សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ

ឌីជីថល យូរៗទៅ វាលែងចង់ស្ដាប់បញ្ជា។ ប្រហែលជាចូលដល់កម្រិតឆ្អឹងដែកស្បែកស្ពាន់។ អាទិត្យមុនដូចជាមានតែមួយល្ងាចគត់ដែលបានសម្រាក។ អាទិត្យនេះគឺចាប់ផ្ដើមពីដើមអាទិត្យ រហូតមកដល់ពេលនេះទាំងព្រឹកទាំងល្ងាច អមដោយឯកសារពេលព្រឹក ពេលល្ងាច ពេលយប់។ ស្អែកនៅសល់មួយព្រឹកទៀត។ អម្បាញ់​មិញ មុនចេញមកកម្មវិធី សួរថានៅសល់អីទៀត ថាថ្ងៃស្អែកអត់មានអី។ ប្រហែលពីនេះដល់ល្ងាចស្អែក មានអ្នកសុំជ្រែកកម្មវិធីទៀតក៏មានដែរ។ នេះជាកម្មផលរបស់យើងដែលទេព្ដាចារទុកថា(នេះជាបន្ទុក)ឲ្យអ្នកឯងមកធ្វើត្រង់នឹង។ អញ្ចឹងយើងមិនអាច គេហៅថាប្រឆាំងនឹងព្រហ្មលិខិតដែលតម្រូវឲ្យយើងមកនៅកន្លែងនឹងទេ។ សម្តេច ឯកឧត្តម លោកជំទាវ គណៈអធិបតី!ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និបាតជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃ  ។ ជាដំបូង ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន សមិទ្ធផលជាច្រើនក្នុងឆ្នាំ ២០២២ កន្លងមកនេះ ។  សមិទ្ធផលដែលក្រសួងមហាផ្ទៃខិតខំសម្រេចបានរួម…

សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានពង្រីកនិងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ ៧ ជា ៤ គន្លង ប្រវែង ៤៥,៤៧៩ គីឡូម៉ែត្រ, កំពង់ចាម

ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជណាចក្រកម្ពុជា!ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! (១) ពង្រីកផ្លូវជាតិលេខ៧ ស្គន់/កំពង់ចាម តាមស្តង់ដាផ្លូវល្បឿនលឿន ថ្ងៃនេះ យើងមានការរីករាយ ដោយបានរួមគ្នាដើម្បីបើកការដ្ឋានស្ថាបនា កែលំអរ ផ្លូវជាតិលេខ ៧ តភ្ជាប់ពីស្គន់ ទៅកាន់ទីរួមខេត្តកំពង់ចាម។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលយើងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣។ ដូច​ដែល ឯកឧត្តម វ៉ាង វិនធាន បានលើកនៅក្នុងសង្កថាអម្បាញ់មិញ ក្នុងត្រឹមតែប៉ុន្មានអាទិត្យប៉ុណ្ណោះ យើងបានធ្វើការរួមគ្នាបើកការដ្ឋានមួយចំនួន។ អនុញ្ញាតឱ្យខ្ញុំរំលឹកបន្តិច។ នៅចុងឆ្នាំ ២០២២ ក្នុងខែ​ធ្នូ យើងបានរួមគ្នាបើកការដ្ឋានស្តារឡើងវិញនូវផ្លូវជាតិលេខ ៤១ ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ បន្ទាប់ទៅយើងក៏បានទៅបើកការដ្ឋានស្ថាបនានិងស្តារឡើងវិញនូវផ្លូវជាតិលេខ ៣៣ និង ៣១ នៅ​ឯខេត្តកំពត ដែលជាការតភ្ជាប់រវាងតាកែវ កំពត កែប ព្រំដែនវៀតណាម និងបន្តទៅកាន់ខេត្តព្រះសីហនុ។ ថ្ងៃ ២ ខែមករា ចូលមកដល់ឆ្នាំ ២០២៣ យើងក៏ទៅបើកការដ្ឋាន…

សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានពង្រីក ស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ពីថ្នល់ទទឹង តភ្ជាប់ទៅកាន់ខេត្តកំពត

(១) ជាតិលេខ ៤១ និង ៥១ បានសាងសង់ពីឆ្នាំ ២០១១ ““លុយតិច តែធ្វើផ្លូវឱ្យបានវែង””, ត្រូវការសាងសង់ឡើងវិញក្រោយប្រើការបានប្រមាណ ១០ ឆ្នាំ, ឆ្លងកាត់ ៤ ខេត្តនិង១០ស្រុក, ផ្លូវ ៤១ ត្រូវចំនាយ ៦៧ លានដុល្លារ ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីបើកការដ្ឋានពង្រីក គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ពីថ្នល់ទទឹង តភ្ជាប់ទៅកាន់ខេត្តកំពត។ អម្បាញ់មិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានរាយការណ៍យ៉ាងក្បោះក្បាយ អំពីបញ្ហាបច្ចេកទេសទាក់ទងនឹងការកសាងផ្លូវនេះ ក៏ដូចជាអត្ថប្រយោជន៍នៃការកសាងផ្លូវនេះ។ ខ្ញុំសុំយក​ឱកាសនេះ ដំបូងថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង វិនធាន និងតាមរយៈឯកឧត្តម វ៉ាង វិនធាន សូមផ្ដាំផ្ញើនូវការអរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់នូវឥណទានសម្រាប់ការពង្រីក លើកកម្ពស់គុណភាពនៃផ្លូវនេះ។ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើង យើងធ្លាប់បានកសាងផ្លូវនេះរួចម្ដងហើយ ដែលនៅពេលនោះយើងបានសាងសង់នៅឆ្នាំ ២០១១ … ប៉ុន្តែស្ថានភាពផ្លូវពេលនោះ ដូចជាដែលខ្ញុំនិយាយនៅឯខេត្តព្រះសីហនុ យើងធ្វើផ្លូវ…