សន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ប្រគល់ជូនដោយ វិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) ស្ដីពី “ការបង្កើនទំនាក់ទំនងអាស៊ាន-ចិន”

–         លោក តាន់ ស្រី ម៉ៃឃើល យី, ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI)–         សម្តេច, ឯកឧត្តម, លោកជំទាវលោក, លោកស្រី! ថ្ងៃនេះ, ខ្ញុំមានកិត្តិយស និង អារម្ភរំភើបរីករាយយ៉ាងក្រៃលែងក្នុងការទទួលបានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ី ប៉ាស៊ីហ្វិក។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការ នៃវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក ដែលបានទទួលស្គាល់ នូវស្នាដៃ និង ការខិតខំប្រឹងប្រែងរបស់ខ្ញុំ ក្នុងរយៈពេលជាង ៤ ទសវត្សរ៍កន្លងទៅនេះ ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំក៏សូមអបអរសាទរចំពោះ ការរៀបចំប្រកបដោយជោគជ័យនូវ កិច្ចប្រជុំកំពូលបច្ចេកវិទ្យា និង សេដ្ឋកិច្ចចិនសកល កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២២ ។ ពិតណាស់ថា, ការទទួលបាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្មនៃភាព ជោគជ័យដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈ ការអនុវត្ត “គោលនយោបាយឈ្នះ-ឈ្នះ» ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, សន្តិភាព និង…