FN ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនៅថ្ងៃនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។
នៅក្នុងឱកាសចែកចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាល ប្រមាណជិត២ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែការរាតត្បាតជំងឺកូវីដ១៩ នាំឱ្យខកខានការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះកម្ពុជាបានយកឈ្នះលើជំងឺកូវីដ១៩ ហើយអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីឡើងវិញ តាមបែបគន្លងថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការអបអរសាទរ និងកោតសរសើរចំពោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជំងឺកូវីដ១៩ បានរាតត្បាតនៅកម្ពុជា តែមិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ។ ទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹងប្រែងរួមគ្នាជម្នះការលំបាក ដើម្បីការអប់រំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន និងទៅខាងមុខច្រើនឆ្នាំទៀត កូវីដ១៩ នៅតែជាបញ្ហាស្មុគស្មាញសម្រាប់សង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនមែនជារឿងសាមញ្ញនោះទេ ម្នាក់ៗបានប្រឹងប្រែងខ្លាំងណាស់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការទាំងឡាយដែលរាជរដ្ឋាភិបាលដាក់ចេញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺដើម្បីប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅអគ្គរដ្ឋទូតសភាពអឺរ៉ុបថា សម្រាប់អឺរ៉ុបផ្តល់សិទ្ធិអ្វីជាអាទិភាពមិនដឹងទេ តែសម្រាប់កម្ពុជា ផ្តល់អាទិភាពលើសិទ្ធិរស់រៀនមានជីវិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីយកឈ្នះលើសមរភូមិជំងឺកូវីដ១៩ កម្ពុជា បានប្រមូលផ្តុំគ្រប់កម្លាំងទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជា មិនមាននិន្នាការនយោបាយនោះឡើយ។ ពោលគ្រប់និន្នាការនយោបាយសុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋជឿបក្សនយោបាយ ឬសាសនាណា សម្តេចមិនខ្វល់នោះទេ អ្វីដែលខ្វល់ គឺការការពារអាយុជីវិតប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពុតត្បុតទុច្ចរិតរបស់ក្រុមប្រឆាំងលើនយោបាយវ៉ាក់សាំង។ ដំបូង គេហាមពលរដ្ឋមិនឱ្យទៅទទួលវ៉ាក់សាំង បន្ទាប់មកគេរុញពលរដ្ឋឱ្យទៅដណ្តើមវ៉ាក់សាំង នៅពេលកម្ពុជាកំពុងខ្វះវ៉ាក់សាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពពិសពុលឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងលើការចាក់វ៉ាក់សាំង ត្រូវបរាជ័យ ព្រោះតែសិល្បៈនៃការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយទម្លាក់អំណាចទៅថ្នាក់ក្រោមជាតិ ជាការរួមចំណែកធ្វើឱ្យកម្ពុជាអាចគ្រប់គ្រង និងយកឈ្នះលើសមរភូមិកូវីដ១៩។
* ផ្តើមចេញពីបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ក្រសួង ស្ថាប័ននានា ទម្លាក់អំណាចទៅមន្ត្រីថ្នាក់ក្រោមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណាក់កាលដឹកនាំរបស់សម្តេច និងឥស្សរជនរបស់ជាតិជាច្រើនទៀត បានបន្សល់ទុកមរតកជាច្រើន សម្រាប់អ្នកជំនាន់ក្រោយ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថា ក្រុមប្រឆាំងបានប្រមាថមើលងាយសម្តេចខ្លាំងណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៣៧ថ្ងៃហើយ កម្ពុជាមិនមានឆ្លងជំងឺកូវីដ១៩ ករណីថ្មីនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេគួរតែផ្តល់តម្លៃចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជា ដែលមិនមានការប្រកាន់និន្នាការនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងជាង ១០លានដូស, នៅចិន ១៥លានដូស, អាមេរិក ៥.