សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ព្រៃទា

សុខសប្បាយទេ? ជិតចូលឆ្នាំហើយ។ ក្មួយៗមានផ្ទៃពោះក្រោម ៥ ខែ អាចរាំបានតើ។ ពេលហ្នឹង ដឹកដៃប្តីទៅរាំតែម្តង ចាំមើលព្រមរាំជាមួយប្រពន្ធមានផ្ទៃពោះ ឬអត់? មកមិញហ្នឹង លឺថា នៅខណ្ឌហ្នឹង គេប្រឡងបវរកញ្ញាអាយុ ៦០ ឆ្នាំ ឡើង ថ្ងៃ ៣០ នេះ។ ខាងនេះសុទ្ធតែក្រោមអាយុ ៦០ ធ្វើម៉េចគ្រប់លក្ខខណ្ឌ? យាយៗនៅខាងក្រោយនេះ ទៅដាក់ពាក្យទៅ ដើម្បីប្រឡងនឹងគេ។ អាកាសធាតុប្រែប្រួល ទាំងប្រទេសយើង និងទូទាំងពិភពលោក ដំបូង ខ្ញុំស្វាគមន៍យ៉ាងកក់ក្ដៅ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗជាកម្មករ កម្មការិនី ដែលបានជួបជុំគ្នានៅព្រឹកនេះ។ អាទិត្យមុន យើងបានជួបគ្នានៅទីនេះដែរ ប៉ុន្តែយើងគ្រាន់តែកត់សំគាល់ឃើញថា ធាតុអាកាសពិតជាប្រែប្រួលពិតប្រាកដមែន។ អាទិត្យមុន យើងមកទីនេះ នៅក្នុងពេលយប់ មានភ្លៀង ហើយព្រលឹមឡើងក៏មេឃស្រទុំ។ តែព្រឹកនេះ យើងមកសាជាថ្មីម្ដងទៀត រយៈពេលមួយអាទិត្យក្រោយតែប៉ុណ្ណោះ ព្រឹកនេះ គឺបើកថ្ងៃ ប៉ុន្តែហាក់ដូចជាធ្លាក់ខ្យល់ពីជើង។ ស្ថានភាពនេះ…

សេចក្តីដកស្រង់ប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរនៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់

