សុន្ទរកថាបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្ដីពី “សន្តិភាពនៅឧបទ្វីបកូរ៉េ”

ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល លោកជំទាវបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon), សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងកិត្តិយស ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្តីអំពី «សន្តិភាពនៅឧបទ្វីបកូរ៉េ»។ ខ្ញុំសូមអរគុណដោយស្មោះចំពោះសហព័ន្ធសន្តិភាពសកល (UPF) សម្រាប់ការផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅចំពោះរូបខ្ញុំ និងគណៈប្រតិភូរបស់ខ្ញុំ ក៏ដូចជាចំពោះការរៀបចំកិច្ចប្រជុំកំពូលដ៏អស្ចារ្យនេះ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះប្រតិភូកិត្តិយសទាំងអស់ចំពោះជំនឿទុកចិត្ត ការចូលរួម និងការប្តេជ្ញាចិត្ត លើដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការចូលរួម នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ។ វត្តមាន និងការរួមចំណែករបស់ឯកឧត្តម, លោកជំទាវ, ភ្ញៀវកិត្តិយស នៅថ្ងៃនេះ គឺពិតជាការតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការស្វែងរកបុព្វហេតុដ៏មានតម្លៃនេះ ដែលនោះគឺជាបុព្វហេតុនៃសន្តិភាព។ ឆ្នាំនេះជាខួបលើកទី ៧២ ឆ្នាំ នៃសង្គ្រាមកូរ៉េ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៥០។ សង្រ្គាមបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី ២៧…

សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ សម្ពោធកំណាត់ផ្លូវជាតិលេខ ៧ ប្រវែង ៩៣,៦៤ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទៅឃុំរមាត ខេត្តក្រចេះ

មិនរង់ចាំការបង្កើតរដ្ឋាភិបាល ឆ្នាំ ២០០៣/៤ ចិនជួយការតភ្ជាប់ទៅកាន់តំបន់ឦសាន ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានរួមជាមួយឯកឧត្តម វ៉ាង វិនធាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៧ ប្រវែង(ជាង) ៩៣ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទៅដល់ឃុំរមាត ខេត្តក្រចេះ។ អម្បាញ់មិញ ឯកឧត្តម វ៉ាង វិនធាន បាននិយាយទៅដល់ឆ្នាំ ខាល, ឆ្នាំ ខ្លា ហើយយើងមកចំកន្លែងខ្លាស្ទុះហ្នឹងទៀត។ តាមពិតទៅ ឆ្នាំចិន ឬវៀតណាម បានចូលដល់ឆ្នាំខាល រួចស្រេចទៅហើយ ប៉ុន្តែសម្រាប់ខ្មែរយើង ការចែកឆ្នាំគឺនៅខែមេសា។ អ្នកដែលមានទំលាប់កាន់ប្រពៃ​ណី​ខ្សែស្រឡាយចិន ទើបនឹងចូលឆ្នាំរួចមកហើយនេះ គឺតែងចែកឆ្នាំនៅក្នុងរង្វង់នៃខែកុម្ភៈ ដែលទើបនឹងចូលឆ្នាំនេះ។ កម្ពុជាចែកឆ្នាំនៅក្នុងខែមេសា ភាគច្រើននៅថ្ងៃទី ១៣ ឬ ១៤ នោះតែម្ដង គឺទេវតាឆ្នាំថ្មី នឹងចុះមកជំនួសទេវតាឆ្នាំចាស់។ ខ្ញុំមិនដឹងថា តើឆ្នាំនេះ ត្រូវឆុងជាមួយនឹងឆ្នាំណាទេ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ឆ្នាំនាគរាជ…

សុន្ទរកថាបើកវេទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ ប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ»

  ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍នៃបណ្តាប្រទេសសមាជិកអាស៊ាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោក សមាគមទសចរណ៍ដៃគូអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ! ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះវត្តមានរបស់គណៈ ប្រតិភូជាតិ និងអន្តរជាតិទាំងអស់ ក្នុងវេទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍ សន្តិភាព និងវាសនាតែមួយ” នៅខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ ក្នុងការធ្វើដំណើរមកចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នាពេលនេះ តាមផ្លូវគោក និងផ្លូវអាកាស ទោះជាត្រូវប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែម ក្នុងបរិបទជំងឺកូវីដ-១៩ យ៉ាងណាក្តី។ ការចូលរួមនេះ ពិតជាបានបង្ហាញអំពីឆន្ទៈរួមសាមគ្គីភាព និងមិត្តភាព ក្នុងការអភិវឌ្ឍ និងស្តារវិស័យទេសចរណ៍ឱ្យងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងស្មារតីនាំមកនូវវិបុលភាព និងភាពចម្រើនជូនប្រជាពលរដ្ឋអាស៊ាន និងឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ាន…