សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៧)

សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជា–គណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ គណៈចាងហ្វាងជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃសាសនិកឥស្លាម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !   ថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ២០១៧ នេះ គឺជាថ្ងៃគម្រប់ខួប ៦៦ ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដើម្បីដឹកនាំការតស៊ូដណ្តើមឯករាជ្យពីពួកអាណានិគមនិយម ជូនជាតិ មាតុភូមិ និងប្រជាជន។ ចាប់តាំងពីថ្ងៃបដិសន្ធិរហូតមកដល់ពេលនេះ គឺមានរយៈពេល ៦៦ ឆ្នាំហើយ ដែលគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ឥតប្រែប្រួល នូវសារជាតិរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តយ៉ាងច្រើនជូន​ជាតិ។ ប្រការនេះហើយដែលធ្វើឲ្យប្រជាជនគាំទ្រ និងផ្តល់នូវតួនាទីដឹកនាំប្រទេសដល់គណបក្សប្រជាជនកម្ពុជា ក្នុង រយៈពេលជាង ៣៨ ឆ្នាំ មកនេះ ។ យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង…

គ.ជ.ប ចេញសេចក្ដីថ្លែងការណ៍សោកស្ដាយយ៉ាងខ្លាំង ចំពោះការវាយតម្លៃខុស ធ្វើឲ្យសាធារណជនយល់ច្រឡំលើដំណើរការនិងលទ្ធផលបោះឆ្នោត, អ្នកបោះឆ្នោត៩០.៣៧% បានទៅបោះឆ្នោតជាមួយទឹកមុខរីករាយ គ្មានការបំផិតបំភ័យ និងគ្មានការភ័យខ្លាច

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយសោកស្ដាយយ៉ាងខ្លាំង ចំពោះការវាយតម្លៃខុសពីការពិត ដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា «គ.ជ.ប មានការសោកស្ដាយជាខ្លាំងចំពោះការវាយតម្លៃ ដែលគ្មានប្រព្រឹត្តការណ៍ជាក់ស្ដែង មកឆ្លុះបញ្ជាំងការពិត ទៅលើទិដ្ឋភាពបច្ចេកទេស ដែលបានបទប្បញ្ញាតិនៅក្នុងច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីរបស់ គ​.ជ.ប ដែលអាចធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត»។ សេចក្ដីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គ.ជ.ប ក៏ដូចជាមតិជាតិ និងអន្ដរជាតិបានយល់ឃើញថា គ្មានការបោះឆ្នោតណាមួយដែលរៀបចំឡើង បានល្អឥតខ្ចោះ១០០%នោះទេ ទោះបីនៅក្នុងប្រទេសអភិវឌ្ឍន៍ ឬអារ្យប្រទេសក៏ដោយ។ ចំណុចខ្វះខាតតិចតួចដែលនៅសេសសល់ តាមរយៈបទពិសោធន៍នៃការបោះឆ្នោតនេះ គ.ជ.ប រួមជាមួយជំនាញការអន្ដរជាតិ កំពុងបំពេញការងារ នៅទីស្ដីការគ.ជ.ប នឹងរួមគ្នាធ្វើការដោះស្រាយ និងកែលម្អឲ្យកាន់តែប្រសើរឡើងថែមទៀត សម្រាប់ការបោះឆ្នោតលើកក្រោយ។ បើតាម គ.ជ.ប ចំនួន៩០.៣៧ភាគរយ បានចេញទៅបោះឆ្នោតប្រកបដោយទឹកមុខរីករាយ គ្មានការបំផិតបំភ័យនិងគ្មានការភ័យខ្លាច។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦​ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងសមាជិក សមាជិកាប្រមាណ ៥ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ រួមគ្នាធ្វើពិធីអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្ស។ ពិធីអបអរសាទរនេះធ្វើយ៉ាងមហោឡារឹកនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាង៣៨ឆ្នាំក្រោយការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត, CPP នៅតែបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅលើមាគ៌ាមួយដ៏ល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺរបងការពាររបបរាជានិយមដ៏រឹងមាំ មិនអនុញ្ញាតឲ្យពួកប្រតិកិរិយាដ៏អសិរពិសណាមួយមកផ្តួលរំលំរបបរាជានិយមដូចឆ្នាំ១៩៧០នោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលបានហែលឆ្លងនូវឧបសគ្គគ្រប់បែបយ៉ាង ហើយតែងឈរនៅជាប់ជានិច្ចជាមួយប្រជាជន ព្រមទាំងបានពុះពារផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ នាំមកវិញនូវពន្លឺជាថ្មីសម្រាប់ជាតិ និងប្រជាជន។ * សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានបន្តថា ក្នុងរយៈជាង ៣៨ឆ្នាំក្រោយការផ្តួលរំលំរបប…