សេចក្តីដកស្រង់ប្រសាសន៍សង្កថា ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន (លើកទី ៦) ព.ស. ២៥៦២

សូមទេវតាឆ្នាំចាស់ ទេវតាឆ្នាំថ្មីប្រទានពរជ័យ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេច ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមបើកអង្គរសង្រ្កាន្តលើកទី​ ៦។ ដែលនេះ ជាឆ្នាំទី ៤ ដែលខ្ញុំព្រះករុណាខ្ញុំ និងភរិយា បានចូលរួម។ ពិតមែនហើយ ខុសពីឆ្នាំមុនៗ ដែលឆ្នាំៗមុននេះ ទេវតាឆ្នាំចាស់បានចាកចេញទៅ និងទេវតាឆ្នាំថ្មីបានមកដល់ ប៉ុន្តែនៅពេលនេះ យើងនៅសល់ជាង ២៤ ម៉ោងទៀត ទើបទេវតាឆ្នាំចាស់នឹងយាងចាកចេញ ហើយទេវតាឆ្នាំថ្មីនឹងបានមកដល់។ ទោះបីយ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរវេនទេវតា មិនរារាំងនូវការបើកអង្គរសង្រ្កាន្តរបស់យើងនេះទេ ហើយអង្គរសង្រ្កាន្តរបស់យើងនៅឆ្នាំនេះ ពិតជាធ្វើនៅក្នុងចុងឆ្នាំចាស់ និងដើមឆ្នាំថ្មី សង្ឃឹមថា ទេវតាឆ្នាំចាស់ និងទេវតាឆ្នាំថ្មីប្រទានពរជ័យសម្រាប់យើងទាំងអស់គ្នា។ សង្រ្កាន្តបង្ហាញវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ហើយជាឱកាសនៃការចូលឆ្នាំប្រពៃណីជាតិរបស់យើង។ យើងបានឆ្លៀតឱកាសដើម្បីរៀបចំនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​រយៈពេល ៥ ឆ្នាំកន្លងផុតទៅ ហើយនេះជាឆ្នាំទី ៦។ តាមរយៈអង្គរសង្រ្កាន្តនេះ សង្រ្កាន្តនៅកន្លែងដទៃ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបើក «ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨»

FN ​៖ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើក «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨» ដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប។ ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៣ហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្រ្តីរាជការមកពីតាមក្រសួង ស្ថាប័ននានា លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត យុវជន និងមហាជនខ្មែរយ៉ាងច្រើនកុះករ។ សូមបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៦ ដែលសហភាពសហព័ន្ធ រួមជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរសាទរនូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ធ្វើឡើងក្រោមប្រធានបទ «សាទរមរតកដូនតា»។ * សម្តេចតេជោ ហ៊ុន សែន…