ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនៅថ្ងៃនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ នៅក្នុងឱកាសចែកចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាល ប្រមាណជិត២ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែការរាតត្បាតជំងឺកូវីដ១៩ នាំឱ្យខកខានការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះកម្ពុជាបានយកឈ្នះលើជំងឺកូវីដ១៩ ហើយអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីឡើងវិញ តាមបែបគន្លងថ្មី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងការអបអរសាទរ និងកោតសរសើរចំពោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ សាលាភូមិន្ទរដ្ឋបាល

(១) ឈ្នះសមរភូមិ Delta, Alpha និង Omicron ក្នុងសង្គ្រាមកូវីដ-១៩ … បើកដំណើរការឡើងវិញតាមគន្លងថ្មី ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីប្រារព្ធពិធីចែកសញ្ញាប័ត្រសម្រាប់បិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២០ និង ២០២១ ១៧៣៣ នាក់ ជាមួយនឹងការបើកវគ្គបណ្តុះបណ្តាលថ្មីសម្រាប់សិស្សចំនួន ៦៦៥ នាក់។ ពិធីនេះ យើងបានអាក់ខានធ្វើសម្រាប់ឆ្នាំ ២០២១ ក៏ប៉ុន្តែយើងបានវិលត្រឡប់មកធ្វើនៅក្នុងឆ្នាំ ២០២២ នេះ បន្ទាប់ពីយើងគ្រប់​គ្រង​បាននូវជំងឺ កូវីដ-១៩។ ជំងឺនេះវាមិនទាន់ចប់នៅឡើយទេ។ យើងក៏នៅបន្តការប្រុងប្រយ័ត្ន ប៉ុន្តែយ៉ាងហោចណាស់ យើងបានដោះស្រាយបញ្ហាមួយជំហាន។ បានសេចក្តីថា បើយើងប្រៀបធៀបរវាងសង្គ្រាមនិងសមរភូមិ ពេលនេះយើងទើបនឹងឈ្នះសមរភូមិតែប៉ុណ្ណោះ។ យើងមិនទាន់ឈ្នះសង្គ្រាមទាំងមូលនៅឡើយទេ។ មានន័យថា សង្គ្រាមប្រឆាំងជាមួយនឹង កូវីដ-១៩ មិនទាន់ចប់ ប៉ុន្តែសមរភូមិលើ Delta, Alpha និង Omicron យើងគ្រប់គ្រងបានហើយ។ ស្ថានភាពនេះ អំណោយផលសម្រាប់យើងក្នុងការបើកដំណើរការឡើងវិញនៅក្នុងគ្រប់ផ្នែកទាំងអស់ដែលយើងធ្លាប់ធ្វើ នៅមុនពេល កូវីដ-១៩ បានមកដល់។ ប៉ុន្តែយើងត្រូវធ្វើតាមរបៀបគន្លងថ្មី។ ដូចជាថ្ងៃនេះ តម្រូវឲ្យមានការពាក់ម៉ាសនិងរក្សាគម្លាត។ នោះហើយជារបៀបថ្មី ដែលយើងកំពុងស្ថិតនៅនិងដំណើរទៅមុខជាបន្តទៀត។…