សម្តេចតេជោ ហ៊ុន សែន ប្រកាសការពារអធិបតេយ្យភាពកម្ពុជា ដោយមិនខ្លាចទណ្ឌកម្មពីបរទេស

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អធិបតេយ្យភាពកម្ពុជា គឺជាអាទិភាព​ ដែលត្រូវតែការពារឲ្យបានទោះតម្លៃណាក៏ដោយ បើទោះបីជាមានការគំរាមដាក់ទណ្ឌកម្មពីបរទេសក៏ដោយនោះ។ សម្តេចតេជោ ថ្លែងបញ្ជាក់ដូច្នេះនៅក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ថា «សម្តេចតេជោ គ្មានទ្រព្យសម្បត្តិណាទុកនៅក្រៅប្រទេសទេ គឺមានតែថវិកាកសាងសាលារៀន កសាងជាតិតែប៉ុណ្ណោះ។ ការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកមិនប៉ះពាល់ដល់អារម្មណ៏របស់សម្តេចនោះទេ សម្តេចគ្មានពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកទាល់តែសោះ ក៏ប៉ុន្តែមន្ត្រីណាមួយប៉ះពាល់ជារឿងដាច់ដោយឡែកតែប៉ុណ្ណោះ»។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា គ្មានអ្វីអាចបង្វែរទិសដៅនៃការបេ្តជ្ញាការពារកម្ពុជា មិនអោយវិលត្រលប់ទៅកាន់អតីតកាល នៃសោកដនាកម្មកម្ពុជា ដែលបំផ្លាញដោយបរទេសនោះទេ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនាវាកម្ពុជា ក៏បានបង្ហាញជំហររឹងមាំក្នុងកិច្ចការការពារ និងថែរក្សា សន្តិភាព សន្តិសុខជាតិ និងវិបុលភាព សម្រាប់ប្រជាជាតិខ្មែរទាំងអស់ ទោះជាតម្លៃណាក៏ដោយ គឺមិនអនុញ្ញាតឲ្យកម្ពុជាវិលត្រឡប់ទៅកាន់សភាពការអាក្រក់ដូចឆ្នាំ១៩៧០ ដែលបំផ្លាញអនាគតកម្ពុជាជាច្រើនទសវត្សរ៍នោះឡើយ៕

រដ្ឋាភិបាលសម្រេចកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ

FN ៖ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចដោយកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ។ ប្រការ២​ នៃសេចក្តីសម្រេចនេះបានបញ្ជាក់ថា សេចក្តីសម្រេចលេខ៥៨ សសរ​ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា ត្រូវទុកជានិរាកណ៍ និងជំនួសដោយសេចក្តីសម្រេចនេះ។ សូមជំរាបថា​​ សេចក្តីសម្រេចមុនបានកំណត់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ប៉ុន្តែនៅពេលនេះបានកែសម្រួលកាលបរិច្ឆេទទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ។

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនលោក ស៊ីជីន ភីង ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបន្តទៀត

FN ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតអបអរសាទរ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ លោក ស៊ីជីន ភីង ត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៩ របស់គណបក្សកុម្មុយនីស្តចិន បោះឆ្នោតជ្រើសតាំងសារជាថ្មី ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។ យោងតាមលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នៅរសៀលថ្ងៃទី២៦ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរលង់រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកម្មុយនីសចិន នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ និងប្រជាជនទាំងពីរ។ សូមបញ្ជាក់ថា កាលពីម្សិល​មិញ ប្រធានាធិបតី​ចិនលោក ស៊ី ជិនភីង ត្រូវ​បាន​បោះ​ឆ្នោត​​ជ្រើស​រើស​ឲ្យ​​បន្តធ្វើ​ជា​អគ្គ​លេ​ខា​ធិ​ការ​ នៃ​គណៈកម្មា​ធិ​ការមជ្ឈិម​​បក្សកុម្មុយនិស្ត​​ចិន (CPC) សម្រាប់​អាណត្តិទី០២។ នេះបើតាមការ​ចេញផ្សាយដោយ ​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៥ ខែតុលា…