៥លានដូស និងអូស្ត្រាលី ៥សែនដូស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំថាឡើយដូសទី៥ ដូសទី២០ ក៏មិនយកលុយពីប្រជាពលរដ្ឋនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យប្រជាពលរដ្ឋរួមគ្នាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសាកលកើតចេញពីជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវទប់ស្កាត់អតិផរណា ហើយជំរុញការប្រើប្រាស់ប្រាក់រៀល ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសាកល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិស្បៀង នឹងក្លាយទៅជាវិបត្តិសាកលនាពេលខាងមុខ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងមានការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការនៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ។ ក្នុងនោះអ្នកប្រាក់បៀវត្សរ៍តិចដំឡើងច្រើន អ្នកប្រាក់បៀវត្សរ៍ច្រើន ដំឡើងតិច។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងអញ្ជើញទៅអាមេរិកម្តងទៀត ចាប់ពីថ្ងៃទី២០-២៥ ខែកញ្ញា ឆ្នាំ២០២២នេះ ហើយសម្តេចនឹងបន្តជួបសំណេះសំណាលពលរដ្ឋនៅអាមេរិកបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាង ៨០ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោតកាលពីថ្ងៃទី០៥ ខែមិថុនា។
* សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រជាពលរដ្ឋ ដែលបានអនុវត្តន៍សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំខ្លួនពេញចិត្ត។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គណៈកម្មការគ្រប់គ្រងសន្តិសុខក្នុងកំលុងពេលបោះឆ្នោត ដែលរក្សាសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងអបអរសាទរ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរៀបចំដំណើការបោះឆ្នោតបានល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកការបោះឆ្នោតរបស់ប្រជាជនជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន ស្នើក្រុមអ្នកចោទពីការលួចសន្លឹកឆ្នោត ឱ្យចេញមកបង្រៀន និងបង្ហាញពីរបៀបលួច។
* សម្តេចតេជោ ហ៊ុន សែន សួរទៅក្រុមអ្នកចោទពីការលួចសន្លឹកឆ្នោត ហ៊ានស្បថឱ្យរន្ទះបាញ់ ស្លាប់តៃហោងដែរឬទេ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបាត់បង់អាសនៈមួយចំនួនទៅក្រុមប្រឆាំង គ្រាន់តែជារឿងធម្មតានៃដំណើរការប្រជាធិបតេយ្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលបានអាសនៈមេឃុំ/ចៅសង្កាត់ ជាង ៩០ភាគរយ, ក្រុមប្រឹក្សាឃុំ/សង្កាត់ជាង ៨០ភាគរយ គឺគ្រប់គ្រាន់ហើយសម្រាប់គណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្វល់ក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សនយោបាយណាមួយនោះទេ គឺត្រូវរួមគ្នាធ្វើការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវកុំឱ្យដំណើរការបោះឆ្នោត ទៅជាការបែកបាក់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។
* សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកដល់មន្ត្រីចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន៖ ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តន៍ផែនការ នឹងធ្វើឱ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍។
* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកអភិបាលខេត្តជុំវិញបឹងទន្លេសាប ប្រឹងប្រែងដោះស្រាយការឆ្វៀលដីជូនពលរដ្ឋ កុំឱ្យប្រជាពលរដ្ឋថា «បោក»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងហាមផ្តាច់មិនឱ្យមានការកាប់ទន្ទ្រានបន្ថែមនូវដីព្រៃលិចទឹកបឹងទន្លេសាប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១៦ និង១៧ ខែកក្កដា គណបក្សប្រជាជននឹងធ្វើសន្និបាតវិសាមញ្ញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់អាជ្ញាធរ ដែលប្រឹងប្រែងដោះស្រាយការងារក្នុងកំលុងពេលវិបត្តិកូវីដ១៩ ដោយមិនរង់ចាំបទបញ្ជា។
* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់មន្ត្រីត្រូវចៀសវាងឱ្យបានដាច់ខាតនូវងារជាមន្ត្រីគ្រាប់ល្ពៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកស្នេហាជាតិ មិនស្ថិតលើការនិយាយនោះទេ តែស្ថិតលើសកម្មភាពជាក់ស្តែង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីគ្រាប់ល្ពៅប្រភេទទី១ គួរយកឱ្យដំរីជាន់ ហើយមន្ត្រីគ្រាប់ល្ពៅប្រភេទទី៤ គួរលើកទឹកចិត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងនាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រឹមដែនកម្ពុជា-វៀតណាម នាថ្ងៃទី២០ ខែមិថុនា។
* នាយករដ្ឋមន្ត្រីឡាវ ហៅទូរស័ព្ទមកកាន់សម្តេចតេជោ ពេលកំពុងថ្លែងលើវេទិកា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងត្រៀមសួរមនុស្សម្នាក់ ពាក់ព័ន្ធកន្លងមកធ្លាប់លើកឡើងថាមានការចាប់មនុស្សរាប់រយនាក់ នៅពេលមានវិបត្តិកូវីដ១៩។