បេឡាជាតិរបបសន្តិសុខសង្គម អំពាវនាវដល់អ្នកបើកបរយានយន្ត ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន នាឱកាសបុណ្យចូលឆ្នាំខ្មែរ

FN ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានអំពាវនាវផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ កម្មករនិយោជិត និងអ្នកបើកបរទាំងអស់ ក្នុងពេលធ្វើដំណើរជិតឆ្ងាយ ត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ជាប់ជានិច្ច។ ប.ស.ស បានណែនាំឲ្យអ្នកបើកបរទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖ * ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ទាំងអ្នកបើកបរ អ្នកជិះខាងក្រោយ និងកុមារ ពេលធ្វើដំណើរតាមម៉ូតូ * ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ ពេលធ្វើដំណើរតាមរថយន្ត ទាំងអ្នកបើកបរ និងអ្នករួមដំណើរ * បើពិសាគ្រឿងស្រវឹង កុំបើកបរឲ្យសោះ * កុំបើកបរលើសល្បឿងកំណត់ * កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ * កុំធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ កុំជិះលើដំបូង កុំដាក់ដៃលយចេញក្រៅ កុំឈរតោងរយីងរយោង * គោរពសិទ្ធិអាទិភាពពេលបើកបរ និងបើកបរចេះអធ្យាស្រ័យ * កុំប្រើទូរសព្ទដៃក្នុងពេលកំពុងបើកបរ * ត្រួតពិនិត្យយានយន្ត និងគ្រឿងម៉ាស៊ីន មុនពេលបើកបរ * ត្រូវមានបណ្ណបើកបរត្រឹមត្រូវ តាមប្រភេទយានយន្ត * ត្រូវមានសម្ភារៈចំណាំងផ្លាតលើខ្លួន ឬយានយន្ត នៅពេលធ្វើដំណើរពេលយប់ នៅកន្លែងដែលគ្មានភ្លើងបំភ្លឺ។

រាជរដ្ឋាភិបាលផ្តល់អាទិភាពដល់រោងម៉ាស៊ីនកិនស្រូវ២កន្លែង នៅខេត្តបាត់ដំបង ឲ្យទទួលបានកម្ចីឥណទានពីធនាគារ ADB យកទៅធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ

FN ៖ រោងម៉ាស៊ីនកិនស្រូវចំនួន ២កន្លែង​ នៅខេត្តបាត់ដំបង ដែលជារោងម៉ាស៊ីនមានអាជ្ញាបណ្ណត្រឹមត្រូវ ក្នុងការនាំអង្ករចេញទៅបរទេសនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិអាទិភាពឲ្យទទួលបានប្រាក់កម្ចីឥណទាន ពីធនគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីយកទៅធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករ តាមរយៈគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE-SDP ប្រចាំខេត្តបាត់ដំបង។ គម្រោងនេះ ត្រូវបានលើកឡើងដោយលោក ឈឹម សាបុន នាយកគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE-SDP ប្រចាំខេត្តដំបង នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅសាលាខេត្តបាត់ដំបង ក្នុងឱកាសរៀបចំជួបជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលមានអាជ្ញាបណ្ណនាំអង្ករចេញទៅលក់នៅបរទេស ដែលមានទីតាំងនៅខេត្តបាត់ដំបង ដើម្បីពិភាក្សាស្វែងយល់ និងផ្សព្វផ្សាយ អំពីការផ្តល់ប្រាក់កម្ចីឥណទាន ពីធនាគារ ADB ជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវ ចំនួន២ ដែលមានអាទិភាពមុនគេ ក្នុងខេត្តបាត់ដំបង។ លោកនាយកថ្លែងយ៉ាងដូច្នេះថា «នេះជាឱកាសល្អមួយសម្រាប់ខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាល សហការជាមួយធនាគារ ADB បានបង្កើតគម្រោង RICE-SDP នេះឡើង ដើម្បីលើកស្ទួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករខ្នាតធំ ងាយស្រួលក្នុងការផលិត…