវចំណុចជាច្រើន​ ហើយនោះគឺជាធាតុចូលដ៏សំខាន់សម្រាប់គណៈកម្មការមេគង្គរបស់យើង។ មួយទៀត ក៏ខ្ញុំសូមបញ្ជាក់ដែរថា ​ឆ្នាំនេះ ហាក់ដូចជាការគាប់ជួនពេកហើយ ដែលក្នុងរង្វង់តែ ៣ ខែ ប៉ុណ្ណោះ យើងមានការជួបប្រជុំគ្នាទាក់ទងនឹងបញ្ហាទឹករហូតទៅដល់ ៣ ដង។ កាលពីខែ មករា ឆ្នាំ ២០១៨ នេះ យើងមានការប្រជុំឡានឆាង-មេគង្គ ដែលត្រូវបានធ្វើនៅទីក្រុងភ្នំពេញ។ អាទិត្យមុននេះ គឺនៅ​ឯទីក្រុងហាណូយ មានការប្រជុំមហាអនុតំបន់មេគង្គ។ មិនដល់មួយអាទិត្យក្រោយផង គឺមានការប្រជុំគណៈកម្មការមេគង្គនៅទីនេះ។ វាដូចជាការគាប់ជួន និងណាត់គ្នាទុកជាមុន ប៉ុន្តែ វាក៏បានបង្ហាញអំពីសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទសនៅតាមដងទន្លេមេគង្គ។ វាពិតជាមានការ​គាប់ជួន ប៉ុន្តែវាពិតជាមានសារសំខាន់ ដែលយើងត្រូវផ្តល់អាទិភាពសម្រាប់សហប្រតិបត្តិការទៅក្នុងចំណុចនេះ។ ហើយប្រសិនបើគ្មានការប្រែប្រួលណាមួយទេ ឆ្នាំនេះ នឹងអាចមានការប្រជុំនៅក្នុងក្របខណ្ឌទន្លេមេគង្គសាជាថ្មីទៀត ដោយជប៉ុន និងមេគង្គម្តង។ ប៉ុន្តែ បញ្ហានោះនឹងពិភាក្សាក្រោយ។ ប៉ុន្តែ គ្រាន់តែ ៣ ខែ យើងមានប្រជុំទាក់ទងនឹងបញ្ហាមេគង្គនេះរហូតទៅដល់…

សុន្ទរកថា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣

ឯកឧត្តមប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ឯកឧត្តម លោកជំទាវ តំណាងប្រទេសដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣ នៅក្រុងសៀមរាប ទឹកដីសម្បូរដោយប្រាង្គប្រាសាទ និងអច្ឆរិយភាព​ ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ»។ ជាថ្មីម្តងទៀត កិច្ចប្រជុំកំពូលថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ហើយក៏ជាការជួបជុំដ៏សំខាន់មួយសម្រាប់​យើងពិនិត្យឡើងវិញនូវវឌ្ឍនភាព ក៏ដូចជាដើម្បីកំណត់ និងដាក់ចេញនូវទិសដៅជាយុទ្ធសាស្រ្តទៅមុខ សំដៅធានាឲ្យគណៈកម្មការទន្លេមេគង្គអនុវត្តនូវភារកិច្ច និងបេសកកម្មរបស់ខ្លួន បានរឹតតែប្រសើរ និងកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អាងទន្លេមេគង្គរបស់យើង។ ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជារួម ខ្ញុំយល់ថា កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌគណៈកម្មការទន្លេមេគង្គ មានការវិវឌ្ឍរីកចម្រើនក្នុងសន្ទុះមួយប្រកបដោយថាមពល ក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ពិសេសដោយរក្សាបាននូវតុល្យភាពអេកូឡូស៊ី នៃអាងទន្លេមេគង្គ។ ជាក់ស្តែង ក្នុងអំឡុង ៤ ឆ្នាំ កន្លងមកនេះ…

សាររបស់សម្តេចតេជោលើហ្វេសប៊ុក អំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរ ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

សូមប្រជាពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់! ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃ ដែលយើងបានឃើញនៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួន គឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។ តាមការប្រកាសរបស់ក្រសួងធនធានទឹក បានអោយដឹងថា ក្នុងរដូវវស្សាឆ្នាំនេះកម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កអោយមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើអោយទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជាទាំងមូលមានការកើនឡើង។ ចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថាហេតុណាមួយកើតឡើង។ សូមកុំបណ្តោយកូនចៅទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។ សូមអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹងដងស្ទឹង និងសមុទ្រជាដើម។ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត៕