សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ សម្ពោធកំណាត់ផ្លូវជាតិលេខ ៧ ប្រវែង ៩៣,៦៤ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទៅឃុំរមាត ខេត្តក្រចេះ

មិនរង់ចាំការបង្កើតរដ្ឋាភិបាល ឆ្នាំ ២០០៣/៤ ចិនជួយការតភ្ជាប់ទៅកាន់តំបន់ឦសាន ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានរួមជាមួយឯកឧត្តម វ៉ាង វិនធាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៧ ប្រវែង(ជាង) ៩៣ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទៅដល់ឃុំរមាត ខេត្តក្រចេះ។ អម្បាញ់មិញ ឯកឧត្តម វ៉ាង វិនធាន បាននិយាយទៅដល់ឆ្នាំ ខាល, ឆ្នាំ ខ្លា ហើយយើងមកចំកន្លែងខ្លាស្ទុះហ្នឹងទៀត។ តាមពិតទៅ ឆ្នាំចិន ឬវៀតណាម បានចូលដល់ឆ្នាំខាល រួចស្រេចទៅហើយ ប៉ុន្តែសម្រាប់ខ្មែរយើង ការចែកឆ្នាំគឺនៅខែមេសា។ អ្នកដែលមានទំលាប់កាន់ប្រពៃ​ណី​ខ្សែស្រឡាយចិន ទើបនឹងចូលឆ្នាំរួចមកហើយនេះ គឺតែងចែកឆ្នាំនៅក្នុងរង្វង់នៃខែកុម្ភៈ ដែលទើបនឹងចូលឆ្នាំនេះ។ កម្ពុជាចែកឆ្នាំនៅក្នុងខែមេសា ភាគច្រើននៅថ្ងៃទី ១៣ ឬ ១៤ នោះតែម្ដង គឺទេវតាឆ្នាំថ្មី នឹងចុះមកជំនួសទេវតាឆ្នាំចាស់។ ខ្ញុំមិនដឹងថា តើឆ្នាំនេះ ត្រូវឆុងជាមួយនឹងឆ្នាំណាទេ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ឆ្នាំនាគរាជ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ អញ្ជើញជាសហអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក។ នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជិត២ម៉ោង ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន ឆ្នាំកំណើតសម្តេច គឹឆ្នាំរោង តំណាងដោយរាគរាជ មិនមានឆុងនឹងឆ្នាំណាឡើយ ហើយចិន គោរពណាស់សម្រាប់នាគរាជ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជាប់គាំងនយោបាយឆ្នាំ២០០៣ មិនបានរារាំងការជួយរបស់ចិន មកកាន់កម្ពុជានោះឡើយ ដែលជាការបង្ហាញឱ្យនូវសមានចិត្ត និងរបៀបធ្វើទំនាក់ទំនងរបស់ចិន ជាមួយកម្ពុជា។ * សម្តេចតេជោ…