សុន្ទរកថា និងការដកស្រង់ប្រសាសន៍ ក្នុងពិធីបិទសន្និបាតជាតិវិស័យសកម្មភាពមីន ក្រោមប្រធានបទ «ឆ្ពោះទៅរកកម្ពុជាមួយ ដែលគ្មានមីន ឆ្នាំ ២០២៥»

– សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ – កងកម្លាំងដោះមីន និងអង្គសន្និបាតទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធី បិទសន្និបាតជាតិវិស័យសកម្មភាពមីន ក្រោមប្រធានបទ«ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ ២០២៥» នាពេលនេះ។ ជាបឋម ក្នុងឋានៈជាប្រធានឤជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ខ្ញុំសូមសំដែងនូវការស្វាគមន៍ ចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងកងកម្លាំងដោះមីនទាំងអស់ ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ ឤជ្ញាធរមីន ដែលបានលើកឡើងពីសន្និបាតជាតិរយៈពេលពីរថ្ងៃ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំឤជ្ញាធរមីន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសន្និបាតជាតិនេះឡើងដោយទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ ជាការពិត កេរដំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាត្រូវបានបន្សល់ទុកពីសម័យសង្គ្រាម និងជម្លោះផ្ទៃក្នុងរាប់ទសវត្សរ៍ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលទទួលរងផលប៉ះពាល់ និងមានជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនជាងគេបំផុតក្នុងពិភពលោក។ តាមប្រព័ន្ធព័ត៌មាន ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា (CMVIS) ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៧ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦៤.៦៨៨ នាក់។ កម្ពុជាតែងបានខិតខំរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះ រហូតឈានដល់ការគ្រប់​គ្រងបានយ៉ាងល្អប្រសើរនូវការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការអប់រំកាត់បន្ថយ គ្រោះថ្នាក់ដោយសារមីន…

រដ្ឋមន្ត្រីក្រសួងផែនការ៖ ចំណូលប្រជាជនកម្ពុជាមាន២០០ដុល្លារ នៅឆ្នាំ២០០០ កើនជិត១៥០០ដុល្លារ នៅឆ្នាំ២០១៧

FN ៖ ទេសរដ្ឋមន្រ្តី ​ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើង នៅក្នុងទស្សវត្សរ៍ឆ្នាំ២០០០ ប្រជាជនកម្ពុជាមានចំណូលទាបប្រមាណ២០០ដុល្លារ ហើយនៅឆ្នាំ២០១៧ បានកើនជិត១៥០០ដុល្លារ ជាពិសេសបានឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតទាប។ លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីណែនាំពីគោលការណ៍រៀបចំ ធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រី មកពីតំណាងក្រសួង ស្ថាប័នទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូរអភិវឌ្ឍន៍ជាតិ អង្គការសង្គមស៊ីវិល ពាក់ព័ន្ធជាច្រើនចូលរួមយ៉ាងច្រើនកុះករផងដែរ។ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពខ្ពស់ណាស់ ចំពោះផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល កម្ពុជាដែលសម្រេចបាន ហើយមោទនភាពខ្ពស់មួយចំនួន ដែលត្រូវបានទទួលស្គាល់ជាសកលនោះគឺ៖ ប្រជាជនកម្ពុជា បានរស់នៅក្នុងសន្តិភាព ពេញលេញ គ្មានការភ័យខ្លាច, ជាប្រទេសដែលត្រូវបានគេមកជួយដោះស្រាយ ទំនាស់ផ្ទៃក្នុងពេលនេះបាន បញ្ជូនមនុស្សមន្រ្តីរបស់កម្ពុជា ទៅជួយបណ្តាប្រទេសមួយចំនួនវិញ និងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំធំៗ ជាច្រើនដែលមានមេដឹកនាំប្រទេសមហាអំណាចទាំងអស់ លើសកលលោកមកចូលរួម, ជាប្រទេសដែលខ្វះស្បៀងអាហារទៅជាប្រទេសនាំស្បៀងទៅផ្តត់ផ្គង់ទីផ្សារ ក្រៅប្រទេស,…