ទីតាំង និងភាពជាតំណាងនៃអូស្ត្រាលី ក្នុងពិភពលោក … ចង់ស្កាត់ជួប និងរៀបចំភោជនីយអាហារ ដូច្នេះបានជាយើងត្រូវមានការជួបគ្នានៅពេលនេះ គឺម៉ោង ៩ កន្លះយប់ទៅហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ បានដឹងថា បងប្អូនទាំងអស់បានទទួលទានអាហារ មិនខុសពីខ្ញុំទេ  ឯខ្ញុំវិញទេបានតិចជាង ព្រោះថាខ្ញុំត្រូវនិយាយច្រើន។ ពិតមែនថា ត្រូវទទួលទានអាហារ ក៏ប៉ុន្តែងាកទៅខាងស្ដេចប្រ៊ុយណេបន្តិចទៅ ងាកទៅខាងប្រធានាធិបតីឥណ្ឌូនេស៊ីតិចទៅ ហើយងាកទៅសួរនាយករដ្ឋមន្ត្រីអូស្ត្រាលីបន្តិចទៅ។ ចង់ដឹងថា តើអឺរ៉ុប និងអាស៊ី នៅអូស្ត្រាលី ប៉ុន្មានភាគរយ? អញ្ចឹងគាត់បាត់តួលេខដែរ គាត់ហៅទីប្រឹក្សាគាត់មួយទៅសួរ។ សួរគាត់ទៀត អំពីភាពជាតំណាង ព្រោះបញ្ហានេះខ្ញុំយល់ថាប្រហែលជាបងប្អូន ដែលរស់នៅអូស្ត្រាលី អាចចាំបាន ឬក៏អាចយល់ ឬក៏មិនទាន់យល់ … ​អូស្ត្រាលីពាក់កណ្ដាលអឺរ៉ុប និងពាក់​កណ្ដាល​អាស៊ី ក្នុងភាពជាតំណាងនៅក្រុមប្រឹក្សាសន្តិសុខ គាត់ប្រកួតប្រជែងយកកៅអីនៅក្រុមប្រឹក្សាសន្តិសុខ គាត់អត់ប្រកួតជាមួយពួកអាស៊ីទេ គាត់ប្រកួតជាមួយពួកអឺរ៉ុប …។ បើសិនជាគាត់ចូលអាស៊ី-អឺរ៉ុប គាត់ចូលមិនមែនក្នុងនាមអឺរ៉ុបទេ គាត់ចូលក្នុងនាមអាស៊ី។ អញ្ចឹងគាត់នៅក្នុង Group ​​​អាស៊ី ដែលនឹងប្រជុំអាស៊ី-អឺរ៉ុប នៅក្នុងខែតុលាខាងមុខនេះ។ ដល់ទៅប្រកួត World Cup, World…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ក្រុងតាខ្មៅ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយក្មួយៗកម្មករ/ការិនីនៅក្នុងខេត្តកណ្តាលរបស់យើង បន្ទាប់ពីការធ្វើដំណើរទៅកាន់ទីនេះ និងទីនោះ។ គិតមកដល់ពេលនេះ មានរយៈពេលប្រមាណជា ៦ ខែ ហើយ ពីខែសីហា រហូតមកដល់ឥឡូវនេះ ដែលខ្ញុំបានធ្វើដំណើរដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើងនៅរាជធានីភ្នំពេញ។ នៅខេត្តកណ្ដាល ដូចជាបានពីរដង៖ ម្ដងនៅខាងខ្សាច់កណ្ដាល តំបន់ 7NG ហើយលើកទីពីរនៅទីនេះ។ ប៉ុន្តែ នៅខេត្តកំពង់ស្ពឺ ទើបបានម្ដង កាលពីអាទិត្យមុន ហើយនិងនៅខេត្តព្រះសីហនុ ចំនួនពីរដង។ ដំណាក់កាលសង្គ្រាម វត្តមាននៅសមរភូមិ និងខ្សែត្រៀមជួរមុខ ដោះស្រាយការលំបាកកងទ័ព ក្មួយៗអាចចោទជាសំណួរថា ហេតុអ្វីបានជាសម្ដេចកាលមុននេះ មិនដែលបានមកសួរសុខទុក្ខអញ ហើយឥឡូវនេះ បែរជាមកសួរសុខទុក្ខពួកអញ? ចំណុចនេះ ពូគ្រាន់តែពន្យល់អញ្ចេះថា កិច្ចការអ្វីក៏ដោយ គឺមានលំ ដាប់អាទិភាពរបស់វា និងមានមុនមានក្រោយ។ កាលពីសម័យសង្រ្គាមនោះ គេបានឃើញវត្តមានរបស់ពូនៅក្នុងសមរភូមិ ឬក៏នៅជាប់ជាមួយនឹងខ្សែត្រៀមជួរមុខឯណោះ ដើម្បីដោះស្រាយបញ្ហាការលំបាករបស់កងទ័ព និងប្រជាជនដែលនៅជាប់ជាមួយនឹងតំបន់ប្រយុទ្ធ។ ពេលនោះ ពិតមែនតែពូមិនចូលប្រយុទ្ធដោយផ្ទាល់ ដូច​ដែលនៅក្នុងសម័យសង្រ្គាម ដែលពូធ្វើជាកូនទាហានកាលពីដំណាក់កាលនោះ ក៏ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្រ្តីនៅពេលនោះ កិច្ចការសំខាន់របស់ពូ គឺទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត។ ហើយធ្វើម៉េច?…