សេចក្តីដកស្រង់សង្កថា សម្ពោធសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំនួយរដ្ឋាភិបាលជប៉ុន ក្នុងរាជធានីភ្នំពេញ ជំហានទី៤

ឯកឧត្តម KARIMATA Atsushi ភារធារីស្តីទី នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! លោកជំទាវ Kaneharoku ប្រធានអង្គការ JICA ប្រចាំកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! កិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភពីរដ្ឋាភិបាលនិងប្រជាជនជប៉ុន កែលម្អប្រព័ន្ធលូនិងចម្រោះទឹកស្អុយ មុនចាក់ចូលទៅក្នុងទន្លេ ថ្ងៃនេះ យើងពិតជាមានការរីករាយ ដោយសារចូលឆ្នាំថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មី មួយទៀត ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន នោះគឺសមិទ្ធផលក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី ៤។ អម្បាញ់មិញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍រួចមកហើយ ជាមួយគ្នានេះ ក៏បានបញ្ជាក់ពី ឯកឧត្តមភារធារីស្តីទី នៃស្ថានទូតជប៉ុន ពាក់ព័ន្ធទៅនឹងគម្រោងនេះ។ (បើ)ខ្ញុំមិនច្រឡំទេ ខ្ញុំបានមកសម្ពោធបើកការដ្ឋាន ហើយក៏សម្ពោធដាក់ឱ្យប្រើប្រាស់ ចំនួន ៤ លើក ទាំងលើកនេះ។ គម្រោងទាំងឡាយ ដែលបានធ្វើសម្រាប់រាជធានីភ្នំពេញ ពិតមែនតែវាអស់លុយច្រើន ប៉ុន្តែវាក៏បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនណាស់ដែរសម្រាប់ប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាផ្នែកខាងក្រោមនៃដងទន្លេ…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ក្របខណ្ឌហិរញ្ញប្បទានឥតសំណងប្រទេសជប៉ុន

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម​ លោកជំទាវ អស់លោក/ស្រី! ការដ្ឋានជំនួយជប៉ុន ៣ សម្ពោធ ក្នុងពេលតែជាង ១ខែ ថ្ងៃនេះ យើងមករួមជួបជុំគ្នា ដើម្បីធ្វើពិធីសម្ពោធបើកការដ្ឋានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ ដូចដែលឯកឧត្តម MIKAMI Masahiro បានលើកឡើងអម្បាញ់មិញ នៅក្នុងរយៈពេលតែជាង ១ ខែប៉ុណ្ណោះ ការដ្ឋានបីបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងចាប់ផ្តើមសាងសង់ ទី (១) គឺផ្លូវជាតិលេខ ៥ ដែលតភ្ជាប់ រវាងទីរួមខេត្តបាត់ដំបង និងទីរួមខេត្តបន្ទាយមានជ័យ។ ទី (២) ស្ពាន ៧ កន្លែង ដែលក្នុងនោះ នៅក្នុងទឹកដី(ខេត្ត)ព្រៃវែង ចំនួន ២ និងទឹកដីខេត្តក្រចេះ ចំនួន ៥ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅអាទិត្យមុននេះ កាលពីថ្ងៃទី ១៦។ (រីឯ)ថ្ងៃនេះ យើងសម្ពោធការដ្ឋាន ដើម្បីសាងសង់នូវប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល…

សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន ០៧ (០២ នៅក្នុងខេត្តព្រៃវែង និង ០៥ កន្លែងនៅក្នុងខេត្តក្រចេះ) ជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន

ស្ពានបៃឡេនៅក្រចេះនិងព្រៃវែង ក្លាយជាស្ពានបេតុង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ឯកឧត្តម Mikami Masahiro អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានមកចូលរួមជួបជុំគ្នា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ០៧ កន្លែង ដែល ០២ ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្ដោយផ្លូវជាតិលេខ ១១ និង ០៥ ទៀតនៅខេត្តក្រចេះរបស់យើង តាមបណ្ដោយផ្លូវជាតិលេខ ៧៣។ កាលពីជាងមួយ​ខែមុននេះ ខ្ញុំជាមួយឯកឧត្តម Mikami Masahiro ក៏ដូចជាតំណាង JICA បានធ្វើដំណើររួមគ្នាទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ នៅទិសពាយព្យរបស់កម្ពុជា ដែលតភ្ជាប់រវាងទីរួមខេត្ត បាត់ដំបង និងទីរួមខេត្ត បន្ទាយមានជ័យ។ មួយខែក្រោយ ខ្ញុំជាមួយឯកឧត្តម មិកាមិ ក៏ដូចជាតំណាង JICA និងមិត្តភក្តិជប៉ុន បានធ្វើមកកាន់ទីនេះសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពាននៅទីនេះ។ បើនិយាយពីខេត្តក្រចេះ អាទិត្យមុននេះកាលពីថ្ងៃ ០៧ ខ្ញុំមកសម្ពោធផ្លូវជាតិលេខ ៧…