FN ៖ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចដោយកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ។
ប្រការ២ នៃសេចក្តីសម្រេចនេះបានបញ្ជាក់ថា សេចក្តីសម្រេចលេខ៥៨ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា ត្រូវទុកជានិរាកណ៍ និងជំនួសដោយសេចក្តីសម្រេចនេះ។
សូមជំរាបថា សេចក្តីសម្រេចមុនបានកំណត់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ប៉ុន្តែនៅពេលនេះបានកែសម្រួលកាលបរិច្ឆេទទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ។