ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់នេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។ នៅក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសាងសង់នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជិត២ម៉ោង ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណ និងកោតសរសើរចំពោះកិច្ចប្រឹងប្រែងទាំងឡាយរបស់អ្នកដឹកនាំ បុគ្គលិក និងកម្មករ បម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានលើកឡើងមិនមែនជារឿងលេងសើចទេ…

សេចក្តីដកស្រង់ប្រសាសន៍ ពិនិត្យការដ្ឋាន និងប្រកាសឈ្មោះអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ

អាកាសយានដ្ឋានអន្តរជាតិ “តេជោក្រុងតាខ្មៅ” ថ្ងៃនេះ ជាលើកទី ២ ខ្ញុំមកត្រួតពិនិត្យទៅលើការសាងសង់ព្រលានយន្តហោះថ្មី ដែលឥឡូវនេះ គឺប្រសិទ្ធនាម ថា “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ”។ កាលមកពីលើកមុន យើងទើបនឹងសម្រេចបាន ៥% ឥឡូវនេះ ឈានដល់សម្រេចរហូតទៅ ២៧% ក្នុងរយៈ(ពេល)ត្រឹមជាង ១ ឆ្នាំបន្ដិច។ ដំណើរការសាងសង់​អាកាសយានដ្ឋានអន្តរជាតិមួយធំនេះ ក៏បានទទួលនូវការគាំទ្រ (និង)ការខិតខំជួយដោះស្រាយពីសំណាក់ឯកឧត្ដម ជា សុផារ៉ា ដែលទទួលបន្ទុកនៅក្នុងការជួយតម្រង់ទិស និងដោះស្រាយបញ្ហាលំបាកនានា។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក៏បានជួយយ៉ាងច្រើនលើការសម្របសម្រួលទាំងឡាយ ដើម្បីឲ្យដំណើរការ​សាងសង់នេះបានឆាប់ និងទៅតាមផែនការរបស់យើង។ ខ្ញុំក៏សុំកោតសរសើរជាមួយនឹងការខិតខំទាំងអស់ ដែលក្រុមហ៊ុន ក៏ដូចជា អាជ្ញាធរ ពិសេស គឺខេត្តកណ្ដាល/តាកែវ បានប្រឹងប្រែង ដើម្បីជួយសម្រួលបញ្ហានានា​ សម្រាប់ឲ្យក្រុមហ៊ុនបានដំណើរការការសាងសង់។ កោតសរសើរ ចំពោះការខិតខំរបស់ក្រុមហ៊ុនផ្ទាល់ ជាមួយនឹងបណ្ដាវិស្វករ អ្នកឯកទេស (ក៏ដូចជា)កម្មករ/ការិនីរបស់យើង ដែលបានចូលរួមធ្វើការងារ … នៅទីនេះ ដល់ទៅ ៣ ៧៤០ នាក់ ដែលក្នុងនោះ កម្មករ/ការិនី…