សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
ជាដំបូងនេះ ដោយសារតែវាមិនទាន់ហួសពេលផងនោះទេ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ និងជូនពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម និងលោកជំទាវ លោក លោកស្រី នាងកញ្ញា សម្រាប់ការចូលឆ្នាំសកល ២០១៦ មក ២០១៧ ហ្នឹងម្ខាង និងម្ខាងទៀត សូមជូនពរបងប្អូនជនជាតិខ្មែរដើមកំណើតចិន ឬក៏អ្នកមានខ្សែស្រឡាយចិន សមប្រកបដោយជោគជ័យ Happy New Year and Gong Xi Fa Cai។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានបើឆាកដំបូងចាប់ផ្តើមពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង សម្រាប់ការផ្តល់នូវសញ្ញាបត្រចំពោះជ័យលាភីចំនួន ៥.៥១០ នាក់ ហើយដែលជាសាកលវិទ្យា ល័យ ដែលរក្សាបាននូវកិត្តិនាមដ៏ខ្ពស់ខ្ពស់ និងគុណភាពនៃការបណ្តុះបណ្តាល។ ធនធានមនុស្សសំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិ, លើសក្របខ័ណ្ឌ ខ្វះសមត្ថភាព ថ្ងៃនេះ យើងពិតជាមានមោទនភាព ដែលយើងបានបង្កើនថែមនូវធនធានបញ្ញា តាមរយៈការកសាងធនធានមនុស្ស ដែលមានថ្នាក់បរិញ្ញារហូតទៅដល់ ៥.០១០ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥០០ នាក់។ យើងឃើញច្បាស់ហើយថា ធនធានមនុស្សជាការចាំបាច់បំផុតសម្រាប់សង្គមជាតិលូតលាស់ មិនថាប្រទេសយើង ឬប្រទេសណានោះទេ។…