សន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី ប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (Pfizer) សម្រាប់កុមារ ពីប្រជាជន និងរដ្ឋាភិបាលនៃព្រះរាជណាចក្រអេស៉្បាញ ជូនប្រជាជន និងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា

លោកស្រី គ្រីស្ទីណា អាហ្គៀឡា ( Cristina Aguilar ) ភារធារីស្តីទីនៃស្ថានទូតព្រះរាជណាចក្រអេស៉្បាញ​ប្រចាំព្រះរាជណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី   ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែងដោយបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីទទួលអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទហ្វៃស៊័រ (Pfizer) សម្រាប់កុមារ ចំនួន ៣០០.០០០ (បីសែន) ដូស ពីប្រជាជន និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រី គ្រីស្ទីណា អាហ្គៀឡា (Cristina Aguilar) ភារធារីស្តីទីនៃស្ថានទូតព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំកម្ពុជា។   តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធនាការ ជាតិចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនដល់ប្រជាជន ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សី និងជាអនាគតនៃប្រទេសជាតិ កម្ពុជាអាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ។…